២០១៧
ស្នាម​ញញឹម​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ
January 2017


យុវវ័យ

ស្នាម​ញញឹម​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ

រូបភាព
Girls talking

ប្រធាន អុជដូហ្វ បង្ហាញ​អំពី​គោលដៅ​ពីរ ដែល​យើង​គប្បី​មាន​ក្នុង​សកម្មភាព​របស់​យើង ៖ ស្រឡាញ់​ព្រះ និង ស្រឡាញ់​មនុស្ស​នៅ​ជុំវិញ​យើង ។ ប៉ុន្តែ​ជួនកាល​វា​ពុំ​ងាយស្រួល​ឡើយ ដើម្បី​ស្រឡាញ់​អ្នក​ដទៃ​នោះ ។ ពេញ​មួយ​ជីវិត​របស់​អ្នក​អាច​មាន​គ្រា​នានា ដែល​អ្នក​មាន​ការលំបាក​ដើម្បី​ប្រាស្រ័យ​ទាក់ទង​ជាមួយ​មនុស្ស​ដទៃ—ប្រហែល​ជា​មាន​នរណា​ម្នាក់​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់ ឬ អ្នក​មាន​គ្រា​លំបាក​ក្នុង​ការទាក់ទង ឬ ចុះ​សម្រុង​ជាមួយ​នរណា​ម្នាក់ ។ នៅក្នុង​គ្រា​ទាំង​នេះ សូម​ព្យាយាម​នឹក​ចាំពី​សេចក្តីស្រឡាញ់​ដែល​អ្នក​ធ្លាប់​មាន​ពី​មិត្តភក្តិ គ្រួសារ​របស់​អ្នក ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ ។ សូម​ចងចាំ​ពី​អំណរ​ដែល​អ្នក​បាន​ទទួល​នៅក្នុង​ស្ថានភាព​ទាំង​នោះ ហើយ​ព្យាយាម​ស្រមៃ​មើល​ថា តើ​មាន​សភាព​បែប​ណា ប្រសិនបើ​មនុស្ស​គ្រប់គ្នា​មាន​ឱកាស​ទទួល​ក្តីស្រឡាញ់​បែប​នេះ​នោះ ។ សូម​ចងចាំ​ថា​មនុស្ស​គ្រប់​គ្នា​គឺ​ជា​បុត្រី ឬ បុត្រា​របស់​ព្រះ ហើយ​សម​នឹង​ទទួល​បាន​នូវ​សេចក្តីស្រឡាញ់​របស់​ទ្រង់ និង របស់​អ្នក ។

សូម​គិត​អំពី​មនុស្ស​មួយ​ចំនួន​នៅក្នុង​ជីវិត​អ្នក ដែល​អ្នក​ពិបាក​ចុះសម្រុង​នឹង​ពួកគេ ។ ហើយ​បញ្ចូល​ឈ្មោះ​របស់​ពួកគេ​នៅក្នុង​ការអធិស្ឋាន​របស់​អ្នក ហើយ​ទូល​សូម​ឲ្យ​ព្រះវរបិតាសួគ៌​បើក​ដួងចិត្ត​របស់​អ្នក​ចំពោះ​ពួកគេ ។ មិន​យូរ​ប៉ុន្មាន អ្នក​នឹង​ចាប់ផ្តើម​ចាត់ទុក​ពួកគេ​ដូច​ជា​ទ្រង់​ចាត់ទុក​ពួកគេ​ដែរ ៖ ថា​ជា​បុត្រ​របស់​ព្រះ​ដែល​សម​នឹង​ទទួល​សេចក្តីស្រឡាញ់ ។

បន្ទាប់​ពី​អ្នក​បាន​អធិស្ឋាន សូម​ធ្វើ​អំពើ​ល្អៗ​សម្រាប់​ពួកគេ ! ប្រហែល​អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ចូលរួម​សកម្មភាព​ម៉្ញូតឆល ឬ ដើរ​លេង​ជាមួយ​មិត្តភក្តិ ។ ជួយ​ផ្តល់​យោបល់​លើ​កិច្ចការ​សាលា ។ អាច​និយាយ « សួស្តី » ហើយ​ញញឹម​ដាក់​ពួកគេ ។ កិច្ចការ​តូចតាច​នានា​អាច​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​យ៉ាង​ធំ …​ ទាំង​នៅក្នុង​ជីវិត​អ្នក និង ជីវិត​របស់​ពួកគេ !