សៀវភៅ​សិក្សា​អង្គការ​បឋម​សិក្សា និង​ពេលវេលា​ចែកចាយ
ខែ កក្កដា ៖ ក្រុមគ្រួសារ គឺ​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​របស់​ព្រះ​វរបិតា​សួគ៌


ខែ កក្កដា

ក្រុម​គ្រួសារ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះ​វរបិតា​សួគ៌

« ក្រុម​គ្រួសារ​ត្រូវ​បាន​តែង​តាំង​ឡើង​ដោយ​ព្រះ » ( « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » កថាខ័ណ្ឌ​ទី 7 ) ។

សូមបន្ថែម​គំនិត​ទាំង​ឡាយ​ដែល​បាន​ផ្តល់​ឲ្យ​ត្រង់​ចំណុច​នេះ​ទៅ​នឹង​គំនិត​របស់​អ្នក ។ នៅ​រៀង​រាល់​សប្តាហ៍​ សូម​ដាក់​ផែន​ការ​ដើម្បី​ (1) ស្វែងរក​គោលលទ្ធិ (2) ជួយ​កុមារ​យល់​ពី​គោលការណ៍​នោះ ហើយ (3) ជួយ​ឲ្យ​ពួក​គេ​អនុវត្តគោលការណ៍​នោះ​នៅ​ក្នុង​ជីវិត ។ សូម​ សួរ​ខ្លួន​អ្នក​ថា ៖ « តើ​កុមារ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​រៀន ហើយ​ថា​តើ​ខ្ញុំ​អាច​ជួយ​ពួក​គេ​ឲ្យ​ទទួល​អារម្មណ៍​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? » 

សប្តាហ៍​ទី 1 ៖ ព្រះ​វរបិតា​សួគ៌​បាន​ដាក់​ផែនការ​ឲ្យ​ខ្ញុំ​មក​កាន់​ក្រុម​គ្រួសារ​មួយ ។

ស្វែងរក​គោលលទ្ធិ ៖បង្ហាញ​ដល់​កុមារ​នូវ « ក្រុម​គ្រួសារ ៖ ការ​ប្រកាស​ដល់​ពិភព​លោក » ហើយ​សូម​ពន្យល់​ថា ការ​ប្រកាស​នេះ​បង្រៀន​ថា ផែនការ​របស់​ព្រះ​វរបិតាសួគ៌ គឺ​សម្រាប់​ឲ្យ​កូន​ចៅ​របស់​ទ្រង់​ទាំង​អស់មក​មាន​គ្រួសារ​លើ​ផែន​ដី ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( រកមើល​រូបភាព ) ៖ សូម​បំបែក​កុមារ​ទៅ​ជា​ក្រុម ហើយ​ឲ្យ​រូបភាព​ក្រុម​គ្រួសារ​ដល់​ក្រុម​នីមួយៗ ( ឧទាហរណ៍ អ័ដាម និង​នាង​អេវ៉ា កំពុង​បង្រៀន​កូនចៅ​របស់​ពួក​គេ [ ក. រ. ដ. ទំព័រ 5] ព្រះ​គ្រីស្ទ​កំពុង​ប្រោសដល់​កូន​ស្រី​របស់យ៉ៃរ៉ុស​[ ក. រ. ដ. ទំព័រ 41] ក្រុម​គ្រួសារ​របស់​លីហៃ កំពុង​មក​ដល់​ដែន​ដី​សន្យា [ ក. រ. ដ. ទំព័រ 71] និង​ការ​អធិស្ឋាន​ជា​ក្រុម​គ្រួសារ [ ក. រ. ដ. ទំព័រ 112] ) ។ អញ្ជើញ​ក្រុម​នីមួយៗ​ឲ្យ​ស្វែង​រក​សមាជិក​គ្រួសារ​នៅ​ក្នុង​រូបភាព​របស់​ពួក​គេ ។ ឲ្យ​ក្រុម​នីមួយៗ​បង្ហាញ​រូប​ភាព​របស់​ពួក​គេ​ដល់​កុមារ​ផ្សេង​ទៀត ហើយ​ចង្អុល​ប្រាប់​ពី​រូប​ភាព​ឪពុក ម្តាយ និង​កូនៗ ។ សុំ​ឲ្យ​កុមារ​បង្ហាញ​ដោយ​ប្រើ​ម្រាម​ដៃ​របស់​ពួក​គេ​ ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ក្រុម​ក្រុម​គ្រួសារ​របស់​ពួកគេ​ផ្ទាល់ ។ សូម​ប្រាប់​ពួក​គេ​ថា ក្រុម​គ្រួសារ​របស់​ពួក​គេ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះ​វរបិតា​សួគ៌ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍ ៖ សុំ​ឲ្យ​កុមារា​ទាំងឡាយ​ក្រោក​ឈរ ។ សូម​ពន្យល់​ថា ពួក​គេ​ម្នាក់ៗ​អាច​ធ្វើ​ជា​ឪពុក​សុចរិត​នៅ​ថ្ងៃ​ណា​មួយ ។ អញ្ជើញ​កុមារា​ពីរបី​នាក់​ប្រាប់​ពី​អ្វី​មួយ​ដែល​ពួក​គេ​អាច​ធ្វើ​ជា​ឪពុក​ដ៏​ល្អ​មួយ​រូប ។ សុំ​ឲ្យ​កុមារី​ទាំងឡាយ​ក្រោកឈរ ហើយ​ពន្យល់​ថា ពួក​គេ​អាច​ក្លាយ​ជា​ម្តាយ​នៃ​ក្រុម​គ្រួសារ​ដ៏​សុចរិត ។ សុំ​ឲ្យ​កុមារ​ពីរបី​នាក់​ប្រាប់​ពី​អ្វី​មួយ​ដែល​ពួក​គេ​អាច​ធ្វើ ដើម្បី​ក្លាយ​ជា​ម្តាយ​ដ៏​ល្អ​ម្នាក់ ។ អញ្ជើញ​កុមារ​ទាំង​អស់​ចែកចាយ​ពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ ដើម្បី​នាំ​សុភមង្គល​មក​ដល់គ្រួសារ​ដែល​ពួក​គេ​កំពុង​តែ​មាន​ឥឡូវ​នេះ ។

រូបភាព
កុមារ​លើក​រូប​ភាព

កុមារ​នឹង​រៀន​បាន​យ៉ាង​ប្រសើរ ហើយ​ចងចាំ​បាន​យូរ​ជាង នៅ​ពេល​ពួក​គេ​បង្ហាញ​គំនិត​ដោយ​ប្រើ​រូបភាព និង​ជំនួយ​ចក្ខុ​ផ្សេង​ទៀត ( សូម​មើលTNGC ទំព័រ 176 ) ។

សប្តាហ៍​ទី 2 ៖ ការ​អធិស្ឋាន​ជា​ក្រុម​គ្រួសារ ការ​សិក្សា​ព្រះ​គម្ពីរ​ជា​ក្រុមគ្រួសារ និង​ការ​ធ្វើ​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ អាច​ពង្រឹង​ក្រុម​គ្រួសារ​ខ្ញុំ ។

រូបភាព
កុមារ​កាន់​ចង្កឹះ​មួយ​បាច់

គោលបំណង​នៃ​មេរៀន អាច​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើត​ការទាក់ទាញ ចំណាប់​អារម្មណ៏ និង​ការយកចិត្ត​ទុកដាក់​របស់​កុមារ និងដើម្បី​ជា​ការណែនាំ​អំពី​គោលការណ៍​នៃ​ដំណឹងល្អ ( សូមមើលTNGC ទំព័រ 164 ) ។

ស្វែងរកគោលលទ្ធិ និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( មើល​គោល​បំណង​មេរៀន ) ៖ សុំ​ឲ្យ​កុមារ​ម្នាក់​កាន់​ចង្កឹះ​មួយ​បាច់ ។ សូម​ពន្យល់​ថា ចង្កឹះ​តំណាង​ឲ្យ​សមាជិក​ទាំងឡាយ​របស់​គ្រួសារ ។ សូម​សរសេរ​ថា « ការ​អធិស្ឋាន​ជា​គ្រួសារ » « ការ​សិក្សា​ព្រះ​គម្ពីរ​ជា​គ្រួសារ » និង « រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ » នៅ​លើ​ស្លាក​ពាក្យ ។ សូម​សួរ​កុមារ​ថា តើ​សកម្មភាព​ទាំង​នេះ​ពង្រឹង និង​ជួយ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​មាន​ភាព​ជិត​ស្និទ​គ្នា​យ៉ាង​ណាដែរ ។ អញ្ជើញ​កុមារ​ឲ្យ​រុំ​ក្រដាស​នៅ​ជុំវិញ​ចង្កឹះ ។ សូម​ពន្យល់​ថា សកម្មភាព​ទាំង​នេះ​អញ្ជើញ​ឲ្យ​មាន​ព្រះ​វិញ្ញាណ​គង់​នៅ​ក្នុង​គេហដ្ឋាន ហើយ​រស់​នៅ និង​នាំ​យើង​កាន់​តែ​ខិត​ជិត​ព្រះ​វរបិតា​សួគ៌ និង​ព្រះ​យេស៊ូវ​គ្រីស្ទ ដែល​នឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​កាន់​តែ​រឹងមាំ ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍ ( គូរ​គំនូរ ) ៖ សូម​ឲ្យ​ក្រដាស​ដល់​កុមារ ហើយ​ឲ្យ​កុមារ​គូរ​រូប​នៃ​សកម្មភាព​នាន ​ដែល​ពួក​គេ​បាន​ធ្វើ​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ដែល​បាន​ពង្រឹង​ដល់​ពួកគេ ។ អញ្ជើញ​កុមារ​ឲ្យ​ចែក​ចាយ​ពី​អ្វី ដែល​ពួក​គេ​បាន​គូរ​ជាមួយ​នឹង​ក្រុម​គ្រួសារ​នៅ​ឯ​គេហដ្ឋាន​របស់​គេ ។

សប្តាហ៍​ទី 3 ៖ បព្វជិតភាព​អាច​ប្រទាន​ពរ និង​ពង្រឹង​ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ ។

ស្វែងរក​​គោលលទ្ធិ( លេង​ល្បែង​ទស្សន៍ទាយ ) ៖ សូម​ប្រាប់​កុមារ​ថា អ្នក​នឹង​ប្រាប់​ជា​តម្រុយ​​ខ្លះៗ​ពី​អ្វី​ដែល​ប្រទាន​ពរ និង​ពង្រឹង​ដល់​ក្រុម​គ្រួសារ ។ សូម​ឲ្យ​ពួក​គេ​លើក​ដៃ​ឡើង ពេល​ដែល​ពួក​គេ​ដឹង​ចម្លើយ ។ សូម​ឲ្យ​តម្រុយ​ពី​បព្វជិតភាព ដូច​ជា « ឪពុក​ដែល​មាន​អំណាច​នេះ អាច​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​ខ្លួន » ហើយ « ក្មេង​ប្រុស​ដែល​មាន​អាយុ 12 ឆ្នាំ អាច​ទទួល​អំណាច​នេះ » ។ បន្ទាប់​ពី​កុមារ​បាន​ទស្សន៍​ទាយ​ដឹង​ហើយ សូម​និយាយ​រួម​គ្នា « បព្វជិតភាព​អាច​ប្រទាន​ពរ ហើយ​ពង្រឹង​ដល់​ក្រុម​គ្រួសារ​របស់​ខ្ញុំ » ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង ( ពិភាក្សា​អំពី​បព្វជិតភាព ) ៖ សុំ​ឲ្យ​កុមារ​ប្រាប់​ឈ្មោះ​ពី​អ្វី​មួយ​ដែល​អ្នក​កាន់​បព្វជិតភាព​អាច​ធ្វើ ( ដូច​ជា ជ្រមុជទឹក ផ្ដល់​អំណោយ​ទាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ប្រសិទ្ធ​ពរ​ដល់​អ្នក​​ឈឺ និង​ធ្វើ​ពិធី​សាក្រាម៉ង់ ) ។ សូម​បង្ហាញ​រូបភាព​ទាំងឡាយ​នៃ​ពិធីបរិសុទ្ធ​ទាំង​នេះ ហើយ​ពរជ័យ​ទាំងឡាយ​ពេល​ដែល​អ្នក​ពិភាក្សា​ជាមួយ​ពួក​គេ ហើយ​ជួយ​កុមារ​ឲ្យ​យល់​អំពី​របៀប​ដែល​ពួក​គេ​បាន​ពរជ័យ និង​ពង្រឹង​ក្រុម​គ្រួសារ ។ សូម​បង្ហាញ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​មួយ ។​ សូម​ពន្យល់​ថា ពរជ័យ​ដ៏​ធំ​បំផុត​មួយ​នៃ​បព្វជិតភាព គឺ​ថា​បព្វជិតភាព​ធ្វើ​ឲ្យ​យើង​អាច​ទៅ​ព្រះវិហារ​បរិសុទ្ធ​បាន ហើយ​ត្រូវ​បាន​ផ្សា​ភ្ជាប់​ជា​ក្រុម​គ្រួសារ​រួម​គ្នា​ជា​រៀង​រហូត ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍ ( ចែក​ចាយ​គំនិត ) ៖ អញ្ជើញ​កុមារ​មួយ​ចំនួន​ឲ្យ​ឈរ ហើយ​ចែកចាយ​វិធី​មួយ ឬ​ពីរ​ដែល​បព្វជិតភាព​បាន​ប្រទាន​ពរ ហើយ​ពង្រឹង​ដល់​ក្រុម​គ្រួសារ​របស់​ពួក​គេ ។ សូម​លើក​ទឹក​ចិត្ត​ពួក​គេ ឲ្យ​ចែកចាយ​នូវ​គំនិត​ទាំង​នេះ​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ពួក​គេ​នៅ​ឯ​ផ្ទះ ។

សប្តាហ៍​ទី 4 ៖ ព្រះ​វរបិតា​សួគ៌ សព្វព្រះទ័យ​ឲ្យ​ខ្ញុំ​ទៅរៀបការ​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ហើយ​មាន​ក្រុម​គ្រួសារ​ដ៏​នៅ​អស់​កល្ប​ជា​និច្ច​មួយ ។

ស្វែងរក​គោលលទ្ធិ( មើល​រូបភាព ) ៖ សូម​បង្ហាញ​រូបភាព​មួយ​ពីគូស្វាមី​ភរិយា​មួយ​គូឈរ​នៅ​ខាង​មុខ​ព្រះ​វិហារ​បរិសុទ្ធ​ក្នុង​សម្លៀក​បំពាក់​រៀបមង្គលការ​របស់​ពួកគេ ។ សួរកុមារ​ថា ហេតុ​អ្វី​ព្រះ​វរបិតា​សួគ៌​សព្វព្រះទ័យ​ឲ្យ​យើង​រៀប​ការ​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ ។ សូម​ពន្យល់​ថា នៅ​ពេល​យើង​រៀបការ​នៅ​ក្នុងព្រះ​វិហារ​បរិសុទ្ធ នោះ​ក្រុម​គ្រួសារ​របស់​យើង​អាច​រស់​នៅ​ជា​មួយ​គ្នា​ដល់​អស់​កល្ប​ជា​និច្ច ។

រូបភាព
គូស្វាមីភរិយា​កាន់​រូប​ថត​អាពាហ៍ពិពាហ៍​របស់​ខ្លួន

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​យល់​ដឹង( ចែកចាយទីបន្ទាល់ ) ៖ អញ្ជើញ​គ្រូ​បង្រៀន​ពីរបី​នាក់ រួម​ទាំង​គូ​ស្វាមី​ភរិយា​ឲ្យ​ចែកចាយ​ពី​ពរជ័យ​ដែល​ពួក​គេ​បាន​ទទួល ដោយ​សារតែ​រៀបការ​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ ។ សុំ​ឲ្យ​កុមារ​ស្តាប់​រក​ពី​ពរជ័យ​ជាក់លាក់​ណា​មួយ កាល​ដែល​គ្រូ​បង្រៀន​ចែក​ចាយ​ពី​គំនិត​របស់​ពួក​គាត់ ។ សូម​ធ្វើ​តារាង​មួយ​ពី​ពរជ័យ​ទាំង​នេះ​នៅ​លើ​ក្តារ​ខៀន ។

លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុវត្តន៍ ៖ សុំ​ឲ្យ​កុមារ​ពីរបី​នាក់​ក្រោក​ឈរ ហើយ​ចែកចាយ​ពី​មូលហេតុ​ដែល​ពួក​គេ​នឹង​ទៅ​រៀបការ​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ និង​ពី​អ្វី​ដែល​ពួក​គេ​អាច​ធ្វើ​ពី​ពេល​ឥឡូវ​នេះ ដើម្បី​រៀប​ចំ​ខ្លួន​ទទួល​បាន​ពរជ័យ​នោះ ។