២០២២
ព្រះវិហារ​បរិសុទ្ធ​ថ្មី​នៅ​តែ​បន្ត​ដំណើរ​ទៅមុខ
ខែ វិច្ឆិកា ឆ្នាំ ២០២២


ព័ត៌មាន​សាសនាចក្រ

ព្រះវិហារ​បរិសុទ្ធ​ថ្មី​នៅ​តែ​បន្ត​ដំណើរ​ទៅមុខ

ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ពី​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ១៨ នៅ​សម័យ​ប្រជុំ​នា​រសៀល​ថ្ងៃ​អាទិត្យ នៃ​សន្និសីទ​ទូទៅ​ខែ​តុលា ឆ្នាំ ២០២២ នេះ ។ សូម​មើល​ទីតាំង​នៃ​ព្រះវិហារ​បរិសុទ្ធ​នៅក្នុង​សុន្ទរកថា​បិទ​របស់​លោក នៅ ទំព័រ ១២១ ។

ព្រះវិហារ​បរិសុទ្ធ​ខាងក្រោម​នេះ​ត្រូវ​បាន​ឧទ្ទិស ឬ​ឧទ្ទិស​ឆ្លង​ឡើងវិញ តាំងពី​សន្និសីទ​ទូទៅ​នា​ខែ​មេសា​មុន ៖

  • ព្រះវិហារ​បរិសុទ្ធ រីយ៉ូ ដឺ ហ្សាណេរ៉ូ ប្រទេសប្រេស៊ីល បាន​ឧទ្ទិស​ឆ្លង​នៅថ្ងៃទី ៨ ខែ ឧសភា ។

  • ព្រះវិហារ​បរិសុទ្ធ យីហ្គោ​ហ្គោម បាន​ឧទ្ទិស​ឆ្លង​នៅថ្ងៃទី ២២ ខែ ឧសភា ។

  • ព្រះវិហារ​បរិសុទ្ធ ប្រៃអា​កា​កាបវែរ បាន​ឧទ្ទិស​ឆ្លង​នៅថ្ងៃទី ១៩ ខែ មិថុនា ។

  • ព្រះវិហារ​បរិសុទ្ធ ហុងកុង ចិន បាន​ឧទ្ទិស​ឆ្លង​នៅថ្ងៃទី ១៩ ខែ មិថុនា ។

  • ព្រះវិហារ​បរិសុទ្ធ តូក្យូ ប្រទេសជប៉ុន បាន​ឧទ្ទិស​ឆ្លង​នៅថ្ងៃទី ៣ ខែ កក្កដា ។

  • ព្រះវិហារ​បរិសុទ្ធ ហាមីលតុន នូវែលសេឡង់ បាន​ឧទ្ទិស​ឆ្លង​នៅថ្ងៃទី ១៦ ខែ តុលា ។

  • ព្រះវិហារ​បរិសុទ្ធ បេឡេម ប្រេស៊ីល នឹង​ត្រូវ​ឧទ្ទិស​ឆ្លង​នៅថ្ងៃទី ២០ ខែ វិច្ឆិកា ។

  • ព្រះវិហារ​បរិសុទ្ធ គីតូ អេក្វាឌ័រ នឹង​ត្រូវ​ឧទ្ទិស​ឆ្លង​នៅថ្ងៃទី ២០ ខែ វិច្ឆិកា​ផងដែរ ។

  • ព្រះវិហារ​បរិសុទ្ធ សានជូន ផើតូរីកូ បាន​ដាក់​កាលវិភាគ​សម្ភោធ​នៅ​ថ្ងៃទី ១–១៧ ខែ​ធ្នូ ។ ព្រះវិហារ​បរិសុទ្ធ​នេះ​នឹង​ត្រូវ​ឧទិ្ទសឆ្លង​នៅ​ថ្ងៃទី ១៥ ខែមករា​ឆ្នាំ ២០២៣ ។

ព្រះវិហារ​បរិសុទ្ធ​ដូច​ខាងក្រោម​ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់ ៖ ព្រះវិហារ​បរិសុទ្ធ​ហ្រ្គេន ចាំងស៊ិន ខូឡូរ៉ាដូ ( ស.រ.អា ), ព្រះវិហារ​បរិសុទ្ធ លីនដុន យូថាហ៍ ( ស.រ.អា ), ព្រះវិហារ​បរិសុទ្ធ ហ្វាមីងតុន នូ ម៉ិចស៊ីកូ ( ស.រ.អា ), ព្រះវិហារ​បរិសុទ្ធ អិលកូ នូវ៉ាដា ( ស.រ.អា ), ព្រះវិហារ​បរិសុទ្ធ ប៊ឺលី អៃដាហូ ( ស.រ.អា ), ព្រះវិហារ​បរិសុទ្ធ ស្ម៊ីធហ្វៀល យូថាហ៍ ( ស.រ.អា ), ព្រះវិហារ​បរិសុទ្ធ លីនដា កាលីហ្វ័រញ៉ា ( ស.រ.អា ), ព្រះវិហារ​បរិសុទ្ធ ឡូបូមបាស៊ី សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​ព្រះវិហារ​បរិសុទ្ធ អេប្រាអ៊ីម យូថាហ៍ ( ស.រ.អា ) ។

ការបើក​ការដ្ឋាន​សាងសង់​ក៏​ត្រូវ​បាន​ដាក់​កាលវិភាគ​សម្រាប់​ព្រះវិហារ​បរិសុទ្ធ វីលឡាមេតេ វ៉ាឡេ អូរីហ្គិន ( ស.រ.អា ) និង​ព្រះវិហារ​បរិសុទ្ធ ហ៊ឺប៊ឺ វ៉ាឡេ យូថាហ៍ ( ស.រ.អា ) ។