២០២២
សេចក្តីជូនដំណឹង​ឥឡូវ​នេះ​មាន​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​ហើយ
ខែ វិច្ឆិកា ឆ្នាំ ២០២២


ព័ត៌មាន​សាសនាចក្រ

សេចក្តីជូនដំណឹង​ឥឡូវ​នេះ​មាន​នៅក្នុង​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​ហើយ

កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ​មាន​ការកំណត់​សេចក្តីជូន​ដំណឹង​ថ្មី​ដែល​អាច​រំឭក​បងប្អូន​ឲ្យ​ដឹង​ពី​ខ្លឹមសារ​ដែល​បាន​ចេញ​ផ្សាយ​ថ្មីៗ ។ សេចក្តីជូន​ដំណឹង​នេះ មាន​បី​ប្រភេទ ៖ (១) ការបំផុសគំនិត​ប្រចាំថ្ងៃ ( ដូចជា​ខគម្ពីរ​ក្នុង​បទគម្ពីរ និង​សម្រង់​ពាក្យ​ក្នុង​សន្និសីទ​ទូទៅ ) (២) ការរំឭក ( ដូចជា ផែនការ​សិក្សា និង​សារជូន​ដំណឹង​ពី​ព្រឹត្តិការណ៍​ផ្សាយផ្ទាល់ ) និង (៣) បច្ចុប្បន្នភាព ( ដូចជា សារលិខិត​ពី​ព្យាការី និង​ច្បាប់​ទស្សនាវដ្តី​សាសនាចក្រ​ថ្មីៗ ) ។

សូម​ជ្រើសរើស​ការកំណត់​សារជូនដំណឹង​របស់​បងប្អូន​ដោយ​ចុចលើ​ចំណុច​ចុចៗ​បី​នៅ​ជ្រុង​ស្តាំដៃ​ខាងលើ​នៃ​កម្មវិធី​នេះ និង​ការជ្រើសរើស « ការកំណត់ » ហើយ​បន្ទាប់មក « សារជូន​ដំណឹង » ។