២០១៥
ជ័យជំនះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ
មិនា 2015


យុវវ័យ

ជ័យជំនះ​តាមរយៈ​ព្រះយេស៊ូវគ្រីស្ទ

ខ្ញុំ​បាន​មាន​បញ្ហា​បរិភោគ​ហួស​កំណត់ ការ​ល្មោភ​ស៊ី​របស់​ខ្ញុំ​បាន​បណ្ដាល​ឲ្យ​មាន​ទុក្ខទោស បរាជ័យ និង​ការខកចិត្ត​ដ៏​ធំ ។ ខ្ញុំ​មាន​អារម្មណ៍​អស់​កម្លាំង​ពេល​ដែល​ខ្ញុំ​ព្យាយាម​យកឈ្នះ​លើ​បញ្ហា​នេះ ។

អស់រយៈពេល​ជា​យូរ ខ្ញុំ​បាន​បដិសេធ​ចោល​ភាពពិត​ដែល​ថា​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ពុំ​ត្រឹមតែ​ជួយ​សង្គ្រោះ​យើង​តែ​ប៉ុណ្ណោះ​ទេ ថែមទាំង​ប្រោសលោះ ហើយ​ធ្វើ​ឲ្យ​យើង​គ្រប់​លក្ខណ៍​ទៀតផង ហើយ​ការណ៍​នេះ​ក៏​អនុវត្ត​ចំពោះ​ទម្លាប់​មិន​ល្អ​នៃ​ការបរិភោគហួស​កំណត់​កាល​ពី​មុន​របស់​ខ្ញុំ​ដែរ ។

ខ្ញុំ​បាន​សម្រេចចិត្ត​ថ្វាយ​ខ្លួន​ដល់​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​បាន​អធិស្ឋាន ។ ខ្ញុំ​បាន​ទទួល​ស្គាល់​ភាពទន់ខ្សោយ​ខ្ញុំ​ដោយ​ស្មោះ​អស់​ពី​ចិត្ត និង​តម្រូវការ​របស់​ខ្ញុំ​ក្នុង​ការទទួល​បាន​ព្រះគុណ លំដាប់​នោះ​ខ្ញុំ​បាន​សូម​ព្រះវរបិតាសួគ៌​ឲ្យ​ប្រទានពរ​ដល់​ខ្ញុំ​ដោយ​នូវ​ជំនួយ​ដ៏​ទេវភាព​នៅ​ពេល​ខាង​មុខ ។ នៅ​រាត្រី​នោះ ខ្ញុំ​បាន​ទទួល​អារម្មណ៍​ជឿជាក់​ពី​ព្រះវរបិតា​ដ៏​ជា​ទីស្រឡាញ់​ថា​ទ្រង់​មាន​ព្រះ​រាជ​បំណង​ដ៏​ធំ​ដើម្បី​ជួយ​បុត្រា​ទ្រង់ និង​ព្រះចេស្ដា​ដែល​មិន​អាច​គណនា​បាន​ដើម្បី​សម្រេច​បំណង​នោះ ។

ចាប់តាំង​ពី​រាត្រី​នោះ​មក ចំណី​អាហារ​ពុំ​មាន​អានុភាព​មក​លើ​ខ្ញុំ​ដូច​កាល​ពី​មុន​ទៀត​ឡើយ ។ ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ដើមហេតុ​នាំ​ឲ្យ​ខ្ញុំ​មាន​ភាពជោគជ័យ ។ ខ្ញុំ​យល់ដឹង​ដូចជា ប៉ុល ផងដែរ​ថា «ខ្ញុំ​អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយសារ​ព្រះគ្រីស្ទ​ដែល​ទ្រង់​ចម្រើន​កម្លាំង​ដល់​ខ្ញុំ» (ភីលីព 4:13) ។ ហើយ​ខ្ញុំ​ព្យាយាម​មិន​បំភ្លេច​មេរៀន​មួយ​ទៀត​ពី​ប៉ុល​ដែល​ថា «អរ​ព្រះគុណ​ដល់​ព្រះអង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យជំនះ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ» (កូរិនថូសទី 1 15:57) ។