២០១៥
ព្រះគម្ពីរ​សម្រាប់​ស្ពែនស៊ើរ
December 2015


ព្រះគម្ពីរ​សម្រាប់ ស្ពែនស៊ើរ

« ខ្ញុំ​ចូលចិត្ត​អាន​គម្ពីរ​បរិសុទ្ធ ហើយ​រាល់ពេល​ដែល​ខ្ញុំ​អាន ខ្ញុំ​មាន​អារម្មណ៍​​ព្រះវិញ្ញាណ​ចម្រើន​ក្នុង​បេះដូង » ( ចម្រៀង​កុមារ ទំព័រ ៦៦ ) ។

រូបភាព
Product Shot from December 2015 Liahona

នៅពេល​ភរិយា​ខ្ញុំ និង ខ្ញុំ​បាន​រៀបការ​ថ្មីថ្មោង ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) បាន​លើក​ទឹកចិត្ត​សមាជិក​សាសនាចក្រ​ទាំងឡាយ​ឲ្យ​អាន​ព្រះគម្ពីរ​រាល់​ថ្ងៃ​ជាមួយ​គ្រួសារ​ពួកគេ ។ យើង​ចង់​ធ្វើ​តាម​ព្យាការី ដូច្នេះ​យើង​បាន​សម្រេច​ចិត្ត​ថា​យើង​នឹង​អាន​វា​ជាមួយ​គ្នា​ជា​ស្វាមី​ភរិយា និង​ក្រោយមក​ជាមួយ​កូនៗ​នា​ពេល​អនាគត​របស់​យើង ។

ជាច្រើន​ឆ្នាំ​ក្រោយ​មក គ្រួសារ​របស់​យើង​មាន​កូន​ប្រាំ​នាក់ រួមទាំង​កូន​ពៅ​របស់​យើង ឈ្មោះ​ស្ពែនស៊ើរ ។

មាន​ពេល​មួយ​នោះ នៅពេល​ស្ពែនស៊ើរ​អាយុ​ប្រាំ​មួយ​ឆ្នាំ ភរិយា​របស់​ខ្ញុំ និង ខ្ញុំ​ត្រូវ​ទៅ​ឆ្ងាយ​ពី​ផ្ទះ​ពីរបី​ថ្ងៃ ហើយ​ទុក​កូនៗ​ឲ្យ​នៅជាមួយ​អ្នក​មើល​ក្មេង ។ នៅពេល​យើង​ត្រឡប់​មក​ផ្ទះ​វិញ នោះ​ខ្ញុំ​បាន​អង្គុយ​ជាមួយ​ស្ពែនស៊ើរ ហើយ​បាន​សួរ​គេ​ពី​អ្វីៗ​ដែល​បាន​កើត​ឡើង​ខណៈ​ដែល​ពួកយើង​មិន​នៅ​ផ្ទះ ។

គាត់​បាន​ប្រាប់​ខ្ញុំ​ថា​គាត់​ពិបាក​ក្នុង​ការគេង ។ នៅពេល​ខ្ញុំ​បាន​សួរ​គាត់​ពី​មូលហេតុ​ដែល​គាត់​ពុំ​បាន​គេង​លក់​ស្រួល នោះ​គាត់​បាន​គិត​ពី​វា ហើយ​បាន​និយាយ​ថា​គាត់​ពុំ​ដឹង​ឡើយ ។

ក្រោយ​មក​នៅ​ល្ងាច​នោះ គ្រួសារ​របស់​យើង​បាន​ចាប់ផ្តើម​ធ្វើ​តាម​ទម្លាប់​អាន​ព្រះគម្ពីរ​មរមន​រាល់​យប់​ជាមួយ​គ្នា ។

ភ្លាម​នោះ​ស្ពែនស៊ើរ​បាន​ស្រែក​ឡើង​ថា « ហ្នឹង​ហើយ ! » ខ្ញុំ​បាន​សួរ​ថា​គាត់​កំពុង​តែ​និយាយ​អ្វី ។ « នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ពុំ​អាច​គេង​លក់​ស្រួល​នៅពេល​យប់ » ។

« ហេតុអ្វី​បាន​ជា​កូន​ពុំ​អាច​គេង​លក់​ស្រួល ? » ខ្ញុំ​បាន​សួរ ។

« យើង​ពុំ​បាន​អាន​ព្រះគម្ពីរ​នៅពេល​យប់​ឡើយ ពេល​ប៉ាម៉ាក់​អត់​នៅផ្ទះ ហើយ​ខ្ញុំ​ចូលចិត្ត​អារម្មណ៍​ដែល​ព្រះគម្ពីរ​បាន​ផ្តល់​ដល់​ខ្ញុំ​យ៉ាង​ខ្លាំង » ។

ស្ពែនស៊ើរ បាន​រៀន​ថា​ការអាន​ព្រះគម្ពីរ​រាល់​ថ្ងៃ​នាំ​ឲ្យ​ពួកយើង​មាន​ភាព​កក់ក្តៅ មានសន្តិភាព និង ការណែនាំ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

យើង​អាច​រៀន​ស្រឡាញ់​ព្រះគម្ពីរ នៅពេល​យើង​អាន​វា​រាល់​ថ្ងៃ ។ នៅពេល​យើង​អាន​ព្រះគម្ពីរ នោះ​យើង​នឹង​ត្រូវបាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​នឹង​ត្រូវ​បាន​ពង្រឹង​តាមរយៈ​ព្រះវរបិតាសួគ៌​របស់​យើង ។