២០១៤
តើ​យុវជន​ត្រូវ​តែ​បម្រើ​បេសកកម្ម ពេល​គេ​ឈាន​ចូល​ដល់​អាយុ 18 ឆ្នាំ​ភ្លាម​ឬ ?ហើយតើ​យុវនារី​ត្រូវ​បាន​លើក​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​បម្រើ​បេសកកម្ម​នា​ពេល​ឥឡូវ​នេះ ដើម្បី​ពួកគេ​អាច​ទៅ​នៅ​អាយុ 19 ឆ្នាំ​ឬ ?
ខែ មករា ឆ្នាំ 2014


តើ​យុវជន​ត្រូវ​តែ​បម្រើ​បេសកកម្ម ពេល​គេ​ឈាន​ចូល​ដល់​អាយុ 18 ឆ្នាំ​ភ្លាម​ឬ ? ហើយតើ​យុវនារី​ត្រូវ​បាន​លើក​ទឹក​ចិត្ត​កាន់​តែ​ខ្លាំង​បន្ថែម​ទៀត ដើម្បី​បម្រើ​បេសកកម្ម​នា​ពេល​ឥឡូវ​នេះ ដើម្បី​ពួកគេ​អាច​ទៅ​នៅ​អាយុ 19 ឆ្នាំ​ឬ ?

នៅ​ពេល​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​ប្រកាស​អំពី​ការ​ផ្លាស់​ប្ដូរ​អាយុ​ដែល​អាច​ទៅ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយសាសនា នោះ​លោក​មាន​ប្រសាសន៍​ថា « ខ្ញុំ​ពុំ​ឲ្យ​យោបល់​ថា គ្រប់​យុវជន​ទាំងអស់ នឹង— ឬ គួរ​តែ—​ បម្រើ​នៅ​ពេលដល់​​អាយុ​នេះ​នោះ​ទេ ។ ប៉ុន្ដែ​ដោយ​ផ្អែកលើ​កាលៈទេសៈ​របស់​បុគ្គល ក៏​ដូចជាផ្អែក​ទៅ​លើ​​ការសម្រេច​ចិត្ត ដោយ​អ្នកដឹកនាំ​បព្វជិតភាព​នានា នោះ​ជម្រើស​នេះ បាន​អនុវត្ត​ក្នុង​ពេល​ឥឡូវ​នេះ ។1 ចូរ​ពិចារណា​អំពី​សុខភាព​ខាង​រាងកាយ និង​ខាង​សតិអារម្មណ៍​របស់​អ្នក ការរៀបចំ​ខាង​ថវិកា និង​ការ​រៀបចំ​ខាង​វិញ្ញាណ ។ អ្នក​អាច​ប្រឹក្សា​ជាមួយ​ឪពុក​ម្ដាយ និង​អ្នកដឹកនាំ​បព្វជិតភាព​ អំពី​ពរជ័យ​ទាំង​នេះ នៅពេល​សម្រេចចិត្ត​អំពី​ពេល​ត្រឹមត្រូវ​ដើម្បី​បម្រើ ។

ស្ដី​អំពី​យុវនារី ប្រធាន​ ម៉នសុន បាន​មាន​ប្រសាសន៍​ថា « យុវនារី… ពុំ​ស្ថិត​នៅ​ក្រោម​ការ​បង្គាប់​ដូច​គ្នា​នេះ​ ដើម្បី​បម្រើ​ដូច​ជា​យុវជន​នោះ​ទេ ។ ទោះយ៉ាងណា យើង​សូម​អះអាង​នឹង​យុវនារី​ទាំងឡាយ​ក្នុង​សាសនាចក្រ​ថា ពួកគេ​នឹង​ចូលរួម​ចំណែក យ៉ាង​មាន​តម្លៃ​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​យើង​សូម​ស្វាគមន៍​ចំពោះ​ការបម្រើ​របស់​ពួកគេ » ។2

កំណត់​សំគាល់

  1. ថូម៉ាស អេស. ម៉នសុន « Welcome to Conference » Liahona, ខែ​វិច្ឆិកា ឆ្នាំ 2012, ទំព័រ 4–5 ។

  2. ថូម៉ាស អេស. ម៉នសុន « Welcome to Conference » 5 ។