ឆ្នាំ ២០២១
ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ
ខែ សីហា ឆ្នាំ ២០២១


« ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ » ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២១ ។

សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំ​ខែ សីហា ឆ្នាំ ២០២១

ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ

រូបភាព
យ៉ូសែប ស៊្មីធ កំពុង​បង្រៀន​ពួកបុរស​មួយ​ក្រុម

យ៉ូសែប ស៊្មីធ បាន​ធ្វើ​ការប្រជុំ​ដើម្បី​បង្រៀន​មនុស្ស​ទូទៅ​អំពី​ដំណឹងល្អ ។ ពេល​ខ្លះ ពួកប្រុសៗ​បាន​ជក់​បារី និង​បៀមថ្នាំ​ជក់ ។

រូបភាព
យ៉ូសែប និង អិមម៉ា ស្ម៊ីធ

ការណ៍​នេះ​បាន​ធ្វើឲ្យ អិមម៉ា ស្ម៊ីធ ព្រួយ​ចិត្ត ។ ផ្សែង​បារី និង​ថ្នាំ​ជក់​បាន​ធ្វើ​ឲ្យ​រំខាន​យ៉ាង​ខ្លាំង ហើយ​ធ្វើឲ្យ​មាន​អារម្មណ៍​ថា វា​មិន​ត្រឹមត្រូវ​ចំពោះ​ទង្វើ​បែបនេះ​សោះ ។ អិមម៉ា និង​យ៉ូសែប បាន​ពិចារណា​ពី​របៀប​ដែល​ព្រះ​ទ្រង់​មាន​ព្រះទ័យ​អំពី​រឿង​នេះ ។

រូបភាព
យ៉ូសែប ស្ម៊ីធ កំពុង​អធិស្ឋាន

យ៉ូសែប បាន​អធិស្ឋាន ហើយ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ឆ្លើយតប ។ ព្រះអម្ចាស់​បាន​ព្រមាន​សមាជិក​សាសនាចក្រ​អំពី​ការជក់​បារី និង​ថ្នាំ​ជក់ ។ ទ្រង់​បាន​មាន​បន្ទូល​ថា វា​មិន​ល្អ​សម្រាប់​រាងកាយ​យើង​ទេ ។ ទ្រង់​ក៏បាន​ព្រមាន​ពួកគេ​អំពី​ការផឹក​តែ កាហ្វេ និង​ស្រា​ផងដែរ ។

រូបភាព
បន្លែ

ព្រះ​បាន​មាន​បន្ទូល​ឲ្យ​បរិភោគ​ផ្លែឈើ បន្លែ និង​អាហារ​សុខភាព​ផ្សេងទៀត ។ យើង​ហៅ​ការបង្រៀន​ទាំងនេះ​ថា​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ ។

រូបភាព
កុមារី​កំពុង​បរិភោគ

ខ្ញុំ​អាច​រស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​បាន ។ ព្រះវរបិតាសួគ៌​នឹង​ប្រទានពរ​ដល់​ខ្ញុំ ពេល​ខ្ញុំ​មើល​ថែ​ដល់​រាងកាយ​របស់​ខ្ញុំ ។

ទំព័រ​ផាត់​ពណ៌

ខ្ញុំ​អាច​មើលថែ​រាងកាយ​របស់ខ្ញុំ​បាន

រូបភាព
កុមារ​កំពុង​លោត​អន្ទាក់

តើ​ប្អូនៗ​ធ្វើ​អ្វីខ្លះ ដើម្បី​មើលថែ​ដល់​រាងកាយ​របស់​ប្អូន ?

សូម​ចុច​លើ​រូបភាព​នេះ​ដើម្បី​ទាញយក ។

រចនា​រូបភាព​ដោយ អាបរីល ស្តុត