ជំពូកទី ១៤
អាលម៉ា និងអាមូលេក ត្រូវជាប់គុក ហើយត្រូវគេវាយ — ពួកអ្នកជឿ និងព្រះគម្ពីរបរិសុទ្ធរបស់គេត្រូវគេដុតចោលដោយភ្លើង — ពួកស្មរបន្ទាល់ទាំងនេះ ត្រូវបានទទួលដោយព្រះអម្ចាស់នៅក្នុងភាពរុងរឿង — ជញ្ជាំងគុកទាំងឡាយត្រូវប្រេះរលំ — អាលម៉ា និងអាមូលេកត្រូវបានដោះលែង ហើយពួកអ្នកដែលបៀតបៀនគេក៏ត្រូវស្លាប់ទៅ។ ប្រមាណជាឆ្នាំ ៨២–៨១ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីលោកបានបញ្ចប់នូវការនិយាយទៅកាន់ប្រជាជនហើយ នោះមានមនុស្សជាច្រើនជឿតាមពាក្យរបស់លោក ហើយបានចាប់ផ្ដើមប្រែចិត្ត ហើយពិចារណាមើលកបទគម្ពីរទាំងឡាយ។
២តែពួកគេច្រើន មានបំណងចង់បំផ្លាញអាលម៉ា និងអាមូលេកចោល ព្រោះពួកគេខឹងនឹងអាលម៉ា ព្រោះតែពាក្យកដ៏ក្បោះក្បាយរបស់លោកទៅកាន់ស៊ីអែសរ៉ុម ហើយពួកគេបាននិយាយដែរថា អាមូលេកបានខកុហកគេ ហើយបានបន្ទាបបន្ថោកដល់ច្បាប់របស់គេ ហើយបន្ទាបបន្ថោកដល់ពួកមេធាវី និងចៅក្រមរបស់គេផង។
៣ហើយពួកគេក៏ខឹងនឹងអាលម៉ា និងអាមូលេកដែរ ហើយពីព្រោះអ្នកទាំងពីរបានធ្វើបន្ទាល់យ៉ាងក្បោះក្បាយទាស់នឹងសេចក្ដីទុច្ចរិតរបស់គេ ទើបគេស្វែងរកកម្ទេចអ្នកទាំងពីរចោលដោយសម្ងាត់។
៤តែហេតុការណ៍បានកើតឡើងថា គេពុំធ្វើយ៉ាងនោះឡើយ តែគេបានចាប់អ្នកទាំងពីរ ហើយចងពួកគេដោយខ្សែដ៏មាំ ហើយនាំពួកគេទៅខាងមុខមេចៅក្រមនៅដែនដីនោះ។
៥ហើយប្រជាជនបានចេញទៅធ្វើសាក្សីទាស់នឹងគេ — ដោយបរិហារថា ពួកគេបានបង្អាប់ដល់ច្បាប់ និងពួកមេធាវី និងពួកចៅក្រមនៃដែនដីនោះ ហើយព្រមទាំងបង្អាប់ប្រជាជនទាំងអស់ ដែលរស់នៅលើដែនដីនោះផង ហើយបានធ្វើបន្ទាល់ផងដែរថា អ្នកទាំងពីរបាន និយាយថា មានព្រះតែមួយអង្គ ហើយថា ទ្រង់នឹងចាត់ឲ្យព្រះរាជបុត្រាទ្រង់មកក្នុងចំណោមប្រជាជន តែទ្រង់មិនព្រមសង្គ្រោះពួកគេទេ ហើយប្រជាជនបានធ្វើបន្ទាល់នូវកិច្ចការបែបនេះ ជាច្រើនទាស់នឹងអាលម៉ា និងអាមូលេក។ ឥឡូវនេះ ការណ៍នេះបានធ្វើឡើងនៅខាងមុខមេចៅក្រមនៃដែនដីនោះ។
៦ហើយហេតុការណ៍បានកើតឡើងថា ស៊ីអែសរ៉ុមមានសេចក្ដីអស្ចារ្យនឹងពាក្យសម្ដីដែលប្រជាជនបាននិយាយ ហើយគាត់ក៏ដឹងអំពីការងងឹតងងល់នៃគំនិត ដែលគាត់បានបណ្ដាលឲ្យមានក្នុងចំណោមប្រជាជនដោយពាក្យកុហករបស់គាត់ ហើយព្រលឹងគាត់ក៏ចាប់ផ្ដើមកកើតទុក្ខ ដោយខការដឹងនូវកំហុសរបស់ខ្លួន មែនហើយ គាត់បានចាប់ផ្ដើមឡោមព័ទ្ធដោយការឈឺចាប់នៃស្ថាននរក។
៧ហើយហេតុការណ៍បានកើតឡើងថា គាត់បានចាប់ផ្ដើមស្រែកទៅកាន់ប្រជាជនថា ៖ មើលចុះ ខ្ញុំមានកទោស រីឯអ្នកទាំងពីរនេះគ្មានទោសនៅចំពោះព្រះទេ។ ហើយគាត់បានចាប់ផ្ដើមអង្វរជំនួសអ្នកទាំងពីរ ចាប់តាំងពីពេលនោះមក តែប្រជាជនមើលងាយគាត់ ដោយ និយាយថា ៖ តើអ្នកឯងត្រូវអារក្សចូលហើយឬ? ហើយប្រជាជនបានស្ដោះដាក់គាត់ ហើយខបណ្ដេញគាត់ចេញ ព្រមទាំងអស់អ្នកណាដែលជឿតាមពាក្យដែលអាលម៉ា និងអាមូលេកបាននិយាយ ហើយពួកគេបានបណ្ដេញអ្នកទាំងពីរនោះចេញទៅ ហើយបានចាត់មនុស្សឲ្យចោលថ្មលើគេទៀតផង។
៨ហើយពួកគេបានយកប្រពន្ធកូនអ្នកទាំងនោះមកមូលគ្នា ហើយអស់អ្នកណាដែលជឿ ឬត្រូវបានបង្រៀនឲ្យជឿតាមព្រះបន្ទូលនៃព្រះ ក៏គេបញ្ជាឲ្យបោះចោលទៅក្នុងភ្លើងដែរ ហើយគេក៏បានប្រមូលយកបញ្ជីទាំងឡាយរបស់ជនទាំងនោះ ដែលមានព្រះគម្ពីរបរិសុទ្ធទាំងឡាយ ហើយបោះចោលទៅក្នុងភ្លើងដែរ ដើម្បីឲ្យបញ្ជីប្រវត្តិទាំងនោះឆេះ ហើយបំផ្លាញទៅដោយភ្លើង។
៩ហើយហេតុការណ៍បានកើតឡើងថា ពួកគេបាននាំអាលម៉ា និងអាមូលេក ហើយសែងអ្នកទាំងពីរយកទៅកន្លែងសម្លាប់ ដើម្បីឲ្យអ្នកទាំងពីរធ្វើសាក្សីនូវការបំផ្លិចបំផ្លាញនៃពួកអ្នកដែលត្រូវភ្លើងឆេះ។
១០ហើយកាលដែលអាមូលេកបានឃើញការឈឺចាប់របស់ពួកស្ត្រី និងកូនក្មេង ដែលត្រូវភ្លើងឆេះនោះ លោកក៏ឈឺចាប់ ហើយលោកបានពោលទៅអាលម៉ាថា ៖ តើយើងអាចមើលឆាកដ៏ស្ញប់ស្ញែងនេះម្ដេចកើត? ហេតុដូច្នេះហើយ ចូរយើងលាតដៃរបស់យើង ហើយអនុវត្តកអំណាចនៃព្រះដែលនៅក្នុងយើង ហើយជួយអ្នកទាំងនេះពីអណ្ដាតភ្លើងចុះ។
១១ប៉ុន្តែ អាលម៉ាបានពោលទៅកាន់លោកថា ៖ ព្រះវិញ្ញាណទ្រង់រារាំងមិនឲ្យខ្ញុំលាតដៃឡើយ ត្បិតមើលចុះ ព្រះអម្ចាស់ទ្រង់ទទួលយកពួកគេឡើងទៅឯទ្រង់ ក្នុងកសិរីល្អហើយ ហើយទ្រង់ទ្រាំដើម្បីឲ្យគេអាចធ្វើការនេះ ឬក៏ដើម្បីឲ្យប្រជាជនអាចធ្វើការនេះដល់ពួកគេ ស្របតាមភាពរឹងរូសនៃចិត្តរបស់គេ ដើម្បីឲ្យខសេចក្ដីជំនុំជំរះទាំងឡាយដែលទ្រង់នឹងអនុវត្តមកលើគេនៅក្នុងសេចក្ដីពិរោធរបស់ទ្រង់នោះ អាចបានត្រឹមត្រូវ ហើយគឈាមរបស់ឃអ្នកឥតទោសនឹងឈរជាសាក្សីទាស់នឹងគេ មែនហើយ គឺនឹងស្រែកដ៏ខ្លាំងទាស់នឹងគេនៅថ្ងៃចុង ក្រោយបង្អស់។
១២ឥឡូវនេះ អាមូលេកបានពោលទៅកាន់អាលម៉ាថា ៖ មើលចុះ ប្រហែលជាគេនឹងដុតយើងដែរ។
១៣ហើយអាលម៉ាបាននិយាយថា ៖ ចូរទុកឲ្យការណ៍នេះកើតឡើង ស្របតាមព្រះហឫទ័យនៃព្រះអម្ចាស់ចុះ។ ប៉ុន្តែមើលចុះ កិច្ចការរបស់យើងមិនទាន់ចប់នៅឡើយទេ ហេតុនេះហើយ គេពុំដុតយើងទេ។
១៤ឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលដែលសាកសពនៃពួកអ្នកដែលត្រូវគេបោះចោលទៅក្នុងភ្លើងបានឆេះអស់ហើយ និងបញ្ជីទាំងឡាយ ដែលគេបានបោះចោលទៅក្នុងភ្លើងជាមួយគេនោះ ក៏ត្រូវឆេះអស់ហើយដែរ នោះមេចៅក្រមនៃដែនដីនោះ បានមក ហើយឈរចំពោះមុខអាលម៉ា និងអាមូលេក ដែលជាប់ចំណង ហើយគាត់ទះកំផ្លៀងអ្នកទាំងពីរនឹងដៃ ហើយបាននិយាយទៅគេថា ៖ បន្ទាប់ពីអ្វីដែលអ្នកបានឃើញនេះ តើអ្នកនឹងបង្រៀនប្រជាជននេះទៀត ដើម្បីឲ្យពួកគេត្រូវបោះចោលទៅក្នុងកបឹងភ្លើង និងស្ពាន់ធ័រឬ?
១៥មើលចុះ អ្នកឃើញថា អ្នកគ្មានអំណាចនឹងជួយពួកអ្នក ដែលត្រូវបោះចោលទៅក្នុងភ្លើងសោះ ឯព្រះទ្រង់ក៏មិនបានសង្គ្រោះពួកគេដែរ ទោះជាពួកគេមានសេចក្ដីជំនឿដូចអ្នកក៏ដោយ។ ហើយចៅក្រមនោះក៏ទះកំផ្លៀងគេទៀត ហើយសួរថា ៖ តើអ្នកនិយាយថាដូចម្ដេច ទៅអំពីការណ៍នេះ?
១៦ឥឡូវនេះ ចៅក្រមនេះ ជាអ្នកដើរតាមរបៀប និងសេចក្ដីជំនឿរបស់កនីហូរ ដែលបានសម្លាប់គេឌាន។
១៧ហើយហេតុការណ៍បានកើតឡើងថា អាលម៉ា និងអាមូលេក ពុំបានឆ្លើយតបនឹងគាត់ទាល់តែសោះ ហើយគេក៏វាយអ្នកទាំងពីរទៀត ហើយបានប្រគល់គេទៅឲ្យពួកភ្នាក់ងារ ដើម្បីយកទៅដាក់គុក។
១៨ហើយកាលដែលអ្នកទាំងពីរត្រូវគេដាក់គុកអស់បីថ្ងៃហើយ នោះក៏មានកពួកមេធាវី ពួកចៅក្រម ពួកសង្ឃ និងគ្រូបង្រៀនជាច្រើននាក់ ជាពួកអ្នកដែលកាន់តាមជំនឿនៃនីហូរ ហើយពួកគេបានមកមើលគេនៅឯគុក ហើយបានសួរអ្នកទាំងពីរជាច្រើនប្រការ តែអ្នកទាំងពីរពុំបានឆ្លើយអ្វីទាំងអស់។
១៩ហើយហេតុការណ៍បានកើតឡើងថា ចៅក្រមនោះបានឈរនៅចំពោះមុខគេ ហើយសួរថា ៖ ហេតុអ្វីបានជាអ្នកមិនឆ្លើយតបនឹងសំនួររបស់មនុស្សទាំងនេះ? តើអ្នកមិនដឹងទេឬថា ខ្ញុំមានអំណាចអាចបោះអ្នកចោលទៅក្នុងអណ្ដាតភ្លើងដែរ? ហើយគេបានបញ្ជាឲ្យអ្នកទាំងពីរនិយាយ តែអ្នកទាំងពីរពុំឆ្លើយអ្វីទាំងអស់។
២០ហើយហេតុការណ៍បានកើតឡើងថា ពួកគេបានចេញទៅវិញ លុះដល់ស្អែកឡើង ក៏ត្រឡប់មកវិញទៀត ហើយចៅក្រមនោះក៏ទះកំផ្លៀងគេម្ដងទៀត។ ហើយមនុស្សជាច្រើន ក៏បានមកវាយគេដែរ ដោយនិយាយថា ៖ តើអ្នកនឹងឈរ ហើយថ្កោលទោសប្រជាជននេះ ហើយទម្លាក់ទោសដល់ច្បាប់របស់យើងទៀតឬ? បើសិនជាអ្នកមានអំណាចដ៏ខ្លាំងបែបនេះមែន ហេតុអ្វីបានជាអ្នកមិនកដោះលែងខ្លួនឯងទៅ?
២១ហើយគេបានថាឲ្យអ្នកទាំងពីរជាច្រើន សង្កៀតធ្មេញដាក់គេ ហើយស្ដោះដាក់គេ ហើយនិយាយថា ៖ តើយើងនឹងមានរូបរាងដូចម្ដេច នៅពេលដែលយើងត្រូវជាប់ទោស?
២២ហើយរឿងបែបនេះជាច្រើន មែនហើយ អស់ទាំងកាយវិការបែបនេះ ដែលពួកគេបាននិយាយដាក់អ្នកទាំងពីរ ហើយពួកគេបានចំអកឡកឡឺយ ដាក់អ្នកទាំងពីរអស់ជាច្រើនថ្ងៃយ៉ាងនោះហើយ។ ហើយពួកគេបានបង្អត់អាហារអ្នកទាំងពីរដើម្បីឲ្យគេឃ្លាន ហើយបង្អត់ទឹក ដើម្បីឲ្យគេស្រេក ហើយគេថែមទាំងដោះយកសំលៀកបំពាក់ពីគេ ដើម្បីឲ្យគេនៅអាក្រាត ហើយគេត្រូវបានចងដោយខ្សែដ៏មាំយ៉ាងនេះ ហើយដាក់នៅក្នុងគុក។
២៣ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីពួកគេរងទុក្ខយ៉ាងនេះអស់ជាច្រើនថ្ងៃមក (ហើយគឺនៅថ្ងៃទីដប់ពីរ នៃខែទីដប់ នៅឆ្នាំទីដប់ក្នុងរជ្ជកាលនៃពួកចៅក្រម ទៅលើប្រជាជននីហ្វៃ) គឺថា មេចៅក្រមនៃដែនដីអាំម៉ូណៃហា និងពួកគ្រូបង្រៀនរបស់គេ និងពួកមេធាវីរបស់គេជាច្រើននាក់បានទៅកាន់គុក ដែលអាលម៉ា និងអាមូលេកត្រូវគេចងដោយចំណងដ៏ជាប់នៅក្នុងទីនោះ។
២៤ហើយមេចៅក្រមបានឈរនៅចំពោះមុខគេ ហើយវាយគេទៀត ហើយបាននិយាយទៅកាន់គេថា ៖ បើសិនជាអ្នកមានអំណាច នៃព្រះ ចូរអ្នកដោះលែងខ្លួនឯងឲ្យរួចផុតពីចំណងនេះមើល ហើយពេលនោះ យើងនឹងជឿថា ព្រះអម្ចាស់ទ្រង់នឹងបំផ្លាញប្រជាជននេះ តាមពាក្យសម្ដីរបស់អ្នកមែន។
២៥ហើយហេតុការណ៍បានកើតឡើងថា ពួកគេទាំងអស់គ្នាបានទៅវាយអ្នកទាំងពីរ ដោយនិយាយពាក្យដូចគ្នា រហូតដល់អ្នកចុងក្រោយបង្អស់ ហើយកាលដែលអ្នកចុងក្រោយបង្អស់ បាននិយាយទៅគេចប់ហើយ នោះកព្រះចេស្ដានៃព្រះក៏មកសណ្ឋិតលើអាលម៉ា និងអាមូលេក ហើយគេក៏ក្រោកឈរឡើង។
២៦ហើយអាលម៉ាស្រែកថា ៖ ឱព្រះអម្ចាស់អើយ តើយើងខ្ញុំត្រូវករងទុក្ខនូវការឈឺចាប់នេះ ដល់ពេលណាទៅ? ឱព្រះអម្ចាស់អើយ សូមចម្រើនកម្លាំងដល់យើងខ្ញុំផង តាមសេចក្ដីជំនឿរបស់យើងខ្ញុំទៅលើព្រះគ្រីស្ទឲ្យយើងដោះខ្លួនឲ្យរួចផងចុះ។ ហើយពួកគេក៏ផ្ដាច់ចំណង ដែលចងគេ ហើយកាលដែលប្រជាជនបានឃើញការណ៍នេះ នោះពួកគេបានចាប់ផ្ដើមរត់គេចខ្លួន ព្រោះខ្លាចការបំផ្លាញនឹងធ្លាក់មកលើគេមែន។
២៧ហើយហេតុការណ៍បានកើតឡើងថា ពួកគេភិតភ័យជាខ្លាំងរហូតដល់គេដួលទៅលើដី ហើយពុំបានទាំងទៅដល់ទ្វារកគុកខាងក្រៅផង ហើយផែនដីរញ្ជួយជាខ្លាំង ហើយជញ្ជាំងគុកបានប្រេះជាពីររហូតដល់ធ្លាក់មកលើដី ហើយមេចៅក្រម និងពួកមេធាវី និងពួកសង្ឃ និងពួកគ្រូបង្រៀន ដែលបានវាយអាលម៉ា និងអាមូលេក គេក៏ត្រូវស្លាប់ដោយជញ្ជាំងធ្លាក់សង្កត់លើ។
២៨ហើយអាលម៉ា និងអាមូលេក បានចេញពីគុក ហើយគេពុំមានត្រូវរបួសអ្វីសោះ ព្រោះព្រះអម្ចាស់ ទ្រង់បានប្រទានអំណាចឲ្យគេ ស្របតាមសេចក្ដីជំនឿរបស់គេ ដែលជាសេចក្ដីជំនឿជឿដល់ព្រះគ្រីស្ទ។ ហើយអ្នកទាំងពីរបានដើរចេញពីគុកមកភ្លាម ហើយគេបានករួចពីចំណងដែលចងគេ ហើយគុកបានរលំទៅលើដី ហើយក្រៅពីអាលម៉ា និងអាមូលេក ឯមនុស្សដែលនៅក្នុងបរិវេណគុកក៏ត្រូវស្លាប់អស់រលីង ហើយអ្នកទាំងពីរក៏ដើរចេញមកឯទីក្រុងភ្លាម។
២៩ឥឡូវនេះ ប្រជាជនបានឮសំឡេងដ៏ខ្លាំង ក៏នាំគ្នារត់ចេញមកទាំងហ្វូង ចង់ដឹងថាតើមកពីហេតុអ្វី ហើយកាលដែលពួកគេបានឃើញអាលម៉ា និងអាមូលេកចេញពីគុកមក ហើយជញ្ជាំងគុកបានរលំទៅលើដី នោះពួកគេក៏កើតសេចក្ដីភិតភ័យជាខ្លាំង ហើយបានរត់គេច ចេញពីវត្តមាននៃអាលម៉ា និងអាមូលេក ប្រៀបដូចជាពពែនាំកូនរត់គេចចេញពីតោពីរយ៉ាងនោះដែរ ហើយដោយរបៀបនេះ ពួកគេបានរត់គេចចេញពីវត្តមាននៃអាលម៉ា និងអាមូលេក៕