ជំពូកទី ១២
អាលម៉ាជជែកដេញដោលគ្នាជាមួយនឹងស៊ីអែសរ៉ុម — សេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ អាចប្រទានដល់តែមនុស្សស្មោះត្រង់ — មនុស្សលោកនឹងបានទទួលការជំនុំជំរះតាមគំនិត ជំនឿ ពាក្យសម្ដី និងកិច្ចការរបស់គេ — ពួកទុច្ចរិតនឹងរងទុក្ខសេចក្ដីស្លាប់ខាងវិញ្ញាណ — ជីវិតដែលរមែងស្លាប់នេះ គឺជាស្ថានភាពនៃការសាកល្បង — ផែនការនៃសេចក្ដីប្រោសលោះ នាំមកនូវដំណើររស់ឡើងវិញ និងការផ្ដាច់បាប តាមរយៈសេចក្ដីជំនឿ — ពួកជនដែលប្រែចិត្តនឹងទទួលនូវសេចក្ដីមេត្តាករុណា តាមរយៈព្រះរាជបុត្រាបង្កើតតែមួយនៃព្រះ។ ប្រមាណជាឆ្នាំ ៨២ ម.គ.ស.។
១ឥឡូវនេះ អាលម៉ា ដោយបានឃើញថា ពាក្យសម្ដីរបស់អាមូលេក បានធ្វើឲ្យស៊ីអែសរ៉ុមបាត់មាត់ ព្រោះលោកឃើញថា អាមូលេកបានចាប់គាត់នៅត្រង់ចំណុច ដែលគាត់កភូតកុហក ហើយបញ្ឆោតដើម្បីបំផ្លាញអាមូលេក ហើយដោយបានឃើញថា គាត់បានចាប់ផ្ដើមញ័ររន្ធត់ដោយខដឹងនូវកំហុសរបស់ខ្លួន ទើបអាលម៉ាបើកមាត់លោក ហើយបានចាប់ផ្ដើមនិយាយទៅកាន់គាត់ ហើយដើម្បីបញ្ជាក់នូវពាក្យសម្ដីរបស់អាមូលេក ហើយដើម្បីពន្យល់រឿងទាំងអស់ឲ្យបានជ្រៅជ្រះតទៅទៀត ឬក៏ដើម្បីលាតត្រដាងតទៅទៀតនូវបទគម្ពីរទាំងឡាយ ដែលអាមូលេកបាននិយាយមកហើយនោះ។
២ឥឡូវនេះ ពាក្យសម្ដីដែលអាលម៉ាបាននិយាយ ទៅកាន់ស៊ីអែសរ៉ុម នោះប្រជាជននៅជុំវិញបានស្ដាប់ឮ ត្បិតមានហ្វូងមនុស្សដ៏មហិមា ហើយលោកបាននិយាយដូច្នេះថា ៖
៣ឥឡូវនេះ ស៊ីអែសរ៉ុម ដោយបានឃើញថា អ្នកត្រូវគេចាប់បាននូវការកុហក និងកលល្បិចអ្នកហើយ ត្បិតអ្នកមិនត្រឹមតែកុហកដល់មនុស្សលោកតែប៉ុណ្ណោះទេ តែអ្នកថែមទាំងបានកុហកដល់ព្រះទៀត ត្បិតមើលចុះ ព្រះអង្គទ្រង់ជ្រាបនូវអស់ទាំងកគំនិតរបស់អ្នក ហើយអ្នក ក៏ឃើញថា ព្រះវិញ្ញាណរបស់ព្រះអង្គបានធ្វើឲ្យយើងដឹងនូវគំនិតរបស់អ្នកដែរ
៤ហើយអ្នកឃើញថាយើងដឹងថា ផែនការរបស់អ្នកជាផែនការមួយដ៏ល្អិតណាស់ ប្រៀបបានទៅនឹងភាពល្អិតល្អន់នៃអារក្សសម្រាប់កុហក ហើយបោកបញ្ឆោតប្រជាជននេះ ដើម្បីអ្នកអាចចាក់រុកឲ្យគេទាស់នឹងយើង ដើម្បីឲ្យគេបណ្ដុះបង្អាប់យើង ហើយបណ្ដេញយើងចេញ។
៥ឥឡូវនេះ នេះគឺជាផែនការនៃកមារសត្រូវរបស់អ្នក ហើយវាបានប្រើថាមពលរបស់វានៅក្នុងអ្នក។ ឥឡូវនេះ ខ្ញុំចង់ឲ្យអ្នកចាំថា អ្វីដែលខ្ញុំនិយាយទៅកាន់អ្នក គឺខ្ញុំនិយាយទៅកាន់មនុស្សទាំងអស់ដែរ។
៦ហើយមើលចុះ ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថា នេះគឺជាអន្ទាក់មួយនៃមារសត្រូវ ដែលវាបានដាក់ដើម្បីចាប់ប្រជាជននេះ ប្រយោជន៍វាអាចនាំអ្នករាល់គ្នាឲ្យធ្លាក់ទៅក្នុងការត្រួតត្រារបស់វា ដើម្បីវាអាចចងរុំអ្នកនៅក្នុងកច្រវាក់ទាំងឡាយរបស់វា ប្រយោជន៍វាអាចចងអ្នកឲ្យធ្លាក់ទៅក្នុងសេចក្ដីបំផ្លិចបំផ្លាញដ៏អស់កល្បជានិច្ច ស្របតាមអំណាចនៃការជាប់ឃុំឃាំងរបស់វា។
៧ឥឡូវនេះ កាលអាលម៉ាបានពោលនូវពាក្យទាំងនេះហើយ នោះស៊ីអែសរ៉ុមបានចាប់ផ្ដើមញ័ររន្ធត់ថែមឡើង ត្បិតគាត់ត្រូវបានបរិវត្តកាន់តែច្រើនឡើងៗអំពីព្រះចេស្ដានៃព្រះ ហើយគាត់ក៏ត្រូវបានបរិវត្តថា អាលម៉ា និងអាមូលេកបានដឹងអំពីគាត់ ត្បិតគាត់ត្រូវបានបរិវត្តថា អ្នកទាំងពីរដឹងនូវគំនិត និងបំណងនៅក្នុងចិត្តគាត់ ព្រោះអ្នកទាំងពីរបានទទួលនូវអានុភាព ដែលគេអាចដឹងនូវរឿងទាំងនេះ ស្របតាមវិញ្ញាណនៃការព្យាករណ៍។
៨ហើយស៊ីអែសរ៉ុមក៏ចាប់ផ្ដើមសួរគេដោយចិត្តព្យាយាម ដើម្បីគាត់អាចដឹងអំពីនគរព្រះទៀត។ ហើយគាត់បាននិយាយទៅអាលម៉ាថា ៖ តើកាលអាមូលេកបាននិយាយអំពីដំណើររស់ឡើងវិញនៃមនុស្សស្លាប់ ហើយមនុស្សទាំងអស់នឹងក្រោកពីស្លាប់ឡើងវិញ ទាំងពួកសុចរិត និងពួកឥតសុចរិត ហើយនឹងត្រូវបាននាំទៅឈរនៅចំពោះព្រះ ដើម្បីទទួលការជំនុំជំរះ ស្របតាមកិច្ចការទាំងឡាយដែលខ្លួនបានប្រព្រឹត្ត នោះមានន័យយ៉ាងណា?
៩ហើយឥឡូវនេះ អាលម៉ាបានចាប់ផ្ដើមអធិប្បាយរឿងទាំងនេះដល់គាត់ថា ៖ មានមនុស្សជាច្រើនដែលបានប្រទានឲ្យដឹងនូវកសេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ ទោះជាយ៉ាងណាក៏ដោយ គង់តែគេបានទទួលបញ្ជាយ៉ាងតឹងរឹងថា គេពុំត្រូវប្រាប់នរណាឲ្យសោះ លើកលែងតែមួយភាគនៃព្រះបន្ទូលរបស់ព្រះអង្គ ដែលព្រះអង្គបានប្រទានដល់កូនចៅមនុស្ស ស្របតាមការយកចិត្តទុកដាក់ និងការព្យាយាមរបស់គេចំពោះព្រះអង្គខប៉ុណ្ណោះ។
១០ហេតុដូច្នេះហើយ នរណាដែលធ្វើចិត្តករឹងរូស អ្នកនោះហើយដែលនឹងទទួលព្រះបន្ទូលរបស់ព្រះអង្គមួយខភាគតិចប៉ុណ្ណោះ ឯនរណាដែលគពុំធ្វើចិត្តរឹងរូសទេ អ្នកនោះហើយដែលនឹងឃបានទទួលព្រះបន្ទូលរបស់ព្រះអង្គមួយភាគច្រើនជាង រហូតដល់អ្នកនោះអាចដឹងនូវសេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ រហូតដល់អ្នកនោះដឹងគ្រប់សេចក្ដី។
១១ហើយពួកអ្នកណាដែលធ្វើចិត្តរឹងរូស ពួកគេនោះហើយដែលនឹងទទួលព្រះបន្ទូលរបស់ព្រះអង្គមួយកភាគតិច រហូតដល់ពួកគេពុំអាចខដឹងអ្វីអំពីការអាថ៌កំបាំងទាំងឡាយរបស់ព្រះអង្គបានឡើយ ហើយខណៈនោះ ពួកគេនឹងត្រូវអារក្សចាប់ឃុំឃាំង ហើយដឹកនាំតាមអំពើចិត្តរបស់វាទៅកាន់សេចក្ដីបំផ្លិចបំផ្លាញ។ ឥឡូវនេះ នេះហើយជាន័យនៃពាក្យថា គច្រវាក់ទាំងឡាយនៃឃស្ថាននរក។
១២ហើយអាមូលេកបាននិយាយយ៉ាងជាក់ច្បាស់ អំពីកសេចក្ដីស្លាប់ និងអំពីការក្រោកឡើងពីភាពរមែងស្លាប់ទៅរកអមតភាព ហើយអំពីការនាំទៅមុខវេទិកានៃព្រះ ដើម្បីនឹងទទួលខការជំនុំជំរះ ស្របតាមកិច្ចការទាំងឡាយដែលយើងបានប្រព្រឹត្ត។
១៣ខណៈនោះ បើសិនជាយើងបានធ្វើចិត្តរឹងរូស មែនហើយ បើសិនជាយើងបានធ្វើចិត្តរឹងរូសទាស់នឹងព្រះបន្ទូល ដរាបដល់ពុំអាចរកឃើញព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងយើងទេ ខណៈនោះ ស្ថានភាពរបស់យើងគឺគួរឲ្យស្ញែងខ្លាច ព្រោះគ្រានោះហើយដែលយើងនឹងត្រូវជាប់ទោស។
១៤ត្បិតកពាក្យសម្ដីរបស់យើងនឹងកាត់ទោសយើង មែនហើយ កិច្ចការរបស់យើងទាំងអស់នឹងកាត់ទោសយើង យើងនឹងពុំអាចបានឃើញថាឥតទោសឡើយ ឯគំនិតរបស់យើង ក៏នឹងកាត់ទោសយើងដែរ ហើយនៅក្នុងស្ថានភាពដ៏គួរស្ញែងខ្លាចនេះ យើងពុំហ៊ានងើបមើលទៅព្រះទេ តែយើងនឹងមានសេចក្ដីរីករាយ បើសិនជាយើងអាចបញ្ជាឲ្យថ្ម និងខភ្នំទាំងឡាយរលំមកលើយើង ដើម្បីគបិទបាំងយើងពីវត្តមានរបស់ទ្រង់វិញ។
១៥ប៉ុន្តែការណ៍នេះ ពុំអាចកើតឡើងបានទេ យើងត្រូវតែមកឈរនៅចំពោះព្រះអង្គនៅក្នុងសិរីល្អរបស់ទ្រង់ និងក្នុងព្រះចេស្ដារបស់ទ្រង់ និងក្នុងឥទ្ធិឫទ្ធិឫទ្ធានុភាព និងអំណាចរបស់ទ្រង់ ហើយទទួលស្គាល់ចំពោះកសេចក្ដីខ្មាសអៀនរបស់យើងដ៏អស់កល្បជានិច្ចថា ខសេចក្ដីជំនុំជំរះទាំងអស់របស់ទ្រង់ គឺសុទ្ធតែត្រឹមត្រូវ ថាព្រះអង្គមានសេចក្ដីយុត្តិធម៌ ក្នុងការងារទាំងអស់របស់ព្រះអង្គ ហើយថា ព្រះអង្គប្រកបដោយសេចក្ដីមេត្តាករុណាដល់កូនចៅមនុស្ស ហើយថា ព្រះអង្គមានគ្រប់ព្រះចេស្ដា ដើម្បីជួយសង្គ្រោះមនុស្សគ្រប់រូប ដែលជឿដល់ព្រះនាមទ្រង់ ហើយនាំមកនូវផលដែលសមនឹងសេចក្ដីប្រែចិត្ត។
១៦ហើយឥឡូវនេះ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ខណៈនោះ សេចក្ដីស្លាប់នឹងមកដល់ គឺជាកសេចក្ដីស្លាប់ទីពីរ ដែលជាសេចក្ដីស្លាប់ខាងវិញ្ញាណ ខណៈនោះហើយគឺជាពេលវេលា ដែលអស់អ្នកណាដែលស្លាប់ក្នុងអំពើបាបទាំងឡាយរបស់ខ្លួន ដែលជាខសេចក្ដីស្លាប់ខាង សាច់ឈាម នោះនឹងគស្លាប់ផ្នែកសេចក្ដីស្លាប់ខាងវិញ្ញាណផងដែរ មែនហើយ អ្នកនោះនិងស្លាប់ចំពោះអ្វីៗដែលទាក់ទងទៅនឹងសេចក្ដីសុចរិត។
១៧ខណៈនោះហើយគឺជាពេលវេលា ដែលសេចក្ដីទុក្ខវេទនារបស់ពួកគេនឹងទៅដូចជាកបឹងភ្លើង និងស្ពាន់ធ័រ ដែលមានអណ្ដាតភ្លើងឆេះឡើងជារៀងដរាបតទៅ ហើយខណៈនោះហើយគឺជាពេលវេលា ដែលពួកគេនឹងត្រូវចងជាប់ដោយច្រវាក់ទៅក្នុងសេចក្ដីបំផ្លិចបំផ្លាញដ៏អស់កល្បជានិច្ច ស្របតាមថាមពលនៃការជាប់ឃុំឃាំងរបស់អារក្សសាតាំង គឺវានេះហើយដែលបានធ្វើអ្វីទៅលើពួកគេ តាមតែអំពើចិត្តរបស់វា។
១៨ហើយខ្ញុំសូមប្រាប់អ្នកថា ពួកគេនឹងស្ថិតនៅក្នុងស្ថានភាពមួយ ដែលហាក់ដូចជាកពុំដែលមានការប្រោសលោះកើតឡើងឡើយ ព្រោះពួកគេនឹងពុំអាចបានប្រោសលោះ ស្របតាមសេចក្ដីយុត្តិធម៌នៃព្រះឡើយ ហើយពួកគេពុំអាចខស្លាប់ ដោយឃើញថា ពុំមានការពុក រលួយកើតឡើងទៀតឡើយ។
១៩ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលអាលម៉ាបានបញ្ចប់នូវការនិយាយពាក្យទាំងនេះហើយ នោះប្រជាជនបានចាប់ផ្ដើមមានសេចក្ដីអស្ចារ្យដ៏លើសលែងទៅទៀត
២០ប៉ុន្តែ មានមនុស្សម្នាក់ឈ្មោះ អាន់ទីអូណា ដែលជាមេត្រួតត្រាម្នាក់ក្នុងចំណោមពួកគេ បានចេញមក ហើយនិយាយទៅកាន់លោកថា ៖ តើអ្វីទៅដែលអ្នកបាននិយាយនេះថា មនុស្សនឹងក្រោកពីសេចក្ដីស្លាប់ឡើងវិញ ហើយប្រែពីភាពរមែងស្លាប់ទៅជាកអមតភាព ដើម្បីឲ្យព្រលឹងពុំអាចស្លាប់ទៅបាននោះ?
២១តើបទគម្ពីរមានន័យយ៉ាងណាដែលថា ព្រះទ្រង់បានដាក់ករូបចេរូប៊ីន និងដាវដែលមានអណ្ដាតភ្លើងមួយនៅទិសខាងកើតនៃខសួនច្បារអេដែន ក្រែងឪពុកម្ដាយដើមរបស់យើង ចូលទៅទទួលទាននូវផ្លែនៃដើមជីវិត ហើយរស់នៅរហូត? ដោយហេតុនេះហើយ ទើបយើងឃើញថា ឪពុកម្ដាយយើងគ្មានលទ្ធភាពដើម្បីអាចរស់នៅរហូតបានឡើយ។
២២ឥឡូវនេះ អាលម៉ាបាននិយាយទៅគាត់ថា ៖ នេះគឺជារឿងដែលខ្ញុំបានបម្រុងនឹងពន្យល់ប្រាប់។ ឥឡូវនេះ យើងឃើញថា លោកអ័ដាមបានកធ្លាក់ដោយទទួលទាននូវខផ្លែដែលហាមឃាត់ ស្របតាមព្រះបន្ទូលនៃព្រះ ដោយហេតុនេះហើយ បានជាយើងឃើញថា ដោយការធ្លាក់របស់លោកអ័ដាមនេះហើយ ទើបមនុស្សលោកទាំងអស់ក្លាយទៅជាមនុស្សគវង្វេង ហើយធ្លាក់។
២៣ហើយឥឡូវនេះ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា ប្រសិនបើអាចមានលទ្ធភាពឲ្យលោកអ័ដាមកទទួលទាននូវផ្លែនៃដើមជីវិតក្នុងពេលនោះ នោះនឹងពុំមានសេចក្ដីស្លាប់ឡើយ ហើយព្រះបន្ទូលនៃព្រះក៏ត្រូវលុបចោលដែរ ធ្វើឲ្យព្រះទៅជាអ្នកកុហកវិញ ត្បិតព្រះអង្គមានព្រះបន្ទូលថា ៖ ខបើសិនជាអ្នកបរិភោគ នោះអ្នកនឹងត្រូវស្លាប់ជាពិតប្រាកដ។
២៤ហើយយើងឃើញថា កសេចក្ដីស្លាប់កើតមានឡើងដល់មនុស្សលោក មែនហើយ សេចក្ដីស្លាប់ដែលអាមូលេកបាននិយាយនោះ ហើយដែលជាសេចក្ដីស្លាប់ខាងសាច់ឈាម ទោះជាយ៉ាងណាក៏ដោយ គង់តែមានរយៈពេលមួយទុកសម្រាប់ឲ្យខមនុស្សប្រែចិត្តដែរ ហេតុដូច្នេះហើយ ជីវិតនេះក្លាយទៅជាស្ថានភាពពិសោធន៍មួយ គឺជាពេលវេលាសម្រាប់គប្រុងប្រៀបទៅជួបព្រះ ជាពេលវេលាសម្រាប់ប្រុងប្រៀបទៅកាន់ស្ថានភាពដ៏មិនចេះចប់មិនចេះហើយ ដែលយើងបាននិយាយ គឺបន្ទាប់ពីដំណើររស់ឡើងវិញដល់មនុស្សស្លាប់។
២៥ឥឡូវនេះ ប្រសិនបើគ្មានកផែនការនៃសេចក្ដីប្រោសលោះ ដែលបានរៀបចំឡើងចាប់តាំងពីកំណើតលោកិយមកទេ នោះខដំណើររស់ឡើងវិញនៃមនុស្សស្លាប់ក៏គ្មានដែរ ប៉ុន្តែមានផែនការនៃសេចក្ដីប្រោសលោះមួយបានរៀបចំឡើង ដែលនឹងបណ្ដាលឲ្យមានដំណើររស់ឡើងវិញដល់មនុស្សស្លាប់ ដែលបាននិយាយមកនោះ។
២៦ហើយឥឡូវនេះ មើលចុះ ប្រសិនបើឪពុកម្ដាយដើមរបស់យើង មានលទ្ធភាពអាចចេញទៅ ហើយទទួលទាននូវផ្លែនៃកដើមជីវិត នោះពួកគេនឹងត្រូវវេទនារហូត ដោយពុំមានស្ថានភាពរៀបចំឡើយ ដោយហេតុនេះហើយ ទើបខផែនការនៃសេចក្ដីប្រោសលោះក៏នឹងពុំបានសម្រេច ហើយព្រះបន្ទូលនៃព្រះ ក៏នឹងត្រូវលុបចោលដោយពុំមានប្រសិទ្ធិភាពអ្វីឡើយ។
២៧ប៉ុន្តែមើលចុះ វាពុំមានការណ៍ដូច្នោះឡើយ ប៉ុន្តែត្រូវបានកកំណត់ដល់មនុស្សលោកថា ពួកគេនឹងត្រូវស្លាប់ ហើយបន្ទាប់ពីការស្លាប់ នោះពួកគេត្រូវទទួលខសេចក្ដីជំនុំជំរះ គឺជាសេចក្ដីជំនុំជំរះ ដែលយើងទើបបាននិយាយគឺជាទីចុងបំផុត។
២៨ហើយបន្ទាប់ពីព្រះទ្រង់បានកំណត់នូវការណ៍ទាំងនេះ ដែលនឹងកើតឡើងដល់មនុស្សលោក មើលចុះ ខណៈនោះ ទ្រង់បានទតឃើញថា មនុស្សលោកត្រូវការដឹងជាបន្ទាន់នូវអ្វីៗដែលទ្រង់បានកំណត់ដល់គេ
២៩ហេតុដូច្នេះហើយ ទើបទ្រង់បញ្ជាឲ្យពួកកទេវតា មកសន្ទនាជាមួយនឹងពួកគេ ធ្វើឲ្យមនុស្សមើលឃើញនូវសិរីល្អរបស់ទ្រង់។
៣០ហើយចាប់ពីពេលនោះមក ពួកគេបានចាប់ផ្ដើមអំពាវនាវដល់ព្រះនាមទ្រង់ ហេតុដូច្នេះហើយ ព្រះទ្រង់បានកសន្ទនាជាមួយនឹងមនុស្សលោក ហើយបានធ្វើឲ្យមនុស្សដឹងនូវខផែនការនៃសេចក្ដីប្រោសលោះ ដែលបានរៀបចំឡើងចាប់តាំងពីគកំណើតលោកិយមកម្ល៉េះ ហើយទ្រង់បានធ្វើឲ្យពួកគេដឹងនូវរឿងនេះ ស្របតាមសេចក្ដីជំនឿ និងការប្រែចិត្តរបស់គេ និងកិច្ចការបរិសុទ្ធទាំងឡាយរបស់គេ។
៣១ហេតុដូច្នោះហើយ ទើបទ្រង់ប្រទាននូវកព្រះបញ្ញត្តិទាំងឡាយដល់មនុស្ស ហើយពួកគេបានប្រព្រឹត្តល្មើសជាខដំបូងនូវបញ្ញត្តិដើមទាំងឡាយ ដែលទាក់ទងទៅនឹងផ្នែកខាងសាច់ឈាម ហើយក៏បានទៅដូចជាព្រះ ដោយគដឹងខុស និងត្រូវ ដោយតាំងខ្លួននៅក្នុងស្ថានភាព ដើម្បីឃរើស ឬតាំងខ្លួននៅក្នុងស្ថានភាពដើម្បីរើស ស្របតាមចំណង់ និងការគាប់ចិត្តរបស់គេ ក្នុងការប្រព្រឹត្តអំពើល្អ ឬប្រព្រឹត្តអំពើអាក្រក់ —
៣២ហេតុដូច្នេះហើយ ទើបព្រះទ្រង់ប្រទានបញ្ញត្តិទាំងឡាយដល់គេ បន្ទាប់ពីបានប្រាប់ឲ្យគេកដឹងនូវផែនការនៃសេចក្ដីប្រោសលោះ ដើម្បីកុំឲ្យពួកគេធ្វើអំពើអាក្រក់ឡើយ បើពុំនោះសោតទេ នឹងទទួលទោសជាខសេចក្ដីស្លាប់ទីពីរ គឺជាសេចក្ដីស្លាប់ដ៏អស់កល្បជានិច្ច ចំពោះអ្វីៗដែលទាក់ទងទៅនឹងគសេចក្ដីសុចរិត ព្រោះថា ចំពោះស្ថានភាពបែបនេះ ផែនការនៃសេចក្ដីប្រោសលោះនឹងពុំមានអំណាចជួយបានឡើយ ព្រោះកិច្ចការទាំងឡាយនៃសេចក្ដីយុត្តិធម៌ពុំអាចបំផ្លាញចោលបាន ស្របតាមសេចក្ដីល្អសប្បុរសដ៏ឧត្ដមនៃព្រះទេ។
៣៣ប៉ុន្តែ ព្រះទ្រង់បានហៅដល់មនុស្សលោក ដោយនូវព្រះនាមនៃព្រះរាជបុត្រារបស់ទ្រង់ (នេះគឺផែនការនៃសេចក្ដីប្រោសលោះ ដែលបានគ្រោងទុក) ថា ៖ បើសិនជាអ្នករាល់គ្នាប្រែចិត្ត ហើយពុំធ្វើចិត្តរឹងរូសទេ ខណៈនោះ យើងនឹងមានសេចក្ដីមេត្តាករុណាដល់អ្នក តាមរយៈព្រះរាជបុត្រាបង្កើតតែមួយរបស់យើង។
៣៤ហេតុដូច្នេះហើយ អស់អ្នកណាដែលប្រែចិត្ត ហើយពុំមានធ្វើចិត្តរឹងរូសទេ នោះនឹងបានទទួលកសេចក្ដីមេត្តាករុណា តាមរយៈព្រះរាជបុត្រាបង្កើតតែមួយរបស់យើង ចំពោះខការផ្ដាច់បាបទាំងឡាយរបស់ខ្លួន ហើយពួកគេទាំងនោះនឹងបានចូលទៅក្នុងគសេចក្ដីសម្រាករបស់យើង។
៣៥រីឯអស់អ្នកណាដែលធ្វើចិត្តរឹងរូស ហើយធ្វើអំពើទុច្ចរិត មើលចុះ យើងសច្ចានៅក្នុងការពិរោធរបស់យើងថា អ្នកនោះនឹងពុំអាចចូលទៅក្នុងសេចក្ដីសម្រាករបស់យើងបានឡើយ។
៣៦ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ មើលចុះ ខ្ញុំសូមប្រាប់អ្នកថា បើសិនជាអ្នកធ្វើចិត្តរឹងរូស នោះអ្នករាល់គ្នានឹងពុំអាចចូលទៅក្នុងសេចក្ដីសម្រាកនៃព្រះអម្ចាស់បានដែរ ហេតុដូច្នេះហើយ អំពើទុច្ចរិតរបស់អ្នកធ្វើឲ្យទ្រង់ខ្ញាល់ ហើយទ្រង់នឹងទម្លាក់ទៅលើ អ្នករាល់គ្នា នូវសេចក្ដីពិរោធរបស់ទ្រង់ ដូចជាការធ្វើឲ្យទ្រង់ខ្ញាល់ជាលើកកដំបូងដូច្នោះ មែនហើយ ស្របតាមព្រះបន្ទូលរបស់ទ្រង់ ក្នុងការធ្វើឲ្យទ្រង់ខ្ញាល់លើកក្រោយ ក៏ដូចជាលើកដំបូងដែរ នឹងនាំមកនូវខសេចក្ដីបំផ្លិចបំផ្លាញដ៏អស់កល្បជានិច្ចដល់ព្រលឹងរបស់អ្នក ហេតុដូច្នេះហើយ ស្របតាមព្រះបន្ទូលរបស់ទ្រង់ គឺនឹងនាំមកនូវសេចក្ដីស្លាប់ចុងក្រោយបង្អស់ ដូចជាសេចក្ដីស្លាប់ដំបូងដែរ។
៣៧ហើយឥឡូវនេះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ ដោយឃើញថា យើងដឹងនូវការណ៍ទាំងនេះអស់ហើយ ហើយការណ៍ទាំងនេះពិត នោះចូរយើងប្រែចិត្តចុះ ហើយចូរកុំធ្វើចិត្តរឹងរូស ដើម្បីកុំឲ្យយើងធ្វើឲ្យព្រះអម្ចាស់ជាព្រះរបស់យើងកខ្ញាល់ កុំឲ្យទ្រង់ចាក់ព្រះពិរោធរបស់ទ្រង់មកលើយើង នៅក្នុងព្រះបញ្ជាជាលើកទីពីររបស់ព្រះអង្គ ដែលទ្រង់បានប្រទានដល់យើងឡើយ ប៉ុន្តែចូរយើងចូលទៅក្នុងខសេចក្ដីសម្រាកនៃព្រះ ដែលបានរៀបចំឡើងស្របតាមព្រះបន្ទូលរបស់ទ្រង់ចុះ៕