ជំនួយ​ការសិក្សា
ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ


ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ

ជា​ភាព​ពោរ​ពេញ​នៃ​ដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​បាន​រៀបចំ​ឡើង​ដើម្បី​នាំ​ឲ្យ​មាន​នូវ​អមតភាព និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​ដល់​មនុស្ស។ ផែនការ​នេះ​មាន​រួម​ទាំង​ការ​បង្កើត ការ​ធ្លាក់ និង​ដង្វាយ​ធួន ព្រម​ទាំង​ក្រឹត្យ​ក្រម និង​គោល​លទ្ធិ​ទាំង​អស់ ដែល​ព្រះ​ទ្រង់​ប្រទាន​មក។ ផែនការ​នេះ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​អាច​បាន​ថ្កើងថ្កាន​ឡើង ហើយ​រស់នៅ​ជាមួយ​នឹង​ព្រះ​ជានិច្ច (២ នីហ្វៃ ២, ៩)។ ព្រះ​គម្ពីរ​ក៏​ស្ដី​អំពី​ផែនការ​នេះ ថា​ជា​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ជា​ផែនការ​នៃ​សុភមង្គល និង​ជា​ផែនការ​នៃ​សេចក្ដី​មេត្តា​ករុណា។