២០១៤
ការ​ទទួល​ទីបន្ទាល់​មួយ មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ
ខែ មករា ឆ្នាំ 2014


ការ​ទទួល​ទីបន្ទាល់​មួយ មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ

ថា​ម៉ារ៉ា អូ., ប្រទេស ប្រេស៊ីល

នៅ​ពេល​ខ្ញុំ​បាន​ចូលរួម​សាសនាចក្រ​នៅ​អាយុ ប្រាំ​បួន​ឆ្នាំ ខ្ញុំ​បាន​ជឿ​ថា សាសនាចក្រ​ពិត​រួច​ទៅ​ហើយ ដូច្នេះ​ខ្ញុំ​គិត​ថា​វា​ពុំ​ចាំបាច់​ដើម្បី​សួរ​ព្រះ ថា​តើ​​សាសនាចក្រ​ពិត ឬអត់​​នោះ​ទេ ។ បន្ទាប់​ពី​ក្លាយ​ជា​សមាជិក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំមក ខ្ញុំ​បាន​ចាប់​ផ្ដើម​សង្ស័យ ។ ពេល​នោះ​ក្នុង​ការ​ប្រជុំ​សាក្រាម៉ង់ នៅ​ពេល​ខ្ញុំ​ស្ដាប់​ទំនុក​តម្កើង « ការអធិស្ឋាន​ដំបូង​របស់​យ៉ូសែប ស្ម៊ីធ » ( ទំនុក​កំកើងទំព័រ 14 ) ខ្ញុំ​បាន​អធិស្ឋាន​សួរព្រះវរបិតាសួគ៌ បើ​សាសនាចក្រ​នេះ​ពិត ហើយ​បើ​យ៉ូសែប ស្ម៊ីធ​ពិត​ជា​បាន​ឃើញ​ទ្រង់ និង​ព្រះយេស៊ូវ​មែន​ឬ ។ គំនិត​មួយ​បាន​ចូល​មក​ក្នុង​សតិ​ខ្ញុំ​ថា ពិត សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ គឺ​ពិត ហើយ​​យ៉ូសែប ពិត​ជា​បាន​ឃើញ​ព្រះ​ជា​ព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ​មែន ។ ភ្នែក​ខ្ញុំ​បាន​ពេញ​ទៅ​ដោយ​ទឹកភ្នែក ហើយ​ខ្ញុំ​មាន​អារម្មណ៍​ព្រះវិញ្ញាណ​បរិសុទ្ធ​ដុត​កំដៅ​ក្នុង​បេះដូង​ខ្ញុំ ។

ថ្ងៃ​នេះ ខ្ញុំ​អាច​បញ្ជាក់​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​ បាន​ថ្លែង​ទីបន្ទាល់​ដល់​ខ្ញុំ​អំពី​សេចក្ដី​ពិត​​ពេញ​លេញ​នៃ​សាសនាចក្រ​នេះ ។ ខ្ញុំ​ដឹង​ថា យ៉ូសែប ស្ម៊ីធ បាន​ឃើញ​ព្រះជា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​​គ្រីស្ទ ខ្ញុំ​ពុំ​អាច​បដិសេធ​បាន​ទេ ។ ទីបន្ទាល់​នេះ បាន​ផ្ដល់​នូវ​ភាព​ក្លាហាន​ដល់​ខ្ញុំ ដើម្បី​ចែកចាយ​ទីបន្ទាល់​ខ្ញុំ​ជាមួយ​អ្នកដទៃ ។