ជំពូកទី ២៩
ការចេញមកនៃព្រះគម្ពីរមរមន គឺជាទីសម្គាល់មួយដែលថា ព្រះអម្ចាស់ទ្រង់បានចាប់ផ្ដើមប្រមូលពួកសាសន៍អ៊ីស្រាអែល ហើយបំពេញសេចក្ដីសញ្ញាទាំងឡាយរបស់ទ្រង់ — ពួកអ្នកដែលបដិសេធវិវរណៈទាំងឡាយ និងអំណោយទានទាំងឡាយរបស់ទ្រង់នៅថ្ងៃចុងក្រោយ នោះនឹងត្រូវបណ្ដាសា។ ប្រមាណជាឆ្នាំ ៣៤–៣៥ គ.ស.។
១ហើយឥឡូវនេះ មើលចុះ ខ្ញុំប្រាប់អ្នករាល់គ្នាថា កាលណាព្រះអម្ចាស់ទ្រង់ទតឃើញថាសមនៅក្នុងប្រាជ្ញារបស់ទ្រង់ថា ពាក្យទាំងឡាយនេះនឹងបានកមកដល់ពួកសាសន៍ដទៃ ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ នោះអ្នករាល់គ្នាអាចដឹងថា ខសេចក្ដីសញ្ញាដែលព្រះវរបិតា ទ្រង់បានធ្វើជាមួយនឹងកូនចៅអ៊ីស្រាអែលអំពីការសាងពួកគេឡើងវិញទៅឯដែនដីនៃកេរ្តិ៍អាកររបស់គេ នោះកំពុងតែចាប់ផ្ដើមបំពេញហើយ។
២ហើយអ្នករាល់គ្នាអាចដឹងថា ព្រះបន្ទូលទាំងឡាយនៃព្រះអម្ចាស់ ដែលពួកព្យាការីបរិសុទ្ធបានថ្លែង នោះក៏នឹងបានបំពេញដែរ ហើយអ្នករាល់គ្នាពុំចាំបាច់និយាយថា ព្រះអម្ចាស់ទ្រង់កពន្យារពេលវេលា ដែលទ្រង់នឹងយាងមករកកូនចៅអ៊ីស្រាអែលនោះឡើយ។
៣ហើយអ្នករាល់គ្នាពុំចាំបាច់ស្មាននៅក្នុងចិត្តថា ព្រះបន្ទូលទាំងឡាយដែលបានថ្លែងមក នោះជាការឥតប្រយោជន៍ឡើយ ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់នឹងនឹកចាំដល់សេចក្ដីសញ្ញា ដែលទ្រង់បានធ្វើជាមួយនឹងរាស្ត្រទ្រង់ជាវង្សអ៊ីស្រាអែល។
៤ហើយកាលណាអ្នករាល់គ្នាឃើញថា ពាក្យទាំងអស់នេះចេញមកក្នុងចំណោមពួកអ្នក នោះអ្នករាល់គ្នាពុំចាំបាច់មើលងាយកិច្ចការទាំងឡាយរបស់ព្រះអម្ចាស់តទៅទៀតឡើយ ត្បិតកដាវនៃខសេចក្ដីយុត្តិធម៌របស់ទ្រង់នៅក្នុងព្រះហស្តស្ដាំរបស់ទ្រង់ ហើយមើលចុះ នៅថ្ងៃនោះ បើសិនជាអ្នករាល់គ្នាមើលងាយដល់កិច្ចការទាំងឡាយរបស់ទ្រង់ នោះទ្រង់នឹងធ្វើឲ្យដាវនោះធ្លាក់មកលើអ្នករាល់គ្នាក្នុងពេលដ៏ខ្លី។
៥កវេទនាដល់អ្នកណា ដែលខមើលងាយដល់កិច្ចការទាំងឡាយរបស់ព្រះអម្ចាស់ មែនហើយ វេទនាដល់អ្នកណា ដែលមិនគព្រមទទួលស្គាល់ព្រះគ្រីស្ទ ព្រមទាំងកិច្ចការទាំងឡាយរបស់ទ្រង់ផង!
៦មែនហើយ កវេទនាដល់អ្នកណា ដែលមិនព្រមទទួលស្គាល់វិវរណៈទាំងឡាយរបស់ព្រះអម្ចាស់ ហើយដែលនឹងនិយាយថា ព្រះអម្ចាស់ទ្រង់នឹងពុំធ្វើការដោយវិវរណៈទៀតទេ ឬដោយការព្យាករណ៍ ឬដោយខអំណោយទានទាំងឡាយ ឬដោយភាសាទាំងឡាយ ឬដោយការប្រោសឲ្យជាទាំងឡាយ ឬដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធឡើយ។
៧មែនហើយ វេទនាដល់អ្នកណា ដែលនឹងនិយាយនៅថ្ងៃនោះ ដើម្បីរកកកម្រៃថា ពុំអាចមានខការអស្ចារ្យឯណា ដែលព្រះយេស៊ូវ គ្រីស្ទទ្រង់នឹងធ្វើឡើងឡើយ ត្បិតអ្នកណាដែលធ្វើយ៉ាងនេះ នោះនឹងក្លាយទៅដូចជាគកូនអន្តរធានហើយ ត្បិតគ្មានសេចក្ដីមេត្តាករុណាសម្រាប់អ្នកនោះឡើយ ស្របតាមព្រះបន្ទូលនៃព្រះគ្រីស្ទ!
៨មែនហើយ អ្នករាល់គ្នាមិនត្រូវធ្វើស៊ីសកស៊ូស ឬខមើលងាយ ឬចំអកដាក់គពួកសាសន៍យូដា ឬសំណល់ឯណានៃវង្សអ៊ីស្រាអែលឡើយ ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់នឹកចាំដល់សេចក្ដីសញ្ញារបស់ទ្រង់ដល់ពួកគេ ហើយទ្រង់នឹងធ្វើដល់ពួកគេ ស្របតាមអ្វីៗដែលទ្រង់បានស្បថនឹងពួកគេ។
៩ហេតុដូច្នេះហើយ អ្នករាល់គ្នាមិនត្រូវសន្និដ្ឋានថា អ្នករាល់គ្នាអាចបង្វិលព្រះហស្តស្ដាំនៃព្រះអម្ចាស់ទៅឯព្រះហស្តឆ្វេង ដើម្បីកុំឲ្យទ្រង់អាចអនុវត្តសេចក្ដីជំនុំជំរះក្នុងការបំពេញសេចក្ដីសញ្ញា ដែលទ្រង់បានធ្វើដល់វង្សអ៊ីស្រាអែលនោះឡើយ៕