២០២០
តើ​សំណួរ​របស់​អាលម៉ា​ជួយ​យើង​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ​ដោយ​របៀប​ណា ?
ខែ មិថុនា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​សំណួរ​របស់​អាលម៉ា​ជួយ​យើង​ឲ្យ​រីកចម្រើន​ខាង​វិញ្ញាណ​ដោយ​របៀប​ណា ?

អាលម៉ា ៥–៧ ថ្ងៃទី ១–៧ ខែ មិថុនា

រូបភាព
How can Almas question help us grow spiritually

តើ​ការ​បង្រៀន​ខ្ញុំ​យ៉ាង​ណា​ដែរ ?

អាលម៉ា​បាន​សួរ​ដល់​ប្រជាជន​នៃ​សារ៉ាហិមឡា ៣៦ សំណួរ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ធ្វើ​ការវាយ​តម្លៃ​លើ​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​ពួកគេ ។ ប្រធាន អិម រ័សុល បាឡឺដ ប្រធាន​ស្ដីទី​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ​បាន​ពន្យល់​ថា ការវាយ​តម្លៃ​ខាង​វិញ្ញាណ​គឺ​មាន​ប្រយោជន៍ ។ លោក​បាន​មាន​ប្រសាសន៍​ថា « ជា​ការណែនាំ​ដល់​ខ្ញុំ​អំឡុង​ពេល [ ការវាយ​តម្លៃ ] នេះ ខ្ញុំ​ចូលចិត្ត​អាន ហើយ​ពិចារណា​អំពី​ពាក្យ​ពេចន៍​ដែល​ធ្វើ​ឲ្យ​ពិចារណា​អំពី​ខ្លួន​ឯង​ដែល​មាន​នៅក្នុង​អាលម៉ា​ជំពូក​ទី​ប្រាំ » ។

តើ​ខ្ញុំ​ត្រូវ​ផ្លាស់ប្ដូរ​អ្វី​ខ្លះ ?

នៅពេល​អ្នក​អាន អាលម៉ា ៥:៣–១៣ សូម​រកមើល​នូវ​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ផ្លាស់ប្ដូរ និង​ខិត​កាន់តែ​ជិត​ព្រះគ្រីស្ទ ។ សូម​ពិចារណា​ថា​អ្វី​ខ្លះ​ដែល​អ្នក​អាច​ផ្លាស់ប្ដូរ​បាន ហើយ​ដាក់​ផែនការ​ដើម្បី​ធ្វើ​វា ។

តើ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ខ្ញុំ​ដោយ​របៀប​ណា ?

អាលម៉ា​ក៏​បាន​អញ្ជើញ​ប្រជាជន​ឲ្យ​ចងចាំ​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ដោះលែង​បុព្វការីជន​របស់​ពួកគេ និង​ឲ្យ​ពួកគេ​រំឭក​ពី​ការប្រែចិត្ត​ជឿ​របស់​ពួកគេ ។ សូម​ពិចារណា​ពី​ការ​សរសេរ​រឿង​នៃ​ការប្រែចិត្ត​ជឿ​របស់​អ្នក ដើម្បី​ចងចាំ​ពី​​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​អ្នក ។ អ្នក​ក៏​អាច​អាន​រឿងរ៉ាវ​នៃ​ការប្រែចិត្ត​ជឿ​របស់​បុព្វការីជន​របស់​អ្នក ឬ​របស់​សមាជិក​សាសនាចក្រ​ពីដើម ។

« វា​ជា​ការណ៍​ប្រសើរ​ណាស់ បើ​ពួក​បរិសុទ្ធ​គ្រប់គ្នា​បានដឹង​ពី​រឿង​នៃ​ការប្រែចិត្ត​ជឿ​របស់​ដូនតា​គេ ។ … យើង​ម្នាក់ៗ​នឹង​មាន​ពរជ័យ​យ៉ាង​មហិមា បើ​យើង​ដឹង​ពី​រឿង​នៃ​សេចក្ដី​ជំនឿ និង ការលះបង់ ដែល​នាំ​ឲ្យ​ដូនតា​យើង​ចូលរួម​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ » ។

កំណត់​ចំណាំ

  1. អិម រ៉ាសុល បាឡឺត « Return and Receive » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៦៤ ។

  2. វីល្លាម អរ វ៉កឃើរ « Live True to the Faith » Liahona ខែ ឧសភា ឆ្នាំ ២០១៤ ទំព័រ ៩៧, ៩៩ ។

រចនា​រូបភាព​ដោយ ខារ៉ូលីន វីបប៊ើត