២០១៥
លក្ខណៈ​សម្បត្តិ​របស់ ព្រះយេស៊ូវគ្រីស្ទ ៖ ដោយ​គ្មាន​ការ​លាក់​ពុត ឬ ឧបាយកល​ឡើយ
April 2015


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

លក្ខណៈ​សម្បត្តិ​របស់ ព្រះយេស៊ូវគ្រីស្ទ ៖ ដោយ​គ្មាន​ការ​លាក់​ពុត ឬ ឧបាយកល​ឡើយ

សូម​សិក្សា​ឯកសារ​នេះ​ដោយ​ការ​អធិស្ឋាន ហើយ​ព្យាយាម​យល់​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ចែកចាយ ។ តើ​ការ​យល់​ដឹង​ពី​ខ្សែ​ជីវិត និង បេសកកម្ម​របស់​ព្រះ​អង្គ​សង្គ្រោះ នឹង​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅ​លើ​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​អ្នក​មើល​ថែ តាមរយៈ​ការបង្រៀន​សួរ​សុខ​ទុក្ខ​បាន​ដោយ​របៀប​ណា ? សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​គេហទំព័រ reliefsociety.lds.org

សេចក្ដី​ជំនឿ ក្រុម​គ្រួសារ ការសង្គ្រោះ

រូបភាព

ការ​យល់​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ គ្មាន​ការ​លាក់​ពុត និង ឧបាយកល នឹង​ជួយ​យើង​ឲ្យ​ព្យាយាម​ដោយ​ស្មោះ​ត្រង់ ដើម្បី​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ។ អែលឌើរ យ៉ូសែប ប៊ី. វ៉ឺតលីន ( ឆ្នាំ 1917–2008 ) នៃកូរ៉ុមនៃ ពួកសាវក ដប់ពីរនាក់ បាន​មាន​ប្រសាសន៍​ថា ៖ « ការ​លួងលោម គឺ​ជា​ការ​បោក​បញ្ឆោត ឬ​នាំ​ឲ្យ​វង្វេង ។ … មនុស្ស​ម្នាក់​ដែល​គ្មាន​ឧបាយកល គឺ​ជា​មនុស្ស​ម្នាក់​ដែល​ទៀងត្រង់ ចេតនា​ស្មោះត្រង់ និង​បំណង​បរិសុទ្ធ ជា​ជីវិត​ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​អនុវត្ត​ដ៏​សាមញ្ញ នៃ​ការ​បញ្ជាក់​ពី​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​[គាត់]​ទៅនឹង​គោលការណ៍​នៃ​សេចក្ដី​សុចរិត ។ … ខ្ញុំ​ជឿ​ថា ភាព​ចាំបាច់​សម្រាប់​សមាជិក​នៃ​សាសនាចក្រ​ដើម្បី​ឲ្យ​គ្មាន​ឧបាយកល ប្រហែល​ជា​បន្ទាន់​ជាង​គ្រា​ណាៗ​ទាំង​អស់ ដោយសារ​មនុស្ស​ជាច្រើន​នៅ​ក្នុង​ពិភពលោក​នេះ ជាក់ស្ដែង​មិន​យល់​ពី​សារៈសំខាន់​នៃ​គុណធម៌​ទេ » ។1

អែលឌើរ ឌៀថើរ អេស្វ អុជដូហ្វ ទីប្រឹក្សា​ទីពីរ នៅ​ក្នុង​គណៈប្រធាន​ទី​មួយ បាន​មាន​ប្រសាសន៍​ថា ដោយ​គំនិត​លាក់​ពុត ៖ « គ្មាន​នរណា​ម្នាក់ក្នុង​ចំណោម​យើង​ដូច​ព្រះ​គ្រីស្ទ​ទេ ទោះ​ជា​យើង​ដឹង​ថា យើង​គួរ​តែ​ធ្វើ​ឲ្យ​ដូច​ក្តី ។ តែ​យើង​មាន​បំណង​អស់​ពី​ចិត្ត ដើម្បី​យក​ឈ្នះ​កំហុស និងនិន្នាការ​ធ្វើអំពើ​បាប ។ ជាមួយ​នឹង​ដួងចិត្ត និង​ព្រលឹង​យើង យើងចង់​ប្រែ​ក្លាយ​កាន់តែ​ប្រសើរ ដោយ​មានជំនួយ​ពី​ដង្វាយ​ធួន​របស់​ព្រះ​គ្រីស្ទ » ។2

យើង​ដឹង​ថា « យើង​នឹង​ត្រូវ​ជំនុំ​ជំរះ​ស្រប​តាម​ទង្វើ​របស់​យើង បំណង​ប្រាថ្នានៃ​ដួងចិត្ត​របស់​យើង និង​ប្រភេទ​មនុស្ស​ដែល​យើង​បាន​ក្លាយ​ទៅ​ជា »3 ប៉ុន្តែ​ពេល​ដែល​យើង​ខិតខំ យើង​នឹង​ក្លាយ​ជា​បរិសុទ្ធ​បន្ថែម​ទៀត — និង « មាន​ពរ​ហើយ អស់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះ » ( ម៉ាថាយ 5:8 ) ។

ខគម្ពីរ​បន្ថែម

ទំនុក​ដំកើង 32:2; យ៉ាកុប 3:17; ពេត្រុស​ទី 1 2:1–2, 22

ដកស្រង់​ចេញ​ពី​ព្រះគម្ពីរ

កុមារ​តូចៗ​គ្មាន​ឧបាយកល​ឡើយ ។ ព្រះយេស៊ូវ​គ្រីស្ទ​ទ្រង់ មាន​ព្រះ​បន្ទូល​ថា ៖ « ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស ដូច​វា​រាល់​គ្នា​ដែរ ។ … ទ្រង់​ក៏​ឱប​ [ ក្មេង​រាល់​គ្នា ] ហើយ​ដាក់​ព្រះហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង » ( ម៉ាកុស 10:14, 16 ) ។

ព្រះ​គ្រីស្ទ ក៏​បាន​បង្រៀន​កូនក្មេង​នៅ​ក្នុង​ទ្វីប​អាមេរិក បន្ទាប់​ពី​ការ​ឆ្កាង​របស់​ទ្រង់ ។ ទ្រង់​បាន​បញ្ជា​ប្រជាជន​ឲ្យ​នាំ​កូនក្មេង​តូចៗ​របស់​គេ​មក​ឯ​ទ្រង់​ហើយ « នាំ​កូនក្មេង​តូចៗ​មក​អង្គុយ​នៅ​លើ​ទី​ដី​ជុំវិញ​ព្រះអង្គ ហើយ​ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​កណ្ដាល …

« … [ ហើយ ] ទ្រង់ព្រះ​កន្សែង ហើយ​បណ្ដាជន​បាន​ធ្វើ​បន្ទាល់​ពី​ការណ៍​នេះ ហើយ​ទ្រង់​បាន​យក​កូនក្មេង​របស់​ពួកគេ ម្ដងម្នាក់ៗ ហើយ​បាន​ប្រទាន​ពរ​ដល់​ពួកវា ហើយ​បាន​អធិស្ឋាន​ដល់​ព្រះវរបិតា​សម្រាប់​ពួកវា ។ …

« ហើយ​នៅ​ពេល​ពួក​គេ​ក្រលេក​មើល​ទៅ នោះ​ពួក​គេ​បាន​សម្លឹង​ទៅ​លើ​ផ្ទៃ​មេឃ ហើយ​ពួក​គេ​ឃើញ​ពួក​ទេវតា​ហោះ​ចុះ​មក​ពីស្ថាន​សួគ៌ ហាក់​បី​ដូច​ជា​នៅ​កណ្តាល​ភ្លើង ហើយ​ពួក​ទេវតា​ក៏​ចុះ​មក​ហែរ​ហម​ជុំ​វិញ​ពួក​កូន​ក្មេង ទាំង​នោះ​… ហើយ​ពួក​ទេវតា​បាន​ធ្វើ​ការ​បម្រើ​ដល់​ពួក​កូន​ក្មេង » ( នីហ្វៃទី​ 3 17:12, 21, 24 ) ។

កំណត់​ចំណាំ

  1. យ៉ូសែប ប៊ី វ៉ឺតលីន, “Without Guile,” Ensign, ខែ ឧសភា ឆ្នាំ 1988, ទំព័រ 80, 81 ។

  2. ឌៀថើរ អេស្វ អុជដូហ្វ, « មក ចូលរួម​នឹង​ពួក​យើង, » លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2013, ទំព័រ 23 ។

  3. ក្បួន​ខ្នាត​ភាគ 2 ៖ ការគ្រប់គ្រង​សាសនាចក្រ ( ឆ្នាំ 2010 ), ទំព័រ 1.2.1 ។