២០១៥
មេរៀន​មួយ​ពី​ឪពុក​ខ្ញុំ
December 2015


មេរៀន​មួយ​ពី​ឪពុក​ខ្ញុំ

រូបភាព
Product Shot from December 2015 Liahona

ខ្ញុំ​បាន​រៀន​មេរៀន​អស្ចារ្យ​មួយ​ពី​ឪពុក​ខ្ញុំ​អំពី​សិទ្ធិ​អំណាច និង អំណាច​បព្វជិតភាព ។

ខ្ញុំ​បាន​ចម្រើន​វ័យ​ធំ​ឡើង​ក្នុង​ផ្ទះ​ដែល​មាន​ម្ដាយ​ដ៏​ស្មោះត្រង់ និង ឪពុក​ដ៏​អស្ចារ្យ ។ ឪពុក​ខ្ញុំ​មិនមែន​ជា​សមាជិក​សាសនាចក្រ​យើង​ទេ ប៉ុន្តែ​នៅតែ​មក​ការប្រជុំ​នានា​របស់​សាសនាចក្រ​យើង​ជាមួយ​គ្រួសារ​ខ្ញុំ ។ គាត់​បាន​បង្រៀន​ក្រុម​បាល់​បោះ​របស់​វួដ​យើង ហើយ​បាន​ជួយ​សកម្មភាព​ក្រុម​កាយរិទ្ធិ ។

កាល​នៅ​តូច​ខ្ញុំ​បាន​សួរ​ឪពុកខ្ញុំ​ជាច្រើន​ដង​រៀងរាល់​សប្ដាហ៍​ថា ពេលណា​គាត់​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក ។ ឪពុក​របស់​ខ្ញុំ​បាន​ឆ្លើយ​រាល់​លើក « ដាវីឌ​ប៉ា​នឹង​ចូល​ជា​សមាជិក​សាសនាចក្រ​ពេល​ប៉ា​ដឹង​ថា​វា​ជា​រឿង​ត្រឹមត្រូវ​ដើម្បី​ធ្វើ​វា » ។

នា​ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​បាន​សួរ​ឪពុកខ្ញុំ​ថា ពេលណា​គាត់​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក ។ គាត់​គ្រាន់តែ​ញញឹម ហើយ​បាន​សួរ​ខ្ញុំ​សំណួរ​នេះ ។ « ដាវីឌ​សាសនាចក្រ​កូន​បង្រៀន​ថា​បព្វជិតភាព​ត្រូវបាន​ដកចេញ​ពី​ផែនដី​ក្នុង​គ្រាបុរាណ ហើយ​ត្រូវបាន​ស្ដារ​ឡើង​វិញ​ដោយ​សារទូត​សួគ៌ា ។ ប្រសិនបើសាសនាចក្ររបស់កូនពិតជាបានស្តារនូវបព្វជិតភាពរបស់ព្រះឡើងវិញមែននោះ ហេតុអ្វី​បុរស​ជាច្រើន​ក្នុង​សាសនាចក្រ​កូន​ពុំ​បាន​ធ្វើ​កាតព្វកិច្ច​បព្វជិតភាព​របស់​ពួកគេ ឲ្យ​ខុស​ប្លែក​ពី​បុរសៗ​នៅ​ក្នុង​សាសនាចក្រ​របស់​ប៉ា​អញ្ចឹង ? »

ខ្ញុំ​គ្មាន​គំនិត​អ្វី​ឡើយ ។ ខ្ញុំ​គ្មាន​ចម្លើយ​សម្រាប់​ឪពុក​ខ្ញុំ​ទេ ។

ខ្ញុំ​បាន​ដឹង​ថា​បុរស​ដែល​កាន់​បព្វជិតភាព គួរតែ ធ្វើ​អ្វី​មួយ​ខុស​ពី​បុរស​ដទៃ​ទៀត ។ អ្នក​កាន់​បព្វជិតភាព​មិនគួរ​គ្រាន់តែ​ទទួល​សិទ្ធិអំណាច​បព្វជិតភាព​ប៉ុណ្ណោះ​ទេ តែ​ត្រូវស្មោះត្រង់ និង សក្តិសម​ដើម្បី​អនុវត្ត​អំណាច​នៃ​ព្រះ​ផងដែរ ។

ខ្ញុំ​បាន​សម្រេចចិត្ត​ថា​ខ្ញុំ​នឹង​មិន​ចង់​ធ្វើ​ជា​គំរូ​អាក្រក់​ដល់​ឪពុក​ខ្ញុំ​ឡើយ ។ និយាយ​សាមញ្ញ​ទៅ​គឺ​ខ្ញុំ​ចង់​ក្លាយ​ជា​ក្មេង​ល្អ ។ ព្រះអម្ចាស់​ត្រូវការ​យើង​ទាំងអស់​គ្នា​ដែល​ជា​អ្នក​កាន់បព្វជិតភាព​ឲ្យ​ក្លាយជា​មនុស្ស​ប្រកប​ដោយ​កិត្តិយស គុណធម៌ និង ជា​ក្មេងល្អ​នៅគ្រប់​ពេល និង គ្រប់​ទីកន្លែង ។

ជាច្រើន​ឆ្នាំ​ក្រោយ​មក ឪពុក​របស់​ខ្ញុំ ត្រូវ បាន​ជ្រមុជទឹក ។ ខ្ញុំ​បាន​មាន​ឱកាស​ប្រគល់​បព្វជិតភាព​អើរ៉ុន និង មិលគីស្សាដែក​ដល់​គាត់ ។ បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​ក្នុង​ជីវិត​ខ្ញុំ​គឺការ​ឃើញ​ឪពុក​ខ្ញុំ​ទទួល​សិទ្ធិអំណាច និង ទីបំផុត​គឺ​អំណាច​នៃ​បព្វជិតភាព ។