ជំពូកទី ២៧
ព្រះយេស៊ូវទ្រង់បានបញ្ជាពួកគេឲ្យហៅសាសនាចក្រតាមព្រះនាមរបស់ទ្រង់ — បេសកកម្ម និងការបូជាដ៏ធួនរបស់ទ្រង់ បង្កើតជាដំណឹងល្អរបស់ទ្រង់ — មនុស្សត្រូវបានបញ្ជាឲ្យប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ដើម្បីឲ្យពួកគេអាចបានញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធ — ពួកគេនឹងបានទៅដូចជាព្រះយេស៊ូវគ្រីស្ទ។ ប្រមាណជាឆ្នាំ ៣៤–៣៥ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា នៅពេលពួកសិស្សនៃព្រះយេស៊ូវកំពុងតែចេញដំណើរ ហើយផ្សាយនូវការណ៍ទាំងឡាយ ដែលពួកគេបានឮ ហើយបានឃើញ ហើយព្រមទាំងបានធ្វើបុណ្យជ្រមុជទឹកដោយនូវព្រះនាមព្រះយេស៊ូវផង នោះហេតុការណ៍បានកើតឡើងថា ពួកសិស្សកបានរួមគ្នាអធិស្ឋានយ៉ាងខ្លាំង ហើយខបានតមអាហារ។
២ហើយព្រះយេស៊ូវ ទ្រង់កបានបង្ហាញរូបអង្គទ្រង់ដល់ពួកគេទៀត ត្បិតពួកគេកំពុងតែអធិស្ឋានដល់ព្រះវរបិតាដោយនូវព្រះនាមទ្រង់ ហើយព្រះយេស៊ូវទ្រង់បានយាងមកឈរនៅកណ្ដាលពួកគេ ហើយមានព្រះបន្ទូលទៅពួកគេថា ៖ តើអ្នករាល់គ្នាចង់ឲ្យយើងប្រទានអ្វី ដល់អ្នក?
៣ហើយពួកគេបានទូលទ្រង់ថា ៖ ឱព្រះអម្ចាស់អើយ យើងខ្ញុំសូមឲ្យព្រះអង្គប្រាប់យើងខ្ញុំនូវឈ្មោះដែលយើងខ្ញុំនឹងហៅសាសនាចក្រនេះ ត្បិតមានការប្រកែកគ្នានៅក្នុងចំណោមប្រជាជនអំពីរឿងនេះ។
៤ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលទៅពួកគេថា ៖ ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ហេតុអ្វីបានជាប្រជាជនរអ៊ូរទាំ ហើយប្រកែកគ្នាដោយសារតែរឿងនេះ?
៥តើពួកគេពុំបានអានបទគម្ពីរទាំងឡាយ ដែលបានចែងថា អ្នករាល់គ្នាត្រូវយកកព្រះនាមព្រះគ្រីស្ទដាក់លើខ្លួនដែលជានាមយើងទេឬ? ត្បិតដោយនាមនេះហើយដែលអ្នករាល់គ្នានឹងត្រូវបានហៅនៅថ្ងៃចុងក្រោយបង្អស់
៦ហើយអស់អ្នកណាដែលដាក់នាមយើងលើខ្លួន ហើយកកាន់ខ្ជាប់ដរាបដល់ចុងបំផុត អ្នកនោះហើយនឹងបានសង្គ្រោះនៅថ្ងៃចុងក្រោយបង្អស់។
៧ដូច្នេះ សូម្បីជាអ្វីដែលអ្នករាល់គ្នានឹងធ្វើ នោះអ្នករាល់គ្នាត្រូវធ្វើដោយនូវនាមយើង ដូច្នេះ អ្នករាល់គ្នាត្រូវហៅសាសនាចក្រតាមនាមយើង ហើយអ្នករាល់គ្នាត្រូវអំពាវនាវដល់ព្រះវរបិតាដោយនូវនាមយើង ប្រយោជន៍ឲ្យទ្រង់ប្រទានពរដល់សាសនាចក្រ ដោយយល់ដល់យើង។
៨ហើយតើនេះជាកសាសនាចក្រខរបស់យើងដូចម្ដេចកើត លើកលែងតែហៅតាមនាមយើង? ត្បិតបើសិនជាសាសនាចក្រនេះ ហៅតាមឈ្មោះលោកម៉ូសេ នោះជាសាសនាចក្ររបស់លោកម៉ូសេហើយ ឬបើសិនជាសាសនាចក្រនេះហៅតាមឈ្មោះរបស់បុរសណាម្នាក់ នោះជាសាសនាចក្ររបស់បុរសនោះហើយ តែបើសិនជាសាសនាចក្រនេះហៅតាមនាមយើង នោះទើបជាសាសនាចក្ររបស់យើង ប្រសិនបើគេបានសង់លើដំណឹងល្អរបស់យើង។
៩យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នករាល់គ្នាត្រូវបានសង់លើដំណឹងល្អរបស់យើង ដូច្នេះ អ្នករាល់គ្នាត្រូវហៅនូវអ្វីៗក៏ដោយ ដែលអ្នកធ្វើតាមនាមយើង ដូច្នេះបើសិនជាអ្នករាល់គ្នាអំពាវនាវដល់ព្រះវរបិតាសម្រាប់សាសនាចក្រនេះ ប្រសិនបើដោយនូវនាមយើង នោះព្រះវរបិតានឹងឮអ្នករាល់គ្នា។
១០ហើយប្រសិនបើសាសនាចក្របានសង់លើដំណឹងល្អរបស់យើងមែន នោះព្រះវរបិតា ទ្រង់នឹងបង្ហាញនូវកិច្ចការទាំងឡាយរបស់ទ្រង់នៅក្នុងសាសនាចក្រ។
១១ប៉ុន្តែ ប្រសិនបើពុំបានសង់លើដំណឹងល្អរបស់យើងទេ ហើយបានសង់លើកិច្ចការទាំងឡាយរបស់មនុស្ស ឬក៏លើកិច្ចការទាំងឡាយរបស់អារក្សវិញ នោះយើងប្រាប់អ្នករាល់គ្នាជាប្រាកដថា គេនឹងបានសេចក្ដីអំណរនៅក្នុងកិច្ចការទាំងឡាយរបស់គេ មួយរដូវតែប៉ុណ្ណោះ ហើយមិនយូរមិនឆាប់ ទីបញ្ចប់នឹងមកដល់ ហើយពួកគេត្រូវកាប់ករំលំ ហើយបោះចោលទៅក្នុងភ្លើង ហើយដល់ពេលនោះ គឺគ្មានការត្រឡប់មកវិញឡើយ។
១២ត្បិតកិច្ចការទាំងឡាយរបស់ពួកគេ នឹងកទៅតាមពួកគេ ត្បិតដោយសារតែកិច្ចការទាំងឡាយរបស់គេនេះហើយបានជាពួកគេត្រូវកាប់រំលំចោល ដូច្នេះចូរចងចាំនូវការណ៍ទាំងឡាយ ដែលយើងបានប្រាប់អ្នករាល់គ្នាចុះ។
១៣មើលចុះ យើងបានប្រទានដល់អ្នករាល់គ្នានូវកដំណឹងល្អរបស់យើង ហើយនេះគឺជាដំណឹងល្អ ដែលយើងបានប្រទានដល់ អ្នករាល់គ្នា — គឺយើងបានមកឯលោកិយនេះ ដើម្បីធ្វើតាមខព្រះហឫទ័យនៃព្រះវរបិតារបស់យើង ពីព្រោះព្រះវរបិតារបស់យើង ទ្រង់បានចាត់ឲ្យយើងមក។
១៤ហើយព្រះវរបិតាយើង ទ្រង់បានចាត់ឲ្យយើងមក ដើម្បីឲ្យយើងអាចត្រូវបានកលើកឡើងលើឈើឆ្កាង ហើយបន្ទាប់ពីយើងត្រូវបានលើកឡើងលើឈើឆ្កាង គឺប្រយោជន៍ឲ្យយើងអាចខទាញនាំគ្រប់មនុស្សទាំងអស់ឲ្យមករកយើង ហើយដូចជាយើងត្រូវបានលើកឡើងលើឈើឆ្កាង ដោយមនុស្សលោកយ៉ាងណា នោះមនុស្សលោកក៏នឹងត្រូវបានលើកឡើង ដោយព្រះវរបិតាយ៉ាងនោះដែរ ដើម្បីឲ្យឈរចំពោះយើង ដើម្បីទទួលគការជំនុំជំរះ ស្របតាមកិច្ចការទាំងឡាយរបស់ខ្លួន ដើម្បីឲ្យឃើញថា ពួកគេល្អ ឬក៏ពួកគេអាក្រក់ —
១៥ហើយដោយហេតុនេះ ទើបយើងត្រូវបានកលើកឡើង ហេតុដូច្នេះហើយ ស្របតាមព្រះចេស្ដានៃព្រះវរបិតា នោះយើងនឹងទាញនាំគ្រប់មនុស្សទាំងអស់ឲ្យមករកយើង ប្រយោជន៍ឲ្យគេអាចបានទទួលការជំនុំជំរះ ស្របតាមកិច្ចការទាំងឡាយរបស់គេ។
១៦ហើយហេតុការណ៍នឹងកើតឡើងថា អស់អ្នកណាដែលកប្រែចិត្ត ហើយខទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើង នោះត្រូវបានពោរពេញ ហើយបើអ្នកនោះគកាន់ខ្ជាប់ ដរាបដល់ចុងបំផុត មើលចុះ យើងនឹងចាត់អ្នកនោះទុកថាជាឥតទោសនៅចំពោះព្រះវរបិតាយើងនៅក្នុងថ្ងៃដែលយើងនឹងឈរជំនុំជំរះមនុស្សលោក។
១៧ហើយអ្នកណាដែលមិនកាន់ខ្ជាប់ដរាបដល់ចុងបំផុតទេ អ្នកនោះក៏នឹងត្រូវកាប់រំលំ ហើយបោះចោលទៅក្នុងភ្លើង គឺជាកន្លែងដែលគេពុំអាចត្រឡប់មកវិញបានឡើយ ពីព្រោះមកពីកសេចក្ដីយុត្តិធម៌នៃព្រះវរបិតា។
១៨នេះហើយគឺជាពាក្យដែលទ្រង់បានប្រទានដល់កូនចៅមនុស្ស។ ហើយដោយហេតុនេះ ទ្រង់បានបំពេញពាក្យទាំងឡាយដែលទ្រង់បានប្រទានមក ហើយទ្រង់ពុំកុហកទេ តែបំពេញគ្រប់ទាំងពាក្យរបស់ទ្រង់វិញ។
១៩ហើយកគ្មានអ្វីដែលពុំស្អាតណាអាចចូលទៅក្នុងនគររបស់ទ្រង់បានឡើយ ដូច្នេះគ្មានអ្នកណាអាចចូលទៅក្នុងខទីសម្រាករបស់ទ្រង់បានទេ លើកលែងតែអ្នកនោះ គបានលាងសំលៀកបំពាក់របស់ខ្លួនដោយនូវលោហិតរបស់យើង ពីព្រោះមកពីសេចក្ដីជំនឿរបស់គេ និងការប្រែចិត្តពីគ្រប់ទាំងអំពើបាបរបស់គេ និងការស្មោះត្រង់របស់គេរហូតដល់ទីបំផុត។
២០ឥឡូវនេះ នេះគឺជាបញ្ញត្តិថា ៖ ចូរកប្រែចិត្តចុះ ឱអ្នករាល់គ្នានៅចុងផែនដីអើយ ហើយចូរមករកយើង ហើយខទទួលបុណ្យជ្រមុជទឹកដោយនូវនាមយើងចុះ ប្រយោជន៍ឲ្យអ្នករាល់គ្នា អាចគបានញែកចេញបរិសុទ្ធ ដោយការទទួលនូវព្រះវិញ្ញាណបរិសុទ្ធ ប្រយោជន៍ឲ្យអ្នករាល់គ្នា អាចឈរដោយឃគ្មានទោសនៅចំពោះយើងនៅថ្ងៃចុងក្រោយបង្អស់។
២១ប្រាកដមែន យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា នេះហើយជាដំណឹងល្អរបស់យើង ហើយអ្នករាល់គ្នាស្គាល់ការណ៍ទាំងឡាយ ដែលអ្នករាល់គ្នាត្រូវធ្វើនៅក្នុងសាសនាចក្ររបស់យើង ត្បិតកិច្ចការទាំងឡាយដែលអ្នករាល់គ្នាបានឃើញយើងធ្វើយ៉ាងណា នោះអ្នករាល់គ្នាត្រូវធ្វើយ៉ាងនោះដែរ ត្បិតអ្វីៗដែលអ្នករាល់គ្នាបានឃើញយើងធ្វើយ៉ាងណា នោះអ្នកត្រូវធ្វើតាមយ៉ាងនោះដែរ។
២២ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាធ្វើនូវការណ៍ទាំងនេះ មានពរដល់អ្នករាល់គ្នាហើយ ត្បិតអ្នករាល់គ្នានឹងត្រូវបានលើកឡើងនៅថ្ងៃចុងក្រោយបង្អស់។
២៣ចូរកត់ការណ៍ទាំងឡាយ ដែលអ្នករាល់គ្នាបានឃើញ ហើយបានឮទុកចុះ លើកលែងតែការណ៍ណាដែលបានកហាមឃាត់។
២៤ចូរកត់កិច្ចការទាំងឡាយរបស់ប្រជាជននេះទុកចុះ ដែលនឹងមានដូចដែលបានកត់ទុក នូវកិច្ចការដែលបានកន្លងផុតមកហើយដែរ។
២៥ត្បិតមើលចុះ ចេញពីគម្ពីរទាំងឡាយដែលបានសរសេរទុក ហើយដែលនឹងបានសរសេរទុក នោះប្រជាជននេះនឹងបានទទួលកការជំនុំជំរះ ត្បិតដោយសារគម្ពីរទាំងនេះហើយដែលខកិច្ចការទាំងឡាយរបស់គេនឹងបានមនុស្សលោកស្គាល់។
២៦ហើយមើលចុះ ការណ៍ទាំងអស់ត្រូវបានកកត់ទុកដោយព្រះវរបិតា ហេតុដូច្នេះហើយ ចេញពីគម្ពីរទាំងឡាយដែលនឹងបានសរសេរទុក នោះមនុស្សលោកនឹងបានទទួលការជំនុំជំរះ។
២៧ហើយចូរអ្នករាល់គ្នាដឹងថា កអ្នករាល់គ្នានឹងទៅជាចៅក្រមជំនុំជំរះប្រជាជននេះ ស្របតាមសេចក្ដីជំនុំជំរះ ដែលយើងនឹងប្រទានដល់អ្នកដែលត្រឹមត្រូវ។ ដូច្នេះ តើអ្នករាល់គ្នាគួរធ្វើជាមនុស្សខបែបណាទៅ? យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ត្រូវឲ្យបានគដូចជាយើង។
២៨ហើយឥឡូវនេះ យើងកទៅឯព្រះវរបិតា។ ហើយយើងប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីក៏ដោយ ដែលអ្នករាល់គ្នាសូមដល់ព្រះវរបិតាដោយនូវនាមយើង នោះនឹងបានប្រទានដល់អ្នក។
២៩ដូច្នេះ ចូរកសូម ហើយអ្នកនឹងបានទទួល ចូរគោះ នោះតែងនឹងបើកឲ្យអ្នក ត្បិតអ្នកណាដែលសូម នោះនឹងបានទទួល រីឯអ្នកណាដែលគោះ នោះតែងនឹងបើកឲ្យអ្នកនោះ។
៣០ហើយឥឡូវនេះ មើលចុះ សេចក្ដីអំណររបស់យើងធំណាស់ គឺពេញទំហឹងដោយព្រោះអ្នករាល់គ្នា និងតំណនេះផង មែនហើយ ព្រមទាំងព្រះវរបិតាក៏ទ្រង់មានសេចក្ដីអំណរ ហើយគ្រប់ទាំងពួកទេវតាបរិសុទ្ធផង ដោយព្រោះអ្នករាល់គ្នា និងតំណនេះ ត្បិតកគ្មាននរណាម្នាក់បានវង្វេងបាត់ឡើយ។
៣១មើលចុះ យើងចង់ឲ្យអ្នករាល់គ្នាយល់ ត្បិតយើងមានន័យដល់ពួកអ្នកដែលកឥឡូវនេះ រស់នៅក្នុងតំណខនេះ ហើយគ្មាននរណាម្នាក់បានវង្វេងបាត់ឡើយ ហើយដោយសារពួកគេនេះហើយដែលយើងមានគសេចក្ដីអំណរដ៏ពោរពេញ។
៣២ប៉ុន្តែមើលចុះ យើងមានសេចក្ដីព្រួយបារម្ភ ពីព្រោះតែតំណកទីបួនពីតំណនេះទៅ ត្បិតពួកគេនឹងត្រូវចាប់ខ្លួននាំយកទៅឃុំឃាំងដោយកូននៃអន្តរធាន ត្បិតពួកគេនឹងលក់យើង ដើម្បីយកប្រាក់ និងមាស និងដើម្បីអ្វីៗដែលខកន្លាតអាចកាត់បំផ្លាញ និងអ្វីៗដែលចោរ អាចចោះទម្លុះប្លន់បាន។ ហើយនៅថ្ងៃនោះ យើងនឹងមករកពួកគេ ទាំងបង្វិលកិច្ចការរបស់គេ មកស្រោចលើក្បាលរបស់ពួកគេវិញ។
៣៣ហើយហេតុការណ៍បានកើតឡើងថា កាលព្រះយេស៊ូវទ្រង់បានបញ្ចប់ព្រះបន្ទូលទាំងនេះហើយ នោះទ្រង់មានព្រះបន្ទូលទៅពួកសិស្សរបស់ទ្រង់ថា ៖ ចូរអ្នករាល់គ្នាចូលតាមទ្វារកចង្អៀតចុះ ត្បិតទ្វារចង្អៀត និងផ្លូវតូចនាំទៅឯជីវិត ហើយមានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ ប៉ុន្តែទ្វារធំ និងផ្លូវទូលាយនាំទៅឯសេចក្ដីស្លាប់ ក៏មានមនុស្សជាច្រើន ដែលដើរតាមផ្លូវនោះ រហូតដល់ពេលយប់មកដល់ នោះគ្មាននរណាអាចធ្វើការបានឡើយ៕