២០១៧
ទ្រព្យ​សម្បត្តិ​ពិត
កុម្ភៈ 2017


កុមារ

ទ្រព្យ​សម្បត្តិ​ពិត

ប្រធាន ម៉នសុន ប្រាប់​អំពី​ដំណើរ​រឿង​មួយ​ស្ដីពី​ម្ដាយ​ម្នាក់​ដែល​មាន​ប្រអប់​ទ្រព្យ​សម្បត្តិ​ពិសេស​មួយ ។ នៅ​ពេល​កូនៗ​របស់​គាត់​បើក​ប្រអប់​នោះ ពួកគេ​បាន​រកឃើញ​រូបថត​របស់​ពួកគេ ។ ទ្រព្យ​សម្បត្តិ​របស់​អ្នក​ម្ដាយ​រូប​នោះ​គឺជា​គ្រួសារ​របស់​គាត់ !

ទ្រព្យ​សម្បត្តិ​ពិត​ពុំ​មែន​ជា​មាស ឬ​គ្រឿង​អលង្ការ​នោះ​ទេ—វា​គឺជា​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។ តើ​អ្នក​ស្រឡាញ់​នរណា ? សូម​គូរ​រូប​ប្រអប់​ទ្រព្យ​សម្បត្តិ​មួយ​ដោយ​មាន​រូបភាព​របស់​ពួកគេ ឬ​ឈ្មោះ​របស់ពួកគេ​នៅ​ក្នុង​ប្រអប់​នោះ ។