២០២០
ដំណឹងល្អ ៖ យុថ្កា​ក្នុងគ្រា​នៃ​ការផ្លាស់ប្ដូរនេះ
ខែ ធ្នូ ឆ្នាំ ២០២០


ដំណឹងល្អ ៖ យុថ្កា​ក្នុងគ្រា​នៃ​ការផ្លាស់ប្ដូរនេះ

រូបភាព
various Christmnas images

នៅក្នុងឆ្នាំ ២០២០ យើង​ប្រឈមនឹងគ្រោះធម្មជាតិ​ដ៏កាច​សាហាវ និងជម្ងឺរាតត្បាត​ជាសាកល ។ យើងបាន​សិក្សា​ព្រះគម្ពីរ​មរមន​តាមរយៈ ចូរ​មក​តាម​ខ្ញុំ ជាមួយ​បងប្អូន​ប្រុស​ស្រី ទាំងនៅជិត​និងឆ្ងាយ ។ យើង​បាន​ចូលរួម​សាមគ្គីគ្នាទូទាំងសកលលោក ចូលរួម​តមអាហារ នៅក្នុង​សេចក្តី​ជំនឿ ។

នៅក្នុង​ពិភពលោក​ដែល​មាន​ការផ្លាស់ប្តូរនេះ យើង​អាច​ដាក់​យុថ្កាព្រលឹងរបស់យើង លើព្រះអង្គសង្គ្រោះ ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់ទ្រង់ ។ យើង​សង្ឃឹមថាអត្ថបទ​នៅក្នុង​លេខនេះ និង​លេខ​ផ្សេងទៀត នឹងជួយ​ឲ្យអ្នកទទួល​អារម្មណ៍នៃស្មារតី​នៃ​បុណ្យគ្រីស្ទម៉ាស់ និង​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់ ៖

  • អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បានបង្រៀនពីមូល​ហេតុ​ដែលយើង​ត្រូវការ​ព្រះអង្គសង្គ្រោះ ។ ( សូមមើល​ទំព័រ ១២ ) ។

  • នៅក្នុង « ការចែកចាយពន្លឺរបស់​ព្រះអង្គសង្គ្រោះ​នៅថ្ងៃ​បុណ្យគ្រីស្ទម៉ាស់ » យើង​បាន​ផ្តល់​យោបល់​មួយចំនួន សម្រាប់​ការងារបម្រើ​នៅថ្ងៃបុណ្យគ្រីស្ទម៉ាក់ ( សូមមើល​ទំព័រ ៨ ) ។

  • យ៉ាកុប ចូនស៌ សរសេរអំពី​អំណោយបួនយ៉ាង​ដែល​យើង​អាចថ្វាយ​ដល់​ព្រះអម្ចាស់ ដើម្បីអញ្ជើញអំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ចូល​មក​ក្នុង​ជីវិត​របស់​យើង ។ ( សូមមើល​ទំព័រ ២៨ ) ។

  • ក្នុងដើម​ឆ្នាំនេះ គណៈប្រធានទីមួយបាន​អនុម័ត​ឲ្យ​បោះពុម្ព​ទស្សនាវដ្តី​នៃ​សាសនាចក្រថ្មី​ចំនួនបី ចាប់ផ្តើមនៅ​ខែក្រោយ ៖ មួយសម្រាប់មជ្ឈិមវ័យ មួយសម្រាប់យុវវ័យ និង​មួយ​សម្រាប់​កុមារ ។ ទស្សនាវដ្តីថ្មី​ទាំងនេះ នឹងមាន​នៅក្នុង​ភាសា​ជាច្រើន ដែល​នឹងនាំ​ដំណឹងល្អ​ទៅកាន់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយនៅជុំវិញ​ពិភពលោក ។ តាមរយៈ​ទស្សនាវដ្តីថ្មី​ទាំងនេះ យើង​នឹងបន្តឮព្រះ​បន្ទូល​របស់​ព្រះ​អម្ចាស់ តាមរយៈ​អ្នកបម្រើ​របស់ទ្រង់ និងភ្ជាប់​ទំនាក់ទំនង​គ្នា​ជាមួយ​សមាជិក​នៃ​សាសនាចក្រនៅលើ​សកលលោក ។ ( សូម​រៀនបន្ថែមទៀតនៅ​ទំព័រ ៦ ) ។

រីករាយ​បុណ្យគ្រីស្ទម៉ាស់ ពីបុគ្គលិក លីអាហូណា