២០១៩
កម្មវិធី​បង្ហាញ ហើយ​និទាន​ប្រាប់
ខែ ធ្នូ ឆ្នាំ ២០១៩


កម្មវិធី​បង្ហាញ ហើយ​និទាន​ប្រាប់

រូបភាព
Show and Tell

ថ្នាក់​អង្គការ​បឋម​សិក្សា​នៅទីក្រុង អ៊ីម​បាបូរ៉ា ប្រទេស​អេក្វាឌ័រ ច្រៀង​ចម្រៀង​បុណ្យ​គ្រីស្ទម៉ាស់​នៅ​មជ្ឈមណ្ឌល​ថែទាំ និង​បាន​ចែក​នំ​ឃុកឃី ។

ហូស៊ូ ថូម៉ាស ជី អាយុ ៦ ឆ្នាំ និង អាឡិចសាន់ឌើរ ស៊ី អាយុ ១៣ ឆ្នាំ ទីក្រុង​ឌូរ៉េន​ហ្គោ ប្រទេស​ម៉ិកស៊ិក ជា​បងប្អូន​ជីដូន​មួយ និង​ជា​មិត្ត​ល្អ​នឹង​គ្នា ។ ពេល​ពួកគេ​បាន​មើល​សន្និសីទ​រួច អាឡិចសាន់ឌើរ​បាន​និយាយ​ថា នាង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ ពេល​ព្យាការី​បាន​ប្រកាស​ពី​ព្រះវិហារ​បរិសុទ្ធ​ថ្មី ។ ថូម៉ាស​ចូលចិត្ត​រឿង​នានា​ដែល​ព្យាការី និង​ពួក​សាវក​បាន​ចែកចាយ ។

ខ្ញុំ​បាន​ចូលរួម​នៅក្នុង​គម្រោង​ដៃ​ជំនួយ ហើយ​បាន​ជួយ​លាប​ថ្នាំ​ជញ្ជាំង​សាលា​រៀន ។ ខ្ញុំ​ចូលចិត្ត​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​អាទិត្យ ។

ចារេដេ អ័រ អាយុ ៦ ឆ្នាំ ទីក្រុង​ប៉ារ៉ាណា ប្រទេស​ប្រេស៊ីល

ខ្ញុំ​បាន​អធិស្ឋាន​ជាមួយ​ប្អូន​ស្រី​របស់​ខ្ញុំ ហើយ​ព្យាយាម​ធ្វើ​គំរូ​ល្អ​ដល់​នាង ។ យើង​ចូលចិត្ត​ដើរ​កម្សាន្ត​មើល​ការបង្កបង្កើត​របស់​ព្រះវរបិតាសួគ៌ ។

វៀនកា និង អារិល ស៊ី អាយុ ៨ ឆ្នាំ និង ៤ ឆ្នាំ ទីក្រុង​បូហ្គូតា ប្រទេស​កូឡុំប៊ី ។

ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​ស្រឡាញ់​ខ្ញុំ ។

ស្ទេហ្វានៀ អ័រ អាយុ ១០ ឆ្នាំ ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ

លេឡេស្ទេ វី អាយុ ៧ ឆ្នាំ ទីក្រុង​កូរៀន​តេស ប្រទេស​អាហ្សង់ទីន