២០១៥
ចូរ​ឲ្យ​ទីបន្ទាល់​របស់​អ្នក​ភ្លឺ​ត្រចះត្រចង់​ឡើង
កុម្ភៈ 2015


កុមារ

ចូរ​ឲ្យ​ទីបន្ទាល់​របស់​អ្នក​ភ្លឺ​ត្រចះត្រចង់​ឡើង

ការបង្កើន​ទីបន្ទាល់​គឺ​ដូចជា​ការបង្កាត់​ភ្លើង ។ ដូចជា​យើង​បន្ថែម​អុស​ដើម្បី​រក្សា​ភ្លើង​កុំ​ឲ្យ​រលត់ នោះ​យើង​ត្រូវតែ​អធិស្ឋាន ប្រែចិត្ត បម្រើ​មនុស្ស​ដទៃ សិក្សា​ព្រះគម្ពីរ ហើយ​រក្សា​ព្រះបញ្ញត្តិ​ទាំងឡាយ​ដើម្បី​ជួយ​ឲ្យ​ទីបន្ទាល់​របស់​យើង​ភ្លឺ​ត្រចះត្រចង់ ។

ដើម្បី​រៀន​បន្ថែម​ពី​របៀប​មាន​ទីបន្ទាល់ សូម​អាន​ខគម្ពីរ​នីមួយៗ​ដែល​មាន​រៀបរាប់​ខាង​ក្រោម ។ សូម​គូស​រូប​ភ្នក់​ភ្លើង​មួយ​ដែល​មាន​អណ្ដាត​ភ្លើង​ចំនួន​ប្រាំ​ធំៗ ។ សូម​ផាត់​ពណ៌​ក្នុង​អណ្ដាត​ភ្លើង​មួយ​សម្រាប់​រាល់​ខគម្ពីរ​ដែល​អ្នក​អាន ។ ដរាប​ណា​អ្នក​អាន​ខគម្ពីរ​បាន​កាន់តែ​ច្រើន នោះ​ភ្លើង—និង​ទីបន្ទាល់​របស់​អ្នក​នឹង​កាន់តែ​ភ្លឺ​ត្រចះត្រចង់​ឡើង ។