២០១៧
ចូរធ្វើ​ដូច​ជា​ស៊ិបឡុន
June 2017


ចូរធ្វើ​ដូច​ជា ស៊ិបឡុន

« ឱ កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ប្រាប់​កូន​ថា ឪពុក​មាន​សេចក្តី​អំណរ​ជា​ខ្លាំង​មក​ហើយ ដោយសារ​កូន​ ដោយ​ព្រោះ​​សេចក្តី​ស្មោះ​ត្រង់ និង សេចក្តី​ព្យាយាម​របស់​កូន » ( អាលម៉ា ៣៨:៣ ) 

រូបភាព
being like Nephi

វីរៈបុរស​ក្នុងព្រះគម្ពីរមរមន​របស់​ខ្ញុំ​គឺ​ស៊ិបឡុន ។ គាត់​ពិតជា​មនុស្ស​ល្អណាស់ ។ គាត់​ពុំ​ខ្វល់​អំពី​អ្វី​ដែល​មនុស្ស​ដទៃ​គិត​អំពី​គាត់​ឡើយ ។ លោក​គ្រាន់តែ​ខ្វល់​អំពី​ការគោរព​ព្រះវរបិតាសួគ៌​តែ​ប៉ុណ្ណោះ ។ ឪពុក​របស់​គាត់ គឺ​អាលម៉ា​ជា​កូន​បាន​ទុក​ចិត្ត​លើ​គាត់ ។ អាលម៉ា​រីករាយ​ជា​ខ្លាំង​ដែល​ស៊ិបឡុន​បាន​គោរព​ព្រះបញ្ញត្តិ​តាំង​ពី​ក្មេង​មក ( សូមមើល អាលម៉ា ៣៨:២ ) ។

ហើយ​ស៊ិបឡុន​បន្ត​ជ្រើសរើស​​ត្រឹមត្រូវ ។ លោក​បាន​ជួយ​អ្នក​ដទៃ​ទៀត ដោយសារ​លោក​ស្រឡាញ់​ពួកគេ និង​ស្រឡាញ់​ព្រះ ។ លោក​បាន​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ដោយសារ​លោក​បាន​ដឹង​ថា​វា​គឺជា​ការពិត ។ លោក​ពុំ​ព្យាយាម​ធ្វើ​អ្វីៗ​ដើម្បី​ទទួល​បាន​រង្វាន់​ឡើយ ។

ក្នុង​បេសកកម្ម​របស់​ខ្ញុំ​នៅ​ប្រទេស​កូរ៉េ ខ្ញុំ​បាន​ធ្វើការ​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​មាន​លក្ខណៈ​ជា​ច្រើន​ដូច​នឹង​ស៊ិបឡុន ។ គាត់​ស្មោះត្រង់ ហើយ​គោរពប្រតិបត្តិ​ព្រះវរបិតាសួគ៌ ។ ប៉ុន្តែ​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេង​ទៀត​ពុំ​គិត​ថា​គាត់​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ល្អ​ឡើយ ។ ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ដឹង​ថា ពួកគេ​គិត​ខុស​ពី​គាត់​ហើយ ។ ប៉ុន្តែ​ប្រធាន​បេសកកម្ម​របស់​ខ្ញុំ​មាន​ប្រសាសន៍​ថា « ព្រះវរបិតាសួគ៌​ជ្រាប​ដឹង​ថា គាត់​គឺ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ល្អ ដូច​ជា​រូប​ខ្ញុំ​ដែរ ។ ហើយ​ឥឡូវ​នេះ​អ្នក​ដឹង​រឿង​នេះ​ផងដែរ ដូច្នេះ​តើ​នរណា​​ដែល​សំខាន់ជាង​​នោះទៀត ? »

យើង​អាច​គិត​ថា វា​ពិបាក​ដើម្បី​ធ្វើ​ដូច​ជា​ស៊ិបឡុន ហើយ​ធ្វើ​អ្វី​ដែល​ត្រឹមត្រូវ ដោយសារ​វា​ជា​រឿង​ត្រឹមត្រូវ ។ ប៉ុន្តែ​ដំណឹងល្អ​អាច​ជួយ​ពួកយើង​បាន ! ពេល​យើង​ទទួល​បុណ្យ​ជ្រមុជ​ទឹក យើង​ចាប់ផ្តើម​ក្លាយ​ជា​មនុស្ស​ល្អ​ប្រសើរ ។ ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់ យើង​រំឭកចាំ​សេចក្ដីសញ្ញា​របស់​យើង ។ យើង​អាច​ក្លាយ​ដូចជា​អ្វី​ដែល ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​ប្រែក្លាយ ។