២០១៤
ពរជ័យ​ទាំង​សងខាង
ខែ មករា ឆ្នាំ 2014


ពរជ័យ​ ទាំង​សងខាង

ការ​ចូលរួម​ក្នុង​ព្រះវិហារបរិសុទ្ធ និង​ពង្សប្រវត្តិ គឺ​សំខាន់​ទាំង​ពីរ នៅពេល​បាន​រួម​បញ្ចូល​គ្នា នោះ​វា​នាំ​មក​នូវ​ពរជ័យ​បន្ថែម​ទៀត ។

រូបភាព
Composite of a photo of a Temple in the background and a photo of a young woman holding temple recommends.

នៅ​ពេល​អ្នក​បើក​ទំព័រ​​ទស្សនាវដ្ដី​លីអាហូណាខែ​នេះ សូម​រក​មើល​បណ្ដុំ​ពណ៌​ផ្សេងៗ​ជាច្រើន ដែល​ធ្វើ​ឲ្យ​រូបភាព គំនូ ឬ​ការ​រចនា​នីមួយៗ​មាន​ភាពទាក់​ទាញ និង ស្រស់​ស្អាត​យ៉ាង​ខ្លាំង​នោះ ។ ពណ៌​ជាច្រើន អាច​កើត​មាន​ឡើង​បាន​ដោយ​សារ​ពណ៌​សំខាន់​ពីរគឺ —ក្រហម លឿង ឬ​ខៀវ —ដាក់​បញ្ចូល​គ្នា​ដើម្បី​បង្កើត​ពណ៌​ថ្មី ពណ៌​មួយ​ដែល​ពុំ​អាច​កើត​មានឡើង​បាន បើ​​ពណ៌​សំខាន់​ទាំង​នេះ នៅ​ដាច់​ដោយ​ឡែក​ពីគ្នា ។

ពង្សប្រវត្តិ និង កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​មាន​ភាព​ស្រដៀង​គ្នា​​ក៏​ដូច​ជា​ពណ៌​ទាំង​នោះ​ដែរ ៖ អ្នក​អាច​ទទួល​បាន​ពរជ័យ​បន្ថែម​ទៀត​ដោយ​ការ​បញ្ចូល​នូវ​ការងារ​សំខាន់ៗ​ពីរនេះ​​រួម​គ្នា ។ នោះ​គឺ​ដោយ​សារ​ពង្សប្រវត្តិ និង​កិច្ចការ​ព្រះវិហារបរិសុទ្ធ​ តាម​ធម្មតា ជា​ផ្នែក​ពីរ​នៃ​កិច្ចការ​តែ​មួយ —ជាកិច្ចការ​នៃ​សេចក្ដី​សង្គ្រោះ ។ ប្រាកដ​ណាស់ អ្នក​នឹង​នៅ​តែ​ទទួល​បាន​ពរជ័យ​ដ៏​មហិមា តាមរយៈ​ការ​ជួយ​ដល់​អ្នក​ដទៃ​ធ្វើ​ពង្សប្រវត្តិ​របស់​ពួកគេ និង​ការ​ចូលរួម​ក្នុង​ព្រះវិហារបរិសុទ្ធ​ដើម្បី​ធ្វើ​កិច្ចការ​សម្រាប់​អ្នក​ទាំងឡាយ​ដែល​ឈ្មោះ មាន​ផ្ដល់​ឲ្យ​នៅ​ទី​នោះ ។ ប៉ុន្តែ​អ្នក​ទទួល​បាន​ពរជ័យ​កាន់​តែ​មហិមា— រីករាយ​នឹងពណ៌​ជាច្រើន​ដេរដាស​ —នៅ​ពេល​អ្នក​រួមបញ្ចូល​ផ្នែក​ទាំងពីរ​ជាមួយ​គ្នា ហើយ​រក​ឈ្មោះ​គ្រួសាររបស់​យើង​​ផ្ទាល់ ហើយ​ធ្វើ​កិច្ចការ​សម្រាប់​ជីដូន​ជីតា​របស់​អ្នក​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ដូច​ដែល​អែលឌើរ រីឆាដ ជី ស្កត នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​បង្រៀន ៖

« កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង ពង្ស​ប្រវត្តិ គឺជា​កិច្ចការ​មួយ​ដែល​ចែក​ជា​ពីរ​ផ្នែក ។ …

« ព្រះវរបិតា​នៅ​ស្ថានសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ម្នាក់ៗ​ទទួល​បាន​ពរជ័យ​ទាំង​សងខាង​នៃ​កិច្ចការ​ជំនួស​ដ៏​សំខាន់​នេះ ។ ទ្រង់​បាន​ដឹកនាំ​អ្នកផ្សេង​ឲ្យ​បង្ហាញ​យើង​ពី​របៀប​ដើម្បី​ធ្វើ​បាន ។ វា​ស្ថិត​លើ​អ្នក និងខ្ញុំ​ទេ ដែល​ត្រូវ​ទទួល​យក​ពរជ័យ​ទាំងនោះ ។

« កិច្ចការ​អ្វី​ដែល​អ្នក​ធ្វើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ គឺជា​ពេល​ដែល​បាន​ចំណាយ​យ៉ាង​ល្អ ប៉ុន្ដែ​ការទទួល ពិធីបរិសុទ្ធ ជំនួសឲ្យ​ជីដូន​ជីតា​​ផ្ទាល់​របស់​អ្នក​ម្នាក់​ នឹង​ធ្វើ​ឲ្យ​ពេលវេលា​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កាន់​តែ ពិសិដ្ឋ ហើយ​ថែម​ទាំង​ទទួល​បាន​ពរជ័យ​កាន់​តែ​​អស្ចារ្យ​​ទៀត​ផង » ។1

ដូច្នេះ តើ​ « ពរជ័យ​​កាន់​តែ​មហិមា » មួយ​ចំនួន ដែល​កើត​មាន នៅពេល​យើង​ទទួល « ពរជ័យ​ទាំង​សងខាង » មាន​អ្វី​ខ្លះ ? នៅ​ផ្នែក​ខាង​ស្ដាំ​មាន​ការ​សន្យា​មួយចំនួន​ចេញ​មកពី​សាវក​សម័យ​ទំនើប ។

ការបន្សុទ្ធ ឥទ្ធិពល​ខាង​វិញ្ញាណ

រូបភាព
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ

« កិច្ចការ​ពង្សប្រវត្តិ​របស់​សមាជិក​សាសនាចក្រ មាន​ឥទ្ធិពល​បន្សុទ្ធ ឥទ្ធិពលខាង​វិញ្ញាណ ឥទ្ធិពល​ស្រទន់​មក​លើ​អ្នក​ទាំងឡាយ​ណា​ដែល​ទាក់​ទង​នឹង​កិច្ចការ​នោះ ។ពួកគេ​យល់​ថា ពួកគេ​កំពុង​តែ​ចង​ចំណង​គ្រួសារ​របស់​គេ​ជាមួយ​គ្នា ។… នៅ​ពេល​យើង​ស្រាវ​ជ្រាវ​រក​ខ្សែ​ស្រឡាយ​របស់​យើង​ផ្ទាល់ នោះ​យើង​​ចាប់​អារម្មណកាន់​តែ​​ខ្លាំង​​ជាង​គ្រាន់​តែ​រក​ឈ្មោះ …ចំណាប់អារម្មណ៍​របស់​យើង បង្វែរ​ដួងចិត្ត​របស់​យើង​ទៅ​រក​ជីដូនជីតា​យើង យើងព្យាយាម​ដើម្បី​​ស្វែង​រក​ពួកគាត់ ហើយ​ដើម្បី​ស្គាល់ និង បម្រើ​ដល់​ពួកគាត់ » ។2

ចំណែក​នៃ​កិច្ចការ​កាន់​តែ​អស្ចារ្យ​មួយ

រូបភាព
អែលឌើរ រ័សុល អិម. ណិលសុន

« ទំនាក់ទំនង​ខាង​វិញ្ញាណ … ត្រូវ​បាន​បង្កើត​ឡើង ។… នៅ​ពេល​ដួង​ចិត្ត​របស់​យើង បង្វែរ​ទៅ​រក​ជីដូន​ជីតា​របស់​យើង នោះ​មាន​អ្វីមួយ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ខ្លួន​យើង​ហើយ ។យើង​មាន​អារម្មណ៍​ថា​មាន​ចំណែកអ្វីមួយដែល​ខ្លាំង​ជាង​ខ្លួន​យើង » ។3

ការ​ចាំយាម​ទប់ទល់​នឹង​ការ​ល្បួង

រូបភាព
អែលឌើរ ដាវីឌ អេ បែដណា

« យើង​ម្នាក់ៗ​ទទួល​បាន​ប្រយោជន៍​មក​ពី​មរណៈជនទាំងអស់។ការ​រៀន​នូវ​​រឿង​ទាំងឡាយ​នោះ ជួយ​យើង​ឲ្យ​កាន់​តែ​យល់​ពិត​ថា យើង​ជា​នរណា ហើយ​យើង​មកពី​កន្លែង​ណា ។… តើ​អ្នក​កំពុង​តែ​ធ្វើ​ការ​ស្រាវជ្រាវ​រក​គ្រួសារ​ផ្ទាល់​ខ្លួន​របស់​អ្នក ហើយ​កំពុង​តែ​ជួយ​ដល់​អ្នក​ដទៃ​ធ្វើ​ការ​ស្រាវ​ជ្រាវ​រក​គ្រួសារ​របស់​គេ​ដែរ​ឬ​ទេ ? សម្រាប់​មនុស្ស​វ័យ​ក្មេង​​ម្នាក់​នៅ​ក្នុង​ពិភពលោក​ទុច្ចរិត ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ នោះ​គឺ​ជា​ការ​ចាំយាម​ដ៏​មហិមា​បំផុតមួយ​​ទប់ទល់​នឹង​ការ​ល្បួង​នៃ​មារសត្រូវ » ។4

ជំនួយ​មក​ពី​ពិភព​ដែល​មើល​មិន​ឃើញ

« ប្រសិន​បើ​យើង​នឹង​ធ្វើ​កិច្ចការ​របស់​យើង ជំនួស​ឲ្យ​អ្នក​ទាំងឡាយ​នៅ​ក្នុង​ពិភព​ដែល​មើល​មិន​ឃើញ ដែលពួកគាត់​ទន្ទឹង និង​អធិស្ឋាន​សុំ​ឲ្យ​យើង​អាច​ធ្វើ​កិច្ចការ​សម្រាប់​ពួកគាត់ នោះ​ពិភព​ដែល​មើល​មិន​ឃើញ នឹង​ផ្ដល់​ជំនួយ​មក​យើង​វិញ​នៅ​ថ្ងៃ​នេះ​ក្នុង​​តម្រូវ​ការ​​បន្ទាន់​របស់​យើង ។មាន​បុគ្គល​​យ៉ាង​ច្រើន​នៅ​ពិភព​ដទៃ ជាង​នៅ​ទីនេះ ។មាន​អំណាច និង កម្លាំង​ខ្លាំង​ជាង​នៅ​ទីនោះ ជាង​យើង​មាន​នៅ​លើ​ផែនដី​នេះ » ។5

តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ?

តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ ដើម្បី « ប្រកាស​ពរជ័យ​ទាំង​នោះ » នៃ​ការ​ស្វែង​រក​ឈ្មោះ​គ្រួសារ បន្ទាប់​មក​នាំ​ឈ្មោះ​ទាំង​នោះ​ទៅ​ព្រះវិហាបរិសុទ្ធ ? សូម​ដាក់​ផែន​ការ​មួយ​ថ្ងៃ​នេះ ដើម្បី​នាំ​ការ​សន្យា​ទាំង​ឡាយ​នៃ​ការ​ទទួល​ពរជ័យ​ទាំង​សងខាង​មក​ក្នុង​ជីវិត​របស់​អ្នក ។

កំណត់​ចំណាំ

  1. រីឆាដ ជី ស្កត « The Joy of Redeeming the Dead » Liahona, ខែ​វិច្ឆិកា ឆ្នាំ 2012, ទំព័រ ​93–94 ។

  2. ប៊យដ៍ ឃេ ផាកកឺ « Your Family History: Getting Started » Liahona, ខែ​សីហា ឆ្នាំ 2003, ទំព័រ 17 ។

  3. រ័សុល អិម ណែលសិន « Generations Linked in Love » Liahona, ខែ​ឧសភា ឆ្នាំ 2010, ទំព័រ 92 ។

  4. ដេវីឌ អេ បែដណា « The Time Is Now » lds.org/youth/family-history/leaders ។

  5. ចន អេ វីឌសូ នៅ​ក្នុង Conference Report ខែ​មេសា ឆ្នាំ 1943, ទំព័រ 39 ។

រចនា​រូបថតដោយ វែលឌិន ស៊ី អាន់ឌើរសិន និង ស្ទីវ ត្រេហ្គអ៊ីហ្គល គំនូ​របស់​ ចន អេ វិឌសូ ដោយ អរ អ៊ី ប៊ើត