២០១៥
គេហទំព័រ LDS.org បាន​កែលម្អ​មុខងារ​កាន់តែ​ប្រសើរ​ឡើង
ខែ កក្កដា ឆ្នាំ ២០១៥


គេហទំព័រ LDS.org បាន​កែលម្អ​មុខងារ​កាន់តែ​ប្រសើរ​ឡើង

ក្រៅ​ពី​ផ្ទៃ​អេក្រង់​ពណ៌​ស និង បញ្ជី​ពណ៌​ខៀវ នោះ​គេហទំព័រ LDS.org បាន​កែលម្អ​មុខងារ​កាន់តែ​ប្រសើរ​ឡើង​នៅ​ដើម​ឆ្នាំ​នេះ ។

ប៊ូតុង​ជ្រើសរើស​ប្រទេស និង ភាសា​ត្រូវបាន​ប្រើ​ជំនួស​ដោយ​ប៊ូតុង​ភាសា ដែល​ធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល​សម្រាប់​សមាជិក​ស្វែងរក​មាតិកា​ក្នុង​មូលដ្ឋាន​នៅ​លើ​ទំព័រ​ភាសា​នៃ​ប្រទេស​របស់​ខ្លួន ។

ឥឡូវ​នេះ​ទំព័រ​ភាសា​នៃ​ប្រទេស លេច​ឡើង​នូវ​បញ្ជី​រុករក​ដូច​ទៅ​នឹង​បញ្ជី​រុករក​ដែល​មាន​នៅ​លើ​គេហទំព័រ LDS.org ផងដែរ ៖ ព្រះ​គម្ពីរ ការបង្រៀន ធនធាន​នានា និង​ព័ត៌មាន ។ ការណ៍​នេះ​ធ្វើ​ឲ្យ​សមាជិក​ផ្សេងៗ​អាច​ប្រើ​មាតិកា​ក្នុង​មូលដ្ឋាន និង ធនធន​នានា​របស់​សាសនាចក្រ​ដោយ​ពុំ​ចាំបាច់​បើក​គេហទំព័រ LDS.org ឡើយ ហើយ​ជ្រើសរើស​មាតិកា​ក្នុង​មូលដ្ឋាន និង មាតិកា​នៃ​គេហទំព័រ ​LDS.org ​នៅពេល​ស្វែងរក ។