២០១៧
តើ​សាសនាចក្រ​មាន​ទស្សនវិស័យ​បែប​ណា​ចំពោះ​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​តើ​ខ្ញុំ​គប្បី​ដោះស្រាយ​ជាមួយ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដោយ​របៀប​ណា ?
January 2017


តើ​សាសនាចក្រ​មាន​ទស្សនវិស័យ​បែប​ណា​ចំពោះ ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​តើ​ខ្ញុំ​គប្បី​ដោះស្រាយ​ជាមួយ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ដោយ​របៀប​ណា ?

មនុស្ស​គ្រប់​គ្នា​មាន​អារម្មណ៍​បាក់ទឹក​ចិត្ត​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា ហើយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ និង ជំនួយ​ពី​គ្រួសារ ថ្នាក់ដឹកនាំ និង អ្នក​ដទៃ​ផ្សេង​ទៀត អាច​ជួយ​យើង​ឲ្យ​រកឃើញ​ការលួងលោម អំណរ និង ភាពសុខសាន្ត​ជា​ថ្មី​ម្តង​ទៀត ។ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​ទទួល​ស្គាល់​ថា ជំងឺ​ធ្លាក់​ទឹកចិត្ត​កម្រិត​ធ្ងន់ធ្ងរ ឬ វិបត្តិ​ធ្លាក់​ទឹកចិត្ត​ដ៏​ខ្លាំង ( MDD ) គឺ​ជា​ស្ថានភាព​យ៉ាង​ធ្ងន់ធ្ងរ ដែល​អាច​រំខាន​ដល់​សមត្ថភាព​របស់​មនុស្ស​ម្នាក់​ក្នុង​ការធ្វើ​កិច្ចការ​បាន​ពេញលេញ​ទាំងស្រុង ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្តល់​យោបល់​ឲ្យ​ធ្វើ​កិច្ចការ​មួយ​ចំនួន ប្រសិនបើ​អ្នក​ជួបប្រទះ​នឹង​ការធ្លាក់ទឹក​ចិត្ត​ធ្ងន់ធ្ងរ ៖

  • កុំ​បោះបង់​សេចក្តីជំនឿ​លើ​ព្រះវរបិតា​សួគ៌ និង ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ ។

  • ធ្វើ​កិច្ចការ​នានា​ដែល​យាង​ព្រះវិញ្ញាណ​ចូល​មក​ក្នុង​ជីវិត​របស់​អ្នក ( អធិស្ឋាន សិក្សា​ព្រះគម្ពីរ ។ល។ )

  • ស្វែងរក​ពាក្យ​ទូន្មាន​ពី​ឪពុកម្ដាយ និង ថ្នាក់​ដឹកនាំ​បព្វជិតភាព ។

  • ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព ។

  • ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍ ហើយ​កាន់​ខ្ជាប់​ទៅ​នឹង​ការ​សន្យា​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  • រកមើល​សញ្ញា​សម្គាល់​នានា​របស់​ភាព​តានតឹង​ផ្លូវ​ចិត្ត​ ដូច​ជា​ការនឿយ​ហត់ ហើយ​បន្ទាប់មក​ធ្វើ​ការផ្លាស់ប្តូរ ។

  • ប្រសិនបើ​បញ្ហា​នោះ​បន្ត​នៅ​ជាប់​ជាមួយ​អ្នក សូម​និយាយ​ជាមួយ​ឪពុកម្តាយ ឬ ថ្នាក់​ដឹកនាំ​បព្វជិតភាព អំពី​ការស្វែងរក​ការទូន្មាន​ពី​អ្នក​មាន​វិជ្ជាជីវៈ​ស្រប​ច្បាប់​ជាមួយ​នឹង​គុណតម្លៃ​ល្អ ។

( សូមមើល « Like a Broken Vessel » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៣ ទំព័រ ៤០–៤២ ) ។