២០១៧
ព្រះយេស៊ូវ​បាន​ព្យាបាល​មនុស្ស
June 2017


រឿង​អំពី​ព្រះយេស៊ូវ

ព្រះយេស៊ូវ​បាន​ព្យាបាល​មនុស្ស

ដកស្រង់​ចេញ​ពី ម៉ាកុស ៥:២២–៤៣ ។

រូបភាព
Jesus healed people
រូបភាព
Jesus healed people 2
រូបភាព
Jesus healed people 3

ថ្ងៃ​មួយ​មាន​បុរស​ម្នាក់​ឈ្មោះ​យ៉ៃរ៉ុស បាន​សូម​យាងព្រះយេស៊ូវ​ទៅ​ផ្ទះ​របស់​គាត់ ។ កូនស្រី​របស់​គាត់​បាន​ឈឺ ហើយ​ត្រូវការ​ការប្រសិទ្ធពរ ។

នៅពេល​ព្រះយេស៊ូវ​កំពុង​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​​យ៉ៃរ៉ុស ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​អស់រយៈ ១២​ ឆ្នាំ​មក​ហើយ​នោះ បាន​ឃើញ​ព្រះយេស៊ូវ ។ គាត់ជឿថា​ព្រះ​យេស៊ូវ អាច​ប្រោស​គាត់​ឲ្យ​ជា​បាន ។ គាត់​បាន​លូក​ដៃ​ទៅ​ប៉ះជាយ​ព្រះពស្ត​​របស់​ព្រះយេស៊ូវ ។

ស្ត្រី​នោះ​​បាន​ជា​សះស្បើយ​ភ្លាម ! ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា គាត់​បាន​ជា​ដោយសារ​សេចក្តីជំនឿ​របស់​គាត់ ។

ក្រោយ​មក​មាន​មនុស្សម្នាក់​​បាន​នាំ​យក​ដំណឹង​ដ៏​គួរ​ឲ្យ​រន្ធត់​​មួយ​មក ។ ​កូនស្រីរបស់​យ៉ៃរ៉ុស​បាន​ស្លាប់​ហើយ ។ តើ​វាហួស​ពេល ដើម្បី​ឲ្យ​ព្រះយេស៊ូវ​ប្រសិទ្ធពរ​នាង​ឬ ?

ព្រះយេស៊ូវ​បាន​ប្រាប់​​យ៉ៃរ៉ុស​ថា​ កុំ​ឲ្យ​ភ័​យឡើយប៉ុន្តែ​ចូរ​ជឿ​ចុះ ។ នៅពេល​ព្រះយេស៊ូវ​ទៅដល់​ផ្ទះ​​យ៉ៃរ៉ុស គាត់​បាន​ប្រាប់​ឲ្យ​កូនស្រី​​​យ៉ៃរ៉ុស​ក្រោក​ឡើង ។ នាង​បាន​បើក​ភ្នែក​ឡើង ។ នាង​បាន​រស់ឡើង​វិញ​ម្តង​ទៀត ! ឪពុក​ម្ដាយរបស់​នាង​មាន​ក្តីរំភើប​ជាខ្លាំង ។

យើងអាច​មាន​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​ផងដែរ ។ អំណាចនៃការព្យាបាល​របស់​ទ្រង់​ បន្ត​មាន​នៅលើ​ផែនដី​នា​សព្វថ្ងៃ​នេះ ហើយ​យើង​អាច​សូម​​ការប្រសិទ្ធពរ​បព្វជិតភាព​ នៅពេល​ណា​ដែល​យើង​ត្រូវការ ។