២០១៧
ខ្ញុំ​បាន​សម្រេចចិត្ត​រួច​ហើយ
March 2017


យុវវ័យ

ខ្ញុំ​បាន​សម្រេចចិត្ត​រួច​ហើយ

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា ។

ថ្ងៃមួយ ខ្ញុំ​បាន​រៀន​មេរៀន​ដ៏​មាន​តម្លៃ​មួយ​នៅ​ក្នុង​ថ្នាក់​យុវនារី អំពី​បរិសុទ្ធភាព​ខាង​ផ្លូវភេទ—ជា​ប្រធានបទ​មួយ​ដែល​ធ្វើ​ឲ្យ​ពួក​យុវនារី​ច្រើន​នាក់​មាន​អារម្មណ៍​មិន​ស្រណុកចិត្ត ។ ខ្ញុំ​ចាំ​មិន​អស់​នូវ​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ​ថ្ងៃ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ពិតជា​នៅ​ចាំ​ថា​ថ្នាក់​ដឹកនាំ​របស់​ខ្ញុំ​បាន​បង្រៀន​អំពី​បទដ្ឋាន​ផ្ទាល់ខ្លួន​មួយ—ដែល​ត្រូវ​រក្សា​បរិសុទ្ធភាព​ខាង​ផ្លូវភេទ​ជានិច្ច ។ ពាក្យ​សម្ដី​របស់​គាត់​បាន​ដក់​ជាប់​ក្នុង​ចិត្ត​ខ្ញុំ​ជានិច្ច ហើយ​ក្រោយ​មក ខ្ញុំ​បាន​សម្រេចចិត្ត​ដោយ​ស្មារតី​ខ្ពស់​ថា​នឹង​ដាក់​បទដ្ឋាន​នោះ​ទុក​ជា​តម្លៃ​ផ្ទាល់ខ្លួន​ខ្ញុំ ។

ថ្ងៃ​មួយ ពេល​ខ្ញុំ​កំពុង​ជិះ​ឡានក្រុង​មក​ពី​មើល​ការប្រកួត​កីឡា​វិញ មនុស្ស​ម្នាក់​នៅ​លើ​ឡាន​ក្រុង​បាន​ចាប់ផ្ដើម​លេង​ល្បែង​មួយ​ឈ្មោះ​ថា ហ៊ាន ឬ មិន​ហ៊ាន ។ ដោយសារ​ជិះឡាន​មាន​អារម្មណ៍​ថុញថប់ ទើប​យុវវ័យ​ខ្លះ​ទៀត ព្រមទាំង​ខ្ញុំ​ផង​ដែរ​បាន​ចូល​រួម​លេង ។ នៅ​ពេល​ដល់​វេន​ខ្ញុំ ខ្ញុំ​ត្រូវ​បាន​ស្នើ​ឲ្យ​ហ៊ាន​ធ្វើ​អ្វី​មួយ​ដែល​ខ្ញុំ​ដឹង​ថា​ជា​រឿង​មិន​ត្រឹមត្រូវ ។ ការធ្វើ​ដូចនេះ​អាច​ជា​ការសម្រេចិត្ត​ដ៏​ពិបាក​ចំពោះ​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​នឹក​ឃើញ​ពាក្យ​សម្ដី​របស់​ថ្នាក់ដឹកនាំ​ថ្នាក់​យុវវនារី​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​សម្រេចចិត្ត​ដោយ​ងាយ ។ ខ្ញុំ​បាន​បដិសេធ​មិន​ធ្វើ​ភ្លាម ។ ខ្ញុំ​បាន​សម្រេចចិត្ត​រួច​ទៅ​ហើយ នូវ​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​នៅ​ក្នុង​ស្ថានភាព​ដូចនោះ ។

ខ្ញុំ​ដឹង​ថា នៅ​ពេល​យើង​ទៅ​ព្រះវិហារ ហើយ​ខិតខំ​រៀន​អ្វី​ដែល​បាន​បង្រៀន​នៅ​ទីនោះ យើង​នឹង​មាន​ពរ​ដោយ​មាន​ភាពរឹងមាំ និង ការការពារ​ខាង​វិញ្ញាណ​ពី​ការល្បួង​នានា​របស់​លោកិយ ។