២០១៩
១០ ថ្ងៃ​នៃ​បុណ្យ​គ្រីស្ទម៉ាស់
ខែ ធ្នូ ឆ្នាំ ២០១៩


១០ ថ្ងៃ​នៃ​បុណ្យ​គ្រីស្ទម៉ាស់

រូបភាព
10 Days of Christmas

ជួយ​គ្រួសារ​របស់​អ្នក​ត្រៀម​ខ្លួន​សម្រាប់​បុណ្យគ្រីស្ទម៉ាស់ ! ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៥ ខែ​ធ្នូ​នេះ សូម​ធ្វើ​សកម្មភាព​នេះ​ជាមួយ​គ្នា​រៀងរាល់​ថ្ងៃ ។ បន្ទាប់​មក​ផាត់ពណ៌​លើ​ផ្កាយ ។

  • សូមមើល​វីដេអូ « The Nativity » ។*

  • ច្រៀង​ចម្រៀង ឬ​ទំនុកតម្កើង​បុណ្យ​គ្រីស្ទម៉ាស់ ។

  • សូម​មាន​ចិត្ត​ល្អ​ជាពិសេស​ដូចព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ ។

  • អាន​សុន្ទរកថា​មួយ​មក​ពី​ការប្រជុំ​ធម្មនិដ្ឋាន​បុណ្យ​គ្រីស្ទម៉ាស់​របស់​គណៈប្រធាន​ទី​មួយ ។*

  • គូរ​រូបភាព​ព្រះឱរស​យេស៊ូវ ។

  • សម្តែង​រឿង​ប្រសូត​កម្ម ( សូមមើល លូកា ២ ) ។

  • ចែកចាយ​ខគម្ពីរ​ដែល​ចូល​ចិត្ត​អំពី​ព្រះយេស៊ូវ ។

  • ជួយ​អ្នក​ដែល​មាន​ជំងឺ ឬ​ឯកោ ដូច​ព្រះយេស៊ូវ​បាន​ធ្វើ ។

  • អាន​ព្រះគម្ពីរ​នូវ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល ។

  • ចែកចាយ​ពី​មូលហេតុ​ដែល​អ្នក​មាន​អំណរ​គុណ​ចំពោះ​ព្រះយេស៊ូវ ។

  • ស្វែងរក​វីដេអូ​ទាំង​នេះ​នៅ​គេហទំព័រ ChurchofJesusChrist.org ។