ថ្នាក់​សិក្ខាសាលា
៨. អាពាហ៍ពិពាហ៍ និង គ្រួសារ


៨. អាពាហ៍ពិពាហ៍ និង គ្រួសារ ឯកសារ​គោល​នៃ​ចំណេះ​ចំណាន​ខាង​គោលលទ្ធិ ( ឆ្នាំ​២០១៨ )

៨. អាពាហ៍ពិពាហ៍ និង គ្រួសារ

រូបភាព
មនុស្ស​នៅ​ក្រៅ​ព្រះវិហារ​បរិសុទ្ធ

៨.១. អាពាហ៍​ពិពាហ៍​រវាង​បុរស និង​ស្រ្តី​​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ ហើយ​គ្រួសារ​គឺ​ជា​ផ្នែក​សំខាន់​ចំពោះ​ផែនការ​នៃ​សេចក្តី​សង្រ្គោះ និង សុភមង្គល​របស់​យើង ( សូមមើល លោកុប្បត្តិ ២:២៤, គ. និង ស. ៤៩:១៥–១៧ ) ។ មានតែ​តាមរយៈការ​ចូល និង​ការ​រក្សា​សេចក្ដីសញ្ញា​នៃ​អាពាហ៍ពិពាហ៍​ដ៏​ស្មោះត្រង់​ប៉ុណ្ណោះ ទើប​​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ អាច​បំពេញ​នូវសក្ដានុពល​ដ៏ទេវភាព​ដ៏​អស់​កល្បជានិច្ច​របស់ពួកគេ​បាន ( សូមមើលកូរិនថូសទី ១ ១១:១១,គ. និង ស. ១៣១:១-៤ ) ។

៨.២. ព្រះបាន​បញ្ជា​កូនចៅ​របស់​ទ្រង់​ឲ្យ​បង្កើត​កូនចៅ​​ជា​ច្រើន​ឡើង ហើយ​មាន​ពាស​ពេញ​លើ​ផែនដី ( សូមមើល​លោកុប្បត្តិ ១:២៨ ) ។ អំណាច​ដ៏​ពិសិដ្ឋ​នៃ​ការ​បង្កបង្កើត គឺ​ត្រូវ​បាន​ប្រើ​តែ​រវាង​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ ដែល​បាន​រៀបការ​ស្រប​ច្បាប់​ក្នុង​នាម​ជា​ស្វាមី និងភរិយា​ប៉ុណ្ណោះ ( សូមមើល​លោកុប្បត្តិ ៣៩:៩,អាលម៉ា ៣៩:៩ ) ។ ស្វាមី និង ភរិយា​មាន​ការទទួលខុសត្រូវ​ដ៏​ឧឡារិក​ដើម្បី​ស្រឡាញ់ និង​ថែរក្សា​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​កូនចៅ​របស់​ខ្លួន​ផងដែរ ។ ឪពុក​ម្ដាយ​ត្រូវ​ចិញ្ចឹម​បីបាច់​កូនចៅ​របស់​ពួកគេ​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់ និង​សេចក្ដីសុចរិត ហើយ​ផ្គត់ផ្គង់​ដល់​សេចក្ដីត្រូវការ​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​របស់​ពួកគេ ។

៨.៣. សុភមង្គល​នៅ​ក្នុង​ជីវិត​គ្រួសារ​អាច​សម្រេច​បាន នៅ​ពេល​ស្ថាបនា​លើ​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ។ តាម​ការ​រៀបចំដ៏​ទេវភាព​នេះ ​ឪពុក​គឺ​ជា​អ្នក​ដឹកនាំ​លើ​ក្រុមគ្រួសារ​របស់​ពួកគេ ដោយ​សេចក្តី​ស្រឡាញ់ និង សេចក្តី​សុចរិត និង​បំពេញ​នូវ​សេចក្តី​ត្រូវ​ការ​ចាំបាច់​នានា​សម្រាប់​ជីវិត ។ ម្តាយ​មាន​ភារកិច្ច​សំខាន់ ដើម្បី​ថែ​រក្សា​បី​បាច់​កូន​ចៅ​របស់​ខ្លួន ។ នៅ​ក្នុង​ការទទួល​ខុស​ត្រូវ​ដ៏​ពិសិដ្ឋ​ទាំង​នេះ​ឪពុក និង ម្តាយមាន​កាតព្វ​កិច្ច​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ដៃ​គូ​ស្មើ​គ្នា ។

៨.៤. ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​នេះ​ផ្តល់​លទ្ធភាព​ដល់​ទំនាក់​ទំនង​ក្រុម​គ្រួសារ​ឲ្យ​បន្ត​តទៅ​ហួស​ពី​សេចក្តី​ស្លាប់ ។ ផែន​ដី​ត្រូវ​បាន​បង្តើត​ឡើង ហើយ​ដំណឹង​ល្អ​ត្រូវ​បាន​បើក​សម្តែង ដូច្នេះ​ក្រុមគ្រួសារ​ត្រូវ​បាន​បង្កើត​ឡើង ត្រូវ​បាន​ផ្សារភ្ជាប់ និង​ត្រូវ​បាន​តម្កើង​ឡើង​ដ៏​អស់កល្ប​ជានិច្ច​ដែរ ។ តាមរយៈ​ការបម្រើ​ក្នុងពង្សប្រវត្តិ និង​ព្រះវិហារបរិសុទ្ធ នោះ​យើង​អាច​ធ្វើ​ឲ្យ​ពិធីបរិសុទ្ធ និង​សេចក្ដីសញ្ញា​ទាំងឡាយ​នៃ​ដំណឹងល្អ​កើត​មាន​សម្រាប់​ជីដូនជីតា​របស់​យើង ( សូមមើលម៉ាឡាគី ៤:៥-៦ ) ។

( សម្រប​សម្រួល​ចេញ​មកពី« The Family: A Proclamation to the World »EnsignLiahonaខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ។

សេចក្ដីយោង​ដែល​ទាក់ទង ៖ ម៉ូសេ ១:៣៩, លោកុប្បត្តិ ១:២៦–២៧, និក្ខមនំ ២០:៣–១៧, ម៉ាថាយ ១៦:១៥–១៩, យ៉ូហាន ១៧:៣, កូរិនថូសទី ១ ៦:១៩–២០, នីហ្វៃទី ២ ២:២២–២៥, ម៉ូសាយ ២:៤១, អាលម៉ា ៤១:១០, គ. និង ស. ៨៤:២០–២២

ប្រធានបទ​ដែល​ទាក់ទង ៖ ផែនការ​នៃ​សេចក្ដីសង្គ្រោះ បទបញ្ញត្តិ​ទាំងឡាយ