២០១៤
កិច្ចការពង្សប្រវត្តិ​រួបរួម​ក្រុម​គ្រួសារ
ខែ មករា ឆ្នាំ 2014


កិច្ចការពង្សប្រវត្តិ​រួបរួម​ក្រុម​គ្រួសារ

យ៉ា​អែល ប៊ី., ប្រទេស​អាស្សង់ទីន

ខ្ញុំ​បាន​រក​ឃើញ​គោលដៅ​ក្នុង​សៀវភៅ​ការ​អភិវឌ្ឍ​ខ្លួន ដែល​បាន​ជម្រុញ​ឲ្យ​ខ្ញុំ​ចាប់​ផ្ដើម​ដើម​ឈើ​គ្រួសារ​របស់​ខ្ញុំ ។ នៅពេល​ណា​ដែល​ខ្ញុំ​ទៅ​បរិភោគ​អាហារ​ថ្ងៃ​ត្រង់​នៅ​ផ្ទះ​លោក​តា​លោក​យាយ​របស់​ខ្ញុំ ពួកគាត់​បាន​ប្រាប់​ខ្ញុំ​នូវ​រឿង​ជា​ច្រើន​មក​ពី​ជីវិត​របស់​ពួកគាត់ និង​​សាច់​ញាតិ​ផ្សេង​ទៀត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ទៅ​មជ្ឈមណ្ឌល​ពង្សប្រវត្តិ ហើយ​ប្រមូល​ព័ត៌មាន​អំពី​គ្រួសារ​ខ្ញុំ ។

ខ្ញុំ​នៅ​ចាំ​ ពេល​ខ្ញុំ​រក​បាន​ព័ត៌មាន​អំពី​លោកយាយលួត​របស់​ខ្ញុំ ។ គាត់​បាន​មក​ប្រទេស​អាស្សង់ទីន​តាម​កប៉ាល់​មួយ ពេល​គាត់​មាន​ផ្ទៃពោះ ។ អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​កប៉ាល់ គាត់​បាន​កប់​សព​កូន​ប្រុស​របស់​គាត់​នៅ​ក្នុង​សមុទ្រ ។ ចំពោះ​ខ្ញុំ​គាត់​គ្រាន់​តែ​ជា​រឿង​មួយ​ប៉ុណ្ណោះ រហូត​ដល់​ខ្ញុំ​បាន​រក​ឃើញ​ឈ្មោះ​របស់​គាត់​នៅ​ក្នុង​កំណត់ត្រា​មួយ ។ ខ្ញុំ​កាន់​តែ​​ជិត​ស្និត​នឹង​លោក​តា​លោកយាយ​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ស្គាល់​ជីដូន​ជីតា​ខ្ញុំ ដូច​​ខ្ញុំ​ធ្លាប់​រស់​នៅ​ជាមួយ​ពួកគាត់​ដូច្នោះ​ដែរ ។ ​ខ្ញុំ​បាន​រក​ឃើញ​ព័ត៌មាន​អំពី​ជីដូន​ជីតា​របស់​ខ្ញុំ បាន​ចែក​ដំណឹងល្អ​អំពី​ការ​ផ្សាភ្ជាប់​ដ៏អស់កល្បជានិច្ច ហើយ​បាន​ជួយ​ប្រទានពរ​ដល់មនុស្ស​រាប់​​ជំនាន់ ។

ខ្ញុំ​បន្ដរក​ឃើញ​​​សម្បត្តិ​ដែល​កប់​លាក់​ទុក អរគុណ​ចំពោះ​កម្មវិធី FamilySearch ។ ខ្ញុំ​ស្រឡាញ់​នូវ​អ្វី​ដែល​ប្រធាន ថូម៉ាស អេស ម៉នសុន មាន​ប្រសាសន៍ ៖ « ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នៅពេល​យើង​ធ្វើ​ដោយ​អស់​ពី​សមត្ថភាព​យើង ដើម្បី​សម្រេច​នូវ​កិច្ចការដែល​នៅ​ពី​មុខ​យើង នោះ ព្រះអម្ចាស់​នឹង​ឲ្យ​យើង​នូវ​កូនសោ​ពិសិដ្ឋ​ដែល​ចាំបាច់​ដើម្បី​ចាក់​បើក​រតនសម្បត្តិ ដែល​យើង​ស្វែងរក​យ៉ាង​ខ្លាំង​នោះ » ។1 តាមរយៈ​កិច្ចខិតខំ​របស់យើង នោះ​យើង​នឹង​រកឃើញ​កូនសោ​ទាំងឡាយ ទៅ​កាន់​រតនសម្បត្តិ​ដ៏អស់កល្បជានិច្ច​របស់​យើង ហើយ​ថ្ងៃ​មួយ យើង​នឹង​អាច​ជួប​នឹង​ជីដូន​ជីតា​របស់​យើង​ដោយ​ផ្ទាល់ ។

កំណត់​ចំណាំ

  1. ថូម៉ាស អេស. ម៉នសុន « The Key of Faith » Ensign, ខែ​កុម្ភៈ ឆ្នាំ 1994, ទំព័រ 5; Tambuli, ខែ​ឧសភា ឆ្នាំ 1994,ទំព័រ 5 ។