កណ្ឌទី ១៣០
ការបង្គាប់អំពីកម្មវត្ថុផ្សេងៗដែលបានបង្គាប់ដោយ យ៉ូសែប ស៊្មីធ ជាព្យាការី នៅភូមិរេមុស រដ្ឋអិលលីណោយ ថ្ងៃទី២ ខែមេសា ឆ្នាំ១៨៤៣ (History of the Church, ៥:៣២៣–៣២៥)។
១–៣, ព្រះវរបិតា និងព្រះរាជបុត្រា អាចលេចមកឲ្យមនុស្សឃើញផ្ទាល់; ៤–៧, ពួកទេវតារស់នៅក្នុងគោលខាងសេឡេស្ទាល; ៨–៩, ផែនដីខាងសេឡេស្ទាលនឹងទៅជាយូរីម និងធូមីមដ៏ធំ; ១០–១១, គ្រួសសមួយត្រូវបានប្រទានដល់អស់អ្នកណាដែលចូលក្នុងពិភពសេឡេស្ទាល; ១២–១៧, គ្រានៃការយាងមកលើកទីពីរ នោះត្រូវបានលាក់ពីព្យាការី; ១៨–១៩, បញ្ញាដែលបាននៅក្នុងជីវិតនេះ នោះនឹងនៅជាប់នឹងយើងក្នុងដំណើររស់ឡើងវិញ; ២០–២១, ព្រះពរទាំងអស់សុទ្ធតែបានមក ដោយសារការគោរពតាមក្រឹត្យវិន័យ; ២២–២៣, ព្រះវរបិតា និងព្រះរាជបុត្រា មានព្រះកាយជាសាច់ និងឆ្អឹង។
១កាលព្រះអង្គសង្គ្រោះ ទ្រង់កលេចមក នោះយើងនឹងឃើញទ្រង់ ដូចជាទ្រង់យ៉ាងនេះឯង។ យើងនឹងឃើញថាព្រះអង្គ ជាខមនុស្សដូចរូបយើងរាល់គ្នា។
២ហើយទំនាក់ទំនងដែលមាននៅក្នុងចំណោមពួកយើងនៅទីនេះយ៉ាងណា នោះក៏នឹងមាននៅក្នុងចំណោមយើងនៅទីនោះយ៉ាងនោះដែរ គ្រាន់តែរួបរួមដោយសិរីល្អដ៏នៅកអស់កល្បជានិច្ច គឺជាសិរីល្អដែលយើងពុំមានការពិសោធន៍នៅពេលឥឡូវនេះប៉ុណ្ណោះ។
៣គម្ពីរយ៉ូហាន ១៤:២៣ — ការលេចមកនៃកព្រះវរបិតា និងខព្រះរាជបុត្រានៅក្នុងខនោះ គឺជាគការលេចមកផ្ទាល់ រីឯជំនឿដែលថាព្រះវរបិតាឃគង់នៅក្នុងចិត្តមនុស្ស នោះគឺជាជំនឿខាងក្រុមសាសនាផ្សេងៗ ហើយគឺជាការខុស។
៤ជាចម្លើយដល់សំនួរថា — តើការរាប់កពេលវេលានៃព្រះ ពេលវេលារបស់ទេវតា ពេលវេលារបស់ព្យាការី និងពេលវេលារបស់មនុស្ស នោះតើពុំមែនរាប់តាមពិភពដែលពួកគេរស់នៅទេឬអី?
៥ខ្ញុំឆ្លើយថា បាទ។ ប៉ុន្តែគ្មានកទេវតាណាដែលបម្រើនៅលើផែនដីនេះឡើយ លើកលែងតែពួកអ្នកដែលនៅ ឬធ្លាប់នៅទីនេះ។
៦ពួកទេវតាពុំរស់នៅក្នុងពិភព ដូចជាផែនដីនេះឡើយ
៧ប៉ុន្តែពួកគេរស់នៅក្នុងវត្តមាននៃព្រះ គឺនៅក្នុងគោលដូចជាកសមុទ្រកែវ និងខភ្លើង ជាទីដែលគ្រប់ទាំងអស់ត្រូវបានសម្ដែងពីសិរីល្អរបស់ខ្លួន នៅអតីតកាល នៅបច្ចុប្បន្នកាល និងនៅអនាគតកាល ហើយមានតទៅរហូតនៅចំពោះព្រះអម្ចាស់។
៨កន្លែងដែលព្រះទ្រង់គង់នៅ គឺជាកយូរីម និងធូមីមដ៏ធំ។
៩កផែនដីនេះ នៅក្នុងសណ្ឋានញែកចេញជាបរិសុទ្ធ និងអមតភាព នោះនឹងក្លាយទៅដូចជាកែវចរណៃ ហើយនឹងទៅជាយូរីម និងធូមីម ចំពោះអស់អ្នកណាដែលអាស្រ័យនៅទីនោះ រីឯគ្រប់ទាំងអស់ ដែលទាក់ទងទៅនឹងនគរទាប ឬគ្រប់អស់ទាំងនគរនៃរបបទាប នោះនឹងសម្ដែងដល់អស់អ្នកណាដែលអាស្រ័យនៅទីនោះ ហើយផែនដីនេះនឹងទៅជារបស់ផងព្រះគ្រីស្ទ។
១០ខណៈនោះ គ្រួសសដែលបានពោលដល់នៅក្នុងគម្ពីរវិវរណៈ ២:១៧ នោះនឹងក្លាយទៅជាយូរីម និងធូមីម ចំពោះអស់អ្នកណា ដែលបានទទួលគ្រួសនោះ គឺដោយសារគ្រួសនោះនោះអ្វីៗទាំងឡាយដែលទាក់ទងទៅនឹងរបៀបជាន់ខ្ពស់នៃនគរនឹងបានបង្ហាញឲ្យដឹង។
១១ខណៈនោះ គ្រួសកសមួយត្រូវបានប្រទានដល់អស់អ្នកណា ដែលចូលមកក្នុងនគរសេឡេស្ទាល ដែលនឹងមានខឈ្មោះថ្មីខាងលើ ដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកដែលបានទទួលប៉ុណ្ណោះ។ ឈ្មោះថ្មីនោះគឺជាពាក្យសំគាល់។
១២ខ្ញុំព្យាករ ដោយនូវព្រះនាមនៃព្រះអម្ចាស់ដ៏ជាព្រះ ថាការចាប់ផ្ដើមនៃកការពិបាកទាំងឡាយ ដែលនឹងបណ្ដាលឲ្យមានការកំចាយឈាមដ៏ច្រើន មុនពេលកូនមនុស្សនឹងយាងមកជាលើកទីពីរ នោះនឹងកើតឡើងនៅរដ្ឋខសៅខារូឡាញណា។
១៣ការនេះអាចកើតឡើង ដោយសារបញ្ហាខាងទាសភាព។ នេះគឺជាសំឡេងដែលបានប្រកាសប្រាប់មកខ្ញុំ ក្នុងកាលខ្ញុំកំពុងតែអធិស្ឋានដោយមានចិត្តព្យាយាមអំពីកម្មវត្ថុនោះ នៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ១៨៣២។
១៤គ្រានោះ ខ្ញុំកំពុងតែអធិស្ឋានដោយមានចិត្តព្យាយាមចង់ដឹងនូវពេលវេលានៃកការយាងមករបស់កូនមនុស្ស កាលខ្ញុំបានឮសំឡេងប្រាប់ពាក្យដូចតទៅនេះថា ៖
១៥យ៉ូសែប ជាបុត្រយើងអើយ បើសិនជាអ្នករស់នៅដល់អាយុប៉ែតសិបប្រាំឆ្នាំ នោះអ្នកនឹងបានឃើញព្រះភក្ត្រានៃកូនមនុស្ស ហេតុដូច្នេះហើយ ការណ៍នេះគ្រប់គ្រាន់ហើយ ហើយចូរកុំរំខានយើងពីការណ៍នេះទៀតឡើយ។
១៦ខ្ញុំក៏ទុកឲ្យនៅបែបនេះ ដោយពុំអាចសម្រេចចិត្តថា ទោះជាការយាងមកនេះនិយាយពីការចាប់ផ្ដើមសហស្សវត្ស ឬពីការលេចមកមុននោះ ឬក៏ខ្ញុំត្រូវស្លាប់ ហើយទើបឃើញព្រះភក្ត្ររបស់ទ្រង់នោះឡើយ។
១៧ខ្ញុំជឿថាការយាងមកនៃកូនមនុស្សនឹងមិនមកមុនពេលនោះឡើយ។
១៨គោលការណ៍នៃកបញ្ញាណាក៏ដោយ ដែលយើងបាននៅក្នុងជីវិតនេះ នោះនឹងនៅជាប់នឹងយើងក្នុងខដំណើររស់ឡើងវិញ។
១៩ហើយបើសិនជាអ្នកណាមួយបានកចំណេះវិជ្ជា និងបញ្ញាច្រើនជាងអ្នកផ្សេងនៅក្នុងជីវិតនេះ ដោយសារខការព្យាយាម និងគការគោរពរបស់ខ្លួន អ្នកនោះនឹងបានឃប្រៀបច្រើននៅពិភពខាងមុខ។
២០មានកក្រឹត្យវិន័យមួយដ៏ពុំអាចដកចេញបាន ដែលបានធ្វើនៅស្ថានសួគ៌ ខមុនកំណើតលោកិយមកម្ល៉េះ ដែលគ្រប់គព្រះពរទាំងអស់ផ្អែកទៅលើ —
២១ហើយកាលណាយើងបានព្រះពរណាមួយពីព្រះ នោះគឺដោយសារការគោរពដល់ក្រឹត្យវិន័យនោះ ដែលព្រះពរនោះផ្អែកទៅលើ។
២២កព្រះវរបិតា ទ្រង់មានខព្រះកាយជាសាច់ និងឆ្អឹង ដែលជាក់ស្ដែងដូចជារូបកាយមនុស្ស ព្រះរាជបុត្រាក៏ដូច្នោះដែរ ប៉ុន្តែគព្រះវិញ្ញាណបរិសុទ្ធ ពុំមានព្រះកាយជាសាច់ និងឆ្អឹងឡើយ តែមានរូបជាព្រះវិញ្ញាណវិញ។ បើពុំនោះសោតទេ ព្រះវិញ្ញាណបរិសុទ្ធពុំអាចសណ្ឋិតនៅក្នុងយើងបានឡើយ។
២៣មនុស្សអាចទទួលព្រះវិញ្ញាណបរិសុទ្ធបាន ហើយកព្រះវិញ្ញាណបរិសុទ្ធអាចយាងចុះមកសណ្ឋិតលើគេបាន ហើយមិនសណ្ឋិតនៅជាមួយគេក៏បានដែរ។