២០១៥
គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ
ខែ កក្កដា ឆ្នាំ ២០១៥


គំនិត​ទាំងឡាយ​សម្រាប់​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ

ច្បាប់​នេះ​មាន​នូវ​អត្ថបទ និង សកម្មភាព​នានា​ដែល​អាច​យក​ទៅ​ប្រើប្រាស់​សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ ខាងក្រោម​នេះ​គឺ​ជា​ឧទាហរណ៍​ពីរ ។

រូបភាព
Joseph Smith, Jr. lying in a field and looking up at the angel Moroni. Moroni is depicted standing in the air and wearing a white robe. In the background, Joseph Smith, Sr. is depicted working in the fields.

« ការ​លេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន » ទំព័រ ២០ ៖ ថ្វី​បើ​មាន​ភាពទន់​ខ្សោយ​ផ្ទាល់​ខ្លួន​របស់​លោក​ដ៏​ដោយ ក៏ យ៉ូសែប ស្ម៊ីធ បាន​ក្លាយ​ទៅ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​ព្រះអម្ចាស់ ពេល​ដែល​លោក​បាន​ពុះពារ​​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ ។ យើងក៏​អាច​ធ្វើ​ជា​ឧបករណ៍​នៅ​ក្នុង​ព្រះហស្ដ​ព្រះអម្ចាស់​ផង​ដែរ ពេល​ដែល​យើង​ពុះពារ​​ដើម្បី​កែលម្អ និង ក្លាយ​ឲ្យ​កាន់តែ​ដូច​ជា​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​ប្រកប​ដោយ​ការអធិស្ឋាន​អំពី​ការដាក់​គោលដៅ​ដោយ​ផ្ទាល់​ខ្លួន និង ជា​ក្រុម​គ្រួសារ ។ អ្នក​អាច​ពិភាក្សា​ពី​ភាពខ្លាំង និង ទេពកោសល្យ​ទាំងឡាយ​របស់​សមាជិក​ម្នាក់ៗនៃក្រុម​គ្រួសារ ហើយ​ពិភាក្សា​ពី​របៀប​ដែល​អ្នក​អាច​ប្រើប្រាស់​ភាពខ្លាំង​របស់​អ្នក​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​សម្រេច​បាន​គោលដៅ​នីមួយៗ ។ សូម​និយាយ​អំពី​របៀប​ដែល​អ្នក​ម្នាក់ៗ​អាច​ប្រើប្រាស់​ភាពខ្លាំង​របស់​អ្នក ដើម្បី​ពន្លឿន​កិច្ចការ​របស់​ព្រះអម្ចាស់ទៅមុខ ​ដូច​ជា​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ធ្វើ​ដែរ ។

រូបភាព
Illustration depicting two girls looking out a window.

« ការធ្វើ​ដំណើរ​របស់​អាណា » ទំព័រ ៦៦ ៖ សូម​ពិចារណា​ក្នុង​ការជួយ​ដល់​ក្រុម​គ្រួសារ​របស់​អ្នក​ដើម្បីរក និង រក្សា​ទុក​នូវ​រឿងរ៉ាវ​នានា​ពី​ប្រវត្តិ​ក្រុម​គ្រួសារ​អ្នក ។ អ្នក​អាច​នឹង​ធ្វើ​ផែនការ​ទាំងឡាយ ដើម្បី​សម្ភាសន៍​ជីដូន ឬ ជីតា​ម្នាក់ អាន​កំណត់​ហេតុ​ក្រុម​គ្រួសារ និង ឯកសារ​ផ្សេងៗ​ទៀត ឬ មើល FamilySearch.org ។ នៅ​ក្នុង​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​ខាង​មុខ​នេះ សូម​ចែកចាយ​រឿងរ៉ាវ​នានា ហើយ​ពិភាក្សា​ពី​របៀប​ដែល​បុព្វការីជន​របស់​អ្នក​គឺជា​វីរជន ។ សូម​ពិចារណា​ក្នុង​ការ​បន្ថែម​រឿងរ៉ាវ​នានា​ចូល​ទៅ​ក្នុង​ផ្នែក “Memories” នៅ​ក្នុង FamilySearch.org ។