២០១៣
រូបគំនូរព្យាការី៖ ដាវីឌ អូ មិកឃេ
Oct 2013


រូប​គំនូរ​ព្យាការី

ដាវីឌ អូ មិកឃេ

រូបភាព

រចនា​រូបភាព​ដោយ រ៉ូប៊ើត ធី. បារិត

ដាវីឌ អូ មិកឃេ បាន​ធំ​ដឹង​ក្ដី​ឡើង​នៅ​ក្នុង​ កសិដ្ឋាន​គ្រួសារ នៅ​ហាន់ស្វីល រដ្ឋ​យូថាហ៍ ។ លោក​ស្រឡាញ់​សត្វ ហើយ​មើលថែ សត្វសេះ ពេញ​មួយ​ជីវិត​របស់​លោក ។ នៅ​ពេល​លោក​បម្រើ​បេសកកម្ម​នៅ​ចក្រភពអង់គ្លេស លោក​បាន​រកឃើញ​ ពាក្យ​ស្លោក ​មួយ​ដែលបាន​ក្លាយ​ជាបាវចនា​របស់​លោក ៖ « ទោះបី​អ្នក​ជា​អ្វី​ក៏​ដោយ សូម​ធ្វើ​ផ្នែក​របស់​អ្នក​ឲ្យ​បាន​ល្អ » ។ លោក​បាន​ត្រឡប់​ទៅ​ចក្រភព​អង់គ្លេស​ជាច្រើន​លើក ហើយ​បាន​ឧទ្ទិសឆ្លង ព្រះវិហារ​បរិសុទ្ធ​ឡុងដុងអង់គ្លេស​ នៅ​ឆ្នាំ 1958 ។