២០១៤
បន្ថែម​ពី​លើ​ភាព​ជោគជ័យ​
ខែ មករា ឆ្នាំ 2014


បន្ថែម​ពី​លើ​ ​ភាព​ជោគជ័យ

អ្នក​និពន្ធ​រស់​នៅ សៅ ផាឡូ ប្រទេស ប្រេស៊ីល ។

រូបភាព
young man at the beginning of a path

រចនា​រូបភាពដោយ ជេ ប៊េធ ជេពសុន

នៅពេល​ខ្ញុំ​មាន​អាយុ 14 ឆ្នាំ គ្រូបង្រៀន​រូបវិទ្យា បាន​ឃើញពី​ទេពកោសល្យ​របស់​ខ្ញុំ​ខាង​គណិត​វិទ្យា ហើយ​បាន​ឲ្យ​ខ្ញុំ​ចូល​ទៅ​ក្នុង​ការ​ប្រគួត​ប្រជែង​ប្រឡង​គណិត​វិទ្យា​នៅ​ប្រទេស​ប្រេស៊ីល ។ មាន​ដំណាក់កាល​បី ។ ដំណាក់​កាល​ទីមួយ និង ទីពីរ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ។ ខ្ញុំ​ត្រូវ​បានជាប់​​ទៅ​ដំណាក់កាលទីបី ហើយ​បាន​ឃើញ​ថា វា​នឹង​ធ្វើ​ឡើង​ពីរ​ថ្ងៃ គឺ ថ្ងៃ​សៅរ៍ និង ថ្ងៃ​អាទិត្យ ។

បន្ទាប់​មក ខ្ញុំ​បាន​ប្រាប់​គ្រូ និង​នាយក​នៃ​ការ​ប្រឡង​របស់​ខ្ញុំ​ថា ខ្ញុំ​នឹង​មិន​ធ្វើ​ការ​ប្រឡង​នៅ​ថ្ងៃ​អាទិត្យ​ទេ ដោយ​សារ​វា​ជា​ថ្ងៃ​របស់ព្រះអម្ចាស់ ។ នាយក​សាលា​បានសុំ​ខ្ញុំ​ឲ្យ​និយាយ​ជាមួយ​នឹង​អ្នកដឹកនាំ​សាសនាចក្រ​របស់ខ្ញុំ ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​ទៅ​ប្រឡង​នៅថ្ងៃ​អាទិត្យ ព្រោះ​បើ​ខ្ញុំ​ពុំ​ប្រឡង​ទេ នោះ​ខ្ញុំ​នឹង​ត្រូវ​ធ្លាក់ ។ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​អាច​លះបង់​អ្វីៗ​ទាំងអស់​បាន ប៉ុន្តែ​ខ្ញុំ​មិន​អាច​លះបង់​ព្រះបាន​ទេ ។

ខ្ញុំ​ពុំ​សោក​ស្ដាយទេ ពីព្រោះ​ខ្ញុំ​មាន​សង្ឃឹម​ថា ព្រះ​ឲ្យកិត្តិយស​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​គោរព​ទ្រង់ ។ ខ្ញុំ​បាន​ចាំ​ ម៉ាថាយ 6:33ថា ៖ « ចូរ​ស្វែង​រក​នគរ នឹង​សេចក្ដី​សុចរិត​នៃ​ព្រះ​ជាមុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ នឹង​បាន​ប្រទាន​មក​អ្នករាល់គ្នា​ថែម​ទៀត​ផង » ។

ប៉ុន្មាន​សប្ដាហ៍​ក្រោយមក យើង​បានទាក់​ទង​ទៅ​​​​លេខា​ខាង​ការ​ប្រឡង​នោះ ជា​អ្នក​ដែល​​បាន​ប្រាប់​ថា ខ្ញុំ​ពុំ​អាច​ធ្វើ​ការ​ប្រឡង​នៅ​ថ្ងៃ​ណា​ផ្សេង​បាន​ទេ ហើយ​ថា​ខ្ញុំ​នឹង​ត្រូវ​គេ​បញ្ឈប់ ។ បន្ទាប់ពី​ការ​សន្ទនា​ជាច្រើន គាត់​បាន​ឲ្យ​យោបល់​ដល់​ខ្ញុំ​ថា ខ្ញុំ​ត្រូវ​សរសេរ​អ៊ីម៉ែល​មួយ​ទៅ​គាត់​ពន្យល់​អំពី ស្ថានភាព ។ បន្ទាប់​ពី​ការ​ផ្ញើ​អ៊ីម៉ែល​នោះ ខ្ញុំ​បាន​អធិស្ឋាន​ដល់​ព្រះវរបិតាសួគ៌ ហើយ​និយាយ​ថា ខ្ញុំ​នឹង​ធ្វើ​តាម​ព្រះទ័យ​ទ្រង់ ។

នៅ​យប់​ក្រោយ​មក ខ្ញុំ​បាន​​ទទួល​អ៊ីម៉ែល​មួយ​មកពី​អ្នក​សម្របសម្រួល​ ដែល​ប្រាប់​ថា ជំនួស​ឲ្យ​ការ​ប្រលង​នៅ​ថ្ងៃ​អាទិត្យ ខ្ញុំ​អាច​ធ្វើ​ការ​ប្រឡង​នៅ​ថ្ងៃ​ចន្ទ​បាន តាម​ពេល​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ ហើយ​គាត់​ថែម​ទាំង​ផ្ដល់ឲ្យ​​ការ​ប្រឡង​នោះ​នៅ​ក្នុង​ទីក្រុង​ខ្ញុំ​ផ្ទាល់ ដើម្បី​ខ្ញុំ​នឹង​មិន​ខានរៀន ពេល​ព្រឹក​នៅ​សាលា​រៀន ។

បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ល្អ​នេះ ខ្ញុំ​បាន​អធិស្ឋាន​អរគុណ​ដល់​ព្រះអម្ចាស់​ ដោយ​សារ​ទ្រង់​បាន​ជួយ​ខ្ញុំ ។ ឪពុក​ម្ដាយ​របស់​ខ្ញុំ​ បាន​ទៅ​ព្រះវិហារបរិសុទ្ធ​ដើម្បី​ថ្លែង​អំណរ​គុណ ។

នៅពេល​លទ្ធផល​ប្រឡង​ចេញ​មក ខ្ញុំ​បាន​ទទួល​មេដាយ​មាស ។ ព្រះអម្ចាស់​ឲ្យ​កិត្តិយស​ដល់អ្នក​ទាំងឡាយ​ដែល​គោរព​ទ្រង់ ។