ថ្នាក់​សិក្ខាសាលា និង​ថ្នាក់​វិទ្យាស្ថាន
មេរៀនទី ២៣ ៖ ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាងសាច់ឈាម


មេរៀនទី ២៣

ការផ្គត់ផ្គង់​ដល់​តម្រូវការ​ខាងសាច់ឈាម

សេចក្ដីផ្ដើម

ព្រះ​ផ្ទុកផ្ដាក់​ដល់​បុគ្គល​ទាំងឡាយ នូវ​ទំនួលខុសត្រូវ​ក្នុង​ការបំពេញ​តាម​តម្រូវការ​សាច់ឈាម​ផ្ទាល់ខ្លួន​គេ និង​តម្រូវការ​មូលដ្ឋាន​នៃ​គ្រួសារ​របស់​ពួកគេ ។ ឪពុកម្ដាយ​មាន​កាតព្វកិច្ច​ដ៏​ពិសិដ្ឋ ដើម្បី​ផ្គត់ផ្គង់​កូនចៅ​របស់​ខ្លួន​នូវ « សេចក្ដីត្រូវការ​នៃ​ជីវិត » ខាង​រូបកាយ​របស់​ពួកគេ ( « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » EnsignLiahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។ នៅក្នុង​មេរៀន​នេះ សិស្ស​នឹង​រៀន​អំពី​របៀប​ដែល​គោលការណ៍​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន អាច​រួមចំណែក​ដល់​ស្ថេរភាព​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​របស់​ពួកគេ​នាពេល​ឥឡូវនេះ និង​នៅ​ពេល​អនាគត ។

ការអាន​ពី​សាវតា

  • អិម រ័សុល បាឡឺដ Becoming Self-Reliant—Spiritually and Physically,Ensign ខែ មិនា ឆ្នាំ ២០០៩ ទំព័រ ៥០–៥៥ ។

  • រ៉ូបឺត ឌី ហែល Becoming Provident Providers Temporally and Spiritually,EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៩ ទំព័រ ៧–១០ ។

  • ម៉ាវិន ជេ អាស្ដុន One for the Money,Ensign ខែ កញ្ញា ឆ្នាំ ២០០៧ ទំព័រ ៣៧–៣៩ ។

  • Provident Living website, providentliving.org

យោបល់​សម្រាប់​ការបង្រៀន

ម៉ាកុស ៦:១–៣; លូកា ២:៥១-៥២

ខ្លួន​ទីពឹង​ខ្លួន

សូម​សរសេរ​សំណួរ​ខាងក្រោម​នេះ​ដាក់​លើ​ក្ដារខៀន ៖ « តើ​ព្រះយេស៊ូវគ្រីស្ទ បាន​រៀបចំ​ព្រះអង្គ​ទ្រង់​សម្រាប់​ការបម្រើ​ខាងសាច់ឈាម​តាម​របៀប​ណា ? » សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន ម៉ាកុស ៦:១–៣ និង លូកា ២:៥១-៥២ ដោយ​ស្វែងរក​របៀប​ទាំងឡាយ​ដែល ព្រះអង្គ​សង្គ្រោះ​បាន​រៀបចំ​ព្រះអង្គ​ទ្រង់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន សម្រាប់​ការបម្រើ​ពេលក្រោយ​របស់​ទ្រង់ ។ នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​ដូចតទៅ​នេះ​នៅលើ​ក្ដារខៀន ៖

បានធ្វើការ​ជាមួយ​នឹង​ឪពុក​របស់​ទ្រង់ ជា​ជាងឈើ​មួយ​រូប ( ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ )

បាន​បង្កើន​ខាង​ប្រាជ្ញា ( ការអប់រំ )

បាន​ធំធាត់​ឡើង​ខ្ពង់ខ្ពស់ ( ខាង​រាងកាយ )

បាន​បង្កើន​ការធ្វើ​តាម​ព្រះទ័យ​ព្រះ ( ខាង​វិញ្ញាណ )

បាន​បង្កើន​ការធ្វើ​តាម​ចិត្ត​មនុស្ស ( ខាង​សង្គម )

  • តើ​ការធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​តាម​ផ្នែក​ដែល​បាន​លើកឡើង​ទាំងប្រាំ​នេះ អាច​ជួយ​អ្នក​ឲ្យ​រៀបចំ​បំពេញ​តាម​តម្រូវការ​ផ្ទាល់ខ្លួន​របស់​អ្នក និង​អស់​អ្នក​ដែល​នៅក្នុង​គ្រួសារ​អនាគត​របស់​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ ១៨៩៥–១៩៨៥ ) ហើយ​សុំ​សិស្ស​ឲ្យ​ស្ដាប់​រក​អ្វី​ដែល​ប្រធាន ឃឹមបឹល បញ្ជាក់​ថា​ជា​ទំនួលខុសត្រូវ​របស់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​គ្រប់ៗ​រូប ៖

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« សាសនាចក្រ និង​សមាជិក​ទាំងឡាយ ត្រូវបាន​បញ្ជា​ដោយ​ព្រះអម្ចាស់ ថា​ឲ្យ​ធ្វើ​ជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន និង​មាន​ឯករាជ្យភាព ។ ( សូមមើល គ. និង ស. ៧៨:១៣–១៤ ) ។

« ទំនួលខុសត្រូវ​ផ្នែក​សុខុមាលភាព​ខាង​សង្គម សតិអារម្មណ៍ វិញ្ញាណ រូបកាយ ឬ​សេដ្ឋកិច្ច​របស់​បុគ្គល​និមួយៗ ពឹងផ្អែក​ជា​បឋម​ទៅលើ​ខ្លួន​បុគ្គល​នោះ បន្ទាប់មក​ទៅលើ​គ្រួសារ​របស់​គាត់ និង​ទីបី​ទៅលើ​សាសនាចក្រ ប្រសិនបើ​គាត់​ជា​សមាជិក​ដ៏​ស្មោះត្រង់​មួយ​រូប​នោះ ។

« គ្មាន​ពួកបរិសុទ្ធ​ដ៏​ពិត​ណាម្នាក់ នឹង​ស្ម័គ្រចិត្ត​ផ្ទេរ​បន្ទុក​នៃ​សុខុមាលភាព​របស់​ខ្លួនគាត់ ឬ​របស់​គ្រួសារ​គាត់​ទៅ​ឲ្យ​នរណាម្នាក់​ទៀត​ឡើយ ប្រសិនបើ​គាត់​អាច​ធ្វើ​ដោយ​ខ្លួនឯង​ខាង​រូបកាយ ឬ​ខាង​សតិអារម្មណ៍​បាន​នោះ ។ ដរាបណា​គាត់​អាច​ធ្វើ​បាន នៅក្រោម​ការបំផុស​គំនិត​ពី​ព្រះអម្ចាស់ និង​ដោយ​បញ្ចេញ​កម្លាំង​ការងារ​ផ្ទាល់ខ្លួន​របស់​គាត់ នោះ​គាត់​នឹង​អាច​ផ្គត់ផ្គង់​ដល់​ខ្លួន​គាត់ និង​គ្រួសារ​របស់​គាត់ នូវ​សេចក្ដីត្រូវការ​ខាង​វិញ្ញាណ និង​ខាង​រូបកាយ​បាន » ( Teachings of Presidents of the Church: Spencer W. Kimball [ ឆ្នាំ ២០០៦ ] ទំព័រ ១១៦ ) ។

  • តើ​ប្រធាន ឃឹមបឹល បាន​មាន​ប្រសាសន៍​ថា យើង​ម្នាក់ៗ​មាន​ទំនួលខុសត្រូវ​អ្វីខ្លះ ?

  • ហេតុអ្វីបានជា​វា​សំខាន់​ដើម្បី​ក្លាយទៅជា​មនុស្ស « ខ្លួន​ទីពឹង​ខ្លួន និង​មាន​ឯករាជ្យភាព » ? ( សិស្ស​គួរ​តែ​រកឃើញ​នូវ​អ្វី​ដែល​មាន​ដូច​តទៅនេះ ៖ នៅពេល​យើង​ក្លាយជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន នោះ​យើង​អាច​ផ្គត់ផ្គង់​ដល់​ខ្លួន​យើង និង​ក្រុមគ្រួសារ​របស់​យើង នូវ​សេចក្ដីត្រូវការ​ខាង​វិញ្ញាណ និង​ខាង​រូបកាយ ) ។

សូម​ឲ្យ​សិស្ស​ចែកចាយ​នូវ​អត្ថន័យ​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន​ដែល​ពួកគេ​យល់ ។ បន្ទាប់មក សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ រ៉ូប៊ឺត ឌី ហែល នៃ កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​សុំ​សិស្ស​ម្នាក់​ឲ្យ​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ រ៉ូប៊ឺត ឌី ហែល

« ភាពខ្លួន​ទីពឹង​ខ្លួន គឺ​ការមាន​ទំនួលខុសត្រូវ​លើ​សុខុមាលភាព​ខាង​វិញ្ញាណ និង​ខាង​រូបកាយ​របស់​យើង​ផ្ទាល់ និង​លើ​អស់​អ្នក​ដែល​ព្រះវរបិតា​សួគ៌​បាន​ផ្ទុកផ្ដាក់​ដល់​យើង​ឲ្យយកចិត្ត​ទុកដាក់ ។ មាន​តែពេល​ដែល​យើង​មាន​ភាពខ្លួន​ទីពឹង​ខ្លួន​ប៉ុណ្ណោះ ទើប​យើង​អាចធ្វើតាម​ព្រះអង្គសង្គ្រោះ​ដ៏ពិត នៅក្នុង​ការបម្រើ និង​ផ្ដល់ពរ​ដល់​អ្នកដទៃ ។

« វា​គឺ​ជា​ការណ៍​ដ៏​សំខាន់​មួយ ដើម្បី​យល់​ថា ភាពខ្លួន​ទីពឹង​ខ្លួន គឺជា​មធ្យោបាយ​មួយ​ដើម្បី​ទៅដល់​ទីបញ្ចប់​ដែល​កាន់តែ​ប្រសើរ​មួយ ។ គោលដៅ​ខ្ពស់​បំផុត​របស់​យើង គឺ​ដើម្បី​ក្លាយ​ដូចជា​ព្រះអង្គ​សង្គ្រោះ ហើយ​គោលដៅ​នោះ គឺ​ត្រូវបាន​ចម្រើន​ឡើង​ដោយ​ការបម្រើ​ដ៏​ឥតកំណាញ់​របស់​យើង​ចំពោះ​អ្នកដទៃ ។ សមត្ថភាព​របស់​យើង​ដើម្បី​បម្រើ ត្រូវបាន​កើនឡើង ឬ​ថយចុះ​តាម​កម្រិត​នៃ​ភាពទីពឹងខ្លួន​របស់​យើង » ( “A Gospel Vision of Welfare: Faith in Action,Basic Principles of Welfare and Self-Reliance [ កូន​សៀវភៅ ឆ្នាំ ២០០៩ ] ទំព័រ ១–២ ) ។

  • តើ​អ្វី​គឺជា​គោលបំណង​ខ្ពស់​បំផុត​នៃ​ភាពខ្លួន​ទីពឹង​ខ្លួន​នោះ ?

  • តើ​សមត្ថភាព​របស់​យើង​ដើម្បី​បម្រើ​ដល់​អ្នកដទៃ ត្រូវបាន​ថយចុះ​ដោយ​របៀបណា ប្រសិនបើ​យើង​មិនមាន​ភាពខ្លួន​ទីពឹង​ខ្លួន ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​ភាពខ្លួន​ទីពឹង​ខ្លួន​កាន់តែ​ច្បាស់​ជាងនេះ សូម​បង្ហាញ​សេចក្តី​ថ្លែងការណ៍​ខាង​ក្រោម​នេះ​ដោយ ស៊ីស្ទើរ ជូលី ប៊ី ប៊េក អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ ៖

រូបភាព
ជូលី ប៊ី ប៊េក

© Busath.com

« តើ​យើង​ក្លាយជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន​ដោយ​របៀបណា ? យើង​ក្លាយជា​មនុស្ស​ខ្លួន​ទីពឹង​ខ្លួន តាមរយៈ​ការទទួល​បាន​ចំណេះដឹង ការអប់រំ និង​អក្សរសាស្ដ្រ​គ្រប់គ្រាន់ ដោយ​ការចេះ​គ្រប់គ្រង​លុយកាក់ និង​ធនធាន​នានា​យ៉ាង​ឈ្លាសវៃ ការមាន​ភាពរឹងមាំ​ខាង​វិញ្ញាណ ការចេះ​រៀបចំ​ទុក​សម្រាប់​ពេល​អាសន្ន និង​ជា​យថាហេតុ ហើយ​ដោយ​ការមាន​សុខភាព​រាងកាយ​ល្អ ព្រមទាំង​សុខុមាលភាព​ល្អ​ខាង​សង្គម និង​សតិអារម្មណ៍ » ( The Welfare Responsibilities of the Relief Society President,Basic Principles of Welfare and Self-Reliance, ទំព័រ ៤ ) ។

សូម​សរសេរ​ពាក្យ​ខាងក្រោម​នៅលើ​ក្ដារខៀន​ផ្នែក​ខាងលើ ៖ ការអប់រំ ហិរញ្ញវត្ថុ កម្លាំង​ខាងវិញ្ញាណ ការផលិត និង​ការស្ដុក​ទុក​នៅក្នុង​ផ្ទះ សុខភាព និង ការងារ ។ សូម​ណែនាំ​សិស្ស​ថា ភាពខ្លួន​ទីពឹងខ្លួន ទាក់ទង​ទៅនឹង​ផ្នែក​ទាំង​ប្រាំមួយ​យ៉ាង​នៃ​ជីវិត​ដ៏​មាន​តុល្យភាព​មួយ ( សូមមើល Providing in the Lord’s Way: Summary of a Leader’s Guide to Welfare [ កូនសៀវភៅ ឆ្នាំ ២០០៩ ] ទំព័រ ១–២ ) ។ សូម​ចំណាយ​ពេលវេលា​ខ្លះ​នៅក្នុង​ថ្នាក់ ដើម្បី​ពិភាក្សា​ពី​អ្វី​ដែល​យុវមជ្ឈិមវ័យ​អាច​ធ្វើ ដើម្បី​ក្លាយ​ខ្លួន​ទៅជា​មនុស្ស​ខ្លួន​ទីពឹងខ្លួន​កាន់តែ​ខ្លាំង​ឡើង​តាម​ផ្នែក​និមួយៗ​នេះ ដើម្បី​ឲ្យ​ពួកគេ​នឹង​មាន​លទ្ធភាព​កាន់តែ​ប្រសើរ ក្នុង​ការផ្គត់ផ្គង់​ដល់​សេចក្ដីត្រូវការ​ខាង​រូបកាយ និង​ខាង​វិញ្ញាណ​នៃ​គ្រួសារ​នា​ពេល​អនាគត​របស់​ពួកគេ និង​ដើម្បី​អាច​បម្រើ​នៅក្នុង​សាសនាចក្រ​បាន ។ សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្តារខៀន ។ គំនិត​នានា​អាច​រួម​មាន​ដូច​ខាងក្រោម ៖

  • ការអប់រំ ៖ ទទួល​បាន​បរិញ្ញា ឬ​សញ្ញាប័ត្រ​ចេញពី​សាកលវិទ្យាល័យ​មួយ ឬ​សាលារៀន​ពាណិជ្ជកម្ម​មួយ ធ្វើឲ្យ​មាន​ទម្លាប់​សិក្សា​កាន់តែ​ប្រសើរ រៀន​ជំនាញ​ការងារ​បន្ថែម​ទៀត រៀន​ជួសជុល​របស់​របរ​ប្រើប្រាស់​ចាំបាច់​នៅក្នុង​ផ្ទះ និង​គ្រឿង​ឡាន ។

  • ហិរញ្ញវត្ថុ ៖ បង់​ដង្វាយ​មួយ​ភាគ​ដប់ និង​ដង្វាយ​តមអាហារ​ដោយ​ស្មោះត្រង់ រៀន​បង្កើត​គម្រោង​ថវិកា ហើយ​ធ្វើ​តាម​គម្រោង​នោះ រៀន​មាន​វិន័យ​ផ្ទាល់ខ្លួន ចៀសវាង​បំណុល​មិន​ចាំបាច់ បង់​ផ្ដាច់​បំណុល​នានា សន្សំ​ប្រាក់​ខ្លះ​ចេញពី​ប្រាក់ខែ​រាល់ខែ ។

  • កម្លាំង​ខាងវិញ្ញាណ ៖ អធិស្ឋាន សិក្សា​ព្រះគម្ពីរ តមអាហារ​ដោយ​មាន​គោលបំណង​មួយ ចូលរួម​ព្រះវិហារ​បរិសុទ្ធ​ជា​ទៀងទាត់ ។

  • ផលិតកម្ម និង​ការស្ដុកទុក​នៅក្នុង​ផ្ទះ ៖ រៀន​ពី​របៀប​ដើម្បី​រក្សា និង​ស្ដុក​ទុក​អាហារ​ឲ្យ​យូរ​ល្អ ដាំ​ដំណាំ ( ទោះបីជា​ដំណាំ​មួយ​គល់​ពីរ​គល់​ក្ដី ) ។

  • សុខភាព ៖ គោរព​តាម​ពាក្យសម្ដី​នៃ​ប្រាជ្ញា​វាងវៃ ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ ហូបចុក​អាហារ​ផ្ដល់​សុខភាព​ល្អ គេង​ឲ្យ​បាន​គ្រប់គ្រាន់ មាន​ការធានា​រ៉ាប់រង​សុខភាព ។

  • ការងារ ៖ អភិវឌ្ឍ​ជំនាញ​ការងារ​ថ្មី បង្កើន​ក្រមសីលធម៌​ការងារ​ឲ្យ​បាន​រឹងមាំ ទទួល​បាន​សញ្ញាប័ត្រ​ខ្ពង់ខ្ពស់​ជាងនេះ​បន្ថែម​ទៀត ។

  • តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បង្កើន​ភាពខ្លួន​ទីពឹង​ខ្លួន​របស់​អ្នក តាម​ផ្នែក​និមួយៗ​ទាំងនេះ ? តើ​ការខិតខំ​ប្រឹងប្រែង​នេះ បាន​បង្កើន​នូវ​ទំនុកចិត្ត​របស់​អ្នក ពី​ភាពខ្លួន​ទីពឹងខ្លួន និង​តម្លៃ​ផ្ទាល់ខ្លួន​អ្នក​ដោយ​របៀបណា ? តើ​វា​បាន​បង្កើន​ដល់​សមត្ថភាព​របស់​អ្នក ដើម្បី​ផ្គត់ផ្គង់​ដល់​ខ្លួន​អ្នក និង​បម្រើ​យ៉ាងពេញលេញ​នៅក្នុង​សាសនាចក្រ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស ដាក់​គោលដៅ​មួយ ដើម្បី​ពង្រីក​ផ្នែក​ទាំង​ប្រាំមួយ​នេះ​និមួយៗ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

ម៉ាឡាគី ៣:៨–១២; ម៉ាថាយ ៦:១៩–២១; ធីម៉ូថេទី ១ ៦:៧–១០; នីហ្វៃទី ២ ៩:៥១; យ៉ាកុប ២:១៣–១៤, ១៨–១៩; គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:១៣–១៨

ការគ្រប់គ្រង់​ហិរញ្ញវត្ថុ

សូម​រំឭក​សិស្ស​ថា ប្រសិនបើ​ពួកគេ​មិន​ទាន់​ត្រៀម​ខ្លួន​ស្រេចបាច់​ទេ នៅ​ថ្ងៃណាមួយ ពួកគេ​នឹង​ទទួល​ខុសត្រូវ​លើ​ការផ្គត់ផ្គង់​ដល់​ខ្លួន​គេនិង​អាច​ដល់​គ្រួសារ​របស់​គេ​ដែរ ។ ហេតុដូច្នេះហើយ ពួកគេ​ត្រូវតែ​រៀន​ឲ្យ​ចេះដឹង​វាងវៃ​ក្នុង​ការប្រើ​ធនធាន​ខាង​សាច់ឈាម​របស់​ពួកគេ ។

សូម​ចាត់តាំង​ឲ្យ​សិស្ស​ម្នាក់ៗ​អាន​វគ្គ​បទគម្ពីរ​ខ្លះ​ខាងក្រោម​នេះ និង​រកមើល​គោលការណ៍​ដែល​ទាក់ទង​ទៅនឹង​ការគ្រប់គ្រង់​ហិរញ្ញវត្ថុ​ដោយ​ប្រុងប្រយ័ត្ន ។

បន្ទាប់​ពី​ទុក​ពេល​គ្រប់គ្រាន់​ហើយ​នោះ សូម​ឲ្យ​សិស្ស​ចែកចាយ​ការរកឃើញ​របស់​ពួកគេ​ជាមួយ​នឹង​សិស្ស​ក្នុង​ថ្នាក់ ។ សូម​ប្រាកដ​ថា សិស្ស​យល់​ពី​គោលការណ៍​ដែល​មាន​ដូច​តទៅនេះ ៖ ដោយ​ការអនុវត្ត​គោលការណ៍​ហិរញ្ញវត្ថុ​ដ៏​វាងវៃ នោះ​បុគ្គល និង​គ្រួសារ​ទាំងឡាយ អាច​បង្កើន​សេ្ថរភាព​ខាង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​ពួកគេ ហើយ​រៀបចំ​ខ្លួន​ជាស្រេច​ដើម្បី​ជួយ​ដល់​អ្នកដទៃ ។ ( អ្នក​អាច​ចង្អុល​បង្ហាញ​ថា នៅក្នុង​ព្រះគម្ពីរ ព្រះអម្ចាស់​គូសបញ្ជាក់​នូវ​ទំនាក់ទំនង​មួយ​រវាង​ការទទួល​បាន​ទ្រព្យសម្បត្តិ និង​កាតព្វកិច្ច​ដើម្បី​ជួយ​ដល់​អ្នកក្រីក្រ និង​អ្នកទុគ៌ត​ជាញឹកញាប់ ។ ឧទាហរណ៍ សូម​មើល យ៉ាកុប ២:១៨–១៩ និង គ. និង ស. ១០៤:១៨ ) ។

  • តើ​ពរជ័យ​អ្វី​ខ្លះ ដែល​អ្នក​បាន​មាន​បទពិសោធន៍ ដែល​បាន​មក​ពី​ការអនុវត្ត​គោលការណ៍​ហិរញ្ញវត្ថុ​ដ៏​វាងវៃ​នៅក្នុង​ជីវិត​របស់​អ្នក ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:៧៨

ការចៀសវាង​ពី​បំណុល​ដែល​មិន​ចាំបាច់

សូម​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៤:៧៨ ។ បន្ទាប់មក សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ​ដោយ​អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន ( ឆ្នាំ ១៩១៧–២០០៨ ) នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ហើយ​សូម​ឲ្យ​សិស្ស​ម្នាក់​អាន​វា​ឮៗ ៖

រូបភាព
អែលឌើរ យ៉ូសែប ប៊ី វ៉ឺតលីន

« សូម​ចងចាំ​ការណ៍​នេះ ៖ បំណុល​គឺជា​ទម្រង់​មួយ​នៃ​សេវកភាព ឬ​ការជាប់​ឃុំឃាំង ។ វា​គឺជា​កណ្ដៀរ​ខាង​ហិរញ្ញវត្ថុ​មួយ ។ នៅពេល​យើង​ទិញ​អ្វីមួយ​ដោយសារ​បំណុល នោះ​ពួកគេ​ផ្ដល់​ឲ្យ​យើង​តែ​ការបោក​បញ្ឆោត​ថា​យើង​រីកចម្រើន​ប៉ុណ្ណោះ ។ យើង​គិត​ថា យើង​មាន​អ្វីមួយ​ជា​កម្មសិទ្ធិ ប៉ុន្ដែ​ភាពពិត​នោះ គឺ​ថា អ្វីៗ​របស់​យើង​នោះ​គ្រប់គ្រង​យើង​ទៅវិញ ។

« បំណុល​ខ្លះ-- ដូចជា​សម្រាប់​ទិញ​ផ្ទះ​ធំល្មម​មួយ ចំណាយ​សម្រាប់​ការអប់រំ ប្រហែល​ជា​ការចាំបាច់​ទិញ​ឡាន​ដំបូង​មួយ—អាច​ជា​បំណុល​ដ៏​ចាំបាច់ ។ ប៉ុន្តែ​យើងពុំ​គួរ​ជាប់​ក្នុង​ទាសករ​ហិរញ្ញវត្ថុ​តាមរយៈ​ការ​ប្រើប្រាស់​បំណុល​ដោយ​ពុំ​បាន​ថ្លឹងថ្លែង​ដោយ​ប្រុងប្រយ័ត្ន​ទៅ​លើ​ការចំណាយ​នោះ​ឡើយ » (Earthly Debts, Heavenly Debts,EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៤០–៤១ ) ។

  • ហេតុអ្វី​បានជា​បំណុល​គឺជា​ទម្រង់​មួយ​នៃ​សេវកភាព ឬ​ការជាប់​ឃុំឃាំង ? ( នៅពេល​សិស្ស​ឆ្លើយ សូម​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលការណ៍​ដូច​ខាងក្រោម​នេះ ៖ ការចៀសវាង​បំណុល​ដែល​មិន​ចាំបាច់ ជួយ​រក្សា​បុគ្គល និង​គ្រួសារ​ទាំងឡាយ​ឲ្យ​មាន​សេរីភាព​ពី​សេវកភាព​ខាង​ហិរញ្ញវត្ថុ ) ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី (ឆ្នាំ ១៩១០–២០០៨ ) បានបង្រៀនថា « ភាពខ្លួន​ទីពឹង​ខ្លួន​មិន​អាច [ កើត​មាន ] បាន​ទេ នៅពេល​មាន​បំណុល​ដ៏​ច្រើន​លើសលុប ជាប់ជំពាក់​នៅក្នុង​គ្រួសារ​នោះ ។ មនុស្ស​ម្នាក់​នឹង​គ្មាន​ឯករាជ្យភាព ហើយ​ក៏​គ្មាន​សេរីភាព​ពី​សេវកភាព​ដែរ នៅពេល​គាត់​មាន​កាតព្វកិច្ច​ចំពោះ​អ្វី​​ផ្សេង​នោះ » ( To the Boys and to the Men,Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៥៣ ) ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​ការប្រឹក្សា​ដូចខាង​ក្រោម​មកពី​ប្រធាន ថូម៉ាស អេស. ម៉នសុន ៖

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

« សូម​ចៀស​វាង​ពី​ទស្សនៈ និង​ការដោះសារ​ដែល​ថា ភាព​ឆើត​ឆាយ​កន្លង​ទៅ​បាន​ក្លាយ​ជា​ភាព​ចាំ​បាច់​នៅ​ពេល​បច្ចុប្ប​ន្ន​នេះឡើយ ។ វា​មិន​ចាំ​បាច់​ឡើយ លុះ​ត្រា​យើង​ធ្វើ​ឲ្យ​វា​ចាំ​បាច់ ។ គូស្វាមី​វ័យ​ក្មេង​ជាច្រើន​សព្វថ្ងៃនេះ ចង់​ចាប់ផ្ដើម​ដោយ​មាន​ឡាន​ច្រើន និង​មាន​ប្រភេទ​ផ្ទះ​ដែល​ម្ដាយ និង​ឪពុក​ខ្លួន​បាន​ធ្វើការ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ទម្រាំ​ទិញ​ផ្ទះ​ប្រភេទ​នោះបាន ។ ជា​លទ្ធផល ពួកគេ​ធ្លាក់​ចូលទៅក្នុង​បំណុល​រយៈពេល​វែង ដោយ​ផ្អែកលើ​មូលដ្ឋាន​ប្រាក់ខែ​របស់​បុគ្គល​ទាំង​ពីរ​រូប​នោះ ។ ប្រហែល​ជា​វា​យឺត​ពេល​ហើយ ទម្រាំ​ពួកគេ​ដឹង​ថា មាន​ការផ្លាស់ប្ដូរ​កើតឡើង​មែន គឺ​ថា ស្ដ្រី​មាន​កូន ជំងឺ​រ៉ាំរៃ​កើត​មាន​ក្នុង​គ្រួសារ​ខ្លះ បាត់បង់​ការងារ គ្រោះថ្នាក់​ធម្មជាតិ និង​ស្ថានភាព​ផ្សេងទៀត​កើតឡើង ហើយ​គេ​មិន​អាច​បង់​រំលោះ​ប្រាក់កម្ចី​ទាំងនោះ​ទៀត​បាន ដោយ​ផ្អែកលើ​ប្រាក់ចំណូល​មកពី​បុគ្គល​ពីរ​រូប​ដែល​បាន​ធ្វើការ​រាល់ខែ ។ វា​សំខាន់​សម្រាប់​យើង​ដើម្បី​រស់នៅ​តាម​ប្រមាណ​របស់​យើង » ( Constant Truths for Changing Times,EnsignLiahona ខែ ឧសភា ឆ្នាំ ២០០៥ ទំព័រ ២០ ) ។

  • តើ​មាន​ផលវិបាក​ណាខ្លះ អាច​កើតឡើង ដល់​បុគ្គល និង​គ្រួសារ​ទាំងឡាយ ដែល​ខកខាន​មិន​បាន​ទទួលស្គាល់​នូវ​ភាពខុសគ្នា​រវាង​ការចង់បាន និង​តម្រូវការ​នោះ ?

  • តើ​មាន​របៀប​ណាខ្លះ​ដើម្បី​បែងចែង​រវាង​ការ​ចង់​បាន និង សេចក្ដី​ត្រូវការ ?

សូម​លើកទឹកចិត្ត​ឲ្យ​សិស្ស​គិត​ពី​សំណួរ​ខាងក្រោម ហើយ​សរសេរ​ចម្លើយ​របស់​គេ​នៅក្នុង​កំណត់ហេតុ​របស់​ពួកគេ ៖

  • តើ​ចំណុច​ណា​ខ្លះ​នៃ​ជីវិត ដែល​អ្នក​អាច​ក្លាយជា​មនុស្ស​កាន់តែ​មាន​ភាព​ខ្លួនទីពឹង​ខ្លួន​បាន ?

  • តើ​អ្នក​អាច​ចាត់ចែង​ធនធាន​ខាង​សាច់ឈាម​របស់​អ្នក​ឲ្យ​បាន​កាន់តែ​ប្រសើរ​ដោយ​របៀបណា ?

ការអាន​របស់​សិស្ស