ឆ្នាំ ២០២១
អ្វី​ដែល​យើង​កំពុង​រៀន​នឹង​មិន​ភ្លេច​ឡើយ
ខែ ឧសភា ឆ្នាំ ២០២១


« អ្វី​ដែល​យើង​កំពុង​រៀន​នឹង​មិន​ភ្លេច​ឡើយ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​បព្វជិតភាព

អ្វី​ដែល​យើង​កំពុង​រៀន​នឹង​មិន​ភ្លេច​ឡើយ

ការ​ដកស្រង់

រូបភាព
មេឃ

លើក​ចុងក្រោយ​ដែល​យើង​មាន​សម័យ​ប្រជុំ​បព្វជិតភាព​ក្នុង​សន្និសីទ​ទូទៅ​គឺ​កាល​ពី​ខែ មេសា ឆ្នាំ ២០១៩ ។ មាន​អ្វីៗ​ជាច្រើន​បាន​កើតឡើង​ក្នុង​រយៈ​ពេល​ពីរឆ្នាំ​កន្លង​ទៅនេះ !…

… សូម​ឲ្យ​ខ្ញុំ​ប្រាប់​មេរៀន​បួន ដែល​ខ្ញុំ​សង្ឃឹម​ថា​យើង​ទាំងអស់​គ្នា​បានរៀន ហើយ​នឹង​មិន​ភ្លេច​ឡើយ ។

មេរៀន​ទី ១ ៖ គេហដ្ឋាន​គឺជា​ទីកន្លែង​ដ៏​សំខាន់​នៃ​សេចក្តីជំនឿ និង​ការថ្វាយបង្គំ…

… ការ​រឹតបន្តឹង​លើ​ការជួបជុំ​បច្ចុប្បន្ន​នេះ​នៅ​ទីបំផុត​នឹង​ត្រូវ​បញ្ចប់ ។ ទោះជា​យ៉ាងណា​ក្តី ការប្តេជ្ញាចិត្ត​របស់​បងប្អូន​ដើម្បី​ធ្វើ​ឲ្យ​គេហដ្ឋាន​របស់បងប្អូន​ជា​ទីកន្លែង​ដ៏​បរិសុទ្ធ​នៃ​សេចក្តីជំនឿ ដ៏​សំខាន់ នឹង មិនដែល បញ្ចប់​ទៅ​ឡើយ ។…

មេរៀនទី ២ ៖ យើង​ត្រូវការ​គ្នា​ទៅវិញ​ទៅមក

… យើង​អាច​សម្រេច​បាន​ច្រើន​ឥត​គណនា នៅពេល​យើង​មាន​សាមគ្គីភាព ជាជាង​ពេល​យើង​នៅ​តែ​ម្នាក់​ឯង ។ ផែនការ​នៃ​សុភមង្គល​របស់​ព្រះ​នឹង​ត្រូវ​បង្អាក់ ប្រសិនបើ​កូនចៅ​របស់​ទ្រង់​នៅ​ឆ្ងាយ​ពី​គ្នា​នោះ ។…

ប្រសិនបើ​បងប្អូន​ដឹងថា នរណា​ម្នាក់​កំពុង​ឯកា សូម​ជួយ—ទោះជា​ខ្លួន​បងប្អូន​កំពុងតែ​មាន​អារម្មណ៍​ថាឯកា​ក្តី !…

មេរៀនទី ៣ ៖ ការប្រជុំ​កូរ៉ុម​របស់​បងប្អូន​គឺ​មាន​អត្ថន័យ​លើស​ពី​ការប្រជុំ​ធម្មតា​ឆ្ងាយណាស់

… ការប្រជុំ​ទាំងឡាយ​គ្រាន់តែ​ជា​ផ្នែក​តូចមួយ​នៃ​អត្ថន័យ​របស់​កូរ៉ុម និង​អ្វី​ដែល​កូរ៉ុម​អាចធ្វើ​ប៉ុណ្ណោះ ។

… កូរ៉ុម​គឺជា​មុខតំណែង​ដ៏​ពិសេស​ដើម្បី​ពន្លឿន​ការ​ប្រមូល​ផ្តុំ​នៃ​អ៊ីស្រាអែល​ទាំង​សង​ខាង​វាំងនន ។

មេរៀនទី ៤ ៖ យើង​ស្តាប់​ព្រះយេស៊ូវ​គ្រីស្ទ​បានប្រសើរឡើង នៅពេល​យើង​នៅ​ស្ងៀម

… ភាពចលាចល​នៅក្នុង​ពិភពលោក​នេះ​នឹង​បន្ត​កើនឡើង ។ ផ្ទុយទៅវិញ ព្រះ​សំឡេង​របស់​ព្រះអម្ចាស់​គឺ​ពុំ « មែន​ជា​សំឡេង​អឺងកង​ដែរ ប៉ុន្តែ … [ គឺជា ] សំឡេង​រហៀងៗ​នៃ​ភាព​ស្រទន់​ឥត​ខ្ចោះ [ ហាក់បី ] ដូច​ជា​ពាក្យ​ខ្សឹប ហើយ​វា [ បាន​ចាក់​ទម្លុះ ] ទៅ​ដល់​ទាំង​ព្រលឹង » [ ហេលេមិន ៥:៣០ ] ។ ដើម្បី​ស្តាប់​ឮ​សំឡេង​តូច​រហៀង​នេះ​បាន បងប្អូន​ខ្លួនឯង​ក៏ត្រូវ​នៅ​ស្ងៀម​ដែរ !…

បងប្អូនប្រុស​ជាទី​ស្រឡាញ់​របស់​ខ្ញុំ មាន​រឿង​ជាច្រើន​ដែល​ព្រះអម្ចាស់សព្វ​ព្រះទ័យ​ចង់​ឲ្យ​យើងរៀន ចេញ​ពី​បទពិសោធន៍​របស់​យើង នៅអំឡុង​ការមាន​ជំងឺ​រាតត្បាត​នេះ ។ ខ្ញុំ​បាន​រៀបរាប់​តែ​បួន​ចំណុច​ប៉ុណ្ណោះ ។ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​បញ្ជី​របស់​បងប្អូន សូម​ពិចារណា​ពី​វា​ដោយ​ប្រុងប្រយ័ត្ន ហើយ​សូម​ចែកចាយ​វា​ជាមួយ​មនុស្ស​ដែល​បងប្អូន​ស្រឡាញ់ ។