កណ្ឌទី ៣៥
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី និង ស៊ីឌនី រិកដុន នៅ ឬនៅក្បែរភូមិហ្វាយែត រដ្ឋញូវយ៉ក ខែធ្នូ ឆ្នាំ១៨៣០ (History of the Church, ១:១២៨–១៣១)។ នៅគ្រានេះ ព្យាការីរវល់ស្ទើរតែរាល់ថ្ងៃ ដោយសារការបកប្រែព្រះគម្ពីរប៊ីប។ ការបកប្រែប្រហែលជាបានចាប់ផ្ដើម នៅដើមខែមិថុនា ឆ្នាំ១៨៣០ ហើយ អូលីវើរ ខៅឌើរី និងយ៉ូហាន វិតមើរ ទាំងពីរនាក់បានបម្រើធ្វើជាស្មៀន។ ឥឡូវនេះ មកពីពួកគេត្រូវបានហៅឲ្យធ្វើតំណែងផ្សេងៗទៀត នោះ ស៊ីឌនី រិកដុន ត្រូវបានហៅ ដោយការហៅពីព្រះ ឲ្យបម្រើធ្វើជាស្មៀនរបស់ព្យាការី នៅក្នុងកិច្ចការនេះ (សូមមើលខ ២០)។ ទុកជាបុព្វកថាចំពោះបញ្ជីរបស់លោក អំពីវិវរណៈនេះ ព្យាការីបានសរសេរថា ៖ « នៅខែធ្នូ ស៊ីឌនី រិកដុន បានមក [ពីរដ្ឋអូហៃអូ] ដើម្បីមកសូមស្នើពីព្រះ ហើយមាន អែតវឺត ប៉ាទ្រិច មកជាមួយគាត់ដែរ …។ ក្រោយពីពួកបងប្រុសពីរនាក់មកដល់បន្តិច ព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថាដូច្នោះ » (History of the Church, ១:១២៨)។
១–២, ពីរបៀបដែលមនុស្សលោកអាចបានត្រឡប់ទៅជាកូនព្រះ; ៣–៧, ស៊ីឌនី រិកដុន ត្រូវបានហៅឲ្យធ្វើបុណ្យជ្រមុជទឹក និងប្រគល់ព្រះវិញ្ញាណបរិសុទ្ធ; ៨–១២, ទីសំគាល់ និងអព្ភូតហេតុទាំងឡាយត្រូវបាននាំមកដោយសារសេចក្ដីជំនឿ; ១៣–១៦, ពួកអ្នកបម្រើរបស់ព្រះអម្ចាស់នឹងបញ្ជាន់សាសន៍ទាំងឡាយ ដោយព្រះចេស្ដានៃព្រះវិញ្ញាណ; ១៧–១៩, យ៉ូសែប ស៊្មីធ កាន់កូនសោទាំងឡាយនៃសេចក្ដីអាថ៌កំបាំង; ២០–២១, ពួកអ្នកដែលរើសតាំងនឹងធន់នៅក្នុងថ្ងៃនៃការយាងមករបស់ព្រះអម្ចាស់; ២២–២៧, សាសន៍អ៊ីស្រាអែលនឹងត្រូវបានសង្គ្រោះ។
១ចូរស្ដាប់តាមសំឡេងនៃកព្រះអម្ចាស់ ជាព្រះរបស់អ្នកចុះ គឺខអាលផា និងអូមេកា ជាដើម ហើយជាចុង រីឯគដំណើររបស់យើង គឺជាវង់មួយដ៏នៅអស់កល្បជានិច្ច គឺនៅតែឃដដែល ទោះពីថ្ងៃម្សិលមិញ ថ្ងៃនេះ និងរហូតតទៅ។
២យើងជាព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះ ជាអ្នកដែលត្រូវគេកឆ្កាងជំនួសអំពើបាបទាំងឡាយនៃមនុស្សលោក គឺដល់មនុស្សជាច្រើនដែលនឹងខជឿដល់ព្រះនាមយើង ប្រយោជន៍ឲ្យពួកគេអាចបានត្រឡប់ទៅជាគកូនព្រះ គឺឲ្យបានក្លាយទៅឃតែមួយក្នុងយើង ដូចជាយើងរួមគ្នាងតែមួយក្នុងព្រះវរបិតា ដូចជាព្រះវរបិតារួមគ្នាតែមួយក្នុងយើង ប្រយោជន៍ឲ្យយើងអាចបានរួមគ្នាទៅតែមួយ។
៣មើលចុះ ប្រាកដមែន យើងប្រាប់ដល់ស៊ីឌនី ជាអ្នកបម្រើយើងជាប្រាកដថា យើងបានទតមើលមកលើអ្នក និងកិច្ចការរបស់អ្នក។ យើងបានឮពាក្យអធិស្ឋានទាំងប៉ុន្មានរបស់អ្នក ហើយបានរៀបចំអ្នក សម្រាប់កិច្ចការដ៏លើសលែងទៅទៀត។
៤អ្នកមានពរហើយ ត្បិតអ្នកនឹងត្រូវបានធ្វើការដ៏ធំធេង។ មើលចុះ អ្នកត្រូវបានចាត់ឲ្យមក ដូចជាកយ៉ូហាន ដើម្បីរៀបចំផ្លូវពីមុខយើង ហើយពីមុខខលោកអេលីយ៉ា ដែលនឹងត្រូវមក ហើយអ្នកពុំបានដឹងសោះឡើយ។
៥អ្នកបានធ្វើបុណ្យជ្រមុជទឹកចំពោះការប្រែចិត្ត ប៉ុន្តែពួកគេពុំកបានទទួលព្រះវិញ្ញាណបរិសុទ្ធទេ។
៦ប៉ុន្តែឥឡូវនេះ យើងប្រទានបញ្ញត្តិមួយដល់អ្នកថា អ្នកនឹងត្រូវកធ្វើបុណ្យជ្រមុជដោយទឹក ហើយពួកគេនឹងបានទទួលខព្រះវិញ្ញាណបរិសុទ្ធ ដោយសារការដាក់គដៃលើ ដូចជាពួកសាវកពីបុរាណ។
៧ហើយហេតុការណ៍នឹងកើតឡើង នឹងមានកិច្ចការមួយដ៏ធំនៅលើដែនដី គឺនៅក្នុងចំណោមកពួកសាសន៍ដទៃ ត្បិតសេចក្ដីចម្កួតរបស់ពួកគេ និងអំពើគួរខ្ពើមឆ្អើមរបស់ពួកគេ នឹងត្រូវបានបើកសម្ដែងឲ្យឃើញដល់ភ្នែកនៃអស់ទាំងមនុស្ស។
៨ត្បិតយើងជាព្រះ ហើយដៃរបស់យើងមិនកបានរួញខ្លីឡើយ ហើយយើងនឹងបង្ហាញខអព្ភូតហេតុ គទីសំគាល់ និងការអស្ចារ្យទាំងឡាយ ដល់អស់អ្នកណាដែលឃជឿដល់ព្រះនាមយើង។
៩ហើយអស់អ្នកណាដែលនឹងសូមអ្វីដោយនូវព្រះនាមយើងក្នុងកសេចក្ដីជំនឿ នោះពួកគេនឹងខបណ្ដេញគពួកអារក្សចេញ ពួកគេនឹងឃប្រោសមនុស្សឈឺ ពួកគេនឹងធ្វើឲ្យមនុស្សខ្វាក់បានភ្លឺ និងមនុស្សថ្លង់បានឮ និងមនុស្សគបាននិយាយ និងមនុស្សខ្វិនបានដើររួច។
១០ហើយពេលនោះកំពុងតែមកដល់យ៉ាងឆាប់រហ័ស ក្នុងកាលការអស្ចារ្យដ៏ធំៗ ត្រូវបានបង្ហាញដល់កូនចៅមនុស្ស
១១ប៉ុន្តែកដោយគ្មានសេចក្ដីជំនឿ នោះគ្មានអ្វីនឹងត្រូវបានបង្ហាញឡើយ លើកលែងតែខសេចក្ដីហិនវិនាសទាំងឡាយមកលើគក្រុង បាប៊ីឡូន គឺជាក្រុងនោះដែលបានធ្វើឲ្យអស់ទាំងសាសន៍ផឹកស្រាទំពាំងបាយជូរនៃសេចក្ដីក្រោធនៃឃសេចក្ដីកំផិតរបស់នាង។
១២ហើយកគ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសប្បុរសសោះ លើកលែងតែពួកអ្នកបានប្រុងប្រៀប ដើម្បីទទួលភាពពោរពេញនៃដំណឹងល្អរបស់យើងប៉ុណ្ណោះ ដែលយើងបានចាត់ឲ្យមកឯតំណមនុស្សនេះ។
១៣ហេតុដូច្នោះហើយ យើងហៅកពួកកម្សោយនៅលោកិយ គឺជាពួកអ្នកដែលខពុំបានរៀនសូត្រ ហើយគេមើលងាយ ដើម្បីឲ្យបញ្ជាន់សាសន៍ទាំងឡាយ ដោយសារព្រះចេស្ដានៃព្រះវិញ្ញាណរបស់យើង
១៤ហើយដៃរបស់ពួកគេនឹងបានទៅជាពាហុរបស់យើង ហើយយើងនឹងធ្វើជាកខែលរបស់ពួកគេ និងជាប្រដាប់ការពាររបស់ពួកគេ ហើយយើងនឹងក្រវាត់ចង្កេះរបស់ពួកគេ ហើយពួកគេនឹងច្បាំងយ៉ាងក្លាហានជំនួសយើង ហើយខពួកខ្មាំងសត្រូវរបស់ពួកគេនឹងបាននៅក្រោមជើងរបស់ពួកគេ ហើយយើងនឹងបណ្ដោយឲ្យដាវគធ្លាក់មកដោយសារពួកគេ ហើយដោយសារឃភ្លើងនៃសេចក្ដីក្ដៅក្រហាយរបស់យើង នោះយើងនឹងរក្សាពួកគេទុកឲ្យបានគង់វង់។
១៥ហើយកពួកទាល់ក្រ និងខមនុស្សស្លូតត្រង់នឹងត្រូវបានដំណឹងល្អផ្សាយដល់ពួកគេ ហើយពួកគេនឹងគទន្ទឹងចាំដល់ពេលដែលយើងនឹងយាងមក ត្បិតពេលនោះនៅឃជិតដៃបង្កើយ —
១៦ហើយពួកគេនឹងបានរៀនសេចក្ដីប្រៀបប្រដូចពីកដើមល្វា ត្បិតសូម្បីតែពេលឥឡូវនេះ រដូវក្ដៅជិតដល់ហើយ។
១៧ហើយយើងបានចាត់កភាពពោរពេញនៃដំណឹងល្អរបស់យើង ដោយសារដៃខយ៉ូសែប ជាអ្នកបម្រើរបស់យើង ហើយដោយនូវសេចក្ដីកម្សោយ នោះយើងបានប្រទានពរដល់លោក
១៨ហើយយើងបានប្រទានដល់លោកនូវកកូនសោទាំងឡាយនៃសេចក្ដីអាថ៌កំបាំងអំពីរបស់អស់ទាំងនោះ ដែលខបានបិទត្រាទុក គឺជារបស់ទាំងឡាយដែលមាន ចាប់តាំងពីគកំណើតលោកិយមកម្ល៉េះ ហើយជារបស់ទាំងឡាយដែលនឹងចេញមក ចាប់តាំងពីពេលនេះ លុះត្រាដល់ពេលដែលយើងនឹងយាងមក បើសិនជាលោកនៅជាប់នឹងយើង ហើយបើសិនជាពុំនៅជាប់នឹងយើងទេ នោះយើងនឹងដាក់អ្នកណាផ្សេងទៀតជំនួសលោក។
១៩ហេតុដូច្នោះហើយ ចូរមើលលោក ដើម្បីកុំឲ្យសេចក្ដីជំនឿរបស់លោកវិនាសបាត់ឡើយ ហើយរបស់ទាំងនោះនឹងត្រូវបានប្រទានឲ្យដោយកព្រះដ៏ជាជំនួយ គឺខព្រះវិញ្ញាណបរិសុទ្ធ ដែលជ្រាបគ្រប់ទាំងអស់។
២០ហើយយើងប្រទានបញ្ញត្តិមួយដល់អ្នក — ថាអ្នកនឹងត្រូវកសរសេរឲ្យលោក ហើយបទគម្ពីរទាំងឡាយនឹងត្រូវបានប្រទានឲ្យ សូម្បីតែនៅក្នុងឱរារបស់យើងផ្ទាល់ គឺដើម្បីសេចក្ដីសង្គ្រោះដល់ពួកដែលយើងខរើសតាំង
២១ត្បិតពួកគេនឹងបានឮកសំឡេងរបស់យើង ហើយនឹងបានឃើញយើង ហើយនឹងមិនងុយងក់ឡើយ ហើយនឹងធន់ខនៅក្នុងថ្ងៃនៃគការយាងមករបស់យើង ត្បិតពួកគេនឹងត្រូវបានល្អសុទ្ធសាធ ដូចជាយើងឃល្អសុទ្ធសាធដែរ។
២២ហើយឥឡូវនេះ យើងប្រាប់កអ្នកថា ចូរនៅជាមួយនឹងលោកចុះ ហើយលោកនឹងធ្វើដំណើរជាមួយនឹងអ្នក ចូរកុំបោះបង់លោកចោលឡើយ ហើយការណ៍ទាំងឡាយនេះច្បាស់ជានឹងបានសម្រេចមែន។
២៣ហើយកដរាបណាអ្នករាល់គ្នាមិនសរសេរ មើលចុះ នោះនឹងបានប្រទានដល់លោកឲ្យព្យាករ ហើយអ្នកនឹងត្រូវផ្សាយដំណឹងល្អរបស់យើង ហើយហៅរកខពួកព្យាការីបរិសុទ្ធ ដើម្បីបញ្ជាក់ពាក្យពេចន៍របស់លោក ដូចដែលបានប្រទានដល់លោក។
២៤ចូរកកាន់តាមបញ្ញត្តិ និងសេចក្ដីសញ្ញាទាំងប៉ុន្មានដែលអ្នករាល់គ្នាជាប់ ហើយយើងនឹងបណ្ដាលឲ្យផ្ទៃមេឃខញាប់ញ័រ ដើម្បីសេចក្ដីល្អដល់អ្នក ហើយគអារក្សសាតាំងនឹងញ័ររន្ធត់ ហើយក្រុងស៊ីយ៉ូននឹងបានឃអរសប្បាយនៅលើភ្នំទាំងឡាយ ហើយលូតលាស់
២៥ហើយសាសន៍កអ៊ីស្រាអែលនឹងត្រូវខបានសង្គ្រោះ តាមពេលដែលយើងកំណត់ ហើយដោយសារគកូនសោដែលយើងបានប្រទានឲ្យ នោះពួកគេនឹងត្រូវបាននាំ ហើយគ្មាននរណានឹងត្រូវបំភាន់ទៀតឡើយ។
២៦ចូរលើកចិត្តអ្នកឡើង ហើយអរសប្បាយចុះ គឺកសេចក្ដីប្រោសលោះរបស់អ្នកជិតមកដល់ហើយ។
២៧ចូរកុំខ្លាចឡើយ ហ្វូងតូចអើយ កនគរជារបស់ផងអ្នកហើយ ដរាបដល់យើងយាងមក។ មើលចុះ យើងខមកយ៉ាងឆាប់រហ័ស។ គឺដូច្នោះមែន។ អាម៉ែន៕