២០១៤
ការ​រៀបចំ​អំណោយ​សម្រាប់​គ្រួសារ​នា​ពេល​អនាគត​របស់​អ្នក
ខែ មករា ឆ្នាំ 2014


ការ​រៀបចំ​ អំណោយសម្រាប់​គ្រួសារ​នា​ពេល​អនាគត​របស់​អ្នក

ចេញ​មក​ពី​ប្រសាសន៍​ក្នុង​ការ​ប្រជុំ​ធម្មនិដ្ឋាន « Gifts of Love » ដែល​ផ្ដល់​ឲ្យ​នៅ​សាកល​វិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅ​ថ្ងៃ​ទី 16 ខែ ធ្នូ ឆ្នាំ 1980 ។ សម្រាប់​អត្ថបទ​ទាំង​ស្រុង​​ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅកាន់ speeches.byu.edu

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

ឆ្នាំ​នេះ សូម​ចាប់​ផ្ដើម​បង្កើត​អំណោយ​មួយ​ចំនួន​—អំណោយ​ដ៏​អស្ចារ្យ—សម្រាប់​គ្រួសារ​នា​ពេល​អនាគត​របស់​អ្នក ។

រូបភាព
A young man holding up a chain of paper dolls.

រចនារូបភាពដោយ ខូឌី បែល

ខ្ញុំ​តែង​តែ​្រមៃធ្វើ​ជា​អ្នក​ផ្ដល់​អំណោយ​ដ៏​អស្ចារ្យ​ម្នាក់ ។ ខ្ញុំ​នឹក​ស្រមៃអំពី​មនុស្ស​ដែល​បើក​អំណោយ​ខ្ញុំ ហើយ​បង្ហាញ​ក្ដី​អំណរ​ទាំង​ស្រក់​ទឹក​ភ្នែក ហើយមាន​ស្នាម​ញញឹម​ដែល​បង្ហាញ​ថា ការ​ផ្ដល់​ឲ្យ ពុំ​មែន​គ្រាន់​តែ​អំណោយ​តែ​ម្យ៉ាង ​វា​បាន​ប៉ះ​ដល់​ដួង​ចិត្ត​របស់​ពួកគេ ។ អ្នក​ប្រហែល​ជា​មាន​ក្ដី​ស្រមៃដូច្នោះ​ដែរ​​ហើយ ។ អ្នក​រាល់​គ្នា​ជា​ច្រើន ប្រហែល​​អ្នក ​ជា​អ្នក​ជំនាញ​ខាង​ការ​ផ្ដល់​អំណោយ​រួច​ទៅ​ហើយ ។

មាន​អ្វី​មួយ​ដែល​អ្នក​អាច​ធ្វើ​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ចាប់​ផ្ដើម​ក្លាយ​ទៅ​ជា​អ្នក​ផ្ដល់​អំណោយ​ដល់​ខ្លួនអ្នក​កាន់​តែ​ល្អ ។ តាម​ពិត​ទៅ ក្នុង​នាម​ជា​សិស្ស អ្នក​មាន​ឱកាស​ពិសេស​មួយចំនួន ។ អ្នក​អាច​ចាប់​ផ្ដើម​ដាក់​អំណោយ​មួយ​ចំនួន—អំណោយ​ដ៏​អស្ចារ្យ—បង់​ថ្លៃ​ទុក​មុន​សម្រាប់​គ្រួសារ​នា​ពេល​អនាគត​របស់​អ្នក ។ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​វា ។

ការ​សរសេរ​អត្ថបទ​សម្រាប់​សាលា

រូបភាព
A pen lying on a handwritten letter.

អ្នក​អាច​ចាប់​ផ្ដើម​នៅ​ក្នុង​បន្ទប់​របស់​អ្នក​នា​ថ្ងៃ​នេះ ។ តើ​មាន​អត្ថបទ​សាលា​ណា​ដែល​មិន​ទាន់​បាន​សរសេរ គរ​ទុក​នៅ​កន្លែង​ណា​ទេ ? ( ខ្ញុំ​ស្មាន​ថា មាន​គរ​នៅ​ទី​នោះ ខ្ញុំ​គិត​ថា​ ខ្ញុំ​ស្គាល់​បន្ទប់​របស់​អ្នក ) ។ ប្រហែល​ជា​វា​បាន​វាយ​ជា​អត្ថបទ​រួច​ហើយ​ ហើយរួច​រាល់​ដើម្បី​​នឹង​ប្រគល់​ដល់​គ្រូ​ហើយ ។ ហេតុ​អ្វី​ក៏​ត្រូវ​ខ្វល់​ច្រើន​ជាមួយ​នឹង​វា ? ខ្ញុំ​បាន​រៀន​ពី​មូលហេតុ​ អំឡុង​ថ្នាក់​រៀន​ខាង​សាសនា​ ដែល​ខ្ញុំ​បាន​បង្រៀន​ពេល​នៅ​សាកល​វិទ្យាល័យ រិក ( ឥឡូវ​ជា​​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ ) ។ វា​គឺ​ជា​ការ​បង្រៀន​មក​ពី​កណ្ឌ 25 នៃ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ។ នៅ​ក្នុង​កណ្ឌ​នោះ អិមម៉ា ស្ម៊ីធ ត្រូវ​បាន​ប្រាប់​ថា នាង​គួរ​តែ​​ចំណាយ​ពេល​របស់​នាង​ដើម្បី « ការ​សរសេរ​ និងដើម្បី​ការ​​រៀនសូត្រ​ដ៏​​ច្រើន » ( ខ 8 ) ។ ប្រហែល​ជា​នៅ​បី​ជួរ​ខាង​ក្រោយ មានយុវនារី​សក់​សម្បុរ​ទង់​ដែង​ម្នាក់​ ជ្រួញ​ចិញ្ចើម នៅពេល​ខ្ញុំ​ជម្រុញ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ឧស្សាហ៍​នៅ​ក្នុង​ការ​បង្កើត​ជំនាញ​សរសេរ ។ នាង​បាន​លើក​ដៃ​របស់​នាង ហើយ​និយាយ​ថា « នោះ​វា​មិន​សម​ហេតុ​ផល​ចំពោះ​ខ្ញុំ​សោះ ។ អ្វី​ដែល​ខ្ញុំ​នឹង​​សរសេរ​ គឺ​ជា​ការ​​សរសេរ​សំបុត្រ​ទៅ​កូនៗ​របស់​ខ្ញុំប៉ុណ្ណឹង » ។ នោះ​ធ្វើ​ឲ្យ​មាន​សំណើច​ពេញ​ថ្នាក់​រៀន ។ ពេល​មើល​ទៅ​គាត់ ខ្ញុំ​អាចស្រមៃឃើញ​ថា​មាន​កូន​ជាច្រើន​នៅ​ជុំ​វិញ​គាត់ ហើយ​ខ្ញុំ​អាច​មើល​ឃើញ​ថា មាន​​សំបុត្រ​ជា​ច្រើន ដែល​គាត់​នឹង​សរសេរ ។ ប្រហែល​ជា ការ​សរសេរ​ប្រកប​ដោយ​អានុភាព នឹង​ពុំ​សំខាន់​ចំពោះ​គាត់​ទេ ។

បន្ទាប់មក មាន​យុវជន​ម្នាក់នៅ​​​ខាងក្រោយ​ បាន​ក្រោក​ឈរ​ឡើង ។ គាត់​និយាយ​តិច​តួច​ណាស់​ក្នុង​ត្រីមាស​នោះ ខ្ញុំ​មិន​ប្រាកដ​ថា គាត់​ធ្លាប់​បាន​និយាយ​ពី​មុន​ទេ ។ គាត់​​មាន​អាយុ​ច្រើន​ជាង​សិស្ស​ដទៃ ហើយ​គាត់​ជា​មនុស្ស​ខ្មាស់​អៀន ។ គាត់​សួរ​ថា តើ​គាត់​អាច​និយាយ​បាន​ឬ​ទេ ។ គាត់​បាន​ប្រាប់​ដោយ​សម្លេង​តិចៗ​អំពីការធ្លាប់​ធ្វើ​ជា​​ទាហាន​ម្នាក់​នៅ​ប្រទេស​វៀតណាម ។ ថ្ងៃ​មួយ ដោយ​គាត់​គិត​ថា​វា​ស្ងប់​ស្ងាត់ នោះ​គាត់​បាន​ដើរ​ចេញ​ពី​កាំភ្លើង​របស់​គាត់ ហើយ​ដើរ​ឆ្លង​ពី​បន្ទាយ​របស់​គាត់​ទៅ​កាន់​កន្លែង​ដាក់​សំបុត្រ ។ ពេល​គាត់​កាន់​សំបុត្រ​នៅ​ក្នុង​ដៃ​របស់​គាត់ គាត់​បាន​ឮសញ្ញា និង​សម្រែក ហើយ​ស្នូរ​កាំភ្លើង​ត្បាល់ និង កាំភ្លើង​បាន​ផ្ទុះ​ឡើង​ នៅ​ខាង​មុខ​ពី​សត្រូវ ។ គាត់​បាន​ច្បាំង​នៅ​តាម​ផ្លូវ​ត្រឡប់​មក​យក​កាំភ្លើង​របស់​គាត់​វិញ ដោយ​ប្រើ​ដៃ​របស់​គាត់​ជា​អាវុធ ។ គាត់​បាន​បណ្ដេញ​សត្រូវ​ចេញ ជាមួយ​នឹង​ពល​ទ័ព​ដែល​នៅ​រស់​រាន​មាន​ជីវិត ។ បន្ទាប់​មក​គាត់​អង្គុយ​ចុះ​នៅ​ក្នុង​ចំណោម​អ្នក​នៅ​រស់ និង​អ្នក​ស្លាប់​មួយ​ចំនួន ហើយ​គាត់​បាន​បើក​សំបុត្រ​របស់​គាត់ ។ វា​គឺ​ជា​សំបុត្រ​មក​ពី​ម្ដាយ​របស់​គាត់ ។ ម្តាយ​គាត់​បាន​សរសេរ​ថា គាត់​មាន​បទពិសោធន៍​ខាង​វិញ្ញាណ​មួយ​ ដែល​អះអាង​ដល់​គាត់​ថា កូន​នឹង​នៅ​រស់​រាន​មាន​ជីវិត ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ បើ​កូន​ជា​មនុស្ស​សុចរិត ។ នៅ​ក្នុង​ថ្នាក់រៀន​​ខ្ញុំ ក្មេង​ប្រុស​នោះ បាន​និយាយ​តិចៗ​ថា « សំបុត្រ​នោះ​គឺ​ជា​ខគម្ពីរ​ចំពោះ​ខ្ញុំ ។ ខ្ញុំ​បាន​រក្សា​វា​ទុក » ។ រួច​គាត់​បាន​អង្គុយ​ចុះ ។

អ្នក​អាច​នឹង​មាន​កូន​ម្នាក់​នៅ​ថ្ងៃ​ណា​មួយ ប្រហែល​ជា​ ​កូន​ប្រុស​ម្នាក់ ។ តើ​អ្នក​អាច​មើល​ឃើញ​មុខ​របស់​គាត់​ឬ​ទេ ? តើ​អ្នក​អាច​មើល​ឃើញ​ថា​ គាត់​នៅ​កន្លែង​ណា​មួយ ជួន​កាល នៅ​ក្នុង​គ្រោះ​ថ្នាក់​នៃ​ជីវិត​រមែង​ស្លាប់​ឬ​ទេ ? តើ​អ្នក​អាច​ដឹង​ពី​ភាព​ភ័យ​ខ្លាច​នៅក្នុង​ដួង​ចិត្ត​គាត់​ឬ​ទេ ? តើ​វា​ប៉ះ​ដល់​ដួង​ចិត្ត​អ្នក​ឬ​ទេ ? តើ​អ្នក​នឹង​ចង់​ផ្ដល់​ឲ្យ​ដោយ​សេរីឬ​ទេ ? តើមាន​​ការ​លះបង់​អ្វី​ខ្លះ ដែល​នឹង​ចំណាយ ដើម្បី​សរសេរ​សំបុត្រ​ដែល​បេះដូង​របស់​អ្នក​នឹង​ចង់​ផ្ញើរ​ទៅនោះ ? សូម​ចាប់​ផ្ដើម​អនុវត្ត​នា​ល្ងាច​នេះ ។ ត្រឡប់​ទៅ​បន្ទប់​របស់​អ្នក ហើយ​សរសេរ និង អាន ហើយ​សរសេរ​ឡើង​វិញ នូវ​អត្ថបទ​នោះ​ម្ដង​ហើយ​ម្ដង​ទៀត ។ អ្នក​​នឹង​ឃើញ​ថា វា​ពុំ​ដូច​ជា​ការ​លះបង់​នោះ​ទេ បើ​អ្នក​នឹក​គិត​ពី​កូន​ប្រុស​នោះ ដឹង​ពីដួង​ចិត្ត​កូន ហើយ​គិត​អំពី​​សំបុត្រ​ដែល​កូន​នឹង​ត្រូវ​ការ​នៅ​ថ្ងៃ​មួយ​នោះ ។

ការ​ដោះ​ស្រាយ​លំហាត់​គណិត​វិទ្យា

រូបភាព
Chalk board with chalk and eraser

ឥឡូវ អ្នក​រាល់​គ្នា​មួយ​ចំនួន​ពុំ​មាន​អត្ថបទ​មួយ​រង់​ចាំ​អ្នកទេ ។ វា​អាច​ជា​សៀវភៅ​មួយ ដែល​មាន​លំហាត់​គណិត លាក់​នៅ​ក្នុង​នោះ ។ ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​ថ្ងៃ​មួយ​នៅ​ក្នុង​អនាគត​របស់​អ្នក ។ អ្នក​នឹង​មាន​កូន​ប្រុស​ ឬ​កូន​ស្រី​ដែល​ពេញ​វ័យ ​នឹង​និយាយ​ថា « ខ្ញុំ​ស្អប់​សាលា​រៀន » ។ បន្ទាប់​ពី​ការ​ស្ដាប់​ដោយ​យក​ចិត្ត​ទុក​ដាក់​មួយ​ចំនួន អ្នក​នឹង​រក​ឃើញ​ថា វា​ពុំ​មែន​ជា​សាលា​រៀន ឬ​ក៏​មិន​មែន​ជា​គណិត​វិទ្យា​ដែរ គាត់ ឬ​នាង​ស្អប់​នោះ —តែ​វា​​គឺ​ជា​អារម្មណ៍​នៃ​ការ​បរាជ័យ​ទៅ​វិញ​ទេ ។

អ្នក​នឹងដឹងយ៉ាង​ត្រឹមត្រូវ​​អំពី​អារម្មណ៍​ទាំង​នោះ ហើយ​អ្នក​នឹង​ត្រូវ​បំផុសគំនិត ហើយ​អ្នក​នឹង​ចង់​ផ្ដល់​ឲ្យ​ដោយឥតគិតថ្លៃ ។ ដូច្នេះ អ្នក​នឹង​បើក​សៀវភៅ រួច​និយាយ​ថា « តោះ ចូរ​យើង​មើល​បញ្ហា​មួយ​ជាមួយ​គ្នា » ។ ចូរ​គិត​អំពី ការ​តក់​ស្លុត​​ដែល​អ្នក​នឹងទទួល នៅពេល​អ្នក​មើល​ឃើញ​ថា ទូកកំពុងចែវ​​​ដដែល​រយៈពេល​ពីរម៉ោងទៅ ហើយ​ត្រឡប់​មក​វិញក្នុង​រយៈពេលប្រាំ​ម៉ោង ហើយ​សំណួរ​នៅ​តែ​សួរ​ថា តើ​​ចរន្ដ​ទឹក​ហូរ​លឿន​ប៉ុណ្ណា ឬ​តើ​ទូក​បាន​ធ្វើ​ដំណើរ​ឆ្ងាយ​ប៉ុណ្ណា ។ ​អ្នក​អាច​នឹង​គិត​ថា « មែនហើយ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​កូន​របស់​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ប្រសើរ ដោយ​ការ​បង្ហាញ​ដល់​ពួកគេ​ថា ខ្ញុំក៏​​ពុំ​ចេះ​ធ្វើ​គណិត​​ដែរ » ។ ខ្ញុំ​សូម​ផ្ដល់​ឱវាទ​ដល់​អ្នក​ខ្លះៗ ៖ ពួកគេ​នឹង​មើល​ឃើញ​វា​ថា​ជា​អំណោយ​ដ៏​សោះកក្រោះមួយ ។

មាន​អំណោយ​ដែល​ល្អ​ប្រសើរ​ជាង ប៉ុន្តែ​វា​នឹង​ចំណាយ​ការ​ខិតខំ​ពី​ពេល​ឥឡូវ​នេះ ។ ឪពុក​ខ្ញុំ កាល​គាត់​នៅ​ក្មេង គាត់​ត្រូវ​តែ​ដោះ​ស្រាយ​លំហាត់​ចែវទូក និង​លំហាត់​ជាច្រើន​ដទៃទៀត ។ នោះ​គឺ​ជា​ផ្នែក​នៃ​ឧបករណ៍​ដែល​គាត់​ត្រូវការ ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​វិទ្យាសាស្ត្រ ដែល​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​គ្នា​ចំពោះ​គីមីវិទ្យា ។ ប៉ុន្តែ​គាត់​ក៏​បាន​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​ចំពោះ​ខ្ញុំ​ផងដែរ ។ បន្ទប់​គ្រួសារ​របស់​យើង ​មើល​ទៅ​ពុំប្រណិត ​ដូចជា​បន្ទប់​គ្រួសារ​របស់​គេ​មួយ​ចំនួន​ទេ ។ បន្ទប់​នោះ គឺ​មាន​គ្រឿង​សង្ហារឹម​មួយប្រភេទគឺមាន​ —កៅអីមួយ​ចំនួន​ —ហើយ​ជញ្ជាំង​មួយ​ចំហៀង​មាន​ការ​តុបតែង— ជា​ក្ដារខៀន​ពណ៌​បៃតង ។ ខ្ញុំ​បាន​ឈាន​ចូល​​ដល់​វ័យ​ដែល​កូន​ប្រុស ឬ​កូន​ស្រី​របស់​អ្នក នឹង​ឈាន​ដល់ ។ ខ្ញុំ​ពុំ​ងឿង​ឆ្ងល់​ទេ បើ​​ខ្ញុំ​អាច​ដោះ​ស្រាយ​លំហាត់​គណិត​វិទ្យា​នេះ​បាន តែ​ខ្ញុំ​បានសារភាព​​ដោយអស់​ពី​​ចិត្ត​​ថា ខ្ញុំ​ពុំ​អាចដោះ​ស្រាយ​​បាន​ទេ ។ ហើយ​គ្រូ​បង្រៀន​ខ្ញុំ​មួយចំនួនទទួល​ស្គាល់​ថា នោះ​គឺ​ជា​ការ​ពិត​ផងដែរ ។

ប៉ុន្តែ​ឪពុក​ខ្ញុំ​ពុំព្រម​​ទេ ។ គាត់​បាន​គិត​ថា ខ្ញុំ​អាចដោះ​ស្រាយ​លំហាត់​នោះ​​បាន ។ ដូច្នេះ​យើង​បាន​រៀន​ជា​មួយ​នឹង​គ្នា​​នៅ​លើ​ក្ដារខៀន​នោះ ។ ខ្ញុំ​ពុំ​ចាំ​អំពី​អំណោយជាច្រើន​ដែល​ឪពុក​ខ្ញុំ​បាន​ខ្ចប់ឲ្យ​ខ្ញុំ​នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ចាំ​អំពី​ក្ដារខៀន និង​សំឡេង​តិចៗ​របស់​គាត់ ។ ការ​បង្រៀន​របស់​គាត់​ចំណាយ​ច្រើន​ជាង​អ្វី​ដែល​ខ្ញុំ​ត្រូវ​ការ និង យកចិត្តទុកដាក់ ។ វា​ចំណាយ​ច្រើន​ជាង​ការ​ស្ម័គ្រ​ចិត្ត ក្នុង​ការ​​ចំណាយ​ពេល​របស់​គាត់នាគ្រា​នោះ​ ដែល​វា​មាន​តម្លៃដូច​គ្នា ។ វា​ចំណាយ​ពេល​ដែល​គាត់​បាន​ចំណាយ​ពី​មុន នៅ​ពេល​គាត់​មាន​ឱកាស​ដូច​ជា​អ្នក​មាន​នៅ​ពេល​នេះ ។ ពី​ព្រោះ​តែ​គាត់​បាន​ចំណាយ​ពេល​នា​គ្រា​នោះ នោះ​គាត់​ និង​ខ្ញុំ​អាច​មាន​ពេល​​​នៅ​លើ​ក្ដារខៀន ហើយ​គាត់​អាច​ជួយ​ខ្ញុំ ។

ហើយ​ដោយ​សារ​គាត់​ផ្ដល់​ដល់​ខ្ញុំ​នូវ​បទ​ពិសោធន៍ដូច្នោះ នោះ​ខ្ញុំ​មាន​កូន​ប្រុស​ម្នាក់ ដែល​ឲ្យ​ខ្ញុំ​អង្គុយ​ជា​មួយ​គាត់​មួយឆ្នាំ ។ យើង​បាន​អ៊ុំទូក​ដូច​គ្នា​ចុះ​ឡើង ។ ហើយ​គ្រូ​បង្រៀន​របស់​គាត់ បាន​សរសេរ​ថា « មាន​ការ​​រីក​ចម្រើន​ច្រើន » នៅ​លើ​កាត​របាយការណ៍​របស់​គាត់ ។ ប៉ុន្តែ​ខ្ញុំ​នឹង​ប្រាប់​អ្នក​នូវ​អ្វី​ដែល​រីកចម្រើន​បំផុតនោះ​គឺ ៖ អារម្មណ៍​នៃ​កូន​ល្អមាន​​​អំពី​ខ្លួន​គាត់ ។ គ្មាន​អ្វី​ដែល​ខ្ញុំ​នឹង​ដាក់​នៅ​ក្រោម​ដើម​គ្រីស្ទម៉ាស សម្រាប់ ស្ដោត មានតែពាក់កណ្ដាល​នៃឱកាស​នៃ​​ការ​ប្រែក្លាយ​ជាអ្នក​ទទួល​មរតក​គ្រួសារ ដែល​ជា​មោទនភាព​នៃ​ការ​ជោគជ័យ​របស់​គាត់​ទេ ។​

ការ​រៀន​សិល្បៈ​ និង តន្ត្រី

រូបភាព
Preparing Gifts for Your Future Family, Jan. 2014 New Era

ប្រហែល​ជា​មាន​អ្នក​ចេះ​សិល្បៈ​ខ្លះៗ​ ( ឬ​ក៏​ជា​តន្ត្រី​ឬទេ ? ) សិស្ស​ញញឹម ។ ពួកគេ​កំពុង​គិត​ថា « គាត់​នឹង​មិន​អាច​បញ្ចុះ​បញ្ចូល​ខ្ញុំ​ថា ខ្ញុំ​មាន​អំណោយ​ទាន​ដែល​លាក់​ទុក នៅ​ក្នុង​កិច្ចការ​ដែល​ពុំ​ទាន់​ធ្វើ​រួចរបស់​ខ្ញុំ​បាន​ទេ » ។ ខ្ញុំល្បង​លមើលសិន ។ កាល​ពី​សប្ដាហ៍​មុន ខ្ញុំ​បាន​ទៅ​ព្រឹត្តការណ៍​មួយ ជាកិត្តិយស​ដល់​យុវជន​ម្នាក់ ។ មាន​ការ​ចាក់​បញ្ចាំង​ស្លាយ​មួយ ។ ពន្លឺ​បាន​បាញ់​ចុះ ហើយ​ខ្ញុំ​បាន​ស្គាល់​សំឡេង​ពីរ ។ មួយ​គឺ​ជា​សំឡេង​អ្នក​ចម្រៀង​ដ៏​ល្បី​នៅ​ពី​ខាង​ក្រោយ​ ហើយ​សំឡេង​មួយ​ទៀត​ ជា​អ្នក​ពោល នោះ​គឺ​ជា​សំឡេង​ឪពុក​របស់​យុវជន​នោះ ។

ឪពុក​គាត់​ច្បាស់​ជា​ចំណាយ​ពេល​យ៉ាង​ច្រើន​ម៉ោង​រៀបចំ​ស្លាយ​នោះ សរសេរ​ពាក្យ​ដែល​ហោះ​ឡើង រួច​ហើយ​ដាក់​តន្ដ្រី និង ពាក្យបញ្ចូល និង សំឡេងឲ្យត្រូវ​គ្នា ។ ​អ្នក​នឹង​មាន​កូន​ប្រុស​នា​ថ្ងៃ​ណាមួយ ដែល​នឹង​ត្រូវ​បាន​ផ្ដល់​កិត្តិយស​នៅ​ព្រឹត្តការណ៍​មួយ​ដូច្នោះ​ដែរ ​មាន​បងប្អូន​ជីដូន​មួយ​ និង​ពូមីង​របស់​គាត់​ទាំង​អស់​គ្នា​មក​ទស្សនា ។ អ្នក​នឹង​ចង់​ប្រាប់​កូន​ថា​គាត់​​ជា​នរណា ហើយ​គាត់​​អាច​ប្រែ​ក្លាយ​ទៅ​ជា​អ្វី ​ដោយអស់​ពី​​ដួង​ចិត្ត​អ្នក ។ ទោះ​ជា​អ្នក​អាច​ផ្ដល់​អំណោយ​នោះ​នាគ្រា​នោះ​ ដែល​អាស្រ័យ​ទៅ​លើ​អារម្មណ៍​ដែល​អ្នក​ដឹង​ពី​ដួង​ចិត្ត​គាត់​នា​ពេល​នេះ ហើយ​បាន​ប៉ះ​ដល់​ដួងចិត្ត ហើយ​ចាប់​ផ្ដើម​ស្ថាបនា​ជំនាញដ៏​​ឆ្នៃប្រឌិត ដែល​អ្នក​នឹង​ត្រូវ​ការ​នោះ​ក្ដី ។ នោះ​​វា​នឹង​មាន​អត្ថន័យ​ច្រើន​ជាង​អ្នក​អាច​សុបិន​នា​ពេល​នេះ ខ្ញុំ​សន្យា​នឹង​អ្នក ។

ការ​ប្រែចិត្ត​ឥឡូវ​នេះ

រូបភាព
A young man waiting to talk to his Bishop.

នៅ​មាន​អំណោយ​ផ្សេង​ទៀត ដែល​អ្នក​រាល់​គ្នា​មួយ​ចំនួន​ចង់​ផ្ដល់​ឲ្យ ដែល​វា​តម្រូវ​ឲ្យ​ចាប់​ផ្ដើម​ឲ្យ​បាន​ឆាប់ ។ ខ្ញុំ​បាន​ឃើញ​វា​បាន​ចាប់​ផ្ដើម​នៅ​គ្រា​មួយ ពេល​ខ្ញុំ​ធ្វើ​ជា​ប៊ីស្សព ។ មាន​យុវជន​ម្នាក់​អង្គុយទល់មុខខ្ញុំ ។ គាត់បាន​និយាយ​អំពី កំហុស​ទាំងឡាយ​ដែល​គាត់​បាន​ធ្វើ ។ ហើយ​គាត់​បាន​និយាយ​​​ថា គាត់​ចង់​ឲ្យ​កូនៗ​ដែល​គាត់​នឹង​មាន​នៅ​ថ្ងៃ​មួយ មាន​ឪពុក​ដែល​អាច​ប្រើ​បព្វជិតភាព​ខ្លួន ហើយ​ដែល​ពួកគេ​អាច​ផ្សាភ្ជាប់​ជាមួយគ្នា​ដ៏​នៅ​អស់កល្បជានិច្ច​ខ្លាំង​ណាស់ ។ គាត់​បាន​និយាយ​ថា គាត់​ដឹង​ថា តម្លៃ និង​ការ​ឈឺ​ចាប់​នៃ​ការ​ប្រែចិត្ត នឹង​មាន​ទំហំ​ធំណាស់ ។ បន្ទាប់​មក គាត់បាន​​និយាយ​អ្វី​មួយ ដែល​ខ្ញុំ​នឹង​ពុំ​អាច​បំភ្លេច​បាន​ថា ៖ « ប៊ីស្សព ខ្ញុំ​ត្រឡប់មក​វិញ​ហើយ ។ ខ្ញុំ​នឹង​ធ្វើ​អ្វី​គ្រប់​យ៉ាង ។ ខ្ញុំ​ត្រឡប់​មក​វិញ​ហើយ » ។ គាត់​មាន​អារម្មណ៍​សោក​ស្ដាយ ។ ហើយ​គាត់​មាន​សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះគ្រីស្ទ ។ ហើយ​វា​នៅ​តែត្រូវ​​ចំណាយ​ពេលរាប់​ខែ​ក្នុង​ការ​ខិតខំ​ដោយ​ឈឺចាប់ ។

ដូច្នោះហើយ​ នៅ​កន្លែង​ណា​ដែល​មាន​គ្រួសារមួយ ដែល​មាន​អ្នក​កាន់​បព្វជិតភាព​សុចរិត​នៅជា​មេ​គ្រួសារ ។ នោះ​ពួកគេ​មាន​សេចក្ដី​សង្ឃឹម​ដ៏​អស់កល្ប និង​សេចក្ដី​សុខសាន្ដ​នៅ​លើ​ផែនដី ។ គាត់​ប្រហែល​ជា​នឹង​ផ្ដល់ដល់​​គ្រួសារ​របស់​គាត់​នូវ​អំណោយ​គ្រប់​ប្រភេទ​ដែល​បាន​ខ្ចប់​ទុក​យ៉ាង​ភ្លឺ​ថ្លា ប៉ុន្តែ​គ្មាន​អ្វី​ដែល​សំខាន់​ស្មើ​នឹង​អំណោយ​មួយ​ដែល​គាត់​បាន​ចាប់​ផ្ដើម​កាល​ពី​ជាយូរមក នៅ​ក្នុង​ការិយាល័យ​របស់​ខ្ញុំទេ ហើយ​នឹង​ពុំ​ឈប់​ផ្ដល់​ឲ្យ​នោះ​ឡើយ ។ ពេល​នោះ​គាត់​ដឹង​ពី​តម្រូវ​ការ​របស់​កូនៗ​ដែល​គាត់​មាន​​តែ​នៅ​ក្នុង​សុបិន ហើយ​គាត់​បាន​ផ្ដល់​ឲ្យ​តាំង​ពី​មុន ហើយ​ឲ្យ​ដោយ​សេរី ។ គាត់​បាន​លះបង់​អំនួត និង​ភាព​ខ្ចិលច្រអូស និង​អារម្មណ៍​ស្ពឹក​ស្រពន់​របស់​គាត់ ។ ខ្ញុំ​ដឹង​ប្រាកដ​ថា វា​ហាក់​ដូចជា​មិន​មែន​ជា​ការ​លះបង់​ទេ​នាពេល​នេះ ។

គាត់​អាច​ផ្ដល់​អំណោយ​នោះ ដោយ​សារមាន​នរណា​ម្នាក់​ទៀត​បាន​ផ្តល់​អំណោយ​នោះ​ជា​យូរ​មក​ហើយ ។ ព្រះ​ដែល​ជា​ព្រះ​វរបិតា​បាន​ប្រទាន​ដល់​យើង​នូវ​ព្រះ​រាជ​បុត្រា​របស់​ទ្រង់ ហើយ​ព្រះ​យេស៊ូវគ្រីស្ទ ប្រទាន​ដល់​យើង​នូវ​ដង្វាយ​ធួន ដែល​ជា​អំណោយ​ទាន​ដ៏​មហិមា​បំផុត លើ​អំណោយ​ទាន ទាំងអស់ ព្រមទាំង​ការ​ប្រទាន​ឲ្យ​ទាំងអស់ ។ ព្រះអង្គ​សង្គ្រោះ​បាន​ដឹង​នូវ​ការ​ឈឺ​ចាប់​ និង​ការទុក្ខ​សោក​​នៃ​​អំពើ​បាប​ទាំងអស់ ដែល​នឹង​ធ្លាក់​មក​លើ​យើង​ទាំងអស់​គ្នា និង​អ្នក​ដែល​នឹង​កើត​មក ( សូមមើល ហេព្រើរ 4:14–16 ) ។

ខ្ញុំ​ថ្លែង​ទីបន្ទាល់​របស់​ខ្ញុំ​ចំពោះ​អ្នក​ថា ព្រះយេស៊ូវ​បាន​ប្រទាន​អំណោយ​ដោយ​សេរី ដោយ​ស្ម័គ្រ​ព្រះទ័យ ចំពោះ​យើង​ទាំងអស់​គ្នា ។ ហើយ​ខ្ញុំ​ថ្លែង​ទីបន្ទាល់ទៅ​អ្នក​ថា នៅពេល​អ្នក​ទទួល​អំណោយ​នោះ ដែល​បាន​ឲ្យមក​អ្នក​ ​តាមរយៈ​ការ​ពលិកម្ម​គ្មាន​ព្រំដែន​ នោះ​វា​នឹង​នាំ​មក​នូវ​សេចក្ដី​អំណរ​ចំពោះ​អ្នក​ដែល​ផ្ដល់​ឲ្យ ( សូមមើល ​លូកា 15:7 ) ។

« អ្នក​រាល់​គ្នា​ទទួល​បាន​ដោយ​ទទេ ត្រូវ​ឲ្យ​ទទេ​ដែរ » ( ម៉ាថាយ 10:8 ) ។ ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​យើង​ឲ្យ​ទទេ​ដែល ។ ខ្ញុំ​អធិស្ឋាន​សុំ​ឲ្យ​យើង​នឹង​ត្រូវ​បានទទួលការបំផុស​អារម្មណ៍​ពី​អ្នក​ដទៃ ដែល​យើង​នឹង​ផ្ដល់​ឲ្យ​ដោយ​គ្មាន​អារម្មណ៍​នៃ​ការ​បង្ខិត​បង្ខំ ឬ ការ​រំពឹង​ចង់​បាន​ចំណេញមក​វិញ​ឡើយ ហើយ​សុំ​ឲ្យ​យើង​នឹង​ដឹង​ថា ពលិកម្ម​មាន​ភាព​ផ្អែម​ល្ហែម​ចំពោះ​យើង នៅ​ពេល​យើង​រក្សាទុក​នូវ​​ក្ដីអំណរ ដែល​វា​នាំមក​ក្នុង​ដួងចិត្ត​អ្នកដទៃ​ទៀត ។

រូបថតដោយ iStockphoto/Thinkstock និង វៀលឌេន ស៊ី អាន់ឌើរសុន