២០១៦
ស្មោះ​នឹង​ជំនឿ
July 2016


យុវវ័យ

ស្មោះ​នឹង​ជំនឿ

រូបភាព
young-woman-writing-in-a-journal

ប្រធាន ម៉នសុន បាន​និទាន​រឿង​មួយ​អំពី​គ្រួសារ​អ្នក​ត្រួសត្រាយ​ម្នាក់ ហើយ​បាន​ដកស្រង់​ប្រសាសន៍​របស់​ប្រធាន ចច អ័លប៊ើត ស៊្មីធ ៖ « តើ​បងប្អូន​ទាំងអស់​គ្នា នឹង​រស់នៅ​ដោយ​ស្មោះ​នឹង​ជំនឿ​នៃ​ពួក​បុព្វការី​ជន​របស់​អ្នក​ដែរ​ឬ​ទេ ? … ចូរ​ព្យាយាម​ឲ្យ​មាន​ភាព​សក្តិសម​ចំពោះ​ការបូជា​ទាំងអស់​ដែល [ ពួកគេ ] បាន​ធ្វើ​ចំពោះ​បងប្អូន » ។ មិន​ថា​អ្នក​មាន​បុព្វការីជន​ដែល​ជា​អ្នក​ត្រួសត្រាយ ឬ អ្នក​គឺ​ជា​សមាជិក​សាសនាចក្រ​ជំនាន់​ទីមួយ​នោះ​ទេ តើ​អ្នក​សម្លឹង​ទៅ​គំរូ​នៃ​សេចក្តីជំនឿ ដើម្បី​ទទួល​បាន​ការណែនាំ និង កម្លាំង​ដែរ​ឬ​ទេ ? នេះ​ជា​របៀប​ល្អ​មួយ​ដែល​អ្នក​ចាប់ផ្តើម ៖

១. ធ្វើ​បញ្ជី​ឈ្មោះ​មនុស្ស​ដែល​អ្នក​គោរព​កោតសរសើរ ។ ពួកគេ​អាច​ជា​សមាជិក​គ្រួសារ​ផ្ទាល់​របស់​អ្នក ( ពី​អតីតកាល ឬ បច្ចុប្បន្នកាល ) មិត្តភក្ដិ ថ្នាក់​ដឹកនាំ​សាសនាចក្រ ឬ មនុស្ស​នៅក្នុង​ព្រះគម្ពីរ ។

២. សរសេរ​គុណសម្បត្តិ​នានា​ដែល​អ្នក​ចូលចិត្ត​ពី​ពួកគេ ។ តើ​ម្តាយ​របស់​អ្នក​ពិតជា​មាន​ការអត់ធ្មត់​ឬ​ទេ ? ប្រហែល​ជា​មិត្តភក្តិ​របស់​អ្នក​មាន​ចិត្ត​សប្បុរស​ចំពោះ​មនុស្ស​ដទៃ ។ ប្រហែល​ជា​អ្នក​ចូលចិត្ត​ភាព​អង់អាច​ក្លាហាន​របស់​មេទ័ព មរ៉ូណៃ ។

៣. រើស​គុណសម្បត្តិ​មួយ​មក​ពី​បញ្ជី​របស់​អ្នក ហើយ​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំ​អាច​ទទួល​បាន​គុណសម្បត្តិ​នេះ​តាម​របៀប​ណា ? តើ​ខ្ញុំ​ត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​អភិវឌ្ឍ​គុណសម្បត្តិ​នេះ​នៅក្នុង​ជីវិត​របស់​ខ្ញុំ​នោះ ? »

៤. សរសេរ​ផែនការ​របស់​អ្នក​ដើម្បី​អភិវឌ្ឍ​គុណសម្បត្តិ​នេះ ហើយ​ទុក​វា​នៅកន្លែង​ណា​មួយ​ដែល​អ្នក​នឹង​ឃើញ​វា​ជា​រឿយៗ ដើម្បី​រំឭក​អ្នក​ពី​គោលដៅ​របស់​អ្នក ។ អធិស្ឋាន​ទូល​សុំ​ជំនួយ​ពី​ព្រះវរបិតា ហើយ​ពិនិត្យ​មើល​ការរីកចម្រើន​របស់​អ្នក​ជា​ទៀងទាត់ ។ នៅពេល​ណា​អ្នក​មាន​អារម្មណ៍​ថា អ្នក​បាន​អភិវឌ្ឍ​គុណសម្បត្តិ​នោះ​បាន​គ្រប់គ្រាន់​ហើយ នោះ​អ្នក​អាច​រើស​យក​គុណសម្បត្តិ​ថ្មី​មួយ​ទៀត​មក​អភិវឌ្ឍ​ម្តង ។

សូម​ចាំថា នៅពេល​យើង​អភិវឌ្ឍ​គុណសម្បត្តិ​ដ៏​អស្ចារ្យ​នានា​នៅក្នុង​ខ្លួន​របស់​យើង នោះ​យើង​ពុំ​គ្រាន់តែ​គោរព​សេចក្តី​ជំនឿ និង ការបូជា​របស់​បុព្វការីជន​របស់​យើង ដែល​ពួកគាត់​បាន​ធ្វើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​អាច​ក្លាយ​ជា​មនុស្ស​ដែល​ជះឥទ្ធិពល​ល្អ​ដល់​អស់​អ្នក​ដែល​នៅ​ជុំ​វិញ​យើង​ផង​ដែរ ។