ជំពូកទី ២២
អើរ៉ុនបង្រៀនបិតារបស់ឡាម៉ូណៃអំពីការបង្កបង្កើត, អំពីការធ្លាក់នៃលោកអ័ដាម, និងអំពីផែនការនៃសេចក្ដីប្រោសលោះ តាមរយៈព្រះគ្រីស្ទ — មហាក្សត្រ និងរាជវង្សារបស់ទ្រង់ទាំងអស់បានប្រែចិត្តជឿ — របៀបចែកដីរវាងពួកនីហ្វៃនឹងពួកលេមិនត្រូវបានអធិប្បាយប្រាប់។ ប្រមាណជាឆ្នាំ ៩០–៧៧ ម.គ.ស.។
១ឥឡូវនេះ នៅពេលដែលអាំម៉ូនកំពុងតែបង្រៀនប្រជាជនឡាម៉ូណៃយ៉ាងនោះតទៅ នោះយើងនឹងត្រឡប់មករៀបរាប់អំពីអើរ៉ុន និងបងប្អូនរបស់លោកវិញ ព្រោះបន្ទាប់ពីលោកបានចាកចេញពីដែនដីមិឌដូណៃទៅ នោះព្រះវិញ្ញាណទ្រង់កបាននាំលោកទៅកាន់ដែនដីនីហ្វៃ គឺទៅដល់ដំណាក់របស់ស្ដេច ដែលគ្រប់គ្រងលើដែនដីទាំងអស់ ខលើកលែងតែដែនដីអ៊ីសម៉ាអែលប៉ុណ្ណោះ ហើយស្ដេចនោះ គឺជាបិតារបស់ឡាម៉ូណៃ។
២ហើយហេតុការណ៍បានកើតឡើងថា លោកបានចូលទៅគាល់ស្ដេចក្នុងរាជវាំងរបស់ទ្រង់ ជាមួយនឹងបងប្អូនលោក ហើយបានក្រាបចំពោះស្ដេច ហើយទូលទ្រង់ថា ៖ ក្រាបទូលព្រះរាជា យើងខ្ញុំជាបងប្អូនរបស់អាំម៉ូន ដែលទ្រង់កបានដោះលែងឲ្យរួចពីគុកនោះ។
៣ហើយឥឡូវនេះ ឱព្រះរាជាអើយ បើសិនជាទ្រង់លើកលែងជីវិតឲ្យយើងខ្ញុំ នោះយើងខ្ញុំនឹងធ្វើជាអ្នកបម្រើទ្រង់។ ហើយស្ដេចមានបន្ទូលទៅគេថា ៖ ក្រោកឡើងចុះ ព្រោះយើងនឹងប្រោសប្រណីជីវិតឲ្យអ្នក ហើយយើងមិនឲ្យអ្នករាល់គ្នាធ្វើជាអ្នកបម្រើរបស់យើងទេ តែយើងនឹងទទូចសូមឲ្យអ្នករាល់គ្នាបង្រៀនយើងវិញ ព្រោះយើងមានកង្វល់នៅក្នុងចិត្ត ដោយសារចិត្តទូលំទូលាយ និងពាក្យថ្លៃថ្នូររបស់អាំម៉ូនដែលជាបងរបស់អ្នក ហើយយើងមានបំណងចង់ដឹងថា ហេតុអ្វីបានជាអាំម៉ូនមិនបានឡើងមកពីដែនដីមិឌដូណៃជាមួយនឹងអ្នកផង។
៤ហើយអើរ៉ុនទូលទៅស្ដេចថា ៖ ក្រាបទូល ព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់បានហៅឲ្យលោកទៅផ្លូវមួយទៀត លោកបានទៅកាន់ដែនដីអ៊ីសម៉ាអែលដើម្បីទៅបង្រៀនប្រជាជនឡាម៉ូណៃ។
៥ឥឡូវនេះ ស្ដេចមានបន្ទូលទៅពួកគេថា ៖ តើអ្វីទៅដែលអ្នកបាននិយាយអំពីព្រះវិញ្ញាណនៃព្រះអម្ចាស់នោះ? មើលចុះ គឺរឿងនេះហើយដែលធ្វើឲ្យយើងខ្វល់។
៦ហើយតើអ្វីដែលអាំម៉ូនបាននិយាយផងថា — កបើសិនជាអ្នករាល់គ្នាប្រែចិត្ត នោះអ្នករាល់គ្នានឹងបានសង្គ្រោះ ហើយបើសិនជាអ្នករាល់គ្នាមិនប្រែចិត្តទេ នោះអ្នករាល់គ្នានឹងត្រូវបោះបង់ចោលនៅថ្ងៃចុងក្រោយបង្អស់?
៧ហើយអើរ៉ុនបានឆ្លើយតបទ្រង់វិញថា ៖ តើទ្រង់ជឿថា មានព្រះឬទេ? ហើយស្ដេចមានបន្ទូលថា ៖ យើងដឹងថា ពួកសាសន៍អាម៉ាលេកៃ មានព្រះមួយអង្គ ហើយយើងបានអនុញ្ញាតឲ្យពួកគេសង់ទីបរិសុទ្ធទាំងឡាយ ដើម្បីពួកគេអាចប្រជុំគ្នាថ្វាយបង្គំទ្រង់។ ហើយឥឡូវនេះ បើសិនជាអ្នកនិយាយថា មានព្រះមួយអង្គមែន មើលចុះ យើងនឹងកជឿ។
៨ហើយឥឡូវនេះ កាលដែលអើរ៉ុនបានឮដូច្នេះ នោះចិត្តរបស់លោកក៏ចាប់ផ្ដើមអររីករាយ ហើយលោកបានទូលថា ៖ មើលចុះ ឱព្រះរាជាអើយ ពិតជាមានព្រះមួយអង្គមែន ដូចជាទ្រង់មានព្រះជន្មរស់នៅដូច្នោះដែរ។
៩ហើយស្ដេចមានបន្ទូលថា ៖ តើព្រះវិញ្ញាណកដ៏មហិមា ដែលបាននាំពួកអយ្យកោយើងចេញពីដែនដីយេរូសាឡិម នោះគឺជាព្រះឬ?
១០ហើយអើរ៉ុនឆ្លើយតបទៅទ្រង់ថា ៖ ក្រាបទូល ទ្រង់គឺជាព្រះវិញ្ញាណដ៏មហិមានោះហើយទ្រង់បានកបង្កើតរបស់សព្វសារពើ ទាំងនៅលើស្ថានសួគ៌ និងនៅលើផែនដីផង តើទ្រង់ជឿការណ៍នេះឬទេ?
១១ហើយទ្រង់មានបន្ទូលថា ៖ មែនហើយ យើងជឿថា ព្រះវិញ្ញាណដ៏មហិមាបានបង្កើតរបស់សព្វសារពើមែន ហើយយើងមានបំណងចង់ឲ្យអ្នករាល់គ្នាប្រាប់យើងពីការណ៍អស់ទាំងនេះ ហើយយើងនឹងកជឿតាមពាក្យសម្ដីរបស់អ្នក។
១២ហើយហេតុការណ៍បានកើតឡើងថា កាលដែលអើរ៉ុនបានឃើញថា ស្ដេចនឹងជឿតាមពាក្យសម្ដីរបស់ខ្លួន នោះលោកបានចាប់ផ្ដើមកអានព្រះគម្ពីរថ្វាយស្ដេច ចាប់ពីកំណើតលោកអ័ដាមមក — អំពីព្រះទ្រង់បានបង្កើតមនុស្សតាមរូបភាពទ្រង់ផ្ទាល់ ហើយព្រះទ្រង់បានប្រទានដល់គេនូវព្រះបញ្ញត្តិទាំងឡាយ ហើយដោយព្រោះអំពើរំលង បានជាមនុស្សត្រូវធ្លាក់ចុះ។
១៣ហើយអើរ៉ុនបានអធិប្បាយប្រាប់ទ្រង់អំពីបទគម្ពីរ ចាប់ពីកកំណើតលោកអ័ដាមមក ដោយលាតត្រដាងប្រាប់អំពីការធ្លាក់នៃមនុស្សលោកដល់ទ្រង់ និងស្ថានភាពខាងរូបកាយរបស់មនុស្ស និងខផែនការនៃសេចក្ដីប្រោសលោះ តាមរយៈព្រះគ្រីស្ទផង ដែលបានរៀបចំ ឡើង គចាប់តាំងពីកំណើតលោកិយមកម្ល៉េះ សម្រាប់អស់អ្នកណាដែលជឿដល់ព្រះនាមទ្រង់។
១៤ហើយមកពីមនុស្សលោកកបានធ្លាក់ បានជាមនុស្សមិនអាចបានខបុណ្យអ្វីដោយសារខ្លួនឯងឡើយ ប៉ុន្តែការរងទុក្ខ និងការសុគតនៃព្រះគ្រីស្ទ បានធ្វើឲ្យគធួននឹងអំពើបាបទាំងឡាយរបស់មនុស្សវិញ តាមរយៈសេចក្ដីជំនឿ និងការប្រែចិត្តជាដើម ហើយទ្រង់ផ្ដាច់ចំណងទាំងឡាយនៃសេចក្ដីស្លាប់ ដើម្បីកុំឲ្យឃផ្នូរមានជ័យជម្នះ ហើយដើម្បីឲ្យទ្រនិចនៃសេចក្ដីស្លាប់ ត្រូវបានលេបទៅក្នុងសេចក្ដីសង្ឃឹមនៃសិរីល្អ ហើយអើរ៉ុនបានអធិប្បាយប្រាប់ការណ៍អស់ទាំងនេះដល់ស្ដេច។
១៥ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីអើរ៉ុនបានអធិប្បាយប្រាប់ការណ៍ទាំងនេះដល់ទ្រង់ហើយ នោះស្ដេចមានបន្ទូលថា ៖ កតើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចបានជីវិតដ៏នៅអស់កល្បជានិច្ច ដែលអ្នកបាននិយាយមកនោះ? មែនហើយ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីឲ្យយើងអាចបានខកើតពីព្រះ ដោយដកយកវិញ្ញាណអាក្រក់នេះចេញពីទ្រូងយើង ហើយទទួលយកព្រះវិញ្ញាណរបស់ទ្រង់វិញ ដើម្បីឲ្យយើងអាចបានពោរពេញទៅដោយសេចក្ដីអំណរ ដើម្បីកុំឲ្យយើងត្រូវបោះបង់ចោលនៅថ្ងៃចុងក្រោយបង្អស់នោះ? មើលចុះ ទ្រង់មានបន្ទូលថា ៖ យើងនឹងបោះបង់ចោលនូវអ្វីៗគទាំងអស់ដែលយើងមាន មែនហើយ យើងនឹងទម្លាក់នគរយើង ដើម្បីឲ្យយើងអាចបានទទួលសេចក្ដីអំណរដ៏ធំនេះ។
១៦តែអើរ៉ុនបានទូលទៅកាន់ទ្រង់ថា ៖ បើសិនជាទ្រង់មានកបំណងចង់បានការណ៍នេះ បើសិនជាទ្រង់ក្រាបចំពោះព្រះ មែនហើយ បើសិនជាទ្រង់ប្រែចិត្តពីអំពើបាបទាំងអស់របស់ទ្រង់ ហើយក្រាបចំពោះព្រះ ហើយអំពាវនាវដល់ព្រះនាមទ្រង់ដោយនូវសេចក្ដីជំនឿ ដោយជឿថា ទ្រង់នឹងទទួល ពេលនោះទ្រង់នឹងទទួលនូវខសេចក្ដីសង្ឃឹមដែលទ្រង់ប៉ងប្រាថ្នា។
១៧ហើយហេតុការណ៍បានកើតឡើងថា កាលដែលអើរ៉ុនបាននិយាយពាក្យទាំងនេះហើយ ស្រាប់តែស្ដេចក៏បានកលុតជង្គង់ក្រាបចំពោះព្រះអម្ចាស់ មែនហើយ ព្រមទាំងដួលនៅលើដី ហើយខអំពាវនាវជាខ្លាំងថា ៖
១៨ឱព្រះអង្គអើយ អើរ៉ុនបានប្រាប់ទូលបង្គំថា មានព្រះមួយអង្គពិត ហើយបើសិនជាមានព្រះមួយអង្គមែន ហើយបើសិនជាទ្រង់ជាព្រះ សូមទ្រង់ធ្វើឲ្យទូលបង្គំស្គាល់ផង ហើយទូលបង្គំនឹងបោះបង់ចោលអស់ទាំងអំពើបាបរបស់ទូលបង្គំដើម្បីឲ្យបានស្គាល់ទ្រង់ ហើយដើម្បីទូលបង្គំអាចបានប្រោសឡើងពីស្លាប់ ហើយបានសង្គ្រោះនៅថ្ងៃចុងក្រោយបង្អស់។ ហើយឥឡូវនេះ កាលដែលស្ដេចមានបន្ទូលនូវពាក្យទាំងនេះហើយ ស្រាប់តែទ្រង់សន្លប់ទៅហាក់ដូចជាសុគត។
១៩ហើយហេតុការណ៍បានកើតឡើងថា ពួកអ្នកបម្រើទ្រង់បានរត់ទៅប្រាប់អគ្គមហេសីនូវការណ៍ទាំងអស់ដែលបានកើតឡើងដល់ស្ដេច។ ហើយព្រះនាងក៏បានចូលមកឯស្ដេច ហើយកាលដែលព្រះនាងបានទតឃើញទ្រង់ផ្ទំដូចជាសុគត ហើយអើរ៉ុន និងបងប្អូនលោកឈរ ហាក់ដូចជាពួកគេជាដើមហេតុដែលនាំឲ្យទ្រង់ដួល ស្រាប់តែព្រះនាងខឹងនឹងពួកគេ ហើយបានបញ្ជាពួកអ្នកបម្រើរបស់ព្រះនាង ឬក៏អ្នកបម្រើរបស់ស្ដេច ឲ្យចាប់ពួកគេយកទៅសម្លាប់ចោល។
២០ឥឡូវនេះ ពួកអ្នកបម្រើបានឃើញដើមហេតុដែលនាំឲ្យស្ដេចដួលចុះ ហេតុដូច្នេះហើយ ពួកគេពុំហ៊ានប៉ះពាល់ដល់អើរ៉ុន និងបងប្អូនលោកឡើយ ហើយពួកគេបានសូមអង្វរអគ្គមហេសីថា ៖ ហេតុអ្វីបានជាព្រះនាងបញ្ជាឲ្យយើងសម្លាប់បុរសទាំងនេះ មើលចុះ កាល គ្រាន់តែពួកគេម្នាក់ក៏កខ្លាំងជាងយើងទាំងអស់គ្នាទៅហើយ? ហេតុដូច្នេះហើយ យើងនឹងដួលចុះចំពោះពួកគេជាមិនខានឡើយ។
២១ឥឡូវនេះ កាលដែលអគ្គមហេសីបានទតឃើញការភិតភ័យនៃពួកអ្នកបម្រើ នោះព្រះនាងក៏ចាប់ផ្ដើមភិតភ័យជាខ្លាំងដែរ ព្រោះខ្លាចក្រែងមានរឿងអាក្រក់ណាមួយកើតឡើងដល់ព្រះនាងដែរ។ ហើយព្រះនាងបានបញ្ជាពួកអ្នកបម្រើឲ្យទៅហៅប្រជាជនមក ដើម្បីឲ្យពួកគេមកសម្លាប់អើរ៉ុន និងបងប្អូនលោកវិញ។
២២ឥឡូវនេះ កាលអើរ៉ុនបានឃើញការដាច់ចិត្តរបស់អគ្គមហេសី នោះលោកក៏ដឹងពីភាពរឹងរូសនៃចិត្តរបស់ប្រជាជនដែរ ហើយលោកខ្លាចក្រែងបើបណ្ដាជនប្រជុំគ្នាមក នោះនឹងមានការទាស់ទែងគ្នា និងការចលាចលនៅក្នុងចំណោមពួកគេជាមិនខានឡើយ ហេតុដូច្នេះហើយ លោកបានលូកដៃទៅលើកស្ដេចឡើងពីដី ហើយបានទូលទៅកាន់ទ្រង់ថា ៖ សូមទ្រង់ក្រោកឈរឡើង។ ហើយទ្រង់ក៏ក្រោកឈរឡើង ដោយបានទទួលកម្លាំងរបស់ទ្រង់វិញ។
២៣ឥឡូវនេះ ការណ៍នេះបានធ្វើឡើងនៅវត្តមាននៃអគ្គមហេសី និងពួកអ្នកបម្រើជាច្រើន។ ហើយកាលពួកគេបានឃើញការណ៍នេះហើយ នោះពួកគេបានកើតសេចក្ដីឆ្ងល់ជាខ្លាំង ហើយបានចាប់ផ្ដើមភ័យខ្លាច។ ហើយស្ដេចក៏ឈានទៅមុខ ហើយបានចាប់ផ្ដើមកបង្រៀនពួកគេ។ ហើយទ្រង់បានបង្រៀនពួកគេជាច្រើន ដរាបដល់រាជវង្សាទ្រង់ទាំងមូល ខបានប្រែចិត្តជឿដល់ព្រះអម្ចាស់។
២៤ឥឡូវនេះ មានមនុស្សមួយហ្វូងបានមកប្រជុំគ្នា ពីព្រោះតែបញ្ជារបស់អគ្គមហេសី ហើយក៏បានចាប់ផ្ដើមមានការអ៊ូរទាំដ៏ធំមួយនៅក្នុងចំណោមពួកគេ ពីព្រោះតែអើរ៉ុន និងបងប្អូនលោក។
២៥ប៉ុន្តែស្ដេចឈរក្នុងចំណោមពួកគេ ហើយបានបង្រៀនគេ។ ហើយពួកគេក៏បាត់ខឹងនឹងអើរ៉ុន និងពួកជនដែលនៅជាមួយនឹងលោក។
២៦ហើយហេតុការណ៍បានកើតឡើងថា កាលដែលស្ដេចបានទតឃើញថា ប្រជាជនបាត់ខឹងហើយ នោះទ្រង់ក៏បញ្ជាឲ្យអើរ៉ុន និងបងប្អូនលោក ចេញមកឈរក្នុងចំណោមហ្វូងមនុស្ស ហើយឲ្យគេផ្សាយព្រះបន្ទូលដល់បណ្ដាជន។
២៧ហើយហេតុការណ៍បានកើតឡើងថា ស្ដេចបានចេញកការប្រកាសមួយទូទៅអស់ទាំងដែនដី គឺក្នុងចំណោមប្រជាជនរបស់ទ្រង់ទាំងអស់ដែលនៅលើដែនដីរបស់ទ្រង់ ដែលនៅតាមតំបន់ជុំវិញ ដែលនៅតាមជាយដែន រហូតទៅដល់សមុទ្រនៅខាងកើត និងខាងលិច ហើយដែលបែកពីដែនដីខសារ៉ាហិមឡា ដោយទីរហោស្ថានមួយផ្នែកតូច ដែលចេញពីសមុទ្រខាងកើតមកដល់សមុទ្រខាងលិច ហើយនៅឯតំបន់ទាំងឡាយជាប់នឹងឆ្នេរសមុទ្រ និងតំបន់ទាំងឡាយជាប់នឹងទីរហោស្ថាន នៅទិសខាងជើងជិតដែនដី សារ៉ាហិមឡា ឆ្លងកាត់ព្រំប្រទល់ដែនដីម៉ាន់តៃ នៅជិតប្រភពទឹកទន្លេស៊ីដូន ដែលហូរពីកើតទៅលិច — ហើយពួកសាសន៍លេមិន និងពួកសាសន៍នីហ្វៃបានបែកចេញពីគ្នាបែបដូច្នោះហើយ។
២៨ឥឡូវនេះ ភាគច្រើននៃពួកលេមិនដែលកខ្ជិលច្រអូស បានរស់នៅក្នុងទីរហោស្ថាន ហើយអាស្រ័យនៅក្នុងត្រសាលទាំងឡាយ ហើយពួកគេរាយពាសពេញទីរហោស្ថានផ្នែកខាងលិចនៅលើដែនដីនីហ្វៃ មែនហើយ ព្រមទាំងនៅខាងលិចដែនដីសារ៉ាហិមឡាផង នៅក្នុងតំបន់ព្រំប្រទល់ជិតឆ្នេរសមុទ្រ និងនៅខាងលិច នៅលើដែនដីនីហ្វៃ គឺត្រង់កន្លែងដែលជាកេរ្តិ៍អាករដំបូងរបស់ពួកអយ្យកោគេ គឺនៅស្របតាមឆ្នេរសមុទ្រ។
២៩ហើយក៏មានពួកលេមិនជាច្រើននៅខាងកើតជិតឆ្នេរសមុទ្រផង ត្រង់កន្លែងដែលពួកនីហ្វៃបានរុញច្រានគេទៅនោះ។ ម្ល៉ោះហើយ ពួកនីហ្វៃសឹងតែត្រូវហ៊ុមព័ទ្ធដោយពួកលេមិន ទោះជាយ៉ាងណាក៏ដោយ គង់តែពួកនីហ្វៃបានយកដីភាគខាងជើងទាំងអស់ ដែលនៅស្របតាមទីរហោស្ថានដែរ នៅត្រង់ប្រភពទឹកទន្លេស៊ីដូន ពីខាងកើតទៅខាងលិច នៅជុំវិញតំបន់ខាងទីរហោស្ថាន នៅខាងជើងរហូតទៅទល់នឹងដែនដីមួយ ដែលគេហៅថា កបរិបូរណ៍។
៣០ហើយដែនដីនោះនៅជាប់ព្រំប្រទល់នឹងដែនដីមួយ ដែលហៅថា កទីចោលស្ងាត់ ដែលនៅឆ្ងាយ ទៅខាងជើងទៅទល់នឹងដែនដីមួយដែលពីដើមមានមនុស្សអាស្រ័យនៅ ហើយត្រូវបំផ្លាញចោល ដែលយើងធ្លាប់បាននិយាយពីមុនមកថា ខឆ្អឹងរបស់គេត្រូវបានប្រទះឃើញដោយប្រជាជនសារ៉ាហិមឡា ទីនោះគឺជាកន្លែងដែលប្រជាជននេះឡើងមកពីសមុទ្រគដំបូង។
៣១ហើយពួកគេបានមកពីទីនោះ ឡើងទៅក្នុងទីរហោស្ថានខាងត្បូង។ ម្ល៉ោះហើយ ដីដែលនៅខាងជើងត្រូវបានហៅថា កទីចោលស្ងាត់ ហើយដីដែលនៅខាងត្បូងបានហៅថា បរិបូរណ៍ គឺជាទីរហោស្ថាន ដែលមានពោរពេញទៅដោយសត្វព្រៃគ្រប់បែបយ៉ាង សត្វព្រៃទាំងនេះមួយចំនួនបានមកពីដីខាងជើងស្វែងរកអាហារ។
៣២ហើយឥឡូវនេះ គឺគ្រាន់តែកចម្ងាយមួយថ្ងៃកន្លះប៉ុណ្ណោះ សម្រាប់ឲ្យសាសន៍នីហ្វៃម្នាក់ធ្វើដំណើរពីព្រំប្រទល់ដែនដីបរិបូរណ៍ទៅដល់ដែនដីនៃទីចោលស្ងាត់ គឺពីសមុទ្រខាងកើត ទៅសមុទ្រខាងលិច ម្ល៉ោះហើយ ដែនដីនីហ្វៃ និងដែនដីសារ៉ាហិមឡា សឹងតែត្រូវឡោមព័ទ្ធដោយសមុទ្រ ដោយមានដីមួយខចន្លោះតូចភ្ជាប់តំបន់ខាងជើង និងតំបន់ខាងត្បូង។
៣៣ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍នីហ្វៃធ្លាប់បានមកអាស្រ័យនៅលើដែនដីបរិបូរណ៍ គឺពីសមុទ្រខាងកើតទៅសមុទ្រខាងលិច ម្ល៉ោះហើយ ដោយនូវប្រាជ្ញារបស់គេ បានជាពួកសាសន៍នីហ្វៃបានឲ្យកងយាមដែនដី ហើយពលទ័ពរបស់គេឃាំងពួកលេមិននៅទិសខាងត្បូង ដើម្បីកុំឲ្យពួកសាសន៍លេមិន មកវាយដណ្ដើមយកដីនៅទិសខាងជើងបានថែមទៀត។
៣៤ហេតុដូច្នេះហើយ ពួកលេមិនមិនអាចយកដីទៀតបានទេ លើកលែងតែដែនដីនីហ្វៃ និងទីរហោស្ថានដែលនៅព័ទ្ធជុំវិញប៉ុណ្ណោះ។ ឥឡូវនេះ នេះគឺជាប្រាជ្ញារបស់ពួកសាសន៍នីហ្វៃ — ដរាបណាពួកសាសន៍លេមិនជាពួកខ្មាំងសត្រូវរបស់គេ នោះគេមិនទ្រាំឲ្យពួកលេមិនមកធ្វើទុក្ខគេពីគ្រប់ទិសទីឡើយ ហើយគេធ្វើយ៉ាងនេះក៏ដើម្បីឲ្យមានដែនដីមួយ សម្រាប់គេរត់ទៅជ្រក តាមចំណង់របស់គេ។
៣៥ហើយឥឡូវនេះ បន្ទាប់ពីបាននិយាយការណ៍ទាំងនេះហើយ ខ្ញុំសូមត្រឡប់មកនិយាយអំពីអាំម៉ូន និងអើរ៉ុន អោមណើរ និងហិមណៃ និងបងប្អូនគេទៀត៕