២០១៧
អំណាច​បព្វជិតភាព​តាមរយៈ​ការ​រក្សា​សេចក្ដី​សញ្ញា
June 2017


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

អំណាច​បព្វជិតភាព​តាមរយៈ​ការ​រក្សា​សេចក្ដី​សញ្ញា

សូម​សិក្សា​អត្ថបទ​នេះ​ប្រកប​ដោយ​ការអធិស្ឋាន និង​ស្វែងរក​ការបំផុស​គំនិត ដើម្បី​ដឹង​ពី​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការយល់ដឹង​អំពី​គោលបំណង​នៃ​សមាគម​សង្គ្រោះ នឹង​រៀបចំ​បុត្រី​ទាំងឡាយ​របស់​ព្រះ ឲ្យ​ទទួល​បាន​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​យ៉ាង​ដូចម្ដេច ?

រូបភាព
woman walking out of the temple

អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « សារលិខិត​ខ្ញុំ​ជូន​ចំពោះ ​… មនុស្ស​គ្រប់រូប​គឺ​ថា យើង​អាច​រស់នៅ​បាន​គ្រប់​ពេល ‹ ដោយ​បាន​ទទួល​ពរ​ពី​អំណាច​បព្វជិតភាព › មិន​ថា​កាលៈទេសៈរបស់យើងបែបណានោះទេ » ។

« … នៅពេល​អ្នក​ចូលរួម​ក្នុង​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាព​ដោយ​សក្ដិសម នោះ​ព្រះអម្ចាស់​នឹង​ប្រទានកម្លាំង ភាពសុខសាន្ដ និង​ការរំពឹង​ទុក​ដ៏​អស់កល្ប​ជានិច្ច​ដល់​អ្នក​កាន់​តែ​ច្រើន ។ មិនថា​ស្ថានភាព​របស់​អ្នក​យ៉ាង​ណា​នោះ​ទេ គេហដ្ឋាន​របស់​អ្នក​នឹង ‹ ទទួល​ពរ​ពី​អំណាច​បព្វជិតភាព › » ។

តើ​យើង​អាចនាំ​អំណាច​បព្វជិតភាព​ចូល​មក​ក្នុង​ជីវិត​របស់​យើង​យ៉ាង​ដូចម្តេច ? អែលឌើរ អិម រ័សុល បាឡឺដ ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ រំឮក​យើង​ថា « អស់​អ្នក​ដែល​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ហើយ​ក្រោយ​មក​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ​របស់​ពួកគេ នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់ មាន​សិទ្ធិទទួល​បាន​ពរជ័យ​ដ៏​ច្រើន និង អស្ចារ្យ ។ អំណោយទាន​ពិសិដ្ឋ​គឺ​ពិតជា​អំណោយ​នៃ​អំណាច … [ ហើយ ] ព្រះវរបិតា​គង់​នៅ​ឋាន​សួគ៌​របស់​យើង​មាន​ព្រះទ័យ​សប្បុរស​ជាមួយ​នឹង​អំណាច​របស់​ទ្រង់ » ។ លោក​បាន​រំឮក​យើង​ថា ទាំងបុរស និង ស្ត្រី « ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​អំណាច​ដូចគ្នា​នេះ » នៅក្នុង​ព្រះវិហារ​បរិសុទ្ធ « គឺ​អំណាច​បព្វជិតភាព​នេះ​ឯង » ។

លីនដា ខេ ប៊ើតុន ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​មាន​ប្រសាសន៍​ថា ៖ « ដោយសារ​អំណាច​បព្វជិតភាព​គឺ​ជា​អ្វី​មួយ​ដែល​យើង​ចង់​បាន​នៅ​ក្នុង​ក្រុម​គ្រួសារ និង ផ្ទះ​របស់​យើង តើ យើង ត្រូវ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​នាំ​អំណាច​នោះ​ចូល​មក​ក្នុង​ជីវិត​របស់​យើង​បាន ? សេចក្តី​សុចរិត​ផ្ទាល់​ខ្លួន​គឺ​ជា​កត្តា​ដ៏​សំខាន់​ដើម្បី​មាន​អំណាច​បព្វជិតភាព » ។

ប្រធាន រ័សុល អិម ណិលសុន ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់​បាន​មាន​ប្រសាសន៍​ថា « ប្រសិនបើ​យើង​នឹង​បង្ហាញ​ខ្លួន​ដោយ​រាបសា​ចំពោះ​ព្រះអម្ចាស់ ហើយ​សុំ​ទ្រង់​ឲ្យ​បង្រៀន​យើង នោះ​យើង​នឹង​បង្ហាញ​ខ្លួន​យើង​ពី​របៀប​បង្កើន​លទ្ធភាព របស់​យើង ទៅ​កាន់​អំណាច របស់​ទ្រង់ ។

ខគម្ពីរ និង ព័ត៌មាន​បន្ថែម

នីហ្វៃទី១ ១៤:១៤, គោលលទ្ធិ និង សេចក្តីសញ្ញា ១២១:៣៦, ១៣២:២០, reliefsociety.lds.org

រូបភាព
Relief Society seal

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

កំណត់ចំណាំ

  1. នែល អិល អាន់ឌើរសិន « Power in the Priesthood » Liahona, ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៩២, ៩៥ ។

  2. អិម រ័សុល បាឡឺដ « Men and Women and Priesthood Power » Liahona, ខែ កញ្ញា ឆ្នាំ ២០១៤ ទំព័រ ៣៦ ។

  3. លីនដា ខេ ប៊ើរតុន « Priesthood Power — Available to All » Liahona, ខែ មិថុនា ឆ្នាំ ២០១៤ ទំព័រ ២១ ។

  4. រ័សុល អិម ណិលសុន « The Price of Priesthood Power » Liahona, ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ៦៩ ។