២០១៥
ការ​រៀបចំ​សាសនា​ចក្រ​គឺ​ទេវភាព
ខែ កក្កដា ឆ្នាំ ២០១៥


អ្វី​ដែល​យើង​ជឿ

ការ​រៀបចំ​សាសនា​ចក្រ​គឺ​ទេវភាព

ជា​ញឹកញាប់ សមាជិក​ថ្មីៗ​ក្នុង​សាសនាចក្រ​ឮ​ពាក្យ​ទាំងឡាយ​ដែល​ពួកគេ​ពុំ​ធ្លាប់​បាន​ឮ​ពីមុន​មក ៖ កូនសោ​បព្វជិតភាព ការញែក​ចេញ ការដាក់​ដៃ​លើ បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​អ្នក​ស្លាប់ ម៉្ញូតឆល សមាគម​សង្គ្រោះ ។ ល ។ ហើយ​ពួកគេ​ក៏​បាន​ឮ​ពាក្យ​ដែល​គេ​ធ្លាប់​ឮ តែ​ត្រូវបាន​ប្រើប្រាស់​ក្នុង​របៀប​ដែល​ពួក​គេ​មិន​ស្គាល់ ៖ ឌីកុន លោកអយ្យកោ ប៊ីស្សព ទីប្រឹក្សា សាក្រាម៉ង់ ការហៅ​បម្រើ ការដោះលែង ទីបន្ទាល់ ពិធី​បរិសុទ្ធ និង ជា​ច្រើន​ទៀត ។

ប្រសិនបើ​អ្នក​ឃើញ​ថា​អ្នក​ស្ថិត​នៅក្នុង​ស្ថានភាព​នោះ សូម​កុំ​បារម្ភ​ឡើយ ។ កាលណា​អ្នក​​មក​ព្រះវិហារ​ញឹកញាប់ សិក្សា​ព្រះគម្ពីរ និង សម្ភារ​មេរៀន​កាន់តែ​ច្រើន និង ប្រាស្រ័យ​ទាក់ទង​នឹង​សមាជិក​សាសនាចក្រ​ច្រើន​ប៉ុណ្ណា នោះ​អ្នក​នឹង​កាន់តែ​យល់​ពី​ពាក្យ​ទាំងនេះ​ច្រើន​ប៉ុណ្ណោះ​ដែរ ។ តែ​ក្នុង​ចន្លោះ​ពី​ពេល​នេះ​ទៅ​ពេល​នោះ នោះ​សូម​កុំ​ស្ទាក់ស្ទើរ​ក្នុង​ការសួរ​សមាជិក​វួដ ឬ សមាជិក​សាខា​របស់​អ្នក​ឡើយ ពួកគេ​នឹង​រីករាយ​ពន្យល់​អ្វី​ក៏​ដោយ​ដែល​អ្នក​មិន​យល់ ។

ពាក្យ​ដូច​ជា​ពាក្យ​ទាំងនេះ​គឺ​សំខាន់ ព្រោះ​វា​ឆ្លុះ​បញ្ចាំង​ពី​គោលលទ្ធិ គោលនយោបាយ ការអនុវត្តន៍ និង ការរៀបចំ​របស់​សាសនាចក្រ ដែល​ចេញ​មក​ពី​ព្រះគម្ពីរ និង ដោយ​វិវរណៈ​ដែល​មាន​ដល់​ពួក​ព្យាការី​សម័យ​ទំនើប ។ ព្រះអង្គ​សង្គ្រោះ​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅ​បច្ចុប្បន្ន​នេះ ដោយ​ការ​បើក​សម្ដែង​ព្រះឆន្ទៈ​របស់​ទ្រង់​ទៅ​ដល់​គណៈប្រធាន​ទីមួយ ( ប្រធាន​នៃ​សាសនាចក្រ និង ទីប្រឹក្សា​ទាំង​ពីរ​របស់​លោក ) និង ដល់​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ សាសនាចក្រ​ត្រូវបាន​រៀបចំ​ឡើង​នៅ​សព្វ​ថ្ងៃ​នេះ ជាចាំបាច់​គឺ​ដូច​គ្នា​នឹង​របៀប​ដែល​ព្រះអម្ចាស់​បាន​រៀបចំ​វា ពេល​ទ្រង់​បាន​នៅ​លើ​ផែនដី​នេះ​ដែរ ( សូមមើល មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៦ ) ។ យើង​មាន​ពួក​ព្យាការី ពួក​សាវក សមាជិក​នៃ​ពួក​ចិតសិប​អ្នក ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ចេញ​ទៅ​មួយ​គូៗ និង ប៊ីស្សព និង អ្នក​ដឹកនាំ​ក្នុង​តំបន់​ផ្សេងៗ​ទៀត គឺ​ដូច​ជា​នៅ​ជំនាន់​ព្រះគម្ពីរ​ប៊ីប​ដែរ ។

អស់​អ្នក​ទាំងឡាយ​ដែល​បម្រើ​នៅ​ក្នុង​សាសនាចក្រ​គឺ​ជា​អ្នក​ស្ម័គ្រ​ចិត្ត ។ ពួកគេ​ត្រូវ​បាន​ហៅ ( ស្មើ​ឲ្យ​បម្រើ ) ដោយ​ការបំផុស​គំនិត​របស់​អ្នក​ដឹកនាំ​របស់​ពួកគេ ។ នៅ​ថ្ងៃ​មួយ អ្នក​នឹង​ត្រូវ​បាន​ផ្ដល់​ការហៅ​បម្រើ​មួយ — ដែល​ជា​ទំនួល​ខុសត្រូវ​មួយ ជា​ឱកាស​មួយ​ដើម្បី​បម្រើ ។ នៅពេល​អ្នក​ទទួល​វា​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​បំពេញ​វា​ឲ្យ​អស់​ពី​សមត្ថភាព​របស់​អ្នក នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ការខិតខំ​របស់​អ្នក​ក្នុង​ការ​បម្រើ​បុត្រា​បុត្រី​ទ្រង់ ។ មិន​ថា​អ្នក​មាន​ប្រវត្តិ​យ៉ាង​ណា​ទេ អ្នក​អាច​រួម​ចំណែក​ផ្ដល់​អំណោយ​ខាង​វិញ្ញាណ​ដ៏​មាន​តម្លៃ​បាន ។ ក្នុង​នាម​ជា​សមាជិក​ម្នាក់​របស់​សាសនាចក្រ អ្នក​ជា​ផ្នែក​នៃ « រូបកាយ​នៃ​ព្រះគ្រីស្ទ » ( សូមមើល កូរិនថូស ទី១ ១២ ) ។ ការ​រួម​ចំណែក​របស់​អ្នក​គឺ​សំខាន់​ដល់​ដំណើរការ​របស់​សាសនាចក្រ ។

រូបភាព
Product Shot from July 2015 Liahona

រចនា​រូប​ភាព​ដោយ ដេវិដ ហាប៊ិន

ពួក​អ្នក​ដឹកនាំ​នៅក្នុង​វួដ​របស់​អ្នក បម្រើ​នៅក្នុង​គណៈប្រធាន​ ( ប្រធាន​ម្នាក់ និង ទីប្រឹក្សា​ពីរ​នាក់ ) ៖

ប៊ីស្សព និង ទីប្រឹក្សា​ទាំង​ពីរ​នាក់​របស់​គាត់​ដែល​មក​ពី​គណៈប៊ីស្សព ជា​អធិបតី​លើ​វួដ​នោះ ។

គណៈប្រធាន​សមាគម​សង្គ្រោះ បម្រើ​ពួក​ស្ត្រី​នៅ​ក្នុង​វួដ និង ជួយ​ពង្រឹង​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ ។

គណៈប្រធាន​កូរ៉ុម​អែលឌើរ និង ពួក​អ្នក​ដឹកនាំ​ក្រុម​សង្ឃ​ជាន់​ខ្ពស់ បម្រើ​ដល់​ពួក​បុរស​នៅ​ក្នុង​វួដ និង ជួយ​ពង្រឹង​ដល់​ក្រុម​គ្រួសារ​របស់​ពួកគេ ។

គណៈប្រធាន​កុមារបម្រើ​ដល់​កុមារ គណៈប្រធាន​យុវជន និង យុវនារី បម្រើ​ពួក​យុវវ័យ​ដែល​មាន​អាយុ ១២-១៨ ឆ្នាំ គណៈប្រធាន​កុមារ បម្រើ​ដល់​កុមារ ហើយ ។

គណៈប្រធាន​សាលា​ថ្ងៃ​អាទិត្យ មើល​ខុស​ត្រូវ​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ទាំងឡាយ ហើយ​ជួយ​អភិវឌ្ឍ​ការរៀន និង ការបង្រៀន​ដំណឹងល្អ​នៅ​ក្នុង​វួដ ។