២០១៥
ការផ្លាស់ប្តូរ​ដួងចិត្ត​របស់​ខ្ញុំ
កុម្ភៈ 2015


យុវវ័យ

ការផ្លាស់ប្តូរ​ដួងចិត្ត​របស់​ខ្ញុំ

អ្នក​និពន្ធ​រស់នៅ ទីក្រុង ហ្វទែលេហ្សា ប្រទេស​ប្រេស៊ីល ។

នៅ​ពេល​ខ្ញុំ​បាន​រៀន​ពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើង​វិញ​ជា​លើក​ដំបូង ខ្ញុំ​បាន​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ថ្លែង​ទីបន្ទាល់​ពី​ភាពពេញលេញ​នៃ​សេចក្ដី​ពិត ។ តាម​រយៈ​ការអធិស្ឋាន នោះ​ទីបន្ទាល់​របស់​ខ្ញុំ​ប្រែ​កាន់តែ​រឹងមាំ​ឡើង ហើយ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​បុណ្យ​ជ្រមុជ​ទឹក សមាជិក​ក្នុង​វួដ​របស់​ខ្ញុំ​បាន​ចាប់ផ្ដើម​សួរ​ពី​អារម្មណ៍​ខ្ញុំ​ក្នុង​ការបម្រើ​បេសកកម្ម ។ និយាយ​តាម​ត្រង់ ខ្ញុំ​ពុំ​ដឹង​ថា​ត្រូវ​ឆ្លើយ​ដូចម្ដេច​នោះ​ទេ ។ គំនិត​ដែល​ថា​ត្រូវ​ចាកចេញ​ពី​ក្រុមគ្រួសារ និង​ពី​ការសិក្សា​ទៅ​បម្រើ​បេសកកម្ម​ហាក់​ដូច​ជា​ចម្លែក​សម្រាប់​ខ្ញុំ ។

ក្រោយ​មក​នៅ​ថ្ងៃ​មួយ ខ្ញុំ​បាន​ចាប់ផ្ដើម​គិត​អំពី​ការប្រែចិត្តជឿ​របស់​ខ្ញុំ ។ ខ្ញុំ​ចងចាំ​ពី​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​បាន​បង្រៀន​ខ្ញុំ ដែល​បាន​ឆ្លើយ​តប​រាល់​សំណួរ​របស់​ខ្ញុំ​ដោយ​អត់ធ្មត់ ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​យល់ដឹង​ពី​ដំណឹង​ល្អ ។ ខ្ញុំ​បាន​ទទួល​ស្គាល់​ថា​បើ​ពុំ​មាន​ជំនួយ​ពី​ពួកគេ​ទេ នោះ​ខ្ញុំ​នឹង​ពុំ​អាច​រកឃើញ​សាសនាចក្រ​ដ៏​ពិត​ឡើយ ។ រំពេច​ដែល​ខ្ញុំ​បាន​ទទួល​ស្គាល់​យ៉ាង​ដូច្នេះ ស្រាប់តែ​បំណង​ប្រាថ្នា​ចង់​បម្រើ​បេសកកម្ម បាន​ដុះ​ឡើង​ក្នុង​ចិត្ត​​របស់​ខ្ញុំ ។ ខ្ញុំ​អាច​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរ​តែ​បម្រើ​បេសកកម្ម​ពេញ​ម៉ោង ។

ខ្ញុំ​ដឹង​ថា​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ​ជា​កិច្ចការ​របស់​ព្រះវរបិតាសួគ៌ ហើយ​ថា​យើង​អាច​ជួយ​នាំ​ព្រលឹង​ជា​ច្រើន​ឲ្យ​មាន​តម្រិះ​ដ៏​អស្ចារ្យ​ពី​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។