ឆ្នាំ ២០២១
ហេតុអ្វី​ជា​ផ្លូវ​នៃ​សេចក្តីសញ្ញា
ខែ ឧសភា ឆ្នាំ ២០២១


« ហេតុអ្វី​ជា​ផ្លូវ​នៃ​សេចក្តីសញ្ញា » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ឧសភា ឆ្នាំ ២០២១ ។

សម័យ​ប្រជុំ

ហេតុអ្វី​ជា​ផ្លូវ​នៃ​សេចក្តីសញ្ញា

ការ​ដកស្រង់

រូបភាព
ផ្លូវ

តើ​អ្វី​ទៅ​ជា​ផ្លូវ​នៃ​សេចក្តី​សញ្ញា ? វា​ជា​ផ្លូវ​មួយ​ដែល​នាំ​ទៅ​ដល់​នគរ​សេឡេស្ទាល​របស់​ព្រះ ។ យើង​ចាប់ផ្ដើម​ដើរ​លើ​ផ្លូវ​តាម​ច្រក​ទ្វារ​នៃ​ពិធី​បុណ្យ​ជ្រមុជទឹក ។…

មនុស្ស​ខ្លះអាច​និយាយថា « ខ្ញុំ​អាច​ជ្រើសរើស​ត្រឹមត្រូវ​បាន ទោះបើមាន ឬ​គ្មាន​ពិធីបុណ្យ​ជ្រមុជ​ទឹកក្តី ខ្ញុំពុំ​ចាំបាច់​ត្រូវការ​សេចក្តីសញ្ញា​ដើម្បី​ក្លាយជា​បុគ្គល​គួរ​ឲ្យ​គោរព និង​ជោគជ័យ​នោះទេ » ។… តើ​អ្វី​ជា​ភាព​ខុសគ្នា​នៃ​ផ្លូវ​នៃ​សេចក្តី​សញ្ញា ?

តាមពិតទៅ ភាព​ខុស​គ្នា​គឺ​មាន​សារៈសំខាន់​ពិសេស និង​អស់កល្ប​ជានិច្ច ។…

ទីមួយ​គឺ​ជា​លក្ខណៈ​នៃ​ការគោរព​ប្រតិបត្តិ​ចំពោះ​ព្រះ ។ យើង​មិនត្រឹមតែ​មាន​បំណង​នោះ​ទេ គឺ​យើង​តាំង​ចិត្ត​យ៉ាងខ្លាំងក្លា ដើម្បី​រស់នៅ​តាម​គ្រប់​ទាំង​ព្រះ​បន្ទូល​ដែល​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះ ។ ចំណុច​នេះ យើង​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។…

ផ្នែក​សំខាន់​ពិសេស​ទីពីរ​អំពី​ផ្លូវ​នៃ​សេចក្ដី​សញ្ញា គឺ​ទំនាក់ទំនង​របស់​យើង​ជាមួយ​នឹង​ព្រះអាទិទេព ។ សេចក្ដីសញ្ញា​ដែល​ព្រះ​ប្រទាន​ដល់​កូនចៅ​ទ្រង់​គឺ​លើស​ពី​ការ​ដឹកនាំ​យើង​ទៅ​ទៀត ។ វា​ចងភ្ជាប់​យើង​នឹង​ទ្រង់ ។…

ការណ៍​នេះ​ដឹកនាំ​យើង​ទៅ​រក​ការពិចារណា​ពី​ពរជ័យ​សំខាន់​ពិសេស​ទីបី អំពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា ។ ព្រះ​ប្រទាន​អំណោយទាន​មួយ​ដ៏​មាន​តម្លៃ​បំផុត​ដើម្បី​ជួយ​ពួក​អ្នក​ចុះ​សេចក្ដីសញ្ញា ឲ្យក្លាយ​ជា​ពួក​អ្នក​គោរពតាម​សេចក្ដី​សញ្ញា​គឺ ៖ អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។…

ទីបួន អស់​អ្នក​ដែល​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ក៏​រកឃើញ​ពរជ័យ​ដ៏​ពិសេស​នៅ​ក្នុង​ការ​ប្រមូល​ផ្ដុំ​ផ្សេងៗ​ដែល​ព្រះ​បាន​ចាត់ [ ដូចជា​ការ​ប្រជុំ​សាក្រាម៉ង់ និង​ការថ្វាយ​បង្គំ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ផងដែរ ] ។…

ជា​ទីបញ្ចប់ មាន​តែ​ការ​ដើរ​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ប៉ុណ្ណោះ ទើប​យើង​ទទួល​បាន​ពរជ័យ​នៃ​អ័ប្រាហាំ អ៊ីសាក និង​យ៉ាកុប ជា​ពរជ័យ​ចុង​ក្រោយ​នៃ​សេចក្ដី​សង្គ្រោះ និង​ភាព​តម្កើង​ឡើង ដែល​មាន​តែ​ព្រះ​ប៉ុណ្ណោះទើប​អាច​ប្រទាន​ឲ្យ​បាន ។…

ចូរ​យើង​ត្រង​ត្រាប់​ស្ដាប់​តាម​ការអំពាវនាវ​របស់​ព្យាការី​ឲ្យ​បន្ត​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នេះ ។