២០១៥
តើ​វា​មិន​អី​ទេឬ ក្នុង​ការ​ទៅ​រាំលេង ឬ​ទៅ​ជប់​លៀង នៅ​កន្លែង​ដែល​ខ្ញុំ​ដឹង​ថា អ្វី​មិន​ល្អ​នឹង​កើត​ឡើង ដើម្បី​ធ្វើ​ជា​គំរូ​ដ៏​ល្អ​នោះ ?
April 2015


តើ​វា​មិន​អី​ទេឬ ក្នុង​ការ​ទៅ រាំលេងទៅ​ជប់លៀង នៅ​កន្លែង​ដែល​ខ្ញុំ​ដឹង​ថា អ្វី​មិន​ល្អ នឹង​កើតឡើង ដើម្បី​ធ្វើ​ជា គំរូ​ដ៏​ល្អ​នោះ ?

រូបភាព
A young man in a black plaid shirt is resting his chin on his hand.

រចនា​រូបថត​ដោយ ដេវ ភីទើរសុន

សូម​សួរ​ខ្លួន​ឯងថា ៖ « តើ​គំរូ​ប្រភេទ​ណា ដែល​ខ្ញុំ​ពិត​ជា​គិត​ថា ខ្ញុំ​នឹង​ធ្វើ​ក្នុង​ស្ថាន​ភាព​បែប​នោះ ? » បើ​អ្នក​មាន​បំណងនឹង​ទៅ​កន្លែង​ណាមួយ ដែល​អាច​មាន​ថ្នាំ​ញៀន ឬ​គ្រឿងស្រវឹង សម្លៀក​បំពាក់​មិន​សមរម្យ តន្ត្រី​ដែល​មាន​ពាក្យ​ពេជន៍​អាសគ្រាម ឬ​ការ​រាំ​ធ្វើ​ឲ្យ​ស្រើប​ស្រាល តើ​អ្នក​នឹង​បង្ហាញ​ដល់​មនុស្ស​ជា​ច្រើន​ថា ពួក​គេ​អាច​មាន​ក្ដី​សប្បាយ​រីករាយ ដោយ​គ្មាន​រឿង​ទាំង​អស់​នោះ ដោយ​របៀបណា ? តើ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​នឹង​គិត​យ៉ាងណា — « តើ​វា​មិន​មែន​ជា​គំរូ​ដ៏​ល្អ​នៃ​សេចក្ដី​ជំនឿ និង​បទដ្ឋាន​ទេ​ឬអី ? » ឬ « តើ​ហេតុ​អ្វី បាន​ជា​មនុស្ស​ម្នាក់​នោះ​មក​ដែរ ? » ក្នុង​ករណី​ជា​ច្រើន អ្នក​នឹង​ធ្វើជា​គំរូ​ប្រសើរ​ជាង​នេះ ដោយ​មិន​ទៅ​កន្លែង​នោះ​ទាល់​តែ​សោះ ពី​ព្រោះ​អ្នក​នឹង​មិន​បណ្តោយ​ខ្លួនឲ្យ​ស្ថិត​ក្នុង​ការល្បួង​ដោយ​ចេតនា ។