ជំពូកទី ២៦
ព្រះយេស៊ូវទ្រង់ពន្យល់ប្រាប់ការណ៍ទាំងអស់ចាប់ពីដំបូងទៅដល់ទីបញ្ចប់ — ពួកទារក និងពួកក្មេងតូចពោលនូវការណ៍ដ៏អស្ចារ្យទាំងឡាយ ដែលមិនអាចសរសេរទុកបានឡើយ — ពួកអ្នកដែលនៅក្នុងសាសនាចក្រនៃព្រះគ្រីស្ទ មានរបស់របរទាំងអស់រួមគ្នាទូទៅក្នុងចំណោមពួកគេ។ ប្រមាណជាឆ្នាំ ៣៤ គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់បានប្រាប់ការណ៍ទាំងនេះហើយ នោះទ្រង់បានពន្យល់ប្រាប់ដល់បណ្ដាជន ហើយទ្រង់បានពន្យល់ប្រាប់ការណ៍ទាំងអស់ដល់ពួកគេ ទាំងរឿងធំ និងរឿងតូច។
២ហើយទ្រង់មានព្រះបន្ទូលថា ៖ បទគម្ពីរកទាំងនេះ ដែលអ្នករាល់គ្នាពុំទាន់មាន នោះព្រះវរបិតាទ្រង់ បានបញ្ជាឲ្យយើងប្រទានដល់អ្នក ត្បិតនេះជាប្រាជ្ញានៅក្នុងទ្រង់ ដែលរបស់ទាំងនេះត្រូវបានប្រទានដល់មនុស្សជំនាន់ក្រោយ។
៣ហើយទ្រង់បានពន្យល់ប្រាប់ការណ៍ទាំងអស់ តាំងពីដំបូងរហូតដល់ពេល ដែលទ្រង់នឹងយាងមកក្នុងកសិរីល្អរបស់ទ្រង់ — មែនហើយ គឺការណ៍ទាំងអស់ដែលកើតឡើងនៅលើផ្ទៃផែនដីនេះ រហូតដល់ថ្ងៃដែលខវត្ថុគ្រប់យ៉ាងនឹងរលាយដោយកម្ដៅដ៏អស្ចារ្យ ហើយផែនដី នឹងត្រូវគរមូរដូចរមូរក្រដាស ហើយផ្ទៃមេឃ និងផែនដីត្រូវកន្លងផុតទៅ។
៤ហើយគឺដល់ថ្ងៃកដ៏មហិមា និងចុងក្រោយបង្អស់ គ្រាដែលគ្រប់ទាំងប្រជាជន និងគ្រប់ទាំងពូជមនុស្ស និងគ្រប់ទាំងសាសន៍ ហើយនិងគ្រប់ទាំងភាសានឹងខឈរនៅចំពោះព្រះ ដើម្បីទទួលការជំនុំជំរះចំពោះកិច្ចការទាំងឡាយរបស់ខ្លួន ដើម្បីឲ្យឃើញថា ពួកគេល្អ ឬក៏ពួកគេអាក្រក់ —
៥បើសិនជាពួកគេល្អ នោះនឹងបានកដំណើររស់ឡើងវិញដល់ជីវិតដ៏អស់កល្បជានិច្ច តែបើសិនជាពួកគេអាក្រក់ នោះនឹងបានដំណើររស់ឡើងវិញនៃការជាប់ទោស គឺនៅបណ្ដោយគ្នា មួយខាងនេះ ហើយមួយទៀតនៅខាងនោះ ស្របតាមសេចក្ដីមេត្តាករុណា និងខសេចក្ដីយុត្តិធម៌ និងបរិសុទ្ធភាព ដែលនៅក្នុងព្រះគ្រីស្ទ គឺទ្រង់គនៅមុនពេលលោកិយនេះចាប់ផ្ដើមម្ល៉េះ។
៦ហើយឥឡូវនេះ គេពុំអាចកត់ទុកក្នុងគម្ពីរនេះបានទេ សូម្បីតែកមួយភាគរយនៃការណ៍ទាំងឡាយ ដែលព្រះយេស៊ូវទ្រង់បានបង្រៀនយ៉ាងពិតប្រាកដដល់ប្រជាជនក៏ដោយ
៧ប៉ុន្តែមើលចុះ ឯកផ្ទាំងនីហ្វៃមាននូវភាគច្រើននៃការណ៍ទាំងឡាយ ដែលទ្រង់បានបង្រៀនប្រជាជន។
៨ហើយការណ៍ទាំងឡាយ ដែលខ្ញុំបានសរសេរមកនេះ គឺជាភាគមួយតូច នៃការណ៍ដែលទ្រង់បានបង្រៀនប្រជាជន ហើយខ្ញុំសរសេរការណ៍ទាំងនេះទុក ក្នុងគោលបំណងថា ការណ៍ទាំងនេះអាចបាននាំមកឲ្យប្រជាជននេះ កពីពួកសាសន៍ដទៃ តាមពាក្យដែលព្រះយេស៊ូវទ្រង់មានព្រះបន្ទូល។
៩ហើយគ្រាដែលពួកគេបានទទួលការណ៍ទាំងនេះ គឺចាំបាច់ថា គេត្រូវតែមានការណ៍ទាំងនេះមុន ដើម្បីសាកល្បងសេចក្ដីជំនឿរបស់គេ ហើយប្រសិនបើពួកគេជឿនូវការណ៍ទាំងនេះ នោះការណ៍ដែលកធំលើសលប់ទៅទៀតនឹងត្រូវបានសម្ដែងដល់ពួកគេ។
១០តែប្រសិនបើពួកគេពុំជឿនូវការណ៍ទាំងនេះទេ នោះការណ៍ដ៏ធំលើសលែងទៅទៀត នឹងពុំត្រូវបានកសម្ដែងដល់ពួកគេឡើយ គឺទុកជាការកាត់ទោសដល់គេវិញ។
១១មើលចុះ ខ្ញុំបម្រុងនឹងសរសេរការណ៍ទាំងនេះ គឺគ្រប់ទាំងការណ៍ដែលបានឆ្លាក់នៅលើផ្ទាំងនីហ្វៃ ប៉ុន្តែព្រះអម្ចាស់ ទ្រង់ហាមឃាត់ខ្ញុំថា ៖ យើងនឹងកសាកល្បងសេចក្ដីជំនឿនៃរាស្ត្រយើងវិញ។
១២ហេតុដូច្នេះហើយ ខ្ញុំ មរមន សរសេរនូវការណ៍ទាំងឡាយ ដែលព្រះអម្ចាស់ទ្រង់បានបញ្ជាដល់ខ្ញុំ។ ហើយឥឡូវនេះ ខ្ញុំ មរមន សូមបញ្ចប់នូវការនិយាយរបស់ខ្ញុំ ហើយចាប់ផ្ដើមសរសេរនូវអ្វីៗ ដែលព្រះទ្រង់បានបញ្ជាដល់ខ្ញុំវិញ។
១៣ហេតុដូច្នេះហើយ ខ្ញុំចង់ឲ្យអ្នករាល់គ្នាឃើញថា ព្រះអម្ចាស់ទ្រង់បានបង្រៀនដល់ប្រជាជនជាពិតប្រាកដ គឺអស់រយៈពេលបីថ្ងៃ ហើយបន្ទាប់ពីនោះមក ទ្រង់បានកបង្ហាញរូបអង្គទ្រង់ដល់ពួកគេជាញឹកញយ ហើយបានកាច់ខនំប៉័ងជាញឹកញយ ហើយប្រទានពរដល់នំប៉័ង ហើយប្រទានឲ្យទៅពួកគេ។
១៤ហើយហេតុការណ៍បានកើតឡើងថា ទ្រង់បានបង្រៀន ហើយធ្វើការងារបម្រើដល់កពួកកូនក្មេងនៃហ្វូងមនុស្ស ដែលបានរៀបរាប់មកនេះ ហើយទ្រង់បានខស្រាយអណ្ដាតវា ដើម្បីឲ្យវានិយាយប្រាប់ពួកឪពុកវានូវការណ៍ដ៏ធំ និងអស្ចារ្យ ធំជាងការណ៍ដែលទ្រង់បានប្រាប់ដល់ប្រជាជនទៀត ហើយទ្រង់បានស្រាយអណ្ដាតវា ដើម្បីឲ្យវាអាចនិយាយបាន។
១៥ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីទ្រង់បានយាងឡើងទៅស្ថានសួគ៌ — គឺជាលើកទីពីរ ដែលទ្រង់បានបង្ហាញរូបអង្គទ្រង់ដល់ពួកគេ ហើយបានទៅជួបនឹងព្រះវរបិតា គឺបន្ទាប់ពីបានកប្រោសឲ្យអស់អ្នកឈឺ និងអ្នកពិការបានជា និងបើកភ្នែកអ្នកខ្វាក់ និងបើក ត្រចៀកអ្នកថ្លង់ ព្រមទាំងបានព្យាបាលរោគាសព្វសារពើនៅក្នុងចំណោមពួកគេ ហើយបានប្រោសបុរសម្នាក់ពីស្លាប់ និងបានបង្ហាញនូវព្រះចេស្ដារបស់ទ្រង់ដល់ពួកគេ ហើយក៏បានយាងឡើងទៅជួបព្រះវរបិតា —
១៦មើលចុះ ហេតុការណ៍បានកើតឡើងថា ដល់ស្អែកឡើង នោះហ្វូងមនុស្សបានមករួមប្រជុំគ្នា ហើយពួកគេបានឃើញ ហើយបានឮពួកកូនក្មេងទាំងនេះ មែនហើយ ទាំងកទារកក៏បានបើកមាត់និយាយការណ៍ដ៏អស្ចារ្យទាំងឡាយ តែការណ៍ទាំងឡាយដែលពួកកូនក្មេង បាននិយាយនោះ ត្រូវបានហាមឃាត់មិនឲ្យអ្នកណាសរសេរទុកឡើយ។
១៧ហើយហេតុការណ៍បានកើតឡើងថា កពួកសិស្សដែលព្រះយេស៊ូវបានរើសទាំងនោះ ចាប់តាំងពីពេលនោះមកបានចាប់ផ្ដើមធ្វើ ខបុណ្យជ្រមុជទឹក ហើយបង្រៀនអស់អ្នកណា ដែលបានមករកពួកគេ ហើយអស់អ្នកណាដែលបានទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមព្រះយេស៊ូវ ក៏តែងតែបានពោរពេញទៅដោយព្រះវិញ្ញាណបរិសុទ្ធ។
១៨ហើយពួកគេជាច្រើននាក់បានឃើញ ហើយបានឮការណ៍ទាំងឡាយ ដែលពុំអាចប្រាប់បានឡើយ គឺកមិនត្រូវច្បាប់កត់ទុកទេ។
១៩ហើយពួកគេបានបង្រៀន ហើយបានធ្វើការងារបម្រើគ្នាទៅវិញទៅមក ហើយពួកគេមានរបស់របរកទាំងអស់រួមគ្នាខទូទៅក្នុងចំណោមពួកគេ គឺមនុស្សម្នាក់ៗទាក់ទងគ្នាទៅវិញទៅមក ដោយសេចក្ដីយុត្តិធម៌។
២០ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានធ្វើការទាំងអស់ ដូចដែលព្រះយេស៊ូវទ្រង់បានបញ្ជាដល់ពួកគេ។
២១ហើយពួកអ្នកដែលបានទទួលបុណ្យជ្រមុជទឹកដោយនូវព្រះនាមព្រះយេស៊ូវ នោះបានហៅថា កសាសនាចក្រនៃព្រះគ្រីស្ទ៕