កណ្ឌទី ៦៣
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី នៅក្រុងខឺតឡង់ រដ្ឋអូហៃអូ ចុងខែសីហា ឆ្នាំ១៨៣១ (History of the Church, ១:២០៦–២១១)។ នៅថ្ងៃទី២៧ ខែសីហា ព្យាការី, ស៊ីឌនី រិកដុន និង អូលីវើរ ខៅឌើរី បានមកដល់ក្រុង ខឺតឡង់ បន្ទាប់ពីបានទៅទស្សនកិច្ចរដ្ឋមិសសួរី។ ទុកជាបុព្វកថាដល់បញ្ជីរបស់លោកនេះ ព្យាការីបានសរសេរថា ៖ « នៅដើមកាលនៃសាសនាចក្រ នោះមានការខ្វល់ខ្វាយដ៏ធំ ដើម្បីបានព្រះបន្ទូលនៃព្រះ យ៉ាងណាក៏ដោយ ចំពោះគ្រប់កិច្ចដែលទាក់ទងនឹងសេចក្ដីសង្គ្រោះរបស់យើង; ហើយព្រោះឥឡូវនេះ ដែនដីស៊ីយ៉ូនជាកម្មវត្ថុមួយខាងសាច់ឈាមដ៏សំខាន់ដែលគិតដល់ នោះខ្ញុំបានទូលដល់ព្រះអម្ចាស់ សូមព័ត៌មានតទៅទៀត អំពីការប្រមូលពួកបរិសុទ្ធ និងការទិញដីធ្លី និងការផ្សេងៗទៀត » (History of the Church, ១:២០៧)។
១–៦, ថ្ងៃនៃសេចក្ដីក្រោធនឹងមកលើពួកទុច្ចរិត; ៧–១២, ទីសំគាល់ទាំងឡាយបានមកដោយសារសេចក្ដីជំនឿ; ១៣–១៩, ពួកអ្នកកំផិតក្នុងចិត្តនឹងបដិសេធសេចក្ដីជំនឿ ហើយនឹងត្រូវបោះចោលទៅក្នុងបឹងភ្លើង; ២០, ពួកស្មោះត្រង់នឹងបានទទួលកេរមរតកនៅលើផែនដី ដែលបានផ្លាស់ប្រែ; ២១, ដំណើររឿងដ៏ពេញលេញអំពីហេតុការណ៍ទាំងឡាយនៅលើភ្នំនៃភាពផ្លាស់ប្រែ ពុំទាន់បានបើកសម្ដែងប្រាប់នៅឡើយទេ; ២២–២៣, ពួកគោរពតាមទទួលសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគរ; ២៤–៣១, កេរមរតកទាំងឡាយនៅក្រុងស៊ីយ៉ូនត្រូវតែទិញ; ៣២–៣៥, ព្រះអម្ចាស់ទ្រង់ចេញបញ្ញត្តិថាមានសង្គ្រាមទាំងឡាយ ហើយថាពួកទុច្ចរិតប្រហារពួកទុច្ចរិត; ៣៦–៤៨, ពួកបរិសុទ្ធត្រូវប្រមូលគ្នាទៅក្រុងស៊ីយ៉ូន ហើយផ្ដល់ប្រាក់កាស ដើម្បីកសាងក្រុងនោះឡើង; ៤៩–៥៤, ព្រះពរទាំងឡាយត្រូវបានបញ្ជាក់ដល់ពួកស្មោះត្រង់ ក្នុងកាលការយាងមកលើកទីពីរក្នុងដំណើររស់ឡើងវិញ និងក្នុងសហស្សវត្ស; ៥៥–៥៨, នេះហើយជាថ្ងៃនៃការព្រមាន; ៥៩–៦៦, ព្រះនាមរបស់ព្រះអម្ចាស់ត្រូវយកជាអសារឥតការ ដោយពួកអ្នកដែលយកព្រះនាមមកប្រើ ដោយគ្មានសិទ្ធិអំណាច។
១ចូរប្រុងស្ដាប់ចុះ ឱអ្នករាល់គ្នាជារាស្ត្រអើយ ហើយចូរបើកចំហចិត្តរបស់អ្នក ហើយផ្ទៀងត្រចៀកពីចម្ងាយ ហើយចូរស្ដាប់ ឱ! អ្នកដែលហៅខ្លួនថាជារាស្ត្រនៃព្រះអម្ចាស់អើយ ហើយឮព្រះបន្ទូលនៃព្រះអម្ចាស់ និងព្រះហឫទ័យរបស់ទ្រង់ ដែលមានចំពោះអ្នកចុះ។
២មែនហើយ យើងប្រាប់ជាប្រាកដថា ចូរឮព្រះបន្ទូលនៃព្រះអង្គដែលមានសេចក្ដីខ្ញាល់ឆួលឡើងទាស់នឹងពួកទុច្ចរិត និងកពួកបះបោរ
៣ដែលមានព្រះហឫទ័យចង់យក សូម្បីតែពួកគេដែលទ្រង់នឹងកយកទៅ ហើយរក្សាជីវិតពួកគេទុក ដែលទ្រង់មានព្រះហឫទ័យចង់រក្សាទុកដែរ
៤ដែលកសាងឡើងតាមចំណង់ និងព្រះហឫទ័យរបស់ទ្រង់ ហើយបំផ្លាញចោលក្នុងកាលទ្រង់សព្វព្រះហឫទ័យ ហើយអាចបោះព្រលឹងចុះទៅស្ថាននរកបាន។
៥មើលចុះ យើងជាព្រះអម្ចាស់ បន្លឺសំឡេងរបស់យើង ហើយសំឡេងរបស់យីងត្រូវគោរពតាម។
៦ហេតុដូច្នោះហើយ យើងប្រាប់ជាប្រាកដថា ចូរឲ្យពួកទុច្ចរិតប្រុងប្រយ័ត្ន ហើយចូរឲ្យពួកបះបោរកោតខ្លាច និងភ័យញ័រចុះ ហើយចូរឲ្យពួកដែលឥតជឿទប់មាត់របស់ពួកគេទុក ត្បិតកថ្ងៃនៃសេចក្ដីក្រោធនឹងមកលើពួកគេ ដូចជាខព្យុះសង្ឃរា ហើយសាច់ឈាមទាំងអស់នឹងគស្គាល់ថា យើងជាព្រះ។
៧ហើយអ្នកណាដែលស្វែងរកទីសំគាល់ទាំងឡាយនោះនឹងឃើញកទីសំគាល់ទាំងឡាយ ប៉ុន្តែពុំមែនចំពោះសេចក្ដីសង្គ្រោះឡើយ។
៨យើងប្រាប់អ្នកជាប្រាកដថា មានអ្នកខ្លះនៅក្នុងចំណោមពួកអ្នកដែលស្វែងរកទីសំគាល់ទាំងឡាយ ហើយមានមនុស្សបែបនេះ ចាប់តាំងពីដើមដំបូងមកម្ល៉េះ
៩ប៉ុន្តែមើលចុះ សេចក្ដីជំនឿពុំមែនមានឡើងដោយសារទីសំគាល់ទាំងឡាយឡើយ ប៉ុន្តែទីសំគាល់ទាំងឡាយមកតាមក្រោយអស់អ្នកដែលជឿវិញ។
១០មែនហើយ ទីសំគាល់ទាំងឡាយមានឡើងដោយសារកសេចក្ដីជំនឿ ពុំមែនដោយសារបំណងរបស់មនុស្ស ឬតាមដែលពួកគេចង់បាននោះទេ ប៉ុន្តែតាមព្រះហឫទ័យនៃព្រះវិញ។
១១មែនហើយ ទីសំគាល់ទាំងឡាយមានឡើង ដោយសារកសេចក្ដីជំនឿចំពោះកិច្ចការដ៏អស្ចារ្យ ត្បិតបើឥតមានសេចក្ដីជំនឿទេ នោះគ្មានមនុស្សណាមួយអាចសព្វព្រះហឫទ័យព្រះបានឡើយ ហើយអ្នកណាដែលព្រះទ្រង់ខ្ញាល់ នោះទ្រង់នឹងមិនសព្វព្រះហឫទ័យសោះឡើយ ហេតុដូច្នោះហើយ ចំពោះមនុស្សបែបនេះ ព្រះអង្គមិនបង្ហាញទីសំគាល់ទាំងឡាយឡើយ គ្រាន់តែសេចក្ដីខក្រោធចំពោះការគដាក់ទោសប៉ុណ្ណោះ។
១២ហេតុដូច្នោះហើយ យើងជាព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹងអ្នកទាំងនោះ ដែលនៅក្នុងចំណោមពួកអ្នកដែលស្វែងរកទីសំគាល់ និងការអស្ចារ្យទាំងឡាយសម្រាប់សេចក្ដីជំនឿ ហើយមិនមែនសម្រាប់សេចក្ដីល្អដល់មនុស្សលោកចំពោះសិរីល្អរបស់យើងឡើយ។
១៣ទោះជាយ៉ាងណាក៏ដោយ យើងប្រទានព្រះបញ្ញត្តិទាំងឡាយ ហើយមនុស្សជាច្រើនបានបែរចេញពីព្រះបញ្ញត្តិទាំងឡាយរបស់យើង ហើយពុំបានកាន់តាមទេ។
១៤មានកពួកកំផិតប្រុសស្រីនៅក្នុងចំណោមអ្នក ពួកគេខ្លះបានបែរចេញពីអ្នក ហើយអ្នកផ្សេងទៀតបាននៅជាមួយអ្នក ដែលនឹងត្រូវបានបើកសម្ដែងប្រាប់ពីពេលនេះតទៅ។
១៥ចូរឲ្យមនុស្សបែបនេះប្រុងប្រយ័ត្ន ហើយប្រែចិត្តយ៉ាងឆាប់រហ័សចុះ ខ្លាចក្រែងសេចក្ដីជំនុំជំរះនឹងមានមកលើពួកគេដូចជាលប់ ហើយសេចក្ដីចម្កួតរបស់ពួកគេនឹងត្រូវបានសម្ដែងឲ្យឃើញ ហើយកិច្ចការទាំងឡាយរបស់ពួកគេនឹងទៅតាមពួកគេនៅក្នុងភ្នែកទាំងឡាយនៃប្រជាជន។
១៦ហើយយើងប្រាប់អ្នកជាប្រាកដ ដូចជាយើងបានប្រាប់ពីមុនថា អ្នកណាដែលគ្រាន់តែកក្រឡេកឃើញស្ត្រី ហើយមានខតម្រេកសម្រើបចង់បាន ឬបើសិនជាអ្នកណាមួយប្រព្រឹត្តគអំពើកំផិតនៅក្នុងចិត្តរបស់ខ្លួន នោះនឹងមិនមានព្រះវិញ្ញាណឡើយ ប៉ុន្តែនឹងបោះបង់ចោលសេចក្ដីជំនឿ ហើយនឹងខ្លាចទៅវិញ។
១៧ហេតុដូច្នោះហើយ យើងជាព្រះអម្ចាស់បានមានបន្ទូលថា កពួកខ្លាច និងពួកមិនជឿ និងគ្រប់ទាំងខពួកកំភូត និងអស់អ្នកណាដែលចូលចិត្ត ហើយគប្រព្រឹត្តការកុហក និងពួកកំផិត និងពួកមន្តអាគម គេនឹងមានចំណែកនៅក្នុងឃបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្ដីស្លាប់ងទីពីរវិញ។
១៨យើងប្រាប់ជាប្រាកដថា ពួកគេនឹងមិនមានចំណែកនៅក្នុងកដំណើររស់ឡើងវិញលើកទីមួយឡើយ។
១៩ហើយឥឡូវនេះ មើលចុះ យើងជាព្រះអម្ចាស់ប្រាប់អ្នកថា អ្នករាល់គ្នាពុំបានរាប់ជាកសុចរិតឡើយ ពីព្រោះមានការណ៍ទាំងនេះនៅចំណោមពួកអ្នក។
២០ទោះជាយ៉ាងណាក៏ដោយ អ្នកណាដែលកកាន់ខ្ជាប់នៅក្នុងសេចក្ដីជំនឿ ហើយប្រព្រឹត្តតាមព្រះហឫទ័យរបស់យើង អ្នកនោះហើយឈ្មោះថាបានឈ្នះ ហើយនឹងបានទទួលខកេរមរតកនៅលើផែនដី កាលថ្ងៃនៃភាពផ្លាស់ប្រែមកដល់
២១កាលកផែនដីនឹងខផ្លាស់ប្រែ គឺតាមគំរូដែលបានបង្ហាញដល់ពួកសាវករបស់យើងនៅលើគភ្នំ រីឯដំណើររឿងដ៏ពេញលេញ នោះអ្នករាល់គ្នាពុំទាន់បានទទួលនៅឡើយទេ។
២២ហើយឥឡូវនេះ យើងប្រាប់អ្នកជាប្រាកដថា ដូចជាយើងបានមានបន្ទូលថានឹងធ្វើឲ្យអ្នកដឹងពីព្រះហឫទ័យរបស់យើង មើលចុះ យើងនឹងធ្វើឲ្យអ្នកដឹងពីព្រះហឫទ័យរបស់យើងមែន គឺពុំមែនដោយមាគ៌ាខាងព្រះបញ្ញត្តិនោះទេ ត្បិតមានមនុស្សជាច្រើនដែលពុំស្វះស្វែងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើងឡើយ។
២៣ប៉ុន្តែចំពោះអ្នកណាដែលកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់យើង នោះយើងនឹងប្រទានកសេចក្ដីអាថ៌កំបាំងទាំងឡាយនៃនគររបស់យើង ហើយដដែលនេះនឹងនៅក្នុងអ្នកនោះ ដូចជាខអណ្ដូងទឹករស់ដែលគផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច។
២៤ហើយឥឡូវនេះ មើលចុះ នេះហើយជាព្រះហឫទ័យនៃព្រះអម្ចាស់ជាព្រះរបស់អ្នក អំពីពួកបរិសុទ្ធរបស់ទ្រង់ថា ពួកគេគួរប្រជុំគ្នីគ្នាទៅឯដែនដីស៊ីយ៉ូន ពុំមែនដោយបន្ទាន់ទេ ខ្លាចក្រែងត្រូវមានការច្របូកច្របល់ដែលនាំឲ្យមានអាសន្នរោគ។
២៥មើលចុះ ដែនដីកស៊ីយ៉ូន — យើងជាព្រះអម្ចាស់ កាន់នៅក្នុងព្រះហស្តរបស់យើងផ្ទាល់
២៦ទោះជាយ៉ាងណាក៏ដោយ យើងជាព្រះអម្ចាស់ថ្វាយរបស់កសេសារទៅសេសារចុះ។
២៧ហេតុដូច្នោះហើយ យើងជាព្រះអម្ចាស់សព្វព្រះហឫទ័យចង់ឲ្យអ្នកទិញដីធ្លីទាំងឡាយ ប្រយោជន៍ឲ្យអ្នកអាចមានប្រៀបលើពិភពលោក ប្រយោជន៍ឲ្យអ្នកអាចមានសិទ្ធិលើពិភពលោក ប្រយោជន៍កុំឲ្យពួកគេអាចបានចាក់រុកឲ្យខឹង។
២៨ត្បិតកអារក្សសាតាំងដាក់ទៅក្នុងចិត្តរបស់ពួកគេ ដើម្បីឲ្យមានកំហឹងខឹងនឹងអ្នក ហើយដើម្បីឲ្យមានការខ្ចាយឈាម។
២៩ហេតុដូច្នោះហើយ ដែនដីស៊ីយ៉ូននឹងពុំត្រូវបានឡើយ លើកលែងតែដោយសារការទិញ ឬដោយសារឈាម បើពុំនោះសោតទេ ពុំមានកេរមរតកសម្រាប់អ្នកឡើយ។
៣០ហើយបើសិនជាដោយសារការទិញវិញ មើលចុះ អ្នកត្រូវបានពរហើយ
៣១ហើយបើសិនជាដោយសារឈាមវិញ ព្រោះអ្នកត្រូវបានហាមឃាត់មិនឲ្យកំចាយឈាម មើលន៏ ពួកខ្មាំងសត្រូវរបស់អ្នក កំពុងមកលើអ្នក ហើយអ្នករាល់គ្នានឹងត្រូវវាយពីទីក្រុងមួយទៅទីក្រុងមួយ និងពីសាលាប្រជុំមួយទៅសាលាប្រជុំមួយ ហើយមានតែបន្តិចបន្តួចទេ ដែលនឹងនៅសល់ដើម្បីទទួលកេរមរតក។
៣២យើងជាព្រះអម្ចាស់ កំពុងតែខ្ញាល់នឹងពួកទុច្ចរិត យើងកំពុងតែទប់ព្រះវិញ្ញាណរបស់យើងពីបណ្ដាជននៅលើផែនដី។
៣៣យើងបានស្បថក្នុងសេចក្ដីក្រោធរបស់យើង ហើយបានចេញបញ្ញត្តិថាមានកសង្គ្រាមទាំងឡាយនៅលើផ្ទៃផែនដី ហើយពួកទុច្ចរិតនឹងប្រហារពួកទុច្ចរិតចោល ហើយសេចក្ដីខ្លាចនឹងមានមកលើមនុស្សគ្រប់រូប
៣៤ហើយកពួកបរិសុទ្ធក៏វិះនឹងភៀសខ្លួនមិនរួចដែរ ទោះជាយ៉ាងណាក៏ដោយ យើងជាព្រះអម្ចាស់គង់នៅជាមួយពួកគេ ហើយនឹងយាងចុះខមកពីលើស្ថានសួគ៌ពីវត្តមាននៃព្រះវរបិតារបស់យើង ហើយបញ្ឆេះគពួកទុច្ចរិតដោយឃភ្លើងដែលពន្លត់មិនបាន។
៣៥ហើយមើលចុះ នេះមិនទាន់កើតឡើងទេ ប៉ុន្តែនៅបន្តិចទៀត។
៣៦ហេតុដូច្នោះហើយ ដោយឃើញថាយើងជាព្រះអម្ចាស់ បានចេញបញ្ញត្តិឲ្យមានការណ៍ទាំងនេះកើតឡើងនៅលើផ្ទៃផែនដី នោះយើងមានប្រាថ្នាថា ពួកបរិសុទ្ធរបស់យើងត្រូវប្រជុំគ្នីគ្នានៅលើដែនដីស៊ីយ៉ូន
៣៧ហើយថាមនុស្សគ្រប់រូបត្រូវយកកសេចក្ដីសុចរិតនៅក្នុងដៃ និងសេចក្ដីស្មោះត្រង់នៅលើចង្កេះ ហើយបន្លឺខសំឡេងព្រមានដល់បណ្ដាជននៅលើផែនដី ហើយប្រកាសទាំងខាងពាក្យសម្ដី និងខាងការភៀសខ្លួន ថាគសេចក្ដីហិនវិនាសនឹងមកលើពួកទុច្ចរិត។
៣៨ហេតុដូច្នោះហើយ ចូរឲ្យពួកសិស្សរបស់យើងដែលនៅក្រុងខឺតឡង់ រៀបចំការងារខាងសាច់ឈាមរបស់ពួកគេ គឺពួកអ្នកដែលអាស្រ័យនៅលើស្រែនេះ។
៣៩ចូរឲ្យ ទីតុស បិលលិង្ស ដែលថែរក្សាស្រែនោះ កាត់ដីធ្លីចេញ ប្រយោជន៍ឲ្យគាត់អាចបានប្រុងប្រៀបជាស្រេចនៅនិទាឃៈរដូវខាងមុខ ដើម្បីចេញដំណើររបស់គាត់ឡើងទៅឯដែនដីស៊ីយ៉ូនជាមួយអស់អ្នកដែលអាស្រ័យនៅលើផ្ទៃស្រែនោះ លើកលែងតែអស់អ្នកដែលយើងនឹងរក្សាទុកចំពោះខ្លួនយើងប៉ុណ្ណោះ ដែលនឹងមិនត្រូវទៅទេ លុះត្រាយើងបញ្ជាពួកគេ។
៤០ហើយចូរយកប្រាក់កាសទាំងអស់ ដែលអាចសំចៃបាន វាមិនសំខាន់ដល់យើងទេ ទោះជាមានតិច ឬច្រើនក្ដី ដើម្បីបញ្ជូនឡើងទៅឯដែនដីស៊ីយ៉ូន ទៅដល់អស់អ្នកដែលយើងបានតាំងឡើងដើម្បីទទួល។
៤១មើលចុះ យើងជាព្រះអម្ចាស់នឹងប្រទានដល់ យ៉ូសែប ស៊្មីធ ជុញ្ញ័រ ជាអ្នកបម្រើរបស់យើងនូវអំណាច ប្រយោជន៍ឲ្យលោកអាចកសង្កេតស្គាល់ដោយសារព្រះវិញ្ញាណពីអស់អ្នកណាដែលត្រូវឡើងទៅឯដែនដីស៊ីយ៉ូន និងអស់អ្នកពីពួកសិស្សរបស់យើងដែលត្រូវនៅ។
៤២ចូរឲ្យនូវល ខេ វិតនី ជាអ្នកបម្រើរបស់យើង ទុកផ្សាររបស់គាត់ចុះ ឬម្យ៉ាងទៀត គឺទុកផ្សារនោះឲ្យមួយរដូវតូចទៀត។
៤៣ទោះជាយ៉ាងណាក៏ដោយ ចូរឲ្យគាត់ចែកប្រាក់ទាំងអស់ដែលគាត់ចែកបាន ដើម្បីបញ្ជូនឡើងទៅឯដែនដីស៊ីយ៉ូនចុះ។
៤៤មើលចុះ ការណ៍ទាំងនេះគឺនៅក្នុងដៃរបស់គាត់ហើយ ចូរឲ្យគាត់ធ្វើតាមប្រាជ្ញាចុះ។
៤៥យើងប្រាប់ជាប្រាកដថា ចូរឲ្យគាត់បានតែងតាំងជាភ្នាក់ងារដល់ពួកសិស្សដែលនឹងនៅ ហើយចូរឲ្យគាត់បានតែងតាំងដល់អំណាចនេះចុះ
៤៦ហើយឥឡូវនេះ ចូរទៅទស្សនកិច្ចសាសនាចក្រទាំងឡាយ ដោយបរិយាយប្រាប់នូវការណ៍ទាំងនេះដល់ពួកគេជាមួយនឹង អូលីវើរ ខៅឌើរី ជាអ្នកបម្រើរបស់យើង។ មើលចុះ នេះហើយជាព្រះហឫទ័យរបស់យើង គឺដោយបានប្រាក់កាស ដូចដែលយើងបានដឹកនាំ។
៤៧អ្នកណាដែលមានកចិត្តស្មោះត្រង់ ហើយកាន់ខ្ជាប់ នោះនឹងបានឈ្នះលើលោកិយ។
៤៨អ្នកណាដែលបញ្ជូនទ្រព្យសម្បត្តិទាំងឡាយឡើងទៅឯដែនដីស៊ីយ៉ូន នោះនឹងបានទទួលកកេរមរតកនៅនាលោកិយនេះ ហើយកិច្ចការទាំងឡាយរបស់អ្នកនោះនឹងទៅតាមគាត់ ហើយព្រមទាំងរង្វាន់នៅបរលោកផង។
៤៩មែនហើយ មានពរហើយដល់ពួកអ្នកកស្លាប់ ដែលស្លាប់នៅក្នុងព្រះអម្ចាស់ពីពេលនេះតទៅ ក្នុងកាលព្រះអម្ចាស់ទ្រង់នឹងយាងមក ហើយសេចក្ដីចាស់ទាំងឡាយបានខកន្លងបាត់ទៅ ហើយគ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ ពួកគេនឹងគរស់ពីស្លាប់ឡើងវិញ ហើយនឹងមិនត្រូវឃស្លាប់ទៀតឡើយ ហើយនឹងបានទទួលកេរមរតកនៅចំពោះព្រះអម្ចាស់នៅក្នុងទីក្រុងដ៏បរិសុទ្ធ។
៥០ហើយអ្នកណាដែលរស់នៅ ក្នុងកាលព្រះអម្ចាស់ទ្រង់យាងមក ហើយបានរក្សាសេចក្ដីជំនឿ កមានពរដល់អ្នកនោះហើយ ទោះជាយ៉ាងណាក៏ដោយ គឺត្រូវបានកំណត់ឲ្យអ្នកនោះខស្លាប់តាមអាយុមនុស្ស។
៥១ហេតុដូច្នោះហើយ កូនក្មេងកនឹងត្រូវខធំឡើង រហូតដល់វាទៅជាមនុស្សពេញវ័យ មនុស្សចាស់នឹងត្រូវស្លាប់ ប៉ុន្តែពួកគេនឹងមិនដេកលក់នៅក្នុងធូលីដីទេ ប៉ុន្តែពួកគេនឹងត្រូវគផ្លាស់ប្រែក្នុងមួយប៉ប្រិចភ្នែកប៉ុណ្ណោះ។
៥២ហេតុដូច្នោះហើយ ព្រោះដោយហេតុនេះ ទើបពួកសាវកបានផ្សាយដល់ពិភពលោកអំពីដំណើររស់ឡើងវិញនៃមនុស្សស្លាប់។
៥៣ការណ៍ទាំងនេះហើយជាការណ៍ទាំងឡាយ ដែលអ្នករាល់គ្នាត្រូវសម្លឹងរក ហើយតាមព្រះបន្ទូលនៃព្រះអម្ចាស់ ការណ៍ទាំងនេះនៅកជិតដៃបង្កើយ និងនៅពេលខាងមុខ គឺនៅក្នុងថ្ងៃនៃការយាងមករបស់កូនមនុស្ស។
៥៤ហើយលុះត្រាដល់ម៉ោងនោះ នឹងមានកពួកស្រីព្រហ្មចារីល្ងង់នៅក្នុងចំណោមអ្នកមានគំនិត ហើយនៅម៉ោងនោះនឹងមានការបំបែកពួកសុចរិត និងពួកទុច្ចរិតទាំងអស់ ហើយនៅថ្ងៃនោះ យើងនឹងចាត់ពួកទេវតារបស់យើងឲ្យទៅខដកពួកទុច្ចរិតចេញ ហើយបោះពួកគេចោលទៅក្នុងភ្លើងដែលពន្លត់មិនបាន។
៥៥ហើយឥឡូវនេះ មើលចុះ យើងប្រាប់អ្នកជាប្រាកដថា យើងជាព្រះអម្ចាស់មិនសព្វព្រះហឫទ័យនឹង កស៊ីឌនី រិកដុន ជាអ្នកបម្រើរបស់យើងឡើយ គាត់ខបានតម្កើងខ្លួននៅក្នុងចិត្តរបស់គាត់ ហើយមិនទទួលការទូន្មានឡើយ ប៉ុន្តែបានធ្វើឲ្យព្រះវិញ្ញាណព្រួយបារម្ភទៅវិញ
៥៦ហេតុដូច្នោះហើយ កការសរសេររបស់គាត់ មិនគួរទទួលស្គាល់ដល់ព្រះអម្ចាស់ឡើយ ហើយគាត់ត្រូវធ្វើមួយទៀត ហើយបើសិនជាព្រះអម្ចាស់មិនទទួលការសរសេរនោះទេ មើលចុះ គាត់មិនត្រូវឈរនៅក្នុងតំណែង ដែលយើងបានតាំងដល់គាត់តទៅទៀតឡើយ។
៥៧ហើយជាថ្មីទៀត យើងប្រាប់អ្នកជាប្រាកដថា កអស់អ្នកណាដែលមានសេចក្ដីប៉ងប្រាថ្នានៅក្នុងចិត្តរបស់ពួកគេនៅក្នុងភាពស្លូតបូត ដើម្បីខព្រមានដល់ពួកអ្នកបាបអំពីការប្រែចិត្ត ចូរឲ្យពួកគេបានតែងតាំងដល់អំណាចនេះចុះ។
៥៨ត្បិតនេះជាថ្ងៃនៃការព្រមាន ហើយពុំមែនជាថ្ងៃនៃពាក្យពេចន៍ដ៏ច្រើននោះទេ។ ត្បិតយើងជាព្រះអម្ចាស់នឹងមិនត្រូវគេមើលងាយនៅថ្ងៃចុងក្រោយបង្អស់ឡើយ។
៥៩មើលចុះ យើងមកពីលើ ហើយព្រះចេស្ដារបស់យើងនៅខាងក្រោម។ ហើយយើងខ្ពស់លើសទាំងអស់ ហើយសណ្ឋិតនៅក្នុងទាំងអស់ ហើយគង់នៅកណ្ដាលទាំងអស់ ហើយកស្ទង់មើលទាំងអស់ ហើយថ្ងៃនោះនឹងមកដល់ កាលគ្រប់ទាំងអស់នឹងនៅក្រោមអំណាចយើង។
៦០មើលចុះ យើងជាកអាលផា និងអូមេកា គឺជាព្រះយេស៊ូវគ្រីស្ទ។
៦១ហេតុដូច្នោះហើយ ចូរឲ្យមនុស្សលោកទាំងអស់ប្រុងប្រយ័ត្នអំពីរបៀបពួកគេយកកព្រះនាមរបស់យើង មកប្រើក្នុងបបូរមាត់របស់ពួកគេ —
៦២ត្បិតមើលចុះ យើងប្រាប់ជាប្រាកដថា មានមនុស្សជាច្រើនដែលនៅក្រោមការដាក់ទោសនេះ ដែលប្រើព្រះនាមនៃព្រះអម្ចាស់ ហើយប្រើព្រះនាមជាអសារឥតការ ដោយគ្មានសិទ្ធិអំណាចសោះឡើយ។
៦៣ហេតុដូច្នោះហើយ ចូរឲ្យសាសនាចក្រប្រែចិត្តពីអំពើបាបទាំងឡាយរបស់ពួកគេចុះ ហើយយើងជាព្រះអម្ចាស់នឹងបានពួកគេ បើពុំនោះសោតទេ ពួកគេនឹងត្រូវកាត់ចេញ។
៦៤ចូរចងចាំថា អ្វីដែលមកពីលើ គឺកពិសិដ្ឋ ហើយខត្រូវពោលដល់ដោយយកចិត្តទុកដាក់ និងដោយការទប់ពីព្រះវិញ្ញាណ ហើយនៅក្នុងការណ៍នេះ នោះនឹងគ្មានការដាក់ទោសទេ ហើយអ្នករាល់គ្នាទទួលព្រះវិញ្ញាណ គតាមរយៈការអធិស្ឋាន ហេតុដូច្នោះហើយ បើគ្មានការណ៍នេះទេ នោះនឹងត្រូវមានការដាក់ទោសតទៅទៀត។
៦៥ចូរឲ្យ យ៉ូសែប ស៊្មីធ ជុញ្ញ័រ និង ស៊ីឌនី រិកដុន ជាពួកអ្នកបម្រើរបស់យើង ស្វែងរកផ្ទះសំបែង ដូចជាពួកគេត្រូវបានបង្រៀន តាមរយៈកការអធិស្ឋានដោយព្រះវិញ្ញាណ។
៦៦ការណ៍ទាំងនេះនឹងត្រូវយកឲ្យឈ្នះបាន តាមរយៈសេចក្ដីអត់ធ្មត់ ប្រយោជន៍ឲ្យពួកគេអាចបានទទួលកសិរីល្អខយ៉ាងធ្ងន់លើសលប់ និងដ៏នៅអស់កល្បជានិច្ច បើពុំនោះសោតទេ នឹងត្រូវមានការដាក់ទោសធំជាងនេះទៅទៀត។ អាម៉ែន៕