២០២០
មរមន​បាន​រក្សា​ព្រះគម្ពីរ​ទុក​សម្រាប់​យើង
ខែ ធ្នូ ឆ្នាំ ២០២០


រឿង​ក្នុង​ព្រះគម្ពីរ

មរមន​បាន​រក្សា​ព្រះគម្ពីរ​ទុក​សម្រាប់​យើង

សូមអាន​ដំណើរ រឿង​នេះ​នៅក្នុង មរមន ​៨ និង បុព្វកថា​នៃ​ព្រះគម្ពីរ​មរមន ។

រូបភាព
Mormon and Moroni and gold plates

រចនា​រូបភាព​ដោយ អាបរីល ស្តុត

ព្យាការី​មរមន​បាន​ចង​ក្រង​គម្ពីរ​រួមគ្នា​អំពី​ព្រះយេស៊ូវ ។ លោកបាន​សរសេរ​នៅ​លើ​ផ្ទាំង​ចំណារ​មាស ។ មុនពេល​លោក​ចែក​ឋាន មរមន ​បាន​សុំ​ឲ្យ​កូនប្រុស​របស់​លោក​មរ៉ូណៃ ថែរក្សា​គម្ពីរ​នោះ ។

រូបភាព
Moroni holding gold plates

មរ៉ូណៃ​បាន​ធ្វើ​តាម​អ្វី​ដែល​ឪពុកលោក​សុំ ។ លោក​ថែរក្សា​ផ្ទាំង​ចំណារ​ដោយ​សុវត្ថិភាព ។ ពេល​ខ្លះ លោក​ត្រូវ​លាក់​ពីមនុស្ស​ទុច្ចរិត ។ ជាញឹក​ញាប់​លោក​ឯកោ ។ ប៉ុន្តែ​លោក​ដឹង​ថា ព្រះ​គម្ពីរ​មាន​សារ​សំខាន់​ណាស់ ។

រូបភាព
Moroni by a campfire

ព្រះ​យេស៊ូវ បាន​យាង​មក​ជួប​មរ៉ូណៃ ! ទ្រង់​បាន​បង្ហាញ​មរ៉ូណៃ ពីរបៀប​ដែល​ព្រះគម្ពីរ បាន​ជួយ​មនុស្ស​ជាច្រើន ដូចជា​បងប្អូន និង​ខ្ញុំ ។ មរ៉ូណៃ​បាន​បន្ថែម​ទីបន្ទាល់​របស់​លោក​នៅក្នុង​ផ្ទាំង​ចំណារ​នោះ ។ លោក​បាន​សរសេរ​មក​កាន់​យើង ដូច​ជា​យើង​នៅទីនោះ​ជាមួយ​លោក​ ។

រូបភាព
gold plates in a box

ព្រះ​បាន​មាន​បន្ទូល​ឲ្យ​មរ៉ូណៃ កប់​ផ្ទាំង​ចំណារ​នោះ​ដើម្បី​រក្សា​ទុក​ដោយ​សុវត្ថិភាព ។ ជាច្រើន​ឆ្នាំ​ក្រោយមក យ៉ូសែប ស៊្មីធ បាន​បក​ប្រែ​ផ្ទាំង​ចំណារ​នោះ ។ ឥឡូវនេះ​វាបាន​បោះពុម្ព​ជា​ព្រះគម្ពីរមរមន ។

រូបភាព
young girl reading the Book of Mormon

ព្រះគម្ពីរ​មរមន​ត្រូវ​បាន​សរសេរ​សម្រាប់​ខ្ញុំ! វា​អាច​ជួយ​រាល់ គ្រប់​បញ្ហា​ទាំងអស់ ។ វា​ជា​អំណោយទាន​ពី​ព្រះ ។