២០១៧
យើង​​អរគុណ​ទ្រង់​ចំពោះ​ព្យាការី
ខែ កញ្ញា ឆ្នាំ ២០១៧


យុវវ័យ

យើង​​អរគុណ​ទ្រង់​ចំពោះ​ព្យាការី

តើ​ព្យាការី​របស់​យើង ប្រធាន​ថូម៉ាស អេស ម៉នសុន បាន​ជះ​ឥទ្ធិពល​ដល់​រូប​អ្នក​យ៉ាង​ណា​ខ្លះ ? តើ​អ្វី​ទៅ​ដែល​អ្នក​នឹង​ចងចាំ​ជាង​គេ​បំផុត​អំពី​លោក ? សូម​ពិចារណា​សរសេរ​នៅ​ក្នុង​ទិនានុប្បវត្តិ​របស់​អ្នក​អំពី​ប្រធាន​ម៉នសុន និង​ជីវប្រវត្តិ​របស់​លោក — ដូច​ដែល​លោក​បាន​ពិពណ៌នា​នៅ​ក្នុង​សារលិខិត​របស់​លោក​អំពី​ឥទ្ធិពល​របស់​ព្យាការី​មួយ​រូបៗ​ដែលលោកចងចាំ ។

អ្នក​ក៏​គួរ​ជ្រើស​យក​ពាក្យ​ដក​ស្រង់​របស់​លោក​ដែល​អ្នក​ចូល​ចិត្ត ហើយ​សរសេរ​វា​ដាក់​នៅ​កន្លែង​ដែល​អ្នក​អាច​មើល​ឃើញ​ជា​រឿយៗ ដូចជា​នៅ​លើគម្របសឺម៊ី​ ឬ​សារ​ខ្លី​មួយ​ក្នុង​បន្ទប់​របស់​អ្នក ។ អ្នក​ថែម​ទាំង​អាច​ធ្វើ​ជា​រូបភាព​មួយ​ដែល​មាន​ពាក្យ​ដកស្រង់​នោះ ហើយ​ដាក់ជា​រូបភាព​ផ្ទៃខាង​ក្រោយ​នៃ​ទូរសព្ទរបស់​អ្នក ! រាល់​ពេល​អ្នក​ឃើញ​ពាក្យ​ដក​ស្រង់​នេះ អ្នក​អាច​សញ្ជឹង​គិត​អំពី​សារៈសំខាន់​នៃ​ព្យាការី​មួយ​រូប​ដែល​នៅ​រស់ ហើយ​ចងចាំ​ថា លោក​នៅ​ទីនេះ​ដើម្បី​ស្រឡាញ់ ហើយ​ដឹកនាំ​យើង​សព្វថ្ងៃ ។