ឆ្នាំ ២០២១
គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​យើង
ខែ ឧសភា ឆ្នាំ ២០២១


« គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់យើង » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ​រសៀល​ថ្ងៃ​អាទិត្យ

គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់យើង ( គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:១២ )

ការ​ដកស្រង់

រូបភាព
សំពៅ

រូបថត​មក​ពី Getty Images

គោលការណ៍​នៃ​ដំណឹងល្អ​គឺ​ជា​សេចក្ដី​ណែនាំ​មួយ​ដែល​ផ្អែកលើ​គោលលទ្ធិ ដើម្បី​ឲ្យ​អនុវត្ត​សិទ្ធិ​ជ្រើសរើស​ខាង​សីលធម៌​តាម​ផ្លូវ​សុចរិត ។ គោលការណ៍​ទាំងឡាយ​គឺ​ដកស្រង់​ពី​សេចក្ដីពិត​ដ៏​ទូលំទូលាយ​នៃ​ដំណឹងល្អ ហើយ​ផ្ដល់​ការដឹកនាំ និង​បទដ្ឋាន កាល​យើង​ឈាន​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ។…

ការរៀនសូត្រ ការយល់ដឹង និង​ការរស់នៅ​តាម​គោលការណ៍​ទាំងឡាយ​នៃ​ដំណឹងល្អ ពង្រឹង​ដល់​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះអង្គ​សង្គ្រោះ បង្កើន​ភក្ដីភាព​របស់​យើង​លើ​ទ្រង់ ហើយ​នាំឲ្យ​មាន​ពរជ័យ និង​អំណោយទាន​ខាង​វិញ្ញាណ​ដ៏​ច្រើន​សន្ធឹក​មក​ក្នុង​ជីវិត​យើង ។ គោលការណ៍​នៃ​សុចរិតភាព​ក៏​ជួយ​យើង​ឲ្យ​មើល​ហួសពី​ចំណូលចិត្ត​ផ្ទាល់ខ្លួន​របស់​យើង និង​បំណង​ប្រាថ្នា​ដែល​គិតតែ​ពី​ខ្លួនឯង តាមរយៈ​ការផ្ដល់​ទស្សនវិស័យ​ដ៏​មាន​តម្លៃ​អំពី​សេចក្ដីពិត​ដ៏​អស់កល្ប កាល​យើង​ឆ្លងកាត់​កាលៈទេសៈ ឧបសគ្គ ការសម្រេច​ចិត្ត និង​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​នេះ​ផ្សេងៗ​គ្នា​ផងដែរ ។…

នៅពេល យ៉ូសែប ស្ម៊ីធ បាន​ជាប់​នៅក្នុង​គុក​លិបើទី លោក​បាន​សរសេរ​សំបុត្រ​ណែនាំ​សមាជិក និង​ថ្នាក់ដឹកនាំ​សាសនាចក្រ ហើយ​រំឭក​ពួកគេ​ថា « សំពៅ​ដ៏​ធំ​បាន​ទទួល​ជំនួយ​ពី​ចង្កូត​ដ៏​តូច​ក្នុង​កាល​មាន​ខ្យល់​ព្យុះ ដោយសារ​ដំណើរ​ប្រក្រតី​នឹង​ខ្យល់ និង​រលក » [ គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៣:១៦ ] ។

« ចង្កូត » គឺជា​រង្វង់កាំ​មួយ ឬ​ដៃ​ចង្កូត និង​ជា​ឧបករណ៍​ទាក់ទង​ដែល​ប្រើ​ដើម្បី​កាច់​ចង្កូត​សំពៅ ឬ​ទូក ។ ហើយ « ដំណើរ​ប្រក្រតី​នឹងខ្យល់ និង​រលក » សំដៅ​លើ​ការបត់​សំពៅ​ដើម្បី​ឲ្យ​វា​រក្សា​លំនឹង ហើយ​មិន​ក្រឡាប់​នៅពេល​មាន​ខ្យល់ព្យុះ ។

សម្រាប់​ខ្ញុំ និង​បងប្អូន គោលការណ៍​នៃ​ដំណឹងល្អ​គឺ​ដូចជា​ចង្កូត​សម្រាប់​សំពៅ ។ គោលការណ៍​ត្រឹមត្រូវ​ធ្វើឲ្យ​យើង​រកឃើញ​ផ្លូវ​របស់​យើង ហើយ​ឈរ​យ៉ាង​រឹងមាំ ខ្ជាប់ខ្ជួន និង​មិន​រង្គោះ​រង្គើ ដើម្បី​កុំ​ឲ្យ​យើង​បាត់បង់​លំនឹង​យើង ហើយ​ដួល​ក្នុង​ព្យុះ​នៃ​ភាពងងឹត និង​ការភាន់​ច្រឡំ​នៅ​ថ្ងៃ​ចុងក្រោយ​ដ៏​ឃោរឃៅ​នេះ ។